• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 20/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

រួមជាមួយកសិករធានាសុវត្ថិភាពស្រូវរដូវសម្រក

05/03/2021 15:20

ទោះបីគណៈកម្មាធិការប្រជាជនស្រុកកូវង៉ាងមិនផ្តល់គោលការណ៍ឲ្យផលិតស្រូវរដូវសម្រកឆ្នាំ ២០២១ ដើម្បីជៀសវាងភាពរាំងស្ងួត ជ្រាបជាតិប្រៃក៏ដោយ ប៉ុន្តែជាមួយលក្ខណៈផុលផុសដោយខ្លួនឯង ប្រជាកសិករលើភូមិសាស្រ្តស្រុកកូវង៉ាងចុះពូជស្រូវរដូវសម្រកសម្រេចផ្ទៃដីជាង ២.៥០០ ហិកតា។ ក្រោយពេលចុះពូជរួច មូលដ្ឋានជាច្រើនបានម្ចាស់ការបណ្តាវិធានការដើម្បីជួយឱ្យប្រជាកសិករផលិតស្រូវរដូវសម្រកសម្រេចលទ្ធផលខ្ពស់។

     លោកឡេវ៉ាំងភី ប្រធានការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុកកូវង៉ាងបានឱ្យដឹង៖ វិធានការដំបូងបានផ្នែកដាក់ចេញគឺបង្កើនការគ្រប់គ្រងមានបណ្តាលូបង្ខាំងទឹកដើមប្រភពដែលមានបាតុភាពជ្រាបជាតិប្រៃពីតំបន់ជិតខាង និងពីច្រកសមុទ្រ។ ទន្ទឹមនឹងនោះតាមដានយ៉ាងដិតដល់កម្រិតប្រៃដើម្បីជូនដំណឹងទាន់ពេលដល់ប្រជាជន បើសិនចាំបាច់គឺទាក់ទងជាមួយបណ្តាមូលដ្ឋាននៅជិតខាងបូមទឹកសាបចូលរក្សាទុក បម្រើការផលិតសម្រាប់ប្រជាកសិករ។

       អាស្រ័យមានលក្ខណៈផុលផុសដោយខ្លួនឯង ម៉្លោះហើយការចុះពូជស្រូវរដូវសម្រកឆ្នាំនេះមិនសូវបានព្រមគ្នាដែរ។ មានស្រូវខ្លះដល់ដំណាក់កាលនេះទើបបានអាយុកាលប្រមាណ ៤០ ថ្ងៃ។ ដូច្នេះ  ជាមួយអាយុកាលរបស់ស្រូវនេះដល់ទៅខែពិសាខទើបបានប្រមូលផល។ ហេតុនោះសមត្ថភាពត្រូវរងឥទ្ធិពលដោយភាពរាំងស្ងួត ជ្រាបជាតិប្រៃយ៉ាងខ្ពស់ ឥទ្ធិពលដល់ទិន្នផលស្រូវ។ ចំពោះគ្រួសារដែលចុះពូជបានរូតនោះមានក្តីរីករាយជាង។ កសិករ សឺនរី នៅភូមិភាវ ឃុំហ៊ីបហ្វាបានឱ្យដឹង៖ ឃើញមូលដ្ឋានជីកស្តារប្របានល្អបណ្តាដងប្រឡាយវាលស្រែ រួមជាមួយនោះគឺទឹកពេញប្រឡាយ ខ្ញុំចុះពូជបានរូតជាងគ្រួសារដទៃ។ គិតមកទល់ពេលនេះ ស្រូវរបស់គ្រួសារខ្ញុំបានជិត ៦០ ថ្ងៃហើយ រួចស្រូវក៏កំពុងលូតលាស់ ល្អ។ សង្ឃឹមថាជាមួយការយកចិត្តទុកដាក់របស់បណ្តាផ្នែកគ្រប់លំដាប់ថ្នាក់ក្នុងការរក្សាទឹកសាប ស្រូវរបស់ខ្ញុំនឹងសុវត្ថិភាព ប្រមូលផលនឹងសម្រេចបានទិន្នផលខ្ពស់ ប្រៀបជាមួយស្រូវរដូវវស្សាឆ្នាំ ២០២០។

ការជីកស្តារប្រឡាយវាលស្រែនៅឃុំហ៊ីបហ្វាធានាប្រភពទឹកបម្រើការផលិត។

         ដើម្បីធានាប្រភពទឹកបម្រើការផលិត រយៈពេលកន្លង បណ្តាមូលដ្ឋានលើភូមិសាស្រ្តស្រុកបានបង្កើតផែនការជីកស្តារបណ្តាដងប្រឡាយដើម្បីរក្សាទឹកសាប។ គិតដោយឡែកតែក្នុងបណ្តាខែនៃដើមឆ្នាំ ២០២១ បណ្តាមូលដ្ឋានអនុវត្តការជីកស្តារប្រឡាយកម្រិត ១ ចំនួន ៩ ខ្សែ និងប្រឡាយកម្រិត ២ ចំនួន ៦ ខ្សែ សរុបប្រវែងជាង ១២ គីឡូម៉ែត្រ ប៉ាន់ស្មានបរិមាណដីជីកទប់ចំនួន ៣៦.០០០ ម៉ែត្រត្រីគុណ។ គិតមកទល់ដើមខែមីនា ឆ្នាំ ២០២១ មានប្រឡាយកម្រិតលេខ ២ ចំនួន ៥ ខ្សែ និងប្រឡាយកម្រិតលេខ ២ ចំនួន ២ ខ្សែបានជីកស្តារសម្រេច លោកឡេវ៉ាំងភីបានឱ្យដឹងបន្ថែម៖ ការិយាល័យកសិកម្មស្រុកតែងសហការជាមួយដំណាក់វារីជលផលបូកសរុបបណ្តាដងប្រឡាយត្រូវល្បាប់ហូរលុប បង្កើតបញ្ជីស្នើដល់គណៈកម្មាធិការប្រជាជនស្រុកវិនិយោគថវិកាអនុវត្ត។ អាស្រ័យហេតុនោះ គិតមកទល់ពេលនេះ លើវាលស្រែជាច្រើនស្ថិតក្នុងតំបន់ជំនាញផលិតកសិកម្មតែងសម្រេចសំណូមពរអំពីកម្រិតជម្រៅដើម្បីរក្សាទឹកសាបបម្រើដល់ការផលិតស្រូវ ស្រោចស្រពដំណាំរបស់មាមីងប្រជាកសិករ។

រដូវស្រូវសម្រកជារដូវស្រូវដែលមានភាពងាយស្រួលក្នុងការផលិតសម្រាប់ប្រជាកសិករ ទន្ទឹមនឹងនោះ ក៏ជារដូវស្រូវផ្តល់ទិន្នផលខ្ពស់ប្រៀបជាមួយរដូវដទៃបើសិនទឹកសាបបានធានា។ អាស្រ័យហេតុនោះ កសិករជាច្រើនផ្តល់យោបល់ថាជារដូវដែលបង្កើនបានប្រាក់កម្រៃសម្រាប់គ្រួសារ ម៉្លោះហើយទោះបីមានការព្រមានរបស់គណៈកម្មាធិការប្រជាជនស្រុកក៏ដោយ ប្រជាជននៅតែផុលផុសចុះពូជដោយខ្លួនឯង។ បងថាច់ភាព កសិករនៅភូមិណាងណើង ឃុំគីមហ្វាចែករំលែក៖ បើសិនមិនផលិតស្រូវរដូវសម្រកចាត់ទុកដូចជាការខ្ជះខ្ជាយម្យ៉ាងអំពីដីធ្លី ខ្ជះខ្ជាយអំពីរដូវកាល។ អាស្រ័យហេតុនោះ ទឹកពេញប្រឡាយ ស្រូវមិត្រូវរងