• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ស្រុកថ្កូវស្ថានភាពជាក់ស្ដែងពីផ្ទៃដីដាំអំពៅត្រូវបង្រួញ

22/01/2022 06:06

ទោះបីត្រូវរងការឥទ្ធិពលដោយអាសន្នរោគកូវីដ‑១៩ ក៏ដោយ ប៉ុន្តែក្នុងឆ្នាំ ២០២១ ផ្នែកកសិកម្មស្រុកថ្កូវនៅតែបំផុសចលនាប្រជាកសិករលើភូមិសាស្រ្តអនុវត្តសម្រេចកម្រិត​ផែនការសំខាន់ៗជាច្រើន ក្នុងនោះមានការបង្វែររចនាសម្ព័ន្ធផលិត សំដៅដល់ការស្ដារឡើងវិញផ្ទៃដីដាំអំពៅលើភូមិសាស្រ្តស្រុក។

ដោយអាស្រ័យឥទ្ធិពលអំពីតម្លៃ ម៉្លោះហើយ តាំងពីឆ្នាំ ២០១៦ មកទល់ពេលនេះ បណ្ដាឃុំ៖ អាងក្វាងហ៊ឺវ លឺវង៉ីបអាញ់ ហាមតឹងគឺជាតំបន់ ដែលមានផ្ទៃដីដាំអំពៅធំទូលាយបម្រើឱ្យរោងចក្រស្ករអំពៅធ្វើសកម្មភាពក្នុងបណ្ដាឆ្នាំកន្លងនោះ ក្នុងឆ្នាំ ២០២១ ផ្ទៃដាំអំពៅក៏បានបង្រួញមកជាលំដាប់។ កសិករថាច់សារេត នៅភូមិក្រលិច ឃុំអាងក្វាងហ៊ឺវ​បានឱ្យដឹងថា៖ មុនឆ្នាំ ២០១៦ អំពៅបានធ្វើឱ្យជីវភាពរបស់ប្រជាជន នៅទីនេះមានភាពវិវឌ្ឍន៍ ម៉្លោះហើយផ្ទៃដីជិត ១ ហិកតារបស់គ្រួសារខ្ញុំតែងផ្ដុំឱ្យការដាំអំពៅ។ ប៉ុន្តែរយៈពេលក្រោយមកតម្លៃអំពៅថយចុះជាលំដាប់ បណ្ដាលឱ្យកសិករជួបការលំបាក។ ឆ្នាំ ២០១៨ គ្រួសារប្ដេជ្ញាបង្វែរផ្ទៃដីទាំងនោះមកផលិតស្រូវ និងដាំពោតវិញ។ បណ្តាអនុផលក្រោយប្រមូលផល គ្រួសារបម្រុងទុកបម្រើឱ្យការចិញ្ចឹមសត្វធាតុ។ គ្រួសារមានការព្រាងទុកថា បើសិនក្រុមហ៊ុនស្ករអំពៅ និងរដ្ឋអំណាចមូលដ្ឋានមាន​គោលនយោបាយសមស្របជាមួយបំណងប្រាថ្នារបស់ប្រជាជន ក្នុងនោះ មានការធានាអំពី​តម្លៃនោះ គ្រួសារនឹងវិលត្រឡប់មកជាមួយរបរដាំអំពៅទៀត។

