• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

សមាគមកសិករខេត្ត៖អនុវត្ត “ប៉ិនប្រសប់ ការងារប្រជាចលនា” មានប្រសិទ្ធភាព

25/02/2022 08:21

ឆ្នាំ ២០២១ សមាគមកសិករខេត្ត អនុវត្តការងារ “ប៉ិនប្រសប់ការងារប្រជាចលនា”ក្នុងសមាជិក កសិករសម្រេចបានលទ្ធផលយ៉ាងសកម្ម។ ផ្តើមពីនោះ មានកម្រិតផែនការ ១២/១២ យ៉ាងដែលមជ្ឈិមសមាគមកសិករវៀតណាមប្រគល់ឲ្យ និងកម្រិតនៃផែនការ សេចក្តីសម្រេចចិត្ត ១៣/១៣ យ៉ាងដែលមហាសន្និបាតតំណាងសមាគមកសិករខេត្ត លើកទី ៧ ដាក់ចេញសុទ្ធសឹង អនុវត្តសម្រេចនិងលើសកម្រិតផែនការ។

កសិករថែទាំម្ទេស​។ រូបថត៖​ ហ៊ឺវហ្វែ     
     ឆ្នាំ ២០២១ សមាគមកសិករគ្រប់លំដាប់ថ្នាក់ កសាងក្រុមកូវីដ-១៩ ក្នុងសហគមន៍បាន ចំនួន ៣.៦៧២ ក្រុម ដោយមានសមាជិក ១៣.៤២៥ នាក់ មានក្រុមឧបត្ថម្ភផលិត ១០៣ ក្រុម ដោយមានសមាជិក ១.០៨៩ នាក់ និងមាន ០៩ កន្លែង ឧបត្ថម្ភចងសម្ព័ន្ធប្រើប្រាស់កសិផលជូនសមាជិក។ ក្រៅពីទៅសួរសុខទុក្ខ និងលើកទឹកចិត្តកម្មាភិបាល សមាជិក បណ្តាកន្លែងត្រូវធ្វើចត្តាឡីស័ក បិទខ្ទប់ បណ្តាកងកម្លាំងបំពេញការងារសមរភូមិមុខ បង្ការ ទប់ស្កាត់អាសន្នរោគកូវីដ ១៩ សមាគមកសិករ ខេត្តបានបំផុសចលនាអំណោយ ៩៨៩ ចំណែក បន្លែ ផ្លែឈើគ្រប់ប្រភេទ ៦,៧ តោន និងអង្ករ ៣,៣ តោន ជូនដល់ ១.០៧១ គ្រួសារជួបការលំបាក  កុមារនៅក្នុងតំបន់ធ្វើចត្តាឡីស័ក គិតជាតម្លៃជាង ២៩៧ លានដុង។ ដោយឡែកបណ្តាស្រុក ទីផ្សារ រួមខេត្ត ទីក្រុងសមាគមសហការជាមួយបណ្តា ផ្នែកបំផុសចលនាបន្លែ ផ្លែឈើគ្រប់ប្រភេទជាង ៧០ តោន សរុបតម្លៃជាង ១,២៣៧ ពាន់លានដុង ជូនសមាជិកកសិករ ក្នុងតំបន់ធ្វើចត្តាឡីស័ក បិទខ្ទប់របស់ខេត្ត និងប្រជាជននៅទីក្រុងហូជីមិញជាង ៣.៨៥២ នាក់។ ឧបត្ថម្ភទីផ្សារលក់ចេញកសិផលសម្រាប់កសិករនៅលើភូមិសាស្ត្រ ដែលរងឥទ្ធិពលអំពីអាសន្នរោគកូវីដ-១៩ ជាង ១៤៩,៧ តោនរបស់កសិករស្រុកកាងឡុង ស្រុក កូវកែ ស្រុកចូវថាញ់ ស្រុកទីវកឹង និងស្រុកថ្កូវ។
គិតដល់ចុងឆ្នាំ ២០២១ រៀបចំសមាជិកចំនួន ១៤.១៤១ នាក់ចូលរួមក្នុងក្រុមសមាគមរួមមុខរបរ កើនចំនួនលេខមកទល់ពេលនេះទូទាំងខេត្ត មានសមាជិក ៨១.៥២២ នាក់ចូលរួមសកម្មភាព និងប្រជុំជីវភាព នៅក្រុមសមាគមកសិកររួមមុខ របរចំនួន ៤.៧៤៩ ក្រុម បង្កើតក្រុមកសិកររួមមុខ របរគំរូ ១៩៤ ក្រុម ដោយមានសមាជិក ២.៣៨៣ នាក់ សមាគមបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង ចង្អុលការបង្កើតថ្មីសាខាសមាគមរួមរបរ ១៨ ក្រុម មានសមាជិក ៥០៨ នាក់ បង្កើនចំនួនលេខមក ទល់បច្ចុប្បន្នមានសាខាសមាគមរួមមុខរបរ ៣៣ ក្រុម ដោយមានសមាជិក ១.