• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 20/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

សមាគមកសិករឃុំតឹងស៊ើង៖ លើកកម្ពស់គុណភាពចលនាប្រឡងប្រណាំងផលិត-ធ្វើអាជីវកម្មពូកែ

26/01/2021 08:34

ឆ្នាំ ២០២០ សមាគមកសិករឃុំតឹងស៊ើង ស្រុកថ្កូវ​ មានគ្រួសារកសិករ ៦៨៣ គ្រួចុះឈ្មោះកិត្តិនាមប្រឡងប្រណាំងផលិត ធ្វើអាជីវកម្មពូកែ(សម្រេច ១១៣,៨% កម្រិតផែនការ) ក្នុងនោះថ្នាក់ខេត្តមាន ១០គ្រួ ថ្នាក់ស្រុក ១៣៣ គ្រួ និងថ្នាក់មូលដ្ឋាន ៥៤០ គ្រួ។ ឆ្លងតាមរយៈការពិនិត្យជ្រើសរើស មានគ្រួសារ ៣៨៩ គ្រួ សម្រេចកិត្តិនាមជាក់ស្តែងគឺថ្នាក់ខេត្ត ៥ គ្រួ ថ្នាក់ស្រុក ៣៦ គ្រួ និងថ្នាក់មូលដ្ឋាន ៣៤៨ គ្រួ។

      គ្រួសារបានទទួលស្គាល់សម្រេចកិត្តិនាមផលិតធ្វើអាជីវកម្មពូកែគ្រប់លំដាប់ថ្នាក់ ភាគច្រើនមានទម្រង់ផលិត ធ្វើអាជីវកម្មមានប្រសិទ្ធភាពដូចជា៖ ទម្រង់ផលិតស្រូវគុណភាពខ្ពស់ ទម្រង់ចិញ្ចឹមសត្វ សេវាកម្ម។ល។ ក្នុងមួយឆ្នាំទទួលបានប្រាក់ចំណូលពីរាប់សិបលានដុងដល់រាប់រយលានដុង។ ធ្វើដំណើរទៅកាន់គ្រួសារលោកមាហឿវ៉ាំងស្វឹង ប្រធានសាខាសមាគមកសិករភូមិបឹង ជាគំរូមួយក្នុងបណ្តាគំរូអនុវត្តទម្រង់ដាំដំណាំ និងចិញ្ចឹម​យើងខ្ញុំកត់សម្គាល់បានពីភាពសកម្មក្នុងការពលកម្មផលិតដើម្បីលើកកម្ពស់ជីវភាពសេដ្ឋកិច្ចគ្រួសារ។ នៅលើផ្ទៃដីជិត២កុងរបស់គ្រួសារមាស្វឹងដាំបណ្តាផលដំណាំប្តូរវេនគ្នា ទទួលបានប្រាក់ចំណូលជាង ១០ លានដុងក្នុងមួយរដូវ។ រដូវដំណាំដើមឆ្នាំ ២០២១ គ្រួសារលោកមាដាំសណ្តែកកួរ ដល់ដំណាក់កាលប្រមូលផល លក់បានដោយតម្លៃ ២០.០០០ ដុងក្នុងមួយគីឡូក្រាម ក្នុងមួយថ្ងៃប្រមូលផលបានជាង ២០ គីឡូក្រាម។

លោកឡឹមមិញធឹក ផ្តោះប្តូរបច្ចេកទេសដាំដំណាំជាមួយលោកមាហឿវ៉ាំងស្វឹង។

       លោកមាហឿវ៉ាំងស្វឹងបានឱ្យដឹងថា៖ ដាំសណ្តែកកួរ បើសិនចេះថែទាំត្រូវតាមបច្ចេកទេសនោះ រយៈពេលប្រមូលផលនឹងអូសអន្លាយជាង។ ដល់ដំណាក់កាលនេះសណ្តែករបស់គ្រួសារខ្ញុំប្រមូលផលបាន ១៥ ថ្ងៃហើយ ប៉ុន្តែគ្រួសារមានផែនការថែទាំអូសអន្លាយពេលវេលាប្រមូលផល ដើម្បីបម្រើទីផ្សារតេតតឹងស៊ឺវ។ ដូច្នេះ បើសិនរាល់ថ្ងៃប្រមូលផលបានតិចបំផុតត្រឹមតែ ១៥ គីឡូក្រាមនោះគ្រួសារមានប្រាក់ចំណូលបង្គួរដែរហើយ។ ទន្ទឹមនឹងនោះ គ្រួសារនៅទាំងបម្រុងដីជុំវិញផ្ទះដាំផ្កាស្បៃរឿងដើម្បីបម្រើឱ្យទីផ្សារបុណ្យតេត ក៏ដូចជាបណ្តាថ្ងៃបុណ្យទានរបស់ជនរួមជាតិខ្មែរ ព្រមជាមួយនោះបើកទូលាយការចិញ្ចឹមគោមេចំនួន៤ក្បាលដើម្បីបង្កើនបន្ថែមប្រាក់ចំណូលសម្រាប់គ្រួសារ។ ភាពធូរធារបស់គ្រួសារខ្ញុំមួយចំណែកបានមកដោយអាស្រ័យការចូលរួមជាមួយបណ្តាចលនារបស់សមាគមកសិករបានចូលរួមលើកកម្ពស់ចំណេះដឹងក្នុងការដាំដុះ ចិញ្ចឹមសត្វ ។

