• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 25/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

សមាគមសហព័ន្ធនារីឃុំលឿងហ្វា៖ ពង្រីកតួនាទីស្នូលក្នុងការងារការពារបរិស្ថាន

04/12/2020 08:39

សមាគម ចលនាសមាជិកា ចូលរួមទម្រង់ ក្លឹបជាច្រើនពាក់ព័ន្ធដល់ការពារបរិស្ថានដូចជា៖ ទម្រង់ « ជីវភាពពណ៌បៃតង ក្លឹបគ្រួសារគ្មាន ៥ យ៉ាង ជ្រះ ៣ យ៉ាង ក្លឹបរបងពណ៌បៃតង ក្លឹប គ្មានសំរាមជ័រ។ល។ ទាំងនេះជាទម្រង់ ក្លឹប ដែលធ្វើសកម្មភាពជាក់ស្តែង ក្នុងការងារការពារបរិស្ថាននៅមូលដ្ឋាន។

    កាលពីមុនបញ្ហាក ខ្វក់បរិស្ថាននៅឃុំលឿងហ្វាកើតមានយ៉ាងស្មុគស្មាញ ដោយសារសមាជិកានិងប្រជាជនប្រើប្រាស់ថ្នាំការពាររុក្ខជាតិរួចក៏បោះបំពង់ថ្នាំ ចោលតាមដងប្រឡាយ។ការចិញ្ចឹមបសុសត្វនិងពាហនសត្វមិនយកចិត្តទុកដាក់ក្នុងការ វិនិច្ឆ័យលាមកឲ្យបានស្អាតបាត។ ជាពិសេសនៅតំបន់ដែលប្រជាជនប្រមូលផ្តុំគ្នាច្រើនដូចជាផ្សារសម្បួរ ផ្សារបាស្រែ (បេ)។ល។មានចោល សំរាមពាសពេញ ។ បច្ចុប្បន្ន​ស្ថានភាពទាំង នោះមិនកើតមានឡើងទៀតឡើយ។ ឃុំបាន អនុវត្តសម្រេច  ១៩/១៩ លក្ខឋានជនបទថ្មី កំពុងរង់ចាំគណៈចង្អុលការកសាងជនបទថ្មីរបស់ស្រុកមកត្រួតពិនិត្យដើម្បីធ្វើសំណុំបែបបទផ្ញើជូនដល់គណៈចង្អុលការកសាងជនបទថ្មីខេត្តចេញសេចក្ដីសម្រេចចិត្តទទួលស្គាល់។ សម្រេចបានលទ្ធផលទាំងនោះអាស្រ័យមានការរួមចំណែករបស់សមាគមសហព័ន្ធនារីឃុំ កសាងបណ្តាលក្ខឋានក្នុងនោះមានលក្ខឋានស្តីពីបរិស្ថាន។

