• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

លទ្ធផលអនុវត្តសេចក្តីសម្រេចចិត្តលេខ ២៩ នៅឃុំញីទ្រឿង

26/10/2021 09:30

ក្នុង ២ ដំណាក់កាល៖ ដំណាក់កាលទី ១ (២០១៣‑២០១៥) និងដំណាក់កាលទី ២ (២០១៦‑២០២០) ឃុំញីទ្រឿង ស្រុកកូវង៉ាង មានគ្រួសារទទួលផលគោលនយោបាយឧបត្ថម្ភដីសង់លំនៅឋានតាមសេចក្តីសម្រេចចិត្តលេខ ២៩/២០១៣/QĐ-TTg ចុះថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០១៣ របស់នាយករដ្ឋមន្ត្រីចំនួន ១២៤ គ្រួ សរុបថវិកាអនុវត្តជាង ៤,០៥៤ ពាន់លានដុង ក្នុងនោះថវិកាមជ្ឈិមឧបត្ថម្ភជាង ៣,៧ ពាន់លានដុង ថវិកាមូលដ្ឋានបដិភាគ ៣៣៩ លានដុង ជាមួយផ្ទៃដីបានឧបត្ថម្ភ ៤៤.៥៨៦ ម៉ែត្រក្រឡា​ គិតជាមធ្យម ក្នុងមួយគ្រួសារទទួលបានដីឧបត្ថម្ភពី ៣០០ - ៤០០ ម៉ែត្រក្រឡា។

       គ្រួសារបងសឺនង៉ុកចយ‑បងស្រីថាច់ធីកញ្ញា នៅភូមិត្រពាំងវែង បានឧបត្ថម្ភដីសង់លំនៅឋាន។ បច្ចុប្បន្ន គ្រួសារបងមានជីវភាពធូរធា កសាងបានផ្ទះសមរម្យ ប្រកបដោយផាសុកភាព។ ក្រៅពីនោះ គ្រួសារបងនៅទាំងបើកហាងលក់សារពើភណ្ឌបម្រើដល់មាមីងនៅក្នុងភូមិទៀតផង។ បងសឺនង៉ុកចយ បានឱ្យដឹងថា៖ ឆ្នាំ ២០០៦ ខ្ញុំការប្រពន្ធ ប៉ុន្តែជីវភាពរបស់គ្រួសារម្តាយឪពុកទាំងសងខាងសុទ្ធតែក្រីក្រ គ្មានដីចែកឲ្យប្តីប្រពន្ធខ្ញុំសម្រាប់សាងសង់ផ្ទះនៅដោយឡែក ម៉្លោះហើយត្រូវរស់នៅជាមួយឪពុកម្តាយ។ ឆ្នាំ ២០១៥ ដោយពិនិត្យឃើញគ្រួសារខ្ញុំមានតម្រូវការអំពីដីសង់លំនៅឋាន មូលដ្ឋានក៏បានឧបត្ថម្ភដីសាងសង់លំនៅឋានជាង ៤០០ ម៉ែត្រក្រឡា។ ទន្ទឹមនឹងនោះ គ្រួសារខ្ញុំក៏សន្សំប្រាក់ទិញបានដីរបស់អ្នកនៅជិតខាង​ជាង ៣០០ ម៉ែត្រក្រឡាទៀត។ ដីមានរួចស្រេច ប៉ុន្តែទុនធានសម្រាប់ពង្រីកសេដ្ឋកិច្ចគ្រួសារបែរជាគ្មាន ប្តីប្រពន្ធក៏ទៅស្វែងរកការងារធ្វើនៅទីក្រុងហូជីមិញ។ ក្រោយពេលទៅពលកម្មមួយរយៈ ប្តីប្រពន្ធសន្សំបានប្រាក់ទុនរួចសាងសង់បានផ្ទះដោយតម្លៃជាង  ២០០ លានដុង។ បច្ចុប្បន្ននេះ គ្រួសារខ្ញុំសន្សំសំចៃ ចិញ្ចឹមគោមេបាន ៥ ក្បាល ហើយប្រពន្ធខ្ញុំលក់សារពើភណ្ឌនៅនឹងផ្ទះ។ គ្រួសារបានដូចសព្វថ្ងៃ អាស្រ័យបានការឧបត្ថម្ភរបស់រដ្ឋ ជាកម្លាំងជំរុញឱ្យគ្រួសារឈានឡើង។ កូន ២ នាក់ដែលកំពុងស្ថិតក្នុងវ័យរៀនសូត្របានល្អ។     ក្នុងដំណាក់កាលទី ២ គ្រួសារបងថាច់ត្រាច់ ត្រានៅភូមិផ្នោរលើ (អា) ក៏ បានឧបត្ថម្ភដីតាមសេចក្តីសម្រេចចិត្តលេខ ២៩ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលជាង ៣០០ ម៉ែត្រក្រឡា។ ផ្តើមពីនោះ គ្រួសារបងក៏សាងសង់បានផ្ទះយ៉ាងសមរម្យផងដែរ។ បច្ចុប្បន្ន ពីរនាក់ប្តីប្រពន្ធបងប្រកបរបរជាងកំបោរ រួមជាមួយថ្វីដៃរបរកាន់តែបានលើកកម្ពស់ដោយអាស្រ័យបងថាច់ត្រាច់ត្រា បានចូលរួមថ្នាក់បណ្តុះបណ្តាលមុខរបររយៈពេលខ្លីអំពីចំណេះសាងសង់ ម៉្លោះហើយ បងតែងបានអ្នកផងមករកជួលធ្វើផ្ទះសម្បែង និងបណ្តាសំណង់ជាច្រើនទៀតនៅកន្លែងនានា។ បច្ចុប្បន្ន ប្តីប្រពន្ធបងអាចរកប្រាក់ចំណូលក្នុងមួយថ្ងៃបានពី ៥០០.០០០ - ៥៥០.០០០ ដុង។