២០២ នាក់ និងបន្ត រក្សាសកម្មភាពសាខាផ្នែកខាងកសិកម្មជលផលសាលាមហាវិទ្យាល័យត្រាវិញ ដោយមានសមាជិក ៤៤ នាក់។ ណែនាំបង្កើតសហករណ៍ ០៥  កន្លែង ដោយមានសមាជិក ១៤៦ នាក់ចូលរួមមានក្រុមសហការផលិត ១២០ ក្រុម មានសមាជិកជាង ១.៣៨២ នាក់ យោងលើមូលដ្ឋានពង្រីកសាខាសមាគមរួមមុខរបរ។
     ដោយមានចលនាកសិករផលិត ធ្វើអាជីវកម្ម ពូកែ សាមគ្គីជំនួយគ្នាឈានឡើង និងកាត់បន្ថយ ភាពក្រីក្រចីរភាព ឆ្នាំ ២០២១ ឆ្លងតាមការពិនិត្យ វាយតម្លៃមានគ្រួសារ ៤២.២៤១ គ្រួសម្រេចសម្បទាកសិករផលិតធ្វើអាជីវកម្មពូកែគ្រប់លំដាប់ថ្នាក់ (សម្រេច ១០១% កម្រិតផែនការ)។ ក្នុងនោះមាន  ៣៨ គ្រួសារសម្រេចថ្នាក់មជ្ឈិម ៩៦២ គ្រួសារ សម្រេចថ្នាក់ខេត្ត  ៤.៥៥៨ គ្រួសារសម្រេចថ្នាក់ស្រុក និង៣៦.៦៨៣ គ្រួសារសម្រេចថ្នាក់មូលដ្ឋាន។
     អាស្រ័យអនុវត្តមានប្រសិទ្ធភាពការងារ “ប៉ិនប្រសប់ការងារប្រជាចលនា” ឆ្នាំ ២០២១ សមាគមកសិករខេត្ត អនុវត្តសម្រេច និងសម្រេចលើស កម្រិតផែនការសំខាន់ៗ ក្នុងវិស័យកសិកម្ម ចលនាជំនួយគ្នាទៅវិញទៅមក។ ឆ្នាំ ២០២១ បណ្តាសមា គមគ្រប់លំដាប់ថ្នាក់ បំផុសចលនាគ្រួសារធូរធា ១០ គ្រួសារឧបត្ថម្ភគ្រួសារក្រីក្រ ១០ គ្រួខ្ចីដីផលិត ស្រូវ និងដាំដំណាំ ២,៥ ហិកតា ឧបត្ថម្ភសម្ភារកសិកម្ម ពូជដំណាំ ណែនាំបច្ចេកទេស និងចូល រួមឧបត្ថម្ភកាត់បន្ថយគ្រួសារក្រីក្រ ៨៤៤ គ្រួសារ (សាខាសមាគមទទួលឧបត្ថម្ភ ៣៧៣ គ្រួសារ កសិករផលិតធ្វើអាជីវកម្មពូកែទទួលឧបត្ថម្ភ ៤៧១ គ្រួសារ) សរុបទឹកប្រាក់ជាង ១,៥ ពាន់លានដុង សម្ភារប្រើប្រាស់ ពូជដំណាំគិតជាតម្លៃ ១,២១ ពាន់ លានដុង និងកម្លាំងពលកម្ម ១.២២៤ ថ្ងៃ។ ទន្ទឹម នឹងនោះ សមាគមកសិករអនុវត្តទម្រង់សេដ្ឋកិច្ច សមូហភាព ភ្ជាប់ជាមួយសកម្មភាពសេវា ពិគ្រោះយោបល់ឧបត្ថម្ភសមាជិកសមាគមកសិករសម្រេច ១០០% កម្រិតផែនការ។ លទ្ធផលមានទម្រង់ ៩០ កន្លែង អនុវត្តសម្រេចលទ្ធផលអំពីសេវា ពិគ្រោះយោបល់ឧបត្ថម្ភកសិករ។  គួរកត់សម្គាល់ដូចជាទម្រង់ដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់របស់កសិករឃុំង៉ូឡាក ស្រុកយ្វៀងហាយ ដោយមានសមាជិក ១០ នាក់ចូលរួម ដាំលើផ្ទៃដី ១,១ ហិកតា ទម្រង់បានចងសម្ព័ន្ធជាមួយសហករណ៍ យោងតាមកន្សោម។ល។ ក្រៅពីនោះបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងសហការជាមួយការិយាល័យ កសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុកកសាងផ្ទះសំណាញ់ដាំពិសោធន៍ នៅលើផ្ទៃដី ១,២ ហិកតា ដើម្បី សមាជិករៀនសូត្រ ពិគ្រោះយោបល់ដកពិសោធន៍ ក្នុងការផលិត។
     ឆ្លងតាមចលនាប្រឡងប្រណាំង “ប៉ិនប្រសប់ការងារប្រជាចលនា” ឆ្នាំ ២០២១ សមាគមកសិករខេត្តបំផុសចលនាកសិករសកម្មចូលរួមអនុវត្ត សកម្មភាពគោលដៅជាតិកសាងជនបទថ្មី ទីផ្សារ អារ្យធម៌ និងការពារបរិស្ថាន។ ចង្អុលការសមាគមគ្រប់លំដប់ថ្នាក់ ចាត់តាំងបំផុសចលនាអនុវត្តកសាងជនបទថ្មីបាន ៥៥ លើក មានកម្មាភិបាល សមាជិក ១៣.៨៥០ នាក់ចូលរួម។ ឆ្លងតាមនោះ សមាជិកចូលរួមជួសជុលបណ្តាដងផ្លូវបេតុងតភ្ជាប់បណ្តាភូមិ មានប្រវែងជាង ១៤,៣ គីឡូម៉ែត្រ កាប់ឆ្ការព្រៃឈើស៊ុមទ្រុមតាមដងផ្លូវជនបទប្រវែង ២៨៦ គីឡូម៉ែត្រ ជីកស្តារគាស់កាយផ្លូវទឹក  លើដងប្រឡាយវាលស្រែជាង ១៤,២ គីឡូម៉ែត្រ បរិច្ចាគដី ៤៧.៨៨២ ម៉ែត្រក្រឡា កសាងហេដ្ឋារចនាសម្ព័ន្ធជនបទ និងកសាងថ្មីស្ពានជនបទ ០៧ កន្លែង ចូលរួមថ្ងៃពលកម្មបាន ១.៦៨០ ថ្ងៃ គិតជាទឹកប្រាក់ជាង ១៤,៧ ពាន់លានដុង។ បំផុសចលនាសប្បុរសជនកសាងផ្ទះមេត្តាធម៌ជូនសមា ជិកកសិករគិតជាតម្លៃ ៣៣០ លានដុង។
     សំណេះសំណាលជាមួយយើងខ្ញុំ លោកង្វៀងវុាំងយុង ប្រធានសមាគមកសិករខេត្តអះអាងថា៖ ឆ្នាំ ២០២២ សមាគមកសិករខេត្តបន្តដឹកនាំ ចង្អុលការ និងអនុវត្តបណ្តា សេក្តីសម្រេចចិត្តរបស់មជ្ឈិម សមាគមកសិកររបស់សមាគមកសិករខេត្ត បណ្តា សារាចរ សេចក្តីសម្រេចចិត្ត គោលការណ៍ គោលនយោបាយ ច្បាប់របស់បក្សនិងរដ្ឋបង្កើន និងផ្លាស់ ថ្មីការងារ “ប៉ិនប្រសប់ការងារប្រជាចលនា” ក្នុង ស្ថានភាពថ្មី សេចក្តីសម្រេចចិត្តពង្រីកសេដ្ឋកិច្ចសង្គម ឆ្នាំ ២០២២ បណ្តាផែនការរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត ភ្ជាប់ជាមួយភារកិច្ចស្នូលរបស់ការងារ “ប៉ិនប្រសប់ការងារប្រជាចលនា” ឆ្នាំ ២០២២ របស់សមាគម។ ជំរុញមាំការផ្សព្វផ្សាយ បង្ការទប់ស្កាត់អាសន្នរោគកូវីដ-១៩ ផង លំនឹងការផលិតពង្រីកសេដ្ឋកិច្ច សង្គម ធានាសុខុមាលភាពសង្គមផង។ បន្តទទួលភារកិច្ចរួមដៃជាមួយកសិករបញ្ចេញកម្លាំងអនុវត្តជោគជ័យសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្ត អាណត្តិកាល ២០២០-២០២៥ ដាក់ចេញ៕ 
                                                                                                                                                      ប្រែសម្រួល៖សុខា

 

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.