បណ្តាសមាជិកាទម្រង់ “ជីវភាពពណ៌បៃតង “ ផ្តោះប្តូរអំពីការប្រមូលសំរាម។

   ទម្រង់ « ជីវភាពពណ៌បៃតង « គឺជាទម្រង់ ដែលធ្វើសកម្មភាពឆ្ពោះទៅកាន់ទិសដៅការពារបរិស្ថានអាស្រ័យដោយសមាគមសហព័ន្ធនារីឃុំលឿងហ្វា សហការជាមួយសមាគមនារី នគរបាលខេត្ត បង្កើតឡើងកាលពីខែសីហា ឆ្នាំ ២០២០ ទាក់ទាញសមាជិកា ៨០ នាក់ ចូលរួម ។​បណ្តាសមាជិកាដែលចូលរួមទម្រង់នេះភាគច្រើនគឺជាអ្នកជួញដូរក្នុងផ្សារបាស្រែ (បេ) ។ ចូលរួមទម្រង់នេះពួកគាត់នឹងបានបំពាក់បំប៉នចំណេះដឹងជាច្រើនអំពីការពារបរិស្ថានដូចជា៖ ច្បាប់ស្តីពីការការពារបរិស្ថាន ការជះឥទ្ធិពលអាក្រក់មកពីសំរាមជ័រ បណ្តា វិធានការដោះស្រាយក្នុងការងារការពារបរិស្ថាន។ល។ ឆ្លងតាមរយៈនោះ បណ្តាសមាជិកាមានភារកិច្ចផ្សព្វផ្សាយទិសដៅនៃទម្រង់ « ជីវភាពពណ៌បៃតង» ជូនដល់សមាជិកាជាពិសេសអ្នកលក់ដូរតូចៗក្នុងផ្សារ និងប្រជា ជនមកផ្សារ ដើម្បីចូលរួមការពារបរិស្ថាន។ មីងយឿងធីថី សមាជិកាទម្រង់ «  ជីវភាព ពណ៌បៃតង» អ្នកលក់បន្លែបង្កា និងផ្លែឈើនៅ ផ្សារបាស្រែ (បេ) បានឲ្យដឹង៖ ដោយបាន សាខាសមាគមនារីភូមិផ្សព្វផ្សាយបណ្តាខ្លឹមសារស្ដីពីការពារបរិស្ថាន ខ្ញុំក៏ស្ម័គ្រចិត្តចូលរួម ក្រុម «កម្លាយគំនរសំរាមឲ្យទៅជាប្រាក់ « អស់ រយៈកាល ០៥ ឆ្នាំកន្លងមក។ ឆ្នាំ ២០២០ ខ្ញុំក៏បន្តចូលរួមក្នុងទម្រង់ «ជីវភាពពណ៌បៃតង» បណ្តាទម្រង់ ក្លឹប និងក្រុមដែលសមាគមសហព័ន្ធនារីបង្កើតឡើង សុទ្ធសឹងតែមានលក្ខន្តិកៈផ្សេងៗគ្នា ប៉ុន្តែមានទិសដៅដូចគ្នាគឺការពារបរិស្ថានខៀវ‑ស្រស់‑ស្អាត ។ ក្នុងនាមជាសមា ជិកាទម្រង់ ទន្ទឹមនឹងការធ្វើជាគំរូក្នុងការអនាម័យបរិស្ថាននៅទីសាធារណៈ ខ្ញុំតែងយល់ពីតួនាទីរបស់ខ្លួនត្រូវចូលរួមផ្សព្វផ្សាយ ចលនា អ្នកលក់ដូរតូចៗក្នុងផ្សារនិងប្រជាជនមកផ្សារឲ្យបង្កើនការយល់ដឹង ចូលរួមការការពារបរិ ស្ថាន។ បច្ចុប្បន្នបញ្ហាចោលសំរាមពាសពេញក្នុងផ្សារមិនកើតមានដូចពីមុនទៀតឡើយ។ បងស្រី វិញធីហុងបេវ ប្រធានសមាគមសហ ព័ន្ធនារីឃុំលឿងហ្វា មានប្រសាសន៍ថា៖ ការចលនា ឧបត្ថម្ភសមាជិកាពង្រីកសេដ្ឋកិច្ចគឺជាកត្តាចាំបាច់បំផុត។ ទន្ទឹមនឹងនោះសមាគមក៏យកចិត្តទុកដាក់ដល់ការងារពង្រីកសេដ្ឋកិច្ចភ្ជាប់ជាមួយនឹងការពារបរិស្ថានទៀតផង។ ពីព្រោះវិនិយោគទុនពង្រីកសេដ្ឋកិច្ចភ្ជាប់ជាមួយនឹងការពារបរិស្ថានគឺជាការវិនិយោគបានរីកចម្រើនស្ថិរភាព។ បច្ចុប្បន្ន​បណ្តាសមាជិកា ចូលរួមបណ្តាទម្រង់ ក្លឹបការពារបរិស្ថានតែងបានចូលរួមបណ្តាវគ្គហ្វឹកហាត់ ពិគ្រោះបណ្តាខ្លឹមសារជាក់ស្តែងក្នុងការងារការពារបរិស្ថាន។ ផ្តើមពីនោះ ពួកគាត់ជាអ្នកឃោសនាយ៉ាងសកម្មក្នុងការផ្សាយជូនសមាជិកក្នុងគ្រួសារ ផ្សព្វ ផ្សាយក្នុងតំបន់អាសយជន ទីសាធារណៈរួមចំណែកក្នុងការផ្សព្វផ្សាយចំណេះដឹងអំពីការពារបរិស្ថានឲ្យបានទូលំទូលាយក្នុងសហគមន៍។

សមាជិកាចោលសំរាមចូលក្នុងធុង។

   សមាគមសហព័ន្ធនារីឃុំលឿងហ្វាមានសមាជិកា ២.១៧៨ នាក់ ក្នុងនោះមានសមាជិកាជនជាតិខ្មែរជាង ៥០%។ តាំងពីដើមឆ្នាំ ២០២០ មកទល់ពេលនេះ សមាគម បានសហការចាត់តាំងផ្សព្វផ្សាយ ពិគ្រោះ អំពីកម្មវិធីទិសដៅជាតិស្តីពីកសាងជនបទថ្មីភ្ជាប់ជាមួយនឹងការចលនាកសាងគ្រួសារ “គ្មាន ០៥ យ៉ាង ស្អាត ០៣ យ៉ាង “ បានជាង ១២០ លើក ដោយមានសមាជិកានិងប្រជាជនជាង ៦.០០០ នាក់ចូលរួម។ ជូនខិត្តប័ណ្ណផ្សព្វផ្សាយអំពីការពារបរិស្ថាន ៤០០ សន្លឹកដល់សមា ជិកា។ អនាម័យបរិស្ថានតាមដងផ្លូវជនបទសរុបប្រវែងជិត ២២.៩០០ ម៉ែត្រ ប្រមូលសំរាមជាង ១៦.៣០០ តោន។ បច្ចុប្បន្ន នៅលើភូមិសាស្រ្តឃុំមានគ្រួសារកម្មាភិបាល សមាជិកា ១.៤៧៥ គ្រួ សម្រេចលក្ខឋាន ០៨ យ៉ាងស្ដីពីគ្រួសារវប្បធម៌‑ជនបទថ្មី សម្រេច ៩៧,៩% នៃចំនួនគ្រួសារសមាជិការួម៕  

អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

Ý thức phân loại rác - góp phần bảo vệ môi trường, nâng cao ý thức cộng đồng

Đảm bảo công tác bảo mật đề thi trong Kỳ thi tốt nghiệp THPT năm 2025

Đấu tranh, phòng ngừa với tội phạm, tệ nạn ma túy ngay từ cơ sở

LĐLĐ tỉnh công bố các quyết định về giải thể công đoàn cấp trên trực tiếp cơ sở

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.