16/10/2020 10:19
កសិករថាច់ចន្ទជាមួយទម្រង់ដាំដំណាំរបស់គ្រួសារ។
ឆ្លងតាមរយៈនៃការពិនិត្យមានកសិករ ៤៩៦ រូបសម្រេចកិត្តិនាម កសិករផលិត ធ្វើអាជីវកម្មពូកែគ្រប់លំដាប់ថ្នាក់ ក្នុងនោះថ្នាក់ខេត្ត មាន ២៦ នាក់ ថ្នាក់ស្រុក ២៥៦ នាក់ ក្រៅពីនោះសម្រេចកិត្តិនាមថ្នាក់មូលដ្ឋាន។
លោកយឿងវ៉ាំងថាញ់ប្រធានសមាគមកសិករឃុំដូងចូវបានឱ្យដឹង៖ បច្ចុប្បន្ន សមាគមកសាងទម្រង់ចិញ្ចឹមគោមេនៅភូមិស្លាប៉ាងដោយមានសមាជិកជាង ១០ នាក់ចូលរួមចិញ្ចឹមគោមេជាង ២០ ក្បាល ជារៀងរាល់ឆ្នាំ សមាជិកម្នាក់ៗចូលរួមទម្រង់ទទួលបានប្រាក់កម្រៃជាង ៤០ លានដុង។ កសាងបានទម្រង់ដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់នៅភូមិសរយ័ងដោយមានសមាជិក ០៧ នាក់ចូលរួម ជាមួយផ្ទៃដីជាង ១,៤ ហិកតា ក្នុងការដាំបន្លែមួយរដូវទទួលបានប្រាក់កម្រៃប្រមាណ ២០ លានដុងក្នុងមួយគ្រួសារ។ ទម្រង់ចិញ្ចឹមលៀសសមុទ្រនៅភូមិស្លាប៉ាងត្បូង ដោយមានសមាជិក កសិករជាង ២០ នាក់ចូលរួមចិញ្ចឹមលើផ្ទៃដី ៤,២ ហិកតា ប្រាក់កម្រៃគិតជាមធ្យមក្នុងមួយរដូវៗរបស់ សមាជិកម្នាក់ៗជាង ៣០ លានដុង។ ក្រៅពីនោះទទួលបានការឧបត្ថម្ភរបស់ការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទ សមាគមកំពុងអនុវត្តពិសោធន៍ទម្រង់ដាំប្រធៀងនៅតាមបណ្តាភូមិដែលមានសក្តានុភាពខាងដីផ្នោរខ្សាច់ជាដើម ជាមួយផ្ទៃដីជាង ០,៨ ហិកតា។ ទម្រង់ដាំប្រធៀងបានសមាគមឯកភាពជ្រើសធ្វើជាទម្រង់ «ប៉ិនប្រសប់ការងារប្រជាចលនា» របស់សមាគមក្នុងឆ្នាំ ២០២០។
សមាគមចលនាបង្កើតក្រុមសហការលើបណ្តាវិស័យបាន ០៥ ក្រុម ដោយមានសមាជិក ៨៤ នាក់ចូលរួម ក្នុងនោះមានក្រុមសហការដាំបន្លែ ០២ ក្រុម មានសមាជិកកសិករជិត ៣០ នាក់ចូលរួមក្រុមផលិតស្រូវគុណភាពខ្ពស់ ០២ ក្រុម នៅភូមិដំបងពាក់និងជ្រៃប្រាសាទ។ ផ្តើមពីជំរុញមាំអនុវត្តបណ្តាចលនាប្រឡងប្រណាំងកាន់តែលេចឡើងគំរូជាច្រើនក្នុងចលនា តួយ៉ាងដូចជាកសិករផលិតពូកែថ្នាក់ស្រុកថាច់ចន្ទនៅភូមិសរយ័ងបានឱ្យដឹង៖ ជារៀងរាល់ឆ្នាំលើផ្ទៃដីជិត ០,៤ ហិកតារបស់ គ្រួសារខ្ញុំតែងដាំប្តូរវេនបណ្តាប្រភេទដំណាំដូចជា៖ សណ្តែក ត្រប់វែង ម្រះ។ ក្នុងរដូវដាំម្តងៗមានប្រាក់ចំណូលជិត ៣០ លានដុង ប្រាក់ចំណេញកើនជាងច្រើនដងបើប្រៀបជាមួយផលិតស្រូវ។ ទន្ទឹមនឹងនោះ គ្រួសារនៅទាំងគួបផ្សំចិញ្ចឹមគោ និងបណ្តាប្រភេទសត្វស្លាបជាច្រើនប្រភេទទៀតជារៀងរាល់ឆ្នាំទទួលបានប្រាក់ចំណូលជាង ១០០ លានដុង។
សមាគមកសិករឃុំដូងចូវ មានសមាជិក ១.៤៩៦ នាក់ ក្នុងនោះសមាជិកជាជនរួមជាតិខ្មែរស្រូបយកអត្រាជាង ៧៣% ។ ទន្ទឹមជា មួយការពង្រីកសេដ្ឋកិច្ច សមាគមនៅទាំងយកចិត្តទុកដាក់ដល់ការបំផុសចលនាសមាជិកជួយគ្នាឆ្លងកាត់ការលំបាកចាកផុតភាពក្រីក្រ និងឈានឡើងធ្វើមាន។ សមាគមចលនាគ្រួសារសមាជិក ១៤ គ្រួរួមវិភាគទានថ្ងៃពលកម្ម ១៤៧ ថ្ងៃ ដី ១.២០០ ម៉ែត្រក្រឡាជួយឧបត្ថម្ភ ដល់សមាជិកលំបាក។ ផ្តើមពីនោះ ក្នុងចុងឆ្នាំ ២០១៩ មានគ្រួសារសមាជិកក្រីក្រ ១៨ គ្រួឈានឡើងចាកផុតភាពក្រីក្រ៕
អត្ថបទ-រូបថត៖ ថាច់សម្បត្តិ
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។