21/01/2021 15:20
កសិករថាច់ធីស្វឹង នៅភូមិផ្នោរដូង ឃុំដាយអាង ថែទាំត្រាវ ។ រូបថត ៖ ហឺវហេ្វ
ក្នុងបណ្តាឆ្នាំកន្លងកសិករនៅបណ្ដាឃុំ៖ ហាមយ៉ាង ង៉ុកបៀង លឺវង៉ីបអាញ់ អាងក្វាងហឺវ ដាយអាង ឡុងហ៊ីប។ល។ ពង្រីកច្រើនគឺ បណ្តាទម្រង់ដាំដំណាំក្នុងវាលស្រែនិងដីដាំអំពៅដោយមានបណ្តាដំណាំចម្បងដូចជា៖ ម្ទេស ពោតបង្កាត់ ដំឡូងជ្វាជប៉ុន សណ្តែកគ្រប់ប្រភេទ ត្រាវ។ល។ លោកត្រឹងវុាំងដុង អនុប្រធានការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុកថ្កូវបានឲ្យដឹង៖ ឆ្នាំ ២០២០-២០២១ អាស្រ័យផ្ទៃដីដាំដំណាំថយចុះច្រើន (ឆ្នាំ ២០១៩ ប្រមាណ ៣.១៧០ ហិកតា ឆ្នាំ ២០២០ ប្រមាណ ១.៤៣០ ហិកតា) មានបណ្តាតំបន់បានផ្លាស់ប្តូរមកដាំដំណាំ និងចិញ្ចឹមជលផលនៅលើវាលស្រែអំពៅ។ ចំពោះបណ្តាផ្ទៃដីមិនផលិតស្រូវរដូវសម្រកកសិរបានបង្វែរមកដាំដំណាំប្រមាណ ៥០០ ហិកតា។
នៅឃុំហាមយ៉ាង ជាមូលដ្ឋានដែលមានទម្លាប់ដាំដំណាំរដូវប្រាំង ជាពិសេសគឺដំណាំបម្រើទីផ្សារតេតច្រើនតាមលោក ថាច់វុាំងថាច់អនុប្រធានគណៈកម្មាធិការប្រជាជនឃុំហាមយ៉ាងជាមួយការជីកស្តារបណ្តាដងប្រឡាយរបស់មូលដ្ឋានជាពិសេស គឺតំបន់ស្នូលដាំដំណាំនៅភូមិញ៉ែតឺ (អា) និងញ៉ែតឺ (បេ) បង្កលក្ខណៈឲ្យប្រជាជនពង្រីកការដាំដំណាំជំនាញរដូវដាំដំណាំតេតឆ្នាំនេះ កសិករនៅភូមិញ៉េតឺ (បេ) ចុះពូជតែដំណាំសុទ្ធប្រមាណ ១០ ហិកតា មានម្រះ ល្ពៅ ស្ពៃមើម។ល។
សំណេះសំណាលជាមួយយើងខ្ញុំកសិករ ថាច់ធីតឺ នៅភូមិញ៉េតឺ (បេ) ឃុំហាមយ៉ាងបានឲ្យដឹងៈ គ្រួសារខ្ញុំមានផ្ទៃដីផលិត ០,២ ហិកតា ក្នុងមួយឆ្នាំផលិតស្រូវ ១ រដូវ (រដូវវស្សា) និង ដាំដំណាំ ១ រដូវ។ ចាប់ពីឆ្នាំ ២០២០ មកដល់ បច្ចុប្បន្នបានបង្វែរមកដាំដំណាំ។ ក្នុងរដូវដំណាំដំបូងគ្រួសារខ្ញុំចុះពូជត្រឡាចលក់ជាមួយ តម្លៃពី ១២.០០០-១៣.០០០ ដុងក្នុងមួយគីឡូ ក្រាម ម៉្លោះហើយ គ្រួសារមានប្រភពចំណូលជាង ២៥ លានដុង។ បច្ចុប្បន្ន គ្រួសារបន្តការ ចុះពូជម្រះសម្រាប់លក់ក្នុងឱកាសបុណ្យតេតតាមការគ្រោងទុកដល់ចុងខែមករាឆ្នាំ ២០២១ នឹងប្រមូលផល សង្ឃឹមថារដូវដំណាំឆ្នាំនេះម្រះ មានតម្លៃខ្ពស់។ ប្រសិនជាឈ្នួញទិញជាមួយតម្លៃ ២៥.០០០ ដុងក្នុងមួយគីឡូក្រាមឡើងទៅកសិករនឹងមានប្រាក់ចំណូលប្រមាណ ១៥០ លានដុងក្នុងមួយហិកតា។
ចំណែកឃុំអាងក្វាងហឺវតែងល្បីឈ្មោះជាមួយរបរដាំបន្លែហូបស្លឹកនិងមានសមាជិក ១០០% បានអនុវត្តដាំបន្លែតាមទិសដៅសុវត្ថិភាព។ តាមបងស្រីវ៉ាច់ធីអ៊ុក ប្រធានក្រុមសហការដាំបន្លែសុវត្ថិភាពភូមិភោបច្ចុប្បន្នក្រុមមានសមាជិក ៣១ នាក់ ដោយមានផ្ទៃដីផលិតតែបន្លែសុទ្ធរួម ៤,៥ ហិកតា។ ក្នុងមួយឆ្នាំផលិតបន្លែហូបស្លឹកនិងហូបមើមគ្រប់ប្រភេទពី ៤-៥ រដូវ ។ ដោយឡែកក្នុងរដូវដំណាំតេតបណ្តាសមាជិកក្នុងក្រុមផ្តុំដាំដំណាំបន្ថែដូចជា ប៉េង ប៉ោះ ម្ទេស ម្រះ។ ជារៀងរាល់ឆ្នាំផ្គត់ផ្គង់បន្លែគ្រប់ប្រភេទឲ្យទីផ្សារពី ០៤-០៥ តោន ។ តម្លៃសេដ្ឋកិច្ចនាំមកយ៉ាងខ្ពស់ ជារៀងរាល់ឆ្នាំមានប្រភពចំណូលជាង ៣០ លាដុងក្នុងមួយកុង។
បង ថាច់សារ៉ាម ជាសមាជិការបស់ក្រុមសហការដាំបន្លែសុវត្ថិភាពភូមិភោរីករាយឲ្យដឹង៖ មុននោះគ្រួសារខ្ញុំជាគ្រួសារក្រីក្រមានផ្ទៃដីតែ ១,៥ កុងសម្រាប់ផលិតស្រូវ។ តាំងពីឆ្នាំ ២០១៦ ចូលរួមក្នុងទម្រង់ AMD ត្រាវិញ ហើយបានវិនិយោគទុននិងផ្ទេរជូនបច្ចេកទេសដាំដំណាំ។ ជារៀងរាល់ឆ្នាំគ្រួសារខ្ញុំដាំដំណាំពី ៧-៨ រដូវ ទូទាត់ប្រាក់ចំណាយរួចស្រេចនៅចំណេញពី ៣៥-៤០ លានដុង។ ឆ្នាំ ២០១៧ គ្រួសារខ្ញុំបានរួចផុតពីភាពក្រីក្រ អាស្រ័យដាំដំណាំទើបគ្រួសារខ្ញុំប្រិតសំចៃទិញបានដី ០,៥ កុង ដើម្បី បើកទូលាយផ្ទៃដីដាំកើនឡើង ០២ កុង៕
ប្រែសម្រួល៖ សុខា
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។