        កាលពីមុន ចូលរួមជាមួយអង្គការសមាគម សមាជិកជាច្រើននៅមានការក្រែងរអែង ប៉ុន្តែពេលបានបង្កលក្ខណៈបានប្រសព្វជាមួយបណ្តាវិស័យដូចជា៖ ចូលរួមបណ្តាវគ្គហ្វឹកហាត់ផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេស​ប្រសព្វជាមួយបណ្តាប្រភពទុនបុលអាទិភាព ចូលរួមបណ្តាថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈ។ល។ កសិករជាច្រើនក្រោយពេលបានពង្រីកជាសមាជិកសមាគមតែងសកម្មចូលរួមប្រជុំជីវភាពទៀងទាត់ការកំណត់។ លោកឡឹមមិញធឹក ប្រធានសមាគមកសិករឃុំតឹងស៊ើងបានឱ្យដឹងថា៖ បច្ចុប្បន្ន ​សមាគមពង្រីកសមាជិកបានចំនួន ៦៧២ នាក់ ក្នុងនោះមានសមាជិកា៤៥នាក់ ស្រូបយកអត្រា ៦,៧% ជនរួមជាតិខ្មែរចំនួន ៤១១ នាក់ ស្រូបយកអត្រា ៦១,១%។ ក្រៅពីអនុវត្តបណ្តាចលនាអាស្រ័យសមាគមថ្នាក់លើផ្សព្វផ្សាយ សមាគមមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៅទាំងម្ចាស់ការកសាងបណ្តាចលនាសំដៅជួយដល់បណ្តាសមាជិកឲ្យបានជឿនលឿន។ ផ្តើមពីនោះ សមាជិកជាច្រើនសកម្មចូលរួមជាមួយបណ្តាចលនារបស់សមាគម។

        អនុវត្តសេចក្តីសម្រេចចិត្តលេខ ១៩៥៦/QĐ-CP របស់រដ្ឋាភិបាលស្តីពីការបណ្តុះបណ្តាលវិជ្ជាជីវៈជូនពលករជនបទ ក្នុងឆ្នាំ ២០២០ សមាគមឃុំតឹងស៊ើងសហការជាមួយមជ្ឈមណ្ឌលសិក្សាសហគមន៍បើកថ្នាក់បង្រៀនវិជ្ជាជីវៈបច្ចេកទេសសាងសង់បាន ២ ថ្នាក់ មានសិក្ខាកាម ៦២ នាក់ចូលរួម ក្នុងនោះមានសមាជិកសមាគមកសិករចំនួន ៥២ នាក់។ បញ្ចប់ថ្នាក់រៀន សមាគមបានសហការជាមួយបណ្តាផ្នែកពាក់ព័ន្ធឧទ្ទេសនាមការងារធ្វើជូនពលករជនបទចំនួន ៥២ នាក់ទទួលបានប្រាក់ចំណូលក្នុងមួយ ខែៗពី ៥,៨ ដល់៨លានដុង។ ក្នុងឆ្នាំ ២០២១ សមាគមបន្តដាក់ចេញកម្រិតផែនការសំខាន់ៗជាច្រើនក្នុងនោះមានការខិតខំបង្កើនចំនួនគ្រួសារសម្រេចកិត្តិនាម “កសិករផលិតធ្វើអាជីវកម្មពូកែ” ទាំងគុណភាព និងបរិមាណភាព ព្រមជាមួយនោះ យកចិត្តទុកដាក់បង្កើនគុណភាពបណ្តាទម្រង់ផលិត ចិញ្ចឹមសត្វរបស់បណ្តាសមាជិក ក៏ដូចជាបង្កលក្ខណៈឱ្យសមាជិកប្រសព្វជាមួយបណ្តាប្រភពទុនបុលអាទិភាពពីបណ្តាគម្រោងការដើម្បីពង្រីកសេដ្ឋកិច្ចគ្រួសារ៕ 

អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.