បងស្រីថាច់ធីកញ្ញា រៀបសារពើភណ្ឌលក់ជូនភ្ញៀវនៅនឹងផ្ទះ។

បងថាច់ត្រាច់ត្រា បានឱ្យដឹងថា៖ ដោយអាស្រ័យបានការឧបត្ថម្ភរបស់រដ្ឋ ការបង្កលក្ខណៈរបស់រដ្ឋអំណាចមូលដ្ឋាន ការស្របចិត្ត គំនិតរបស់ប្តីប្រពន្ធខ្ញុំ។ល។ ម៉្លោះហើយជីវភាពបានដូចសព្វថ្ងៃ។ ខ្ញុំតែងមិនរអែងជាមួយភាពលំបាក ហើយខិតខំជាងទៀតដើម្បីមានលក្ខណៈបានចិញ្ចឹមកូនៗរបស់ខ្ញុំរៀនសូត្រដូចកុមារដទៃៗដែរ។

លោកង្វៀងថាញ់យ៉ាង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំញីទ្រឿងបានឱ្យដឹងថា៖ គិតមកទល់ពេលនេះក្នុងទូទាំងឃុំមានគ្រួសារទទួលផល ៦៥/១២៤ គ្រួបានសាងសង់លំនៅឋានរឹងមាំលើដីដែលបានឧបត្ថម្ភ។ ផ្តើមពីការឧបត្ថម្ភតាមសេចក្តីសម្រេចចិត្តលេខ ២៩ គ្រួសារទាំងនោះបានស្ងប់ចិត្តក្នុងការផលិត លំនឹងជីវភាព និងមានអគ្គិសនី ទឹកស្អាតបម្រើដល់ជីវភាពរបស់ជនរួមជាតិខ្មែរ។ មូលដ្ឋានក៏បានអនុវត្តសម្រេចសំណុំបែបបទផ្តល់លិខិតទទួលស្គាល់សិទ្ធិប្រើប្រាស់ដីជូនដល់មុខសញ្ញាទទួលផល។ តាមលទ្ធផលត្រួតពិនិត្យ គិតមកទល់ពេលនេះ បណ្តាគ្រួសារទទួលផលគ្មានកើតមានស្ថានភាពលក់ បញ្ចាំដីខុសពីការកំណត់ឡើយ។

បណ្តាគ្រួសារដែលមិនទាន់សាងសង់លំនៅឋានលើដីដែលបានឧបត្ថម្ភ មិនមែនមកពីមូលហេតុមិនមានលក្ខណៈឡើយ បច្ចុប្បន្ន គ្រួសារទាំងនោះកំពុងខិតខំស៊ីឈ្នួលជួលព័ទ្ធនៅទីឆ្ងាយ សន្សំសំចៃប្រាក់កាសសម្រាប់បង្កើនប្រភពចំណូលរួចវិលត្រឡប់មកស្រុកកំណើតទើបសាងសង់ផ្ទះ។ គ្រួសារជនរួមជាតិខ្មែរបានទទួលផល និងមានលក្ខណៈឈានឡើងក្នុងជីវភាពក៏ជាសក្ខីកម្មគ្រប់គ្រាន់បញ្ជាក់ឱ្យឃើញពីលទ្ធផលនៃការអនុវត្តន៍សេចក្តីសម្រេចចិត្តលេខ ២៩ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលលើភូមិសាស្រ្តឃុំញីទ្រឿងនិយាយដោយឡែក នៅស្រុកកូវង៉ាងនិយាយរួម៕

អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.