• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

វត្តសុវណ្ណនទីសិរីឧត្តម (អូរតាពៅ) ចូលរួមកសាងសំណង់សាធារណប្រយោជន៍

17/01/2023 08:29

    វត្តសុវណ្ណនទីសិរីឧត្ដម(អូរតាពៅ) ស្ថិតនៅភូមិអូរតាពៅ ឃុំដាឡុក ស្រុកចូវថាញ់បានកសាងនៅ ឆ្នាំ ២០១៤។ ព្រះចៅអធិការ គណៈអារាមាភិបាលកំពុងផ្ដុំឱ្យការកសាងបណ្ដាសំណង់នៅក្នុងទីធ្លាវត្ត។ ទោះជាដូច្នោះក៏ដោយ វត្តតែងសកម្មក្នុងការបំផុសចលនា ពុទ្ធបរិស័ទក្នុងចំណុះវត្តរួមវិភាគទានកសាងផ្លូវគមនាគមន៍ជនបទ នាំមកក្ដីរីករាយជូនប្រជាជន។

   ចុងឆ្នាំ ២០២២ វត្ត បំផុសចលនាពុទ្ធបរិស័ទ សប្បុរសជន រួមវិភាគទានកសាងផ្លូវបេតុង ១ ខ្សែដោយមានប្រវែង ១៧០ ម៉ែត្រ ទទឹង ២ ម៉ែត្រ សរុបថវិកា ៧៧ លានដុង។ សំណង់ផ្លូវគមនាគមន៍ជនបទបានកសាងសម្រេច និងដាក់ឱ្យប្រើប្រាស់បង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរទៅមក និងដឹកជញ្ជូនបណ្ដាមុខទំនិញកសិផលរបស់​ប្រជាជន ក្នុងតំបន់អាសយជនភូមិអូរតាពៅ ។

លោកថាច់ហ្វាង ឧទ្ទេសនាមអំពីដងផ្លូវដែលទើបកសាងសម្រេច។

   ព្រះតេជគុណ ថាច់សល់ ព្រះចៅអធិការវត្តអូរតាពៅ មានថេរដីកាឱ្យដឹងថា៖ ដោយពិនិត្យឃើញពីភាពលំបាកក្នុងការធ្វើដំណើរទៅមករបស់ពុទ្ធបរិស័ទនៅទីនោះ ជាពិសេស​នៅពេលមានអ្នកបាត់បង់ជីវិតត្រូវដង្ហែសាកសពដើរវាងឆ្ងាយ ទើបបានមកដល់ ផ្លូវធំ និងដល់វត្ត។ អាស្រ័យហេតុនោះ អាត្មាភាពបំផុសចលនាពុទ្ធបរិស័ទរួមវិភាគទានកសាងកំណាត់ផ្លូវនេះដើម្បី ងាយស្រួលក្នុងការធ្វើដំណើររបស់ពុទ្ធបរិស័ទនៅទីនោះផង បង្រួញបានពេលវេលាពេលទៅដល់តំបន់ផលិតកសិកម្មរបស់ប្រជាជនផង។ ទោះបីសំណង់មានតម្លៃមិនជាច្រើនក៏ដោយ ប៉ុន្តែបង្កបានភាពរីករាយសម្រាប់ពុទ្ធបរិស័ទ​នៅទីនោះ។

ភូមិអូរតាពៅជាភូមិមួយក្នុងបណ្ដាភូមិទទួលបានការចាប់អារម្មណ៍របស់​រដ្ឋអំណាចមូលដ្ឋានវិនិយោគ កសាងបណ្ដាសំណង់សាធារណប្រយោជន៍ ក្នុងនោះមាន ផ្លូវបេតុងជាដើម។ ថ្វី ការបំផុសចលនាបណ្ដាគ្រួសារពុទ្ធបរិស័ទ សប្បុរសជននៅកន្លែងនានារួមវិភាគទានកសាងផ្លូវគមនាគមន៍ រួមចំណែកជាមួយរដ្ឋអំណាចមូលដ្ឋានកសាងជនបទ កាន់តែមានសម្រស់ជាងទៀត។

    លោកថាច់ហ្វាង ប្រធានគណៈអារាមាភិបាលវត្តអូរតាពៅ មានប្រសាសន៍ថា៖ កំណាត់ផ្លូវបានកសាង និងដាក់ឱ្យប្រើប្រាស់គឺបម្រើដល់គ្រួសារប្រជាជនជាង ៤០ គ្រួដែលច្រើនធ្វើដំណើរឆ្លងកាត់ទីនោះ។ នៅពេលខាងមុខ ព្រះចៅអធិការវត្ត រួមជាមួយគណៈអារាមាភិបាលបន្តបំផុសចលនាកសាងផ្លូវបេតុងបន្ថែម ១ ខ្សែទៀតដោយ​មានប្រវែង និងទទឹងប្រហាក់ប្រហែលដូចសំណង់ខាងលើ ដើម្បីបង្កលក្ខណសម្រាប់ប្រជាជនធ្វើដំណើរទៅមក ដឹកជញ្ជូនមុខទំនិញកសិផលបានងាយស្រួលជាង។

      លោកថាច់ទ្រុកលី អនុលេខាគណៈកម្មាធិការបក្សឃុំដាឡុកបាន​ឱ្យដឹងថា៖ បណ្ដាវត្តលើភូមិសាស្រ្ត បានរួមជាមួយរដ្ឋអំណាចមូលដ្ឋានក្នុងការអនុវត្តន៍បណ្ដាលក្ខឋានកសាងជនបទថ្មី។ ចំពោះវត្តអូរតាពៅ មិនត្រឹមតែរួមជាមួយមូលដ្ឋានកសាងផ្លូវគមនាគមន៍តំបន់អាសយជនលើភូមិសាស្រ្តឡើយ វត្តនៅទាំងចូលរួមកសាងស្ពានជនបទ កសាងលំនៅឋានជូនគ្រួសារដែលជួបលំបាកអំពីលំនៅឋាន ទៅសួរសុខទុក្ខ ជូនអំណោយដល់បណ្ដាគ្រួសារដែលមានស្ថានភាពលំបាក។ល។ ទង្វើទាំងនោះ ជាការសម្ដែងពីការគិតគូរដល់ជីវភាពជូនប្រជាជន។ ភាពស្និទ្ធស្នាលរបស់បណ្ដា​វត្តនិយាយរួម វត្តអូរតាពៅនិយាយដោយឡែកជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋាន សង្ឃឹមថា វត្តនឹងបន្តពង្រីកល្អជាងទៀតសមិទ្ធផលដែលសម្រេចបាន ប្រមូលផ្ដុំបានពុទ្ធបរិស័ទច្រើនជាងទៀតចូលរួមកសាងភូមិស្រុកកាន់តែស្រស់ស្អាតជាង៕

អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.