• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 05/10/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

សមាគមកសិករត្រាវិញ៖ ប្រមូលផ្តុំ ពង្រីកតួនាទីអង្គការចាត់តាំងសមាគមក្នុងការពង្រីកសេដ្ឋកិច្ច កសាងជនបទថ្មី

28/08/2020 08:09

អស់រយៈកាល ០៥ ឆ្នាំ (២០១៥-២០២០) អនុវត្តចលនាប្រឡងប្រណាំងគំរូជឿនលឿន និងកសិករផលិត -ធ្វើអាជីវកម្មពូកែ ជាមួយការផ្តុំចង្អុលការដាច់អហង្ការរបស់ទូទាំងប្រព័ន្ធនយោបាយគ្រប់លំដាប់ថ្នាក់ខេត្តត្រាវិញ។ ក្នុងនោះសមាគមបានប្រមូលផ្តុំបណ្តាកសិករ សមាជិកកសិករចូលរួមកសាងបណ្តាសាខា ក្រុមអាជីព មុខរបរដូចគ្នា មានការចូលចិត្តដូចគ្នា មានជំនាញដូចគ្នាចូលក្នុងបណ្តាវិស័យចងសម្ព័ន្ធកន្សោមតម្លៃដើម្បីពង្រីក ទូលាយបណ្ដាទម្រង់សេដ្ឋកិច្ចចងសម័្ពន្ធច្រកចូល-ច្រកចេញឲ្យផលិតផល ភ្ជាប់ជាមួយការងារកសាងអង្គការចាត់តាំងសមាគមរឹងមាំ។

​​​

អស់រយៈកាល​ ០៥ ឆ្នាំ (២០១៥-២០២០)ទូទាំងខេត្តមានគ្រួសារកសិករ ១៩១.៥២៤ លើកសម្រេចកិត្តិនាមកសិករផលិត ធើ្វអាជីវកម្មពូកែគ្រប់លំថ្នាក់ ប្រភពចំណូលជាមធ្យមក្នុងមួយឆ្នាំសម្រេចពី ២១៨ លានដុងដល់ ១,៣ ពាន់លានដុងក្នុងមួយគ្រួសារ។ ក្រៅពីនោះ មូលនិធិឧបត្ថម្ភកសិករគ្រប់លំដាប់ថ្នាក់បច្ចុប្បន្នកំពុងគ្រប់គ្រង ៣០,៤៥៨ ពាន់លានដុង បានវិនិយោគ ៣២៤​ កម្រោងការឲ្យសមាជិកកសិករ ៣.៨៦៩ គ្រួសារផលិត ដោះស្រាយការងារធើ្វឲ្យពលករជាង ៣.៨០០ នាក់ និងកសាង ១៩៤ ទម្រង់សេដ្ឋកិច្ចសមូហភាពមានប្រសិទ្ធភាពអាស្រ័យសមាគមចាត់តាំងផ្ទាល់។

        ផ្តើមពីចលនានេះបានលេចធ្លោគំរូជឿនលឿនជាច្រើន បណ្តាគំរូឆ្នើម ដូចជាកសិករ វ៉វ៉ាំងចា(ឃុំលឿងហ្វា ស្រុកចូវថាញ់) វ៉វ៉ាំងថាវ(ឃុំភឿកហ៊ឹង ស្រុកថ្កូវ) ង្វៀងមិញញ៉ឹក(ឃុំថុងហ្វា ស្រុកកូវកែ)។ល។ ឬទម្រង់ដាំត្រសក់ផ្អែម ត្រសក់ស្រូវផ្លែមូលក្នុងផ្ទះសំណាញ់ (ឃុំលឿងហ្វាអា ស្រុកចូវថាញ់) ក្នុងមួយរដូវ ចំណេញពី ៥០-៧០ លានដុងក្នុង ១.០០០ ម៉ែត្រក្រឡា។ ផលិតផ្កាលម្អ(សង្កាត់ទី ៥ ទីក្រុងត្រាវិញ) ក្នុងមួយឆ្នាំ ចំណេញពី ៣០-៤០ លានដុងក្នុងមួយគ្រួសារ។

            លើវិស័យពង្រីកសេដ្ឋកិច្ច តាមលោកង្វៀងវ៉ាំងយុង ប្រធានសមាគមកសិករត្រាវិញ ក្រៅពីផ្ទេរជូនវិទ្យាសាស្រ្ត-បច្ចេកទេស បណ្តុះបណ្តាលវិជ្ជាជីវៈ សមាគមនៅទាំងកសាងបណ្តាទម្រង់ចងសម័្ពន្ធជាមួយបណ្តាអាជីវកម្មដើម្បីម៉ៅទិញផលិតផល ក្នុងនោះមានបណ្តាអាជីវកម្មកំពុងពង្រីកមានប្រសិទ្ធភាព ដូចជាចងសម័្ពន្ធទម្រង់ដាំក្រូចឆ្មាវល្លិផលិតតាមទិសដៅសុវត្ថិភាព ផ្គត់ផ្គង់ផលិតផលឲ្យអាជីវកម្ម ផ្តើមពីនោះអាជីវកម្មច្នៃផលិត នីហរណទៅទីផ្សារទ្វីបអឺរ៉ុប។ ឆ្លងតាមរយៈបណ្តាកសិករផលិត ធ្វើអាជីវកម្មពូកែ នៅទាំងពង្រីកប្រភពទុនរបស់សមាជិកកសិករ និងការឧបត្ថម្ភប្រភពទុនពីមូលនិធិឧបត្ថម្ភកសិកររបស់មជ្ឈិម ខេត្ត ស្រុកក៏ដូចជាចងសម័្ពន្ធជាមួយបណ្តាធនាគារដើម្បីបង្កលក្ខណៈឲ្យកសិករពង្រីកផលិត លើកកម្ពស់កន្សោមតម្លៃផលិតផល។ល។