តំណាងផ្នែកកសិកម្មស្រុកពិនិត្យស្រូវគុណភាពខ្ពសរបស់កសិករ។

ចំពោះគ្រួសារបងថាច់ស៊ុង នៅភូមិជំនិតកើត ឃុំលឺវង៉ីបអាញ់ ក៏បង្វែរផ្ទៃដី​ផលិតសមស្របដើម្បីជៀសវាងការឥទ្ធិពលពីតម្លៃអំពៅផងដែរ។ បងថាច់ស៊ុង បានឱ្យដឹង៖ ក្រោយពេលគ្រួសារឈប់ដាំអំពៅទៀតនោះ ផ្ទៃដីរបស់គ្រួសារជិត ០,៦ ហិកតាបានបង្វែរមកជីកស្រះចិញ្ចឹមត្រីស្លាត។ ក្នុងរដូវចិញ្ចឹមឆ្នាំ ២០២១ ដោយចំនួនកូនពូជជិត ២០.០០០ ក្បាល ជាមួយអត្រាខូចខាត ១៥% ដល់ដំណាក់កាលប្រមូលផលសម្រេចទិន្នផល ៦,២ តោន លក់ជាមួយតម្លៃជាង ៤០.០០០ ដុងក្នុងមួយគីឡូក្រាម ក្រោយពេលទូទាត់រាល់ខ្ទង់ចំណាយ គ្រួសារនៅមានចំណេញជិត ១៥០ លានដុង។ មុនពេលបោះបង់របរដាំអំពៅមកចិញ្ចឹមត្រី ខ្ញុំក៏ឆ្លៀតពេលទៅស្វែងយល់ទម្រង់​ចិញ្ចឹមត្រីស្លាត និងបច្ចេកទេសថែទាំពីអ្នកដទៃ។ អាស្រ័យហេតុនោះ ការចិញ្ចឹមត្រីរបស់គ្រួសារខ្ញុំសម្រចបានលទ្ធផលច្រើនឆ្នាំបន្តបន្ទាប់។ លោកហ្វិញ វ៉ាំងថាវ ប្រធានការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុកថ្កូវបានឱ្យ​ដឹងថា៖ ក្នុងឆ្នាំ ២០២១ អំពីវិស័យដាំដុះក្នុងស្រុកចុះពូជបាន ៥០.៣១៤ ហិកតា សម្រេច ១២៤,៣% នៃផែនការ កើន ៩.៨៤០ ហិកតាប្រៀបជាមួយ ឆ្នាំ ២០២០។​ ក្នុងនោះផ្ទៃដីផលិតស្រូវផលិតបានជាង ៤០.៦០០ ហិកតា សម្រេចជាង ១២៤% ប្រៀបជាមួយ​ផែនការ បរិមាណផលសម្រេច ២២០.៦៥២ តោន កើន៩៤.៨២១ តោនប្រៀបជាមួយឆ្នាំ ២០២០។ ចំពោះដំណាំ ឧស្សាហកម្មរយៈពេលខ្លី ទូទាំងស្រុកដាំបាន ១.៣៦៤ ហិកតា សម្រេច ១០៩,៦% ប្រៀបជា មួយផែនការ បរិមាណផលសម្រេច ១១៤.៦៧៥ តោន​ថយចុះ ១.៣៩៩ តោនប្រៀបជាមួយឆ្នាំ ២០២០។ ក្នុងនោះ ផ្ទៃដីដាំអំពៅបាន ១.០៩៣ ហិកតា សម្រេច ១០៩,៣%​ ប្រៀប ជាមួយផែនការ (១.០០០ ហិកតា) ថយចុះ ៤២៥,៧ ហិកតា ប្រៀបជាមួយឆ្នាំ ២០២០ ទិន្នផលប៉ាន់ស្មាន សម្រេចមធ្យម ១០៣,៤១ តោនក្នុងមួយហិកតា បរិមាណផលសម្រេច ១១៣.១២៣ តោន ថយចុះ ២៧.២៩២ តោនប្រៀបជាមួយឆ្នាំ ២០២០។

ក្នុងរយៈពេលដែលផ្ទៃដីដាំអំពៅថយចុះជាលំដាប់ ទោះបីរដ្ឋអំណាចមូលដ្ឋានសហការជាមួយផ្នែកពាក់ព័ន្ធធ្វើការផ្សព្វផ្សាយ គោលនយោបាយអាទិភាពអំពីទុន ដើម្បីជួយកសិករស្ដារផ្ទៃដីដាំអំពៅ។ ប៉ុន្តែបច្ចុប្បន្ន កសិករភាគច្រើននៅតែមិនទាន់​ហ៊ានប្តេជ្ញាចិត្តវិលមករករបរដាំអំពៅនៅឡើយ។

បើសិនមានគោលនយោបាយសមស្របជាមួយទឹកចិត្តបប្រជាជនដើម្បីដោះស្រាយការលំបាករបស់ប្រជាជនទៅតាមរដូវកាលនីមួយៗ ទន្ទឹមនឹងនោះបង្កបានទំនុកចិត្តចំពោះប្រជាជ ជឿជាក់ថា ផ្ទៃដីអំពៅនឹងឆាប់បានស្ដារឡើងវិញ ធានាឱ្យការផ្គត់ផ្គង់វត្ថុធាតុបម្រើឱ្យសកម្មភាពរបស់រោងចក្រស្ករអំពៅបានល្អប្រសើរជាង៕​​​​​     

អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.