13/11/2020 07:55
កាលពីថ្ងៃទី ០៩ វិច្ឆិកា ក្រុមហ៊ុនភាគហ៊ុនចិញ្ចឹមសត្វ CP វៀតណាម សហការជាមួយការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុកថ្កូវ ចាត់តាំងសិក្ខាសាលានិងស្ងើចសរសើរទម្រង់ចិញ្ចឹមត្រីផ្ទក់ CPF-Combine Fish នៅឃុំអាងក្វាងហ៊ឺវ។ មានកសិករចិញ្ចឹមជលផលជាង ៧០ នាក់ក្នុងស្រុកថ្កូវនឹងស្រុកទីវកឹងអញ្ជើញចូលរួម។
ទម្រង់ចិញ្ចឹមត្រីផ្ទក់។ រូបថត៖ ខាក់លឿង
នៅពិធីសិក្ខាសាលានេះ បណ្តាតំណាងបានទស្សនាទម្រង់ចិញ្ចឹមត្រីផ្ទក់ CPF-Combine Fish របស់លោកដាំងក្វាងក្វី នៅភូមិភូ ឃុំអាងក្វាងហ៊ឺវ។ នេះជាទម្រង់ដែលក្រុមហ៊ុនវិនិយោគទុននិងណែនាំវិធីសាស្រ្តចិញ្ចឹម។ ទម្រង់អនុវត្តលើដីគោកជាមួយនឹង ០៦ ល្អាងបេតុង ឬល្អាង ជ័រ។ បណ្តាល្អាងចិញ្ចឹម និងល្អាងរងកកឲ្យរសាយទាំងស្រុងចុះបាតល្អាងដោយបានទ្រាប់ផ្ទាំងតង់ បរិវេណល្អាងប្រើផ្ទាំងស័ង្កសីឬផ្ទាំងតង់បាំង ខាងលើគ្របសំណាញបង្ការកម្តៅថ្ងៃ។ ទម្រង់នេះបានអនុវត្តសម្រេចប្រសិទ្ធិភាពខ្ពស់ ជាមួយនឹងទិសដៅខ្ពស់ ០៣ យ៉ាង ទាប ០៣ យ៉ាង។ ទាប ០៣ យ៉ាងគឺ ប្រាក់ចំណាយចិញ្ចឹមទាប ជម្ងឺទាប និងខាតបង់ព្រោះធម្មជាតិក៏ទាប។ ខ្ពស់ ០៣ យ៉ាងគឺ អាត្រាជលផលរស់ខ្ពស់ ទិន្នផលខ្ពស់ ប្រាក់ចំណេញខ្ពស់។ ទម្រង់នេះបានអនុវត្តក្នុងការចិញ្ចឹមជលផលគ្រប់ប្រភេទដែលបានក្រុមហ៊ុនភាគហ៊ុនចិញ្ចឹមសត្វ CP វៀតណាមណែនាំបច្ចេកទេស ផ្គត់ផ្គង់ពូជ ចំណីនិងថ្នាំវិនិច្ឆ័យក្នុងការចិញ្ចឹម។
ទម្រង់បានបង្កើតឡើងកាលពីឆ្នាំ ២០១៤ គិតមកទល់ពេលនេះ ទម្រង់ CPF-Combine Fish ពង្រីកទូលាយបានជាង ៨.០០០ គ្រួសារក្នុងទូទាំងប្រទេសចិញ្ចឹម។
ក្នុងឱកាសនេះដែរ ក្រុមហ៊ុនភាគហ៊ុនចិញ្ចឹមសត្វ CP វៀតណាម បានស្ងើចសរសើរគ្រួសារលោកដាំងក្វាងក្វីដែលចិញ្ចឹមត្រីផ្ទក់តាមទម្រង់នេះ សម្រេចបានទិន្នផលខ្ពស់ ជាមួយនឹងទឹកប្រាក់ដែលក្រុមហ៊ុនឧបត្ថម្ភចំនួន ៥០ លានដុង៕
ខាក់លឿង‑សុជា
មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។