• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 22/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

សមាគមកសិករស្រុកកូវង៉ាង៖ ពង្រឹងអង្គការចាត់តាំងសមាគម ភ្ជាប់ជាមួយការពង្រីកសេដ្ឋកិច្ច

24/01/2025 09:42

បច្ចុប្បន្ន សមាគមកសិករស្រុកកូវង៉ាង ពង្រីកសមាជិកបានចំនួន ១៨.៨៦៤ រូប ក្នុងនោះ មានសមាជិកជាជនជាតិខ្មែរជាង ៤៦%។សមាគមតែងផ្លាស់ថ្មីខ្លឹមសារ វិធីសាស្រ្តសកម្មភាពសាខា ក្រុមសមាគមភ្ជាប់ជាមួយការពង្រីក និងលើកកម្ពស់គុណភាពសមាជិក។

     លោក សឺនង៉ុករ៉ា អនុប្រធានសមាគមកសិករស្រុកកូវង៉ាង មានប្រសាសន៍ឱ្យដឹងថា៖ សមាគមជ្រោងខ្ពស់ “ពង្រឹងការចាត់តាំងសមាគម ភ្ជាប់ជាមួយការពង្រីកសេដ្ឋកិច្ចក្នុងសមាជិក”។ ក្នុងឆ្នាំ ២០២៤ សមាគមបំផុសចលនាបង្កើតសហករណ៍បាន ១ កន្លែងដោយមានសមាជិកចំនួន ៧ រូប បង្កើតសាខាសមាគមកសិករអាជីព មានសមាជិក ៣៥ រូប។

បងង៉ុកធ្វឹង ប្រមូលផលដំឡុងមី។

     ពង្រឹងក្រុមសមាគមកសិករអាជីព ៨១៧ ក្រុមលើបណ្ដាវិស័យដាំដុះ ចិញ្ចឹមសត្វ និងចិញ្ចឹមជលផល។ កសាងផែនការសកម្មភាពលើកកម្ពស់គុណភាពការប្រជុំជីវភាពសាខាសមាគម ណែនាំបណ្ដាសាខាសមាគមចាត់តាំងបណ្ដាការប្រជុំជីវភាពតាមបធានបទនីមួយៗសមស្រប​តាមមូលដ្ឋាន។ ចាត់តាំងការហ្វឹកហាត់ជូនកងជួរកម្មាភិបាលសាខាសមាគមអំពីលទ្ធភាពបញ្ជាការបណ្ដាពេលប្រជុំបានល្អ។ ជារៀងរាល់ត្រីមាស កំណត់ខ្លឹមសារប្រជុំជីវភាព ណែនាំបណ្ដាសាខាសមាគមរៀបចំកម្មវិធីប្រជុំជីវភាពសមស្របជាមួយលក្ខណៈនៅនឹងសាខាសមាគម។

     ជំរុញមាំចលនា “កសិករប្រឡងប្រណាំងផលិត ធ្វើអាជីវកម្មពូកែ សាមគ្គីជួយគ្នាធ្វើ​មាន និងបន្ថយភាពក្រីក្រស្ថិរភាព”គិតមកទល់ពេលនេះផ្សព្វផ្សាយ​បានចំនួន ៦២៩ លើក មានអ្នកចូលរួម ១៨.៣៨៦ នាក់។ តាមរយៈការ ផ្សព្វផ្សាយសម្បទាកសិករផលិតធ្វើអាជីវកម្មពូកែដល់សមាគមគ្រប់លំដាប់ថ្នាក់ មានគ្រួសារចំនួន ១២.១៩៨ គ្រួចុះឈ្មោះ (ថ្នាក់មជ្ឈិម ១២ គ្រួ ថ្នាក់ខេត្ត ២៨៩ គ្រួ ថ្នាក់ស្រុក ១.៣២១​ គ្រួ  និងថ្នាក់ឃុំ ទីប្រជុំជនចំនួន ១០.៥៧៦ គ្រួ)។

     គ្រួសារបង ត្រឹងង៉ុកធ្វឹង (ជនជាតិខ្មែរ) នៅភូមិត្រពាំងក្រពើ ឃុំឡុងស៊ើង  ក្រោយពេលទទួលបានការឧបត្ថម្ភរបស់សមាគមកសិករ ក្នុងនោះមានការចូលរួមបណ្ដាថ្នាក់ហ្វឹកហាត់អំពីបច្ចេកទេសដាំដំណាំ បងកាន់តែមានជំនឿលើខ្លួនឯង ក្នុងការដាំដំឡូងមី លើផ្ទៃដីជិត ០,២ ហិកតារបស់គ្រួសារ។

     បង ង៉ុកធ្វឹង ឱ្យដឹងថា ក្នុងរយៈពេលជាច្រើនឆ្នាំកន្លង ខ្ញុំចាត់ទុកការដាំដំណាំជាមុខរបរចម្បងរបស់គ្រួសារ សំខាន់គឺផ្ដុំឱ្យការដាំបណ្ដាប្រភេទដំណាំដូចជា សណ្ដែក ពោត។ ឆ្នាំនេះឆ្លៀតដាំដំឡូងមីបានរូត ម៉្លោះហើយមកទល់ពេលនេះ ដំឡូងរបស់គ្រួសារខ្ញុំបានទទួលផល។ ដោយអាស្រ័យមូលដ្ឋានមានម្ចាស់ផលិត OCOP ទើបដំឡូងមីរបស់គ្រួសារខ្ញុំបានឈ្មួញទិញនៅនឹងកន្លែងដោយតម្លៃជិត ១០.០០០ ដុងក្នុងមួយគីឡូក្រាម ប៉ាន់ស្មានប្រមូលផលដំឡូងរួចរាល់ទទួលបានប្រាក់ចំណូលពី ៨-៩ លានដុងក្នុងមួយកុង ទូទាត់ប្រាក់ចំណាយរួចរាល់នៅមានប្រាក់ចំណេញ ៤,៥-៥ លានដុងក្នុងមួយកុង។

     ចូលរួមជាមួយចលនាសមាគម បណ្ដាសមាជិកសមាគមកសិករ មិនត្រឹមតែបានលើកកម្ពស់ចំណេះដឹងសម្រាប់ការផលិតប៉ុណ្ណោះទេ ទាំងផលិតផលរបស់សមាជិកក៏មានទីផ្សារសម្រាប់លក់ អះអាងបានតួនាទីរបស់សមាគមអំពីការកសាង ពង្រឹងការចាត់តាំង ភ្ជាប់ជាមួយការពង្រីកសេដ្ឋកិច្ចរបស់សមាជិក បង្កបានភាពពេញចិត្តចំពោះសមាជិក៕

អត្ថបទ-រូបថត៖ សម្បត្តិ

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

Báo Trà Vinh - 65 năm phát huy truyền thống ANH DŨNG

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.