• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ស្រុកយ្វៀងហាយ៖ គិតគូរបានល្អសម្រាប់គ្រួសារក្រីក្រ

06/01/2023 08:43

ក្នុងឆ្នាំកន្លងស្រុកយ្វៀងហាយ ផ្សព្វផ្សាយ និងអនុវត្តព្រមៗគ្នា និងមានប្រសិទ្ធភាពបណ្ដាដំណោះស្រាយដើម្បីឧបត្ថម្ភ បង្កលក្ខណៈឱ្យគ្រួសារក្រីក្រពង្រីកសេដ្ឋកិច្ចកាត់បន្ថយអត្រាគ្រួសារក្រីក្រពី ២% សម្រេចតាមផែនការដែលបានដាក់ចេញ។

  លោកគឹមចន្ទ លេខាសាខាបក្សភូមិបាកោយបានឱ្យដឹងថា៖ ក្នុងឆ្នាំ ២០២២ ភូមិបាកោយ​​កាត់បន្ថយគ្រួសារក្រីក្របានចំនួន ៣ គ្រួ គ្រួសារជិតក្រ ៦ គ្រួ។ បច្ចុប្បន្ន ភូមិនៅមានគ្រួសារក្រីក្រចំនួន ៤ គ្រួ គ្រួសារជិតក្រ ៩ គ្រួ។ ដើម្បីភូមិមានលក្ខណៈជួយគ្រួសារក្រីក្របានចាកផុតពីភាពក្រីក្រ ជិតក្រ មូលដ្ឋានបានស្នើ​ឡើងថ្នាក់លើ បង្កលក្ខណៈឱ្យបានបុលទុនពីធនាគារគោលនយោបាយសង្គមដោយគ្រួសារនីមួយៗបានបុលទុនតិចបំផុត ៥០ លានដុង និងបង្កើតគម្រោងការចិញ្ចឹមសត្វ។ គ្រួសារភាគច្រើន ដែលបានបុលទុនសុទ្ធតែប្រើប្រាស់ដើមទុនចំគោលដៅពង្រីកបានប្រសិទ្ធភាព។

    គ្រួសារបងថាច់សាណាន់ នៅភូមិបាកោយ ឃុំដូងចូវជាគ្រួសារមួយ ដែលសម្រេចជោគជ័យក្នុងការចិញ្ចឹមគោបានជិត ២០ ក្បាល សរុបតម្លៃប្រមាណ ៤០០ លានដុង។ គិតដោយឡែកតែប្រភពចំណូលពីការលក់កូនគោក្នុងមួយឆ្នាំ បានពី ១១០-១២០ លានដុង។បងថាច់សាណាន់បានឱ្យដឹងថា៖ ផ្ដើមពីប្រាក់ទុនអាទិភាពបានជួយឱ្យគ្រួសារខ្ញុំមានលក្ខណៈបើកទូលាយទម្រង់ចិញ្ចឹមសត្វ ឈានឡើងចាកផុតភាពក្រីក្រស្ថិរភាព។

  

ទម្រង់ចិញ្ចឹមគោរបស់គ្រួសារថាច់សាណាន់។

   តាមទស្សនៈរបស់បក្សយើងបានចង្អុលបង្ហាញ “ប្រជាជនមានបាន ប្រទេសជាតិរឹងមាំ” ម៉្លោះហើយការគិតគូរដល់គ្រួសារក្រីក្រជាភារកិច្ចមួយក្នុងបណ្ដាភារកិច្ចដែលគណៈកម្មាធិការបក្ស រដ្ឋអំណាចយកចិត្តទុកដាក់។ ឧបត្ថម្ភគោលនយោបាយ ជួយឱ្យមាមីងក្រីក្រ​មានលក្ខណៈផលិត ចិញ្ចឹមសត្វសមស្របជាមួយតំបន់ដី និងលក្ខណៈសេដ្ឋកិច្ចគ្រួសារ។ លោគគឹមសម្បូរ ប្រធានគណៈការងាររណសិរ្សភូមិបាកោយបានឱ្យដឹងថា៖ គោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋ រួមជាមួយការខិតខំឈានឡើងរបស់មាមីងខ្មែរនៅទីនេះ កាន់តែរីកចម្រើន។ បច្ចុប្បន្ន លំនៅឋានស្ថិរវន្ត ជាង ៧០% លំឋានធានា ៣ រឹង ជាង ២៣%។

   លោកត្រឹងវ៉ាំងគ្វឹង ប្រធានគណៈកម្មាធិការប្រជាជនឃុំដូងចូវបានឱ្យដឹងថា៖ ដើម្បីជំរុញមាំអនុវត្តការងារបន្ថយភាពក្រីក្រ ជារៀងរាល់ឆ្នាំ មូលដ្ឋានដាក់ចេញគោលដៅបន្ថយគ្រួសារក្រីក្រលើភូមិសាស្រ្តពី ២-២,៥% រួចបានបត់បែងស្មើគ្នាទៅតាមបណ្ដាភូមិ។​ បច្ចុប្បន្ន គ្រួសារក្រីកក្រភាគច្រើនតែងបានប្រសព្វជាមួយប្រភពទុនអាទិភាពដោយសំណល់បំណុលឱ្យបុលជាង ១២ ពាន់លានដុង។ ដើម្បីបង្រួញគម្លាតរវាងជនបទ និងទីក្រុង ក្នុងពេលខាងមុខ ឃុំនឹងបន្តអនុវត្តមានប្រសិទ្ធភាពបណ្ដាគោលដៅបន្ថយភាពក្រីក្រ ជួយឱ្យគ្រួសារក្រីក្រងាយស្រួលក្នុងការប្រសព្វជាមួយបណ្ដាសេវាកម្មសង្គម ដំបូងបង្អស់គឺអំពីសុខាភិបាល អប់រំ លំនៅឋាន ទឹកសម្រាប់ប្រជុំជីវភាព ។ល។ ទន្ទឹមនឹងនោះផ្ទៀងផ្ទាត់ បែងប្រភេទក្រុមគ្រួសារក្រីក្រតាមមូលហេតុដើម្បីដាក់ចេញដំណោះស្រាយឧបត្ថម្ភសមស្រប ។ ខិតខំបណ្ដុះបណ្ដាលមុខរបរឲ្យពលករជនបទ ក្នុងនោះមានពលករក្នុងគ្រួសារក្រីក្រ គ្រួសារគោលនយោបាយពី ៧០-៨០%ឡើងទៅ។

   ដោយអាស្រ័យផ្សព្វផ្សាយព្រមៗគ្នា និងមានប្រសិទ្ធភាព ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្ដាឃុំលំបាកបានបង្កើនការវិនិយោគ ជីវភាពរបស់គ្រួសារក្រីក្រសន្សឹមៗបានឈានឡើង។ ក្នុងឆ្នាំ ២០២២​ ស្រុកកាត់បន្ថយគ្រួសារក្រីក្របាន ៤៧៥ គ្រួ សម្រេច ២,២៤%។ សព្វថ្ងៃស្រុកនៅមានគ្រួសារក្រីក្រ ៤៥៩ គ្រួ ស្មើអត្រា ២,២១%​នៃចំនួនគ្រួសារប្រជាជនរួម។ កាត់បន្ថយគ្រួសារជិតក្រ ១.១០២ គ្រួ ថយចុះ៥,២៨%។ ប្រាក់ចំណូលគិតជាមធ្យមនៃមនុស្សម្នាក់នៅតំបន់ជនបទសម្រេចជិត ៦៥ លានដុងក្នុងឆ្នាំ ២០២២៕     ​​​​

អត្ថបទ-រូបថត៖ សម្បត្តិ

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.