        ក្នុងចលនាកសិករចូលរួមកសាងជនបទថ្មី ឆ្លងតាមរយៈនោះ សមាគមបង្កើតបាន ៨៥ ក្លឹប “រួមកម្លាំងកសាងជនបទថ្មី”។ ចលនាសមាជិក និងកសិករបរិច្ចាគដីបាន ១៥៩.០០០ ម៉ែត្រក្រឡា ចូលរួមវិភាគទានប្រាក់ជាង​ ៤០ ពាន់លានដុង ២៣.៩២៧ ថ្លៃពលកម្មកសាងនិងជួសជុលស្ពានជនបទ ៦៤ ខ្សែ ផ្ទះមេត្តាធម៌ ១៩៤​ ខ្នង ជួសជុលនិងកសាងថ្មីផ្លូវជនបទជាង ២៥៨ គីឡូម៉ែត្រ ប្រឡាយធារាសាស្រ្តវាលស្រែ ៦០២ កន្លែង។ សមាគមគ្រប់លំដាប់ថ្នាក់ពង្រឹង លើកកម្ពស់គុណភាព ១.៦៥៩ ក្រុមស្វ័យគ្រប់គ្រងជាមួយសមាជិក ៣៦.១០៧ រូប(ក្នុងនោះមានសមាជិកកសិករស្នូល ១១.៥៥៤ រូបចូលរួម)​ អនុវត្តត្រួតពិនិត្យ យាមល្បាត ១៣.១៩៨ លើករួមចំណែករក្សាសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន។ ជាពិសេស គិតតាំងពីឆ្នាំ ២០១៨ មកទល់ពេលនេះ សមាគមកសិករបានសហការជាមួយនគរបាលខេត្តចង្អុលការបង្កើតបាន ៦៥ ក្លឹប (កសិករល្អ​ ០៣ យ៉ាង)ដោយមានសមាជិក ៥៧០ រូបចូលរួម។

  ដើម្បីពង្រីកតួនាទីកសិករជាអ្នកពលកម្មផ្ទាល់ មានបទពិសោធន៍ក្នុងការផលិត និង​ឈានដល់ទម្រង់កសិកម្ម ៤.០។ លោកង្វៀងវ៉ាំងយុង បានឲ្យដឹង៖ គណៈអចិន្រៃ្តយ៍សមាគមកសិករខេត្តស្នើជាមួយគណៈកម្មាធិការបក្សខេត្ត និងបានការឯកភាពរបស់ប្រចាំការនៃគណៈកម្មាធិការបក្សខេត្តចង្អុលការសមាគមកសិករសហការជាមួយគណៈចាងហ្វាង គណៈកម្មាធិការបក្សសាលាមហាវិទ្យាល័យត្រាវិញផ្សព្វផ្សាយ ចលនានិស្សិត ជាពិសេសគឺនិស្សិតផ្នែកកសិកម្ម​ សាលាមហាវិទ្យាល័យត្រាវិញ។ នេះជាកងកម្លាំងផ្សារភ្ជាប់យូអង្វែងជាមួយសមាគម និងមូលដ្ឋានចូលរួមអនុវត្តល្អការផ្ទេរជូនបច្ចេកទេស ជួយឲ្យប្អូនៗធ្វើផងលើកកម្ពស់ថ្វីដៃផង។ ផ្នែកកសិកម្ម ជលផលឆ្លងតាមរយៈនិស្សិតនឹងផ្ទេរជូនសម្រេច ជួយណែនាំកសិករផ្សារភ្ជាប់ជាមួយមូលដ្ឋានដើម្បីក្រោយពេលចេញសាលាវិលមកភូមិកំណើតប្អូនៗក្លាយជាកសិករមានចំណេះដឹងអំពីវិទ្យាសាស្រ្ត បច្ចេកទេស ជាអាជីវកម្មឬសហករណ៍ក៏មានលក្ខណៈជួយកសិករ។

       ក្នុងឆ្នាំ​​ ២០២០ សមាគមកសិករខេត្តបានដំណើរការបង្កើតក្លឹប “វិទ្យាសាស្រ្តច្នៃប្រតិដ្ឋរបស់កសិករ”។ ក្នុងនោះ អញ្ជើញបណ្ឌិត ង្វៀងថាញ់ម៉ី ប្រធានក្រុមប្រឹក្សាគ្រប់គ្រងនឹងជានាយករបស់ក្រុមហ៊ុនចូលរួមធ្វើជាអភិបាលរួមជាមួយមន្ទីរបច្ចកវិទ្យា មន្ទីរកសិកម្មនិងអភិវឌ្ឍជនបទ និងអាជីវកម្មមួយចំនួនជំនាញលើវិស័យកសិកម្មដើម្បីបង្កើតគណៈចង្អុលការ និងគណៈប្រឹក្សារបស់ក្លឹប។ នេះជាកងកម្លាំងផ្សារភ្ជាប់ដើម្បីប្រមូលផ្តុំកងកម្លាំងវ័យក្មេង បញ្ញាវន្ដ អ្នកវិទ្យាសាស្រ្តដើម្បីរួមដំណើរជាមួយកសិករ ឯកជនអនុវត្តខឿនកសិកម្ម ៤.០ លើភូមិសាស្រ្តខេត្តត្រាវិញ៕ ប្រែសម្រួល៖ តឹងង៉ុក

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.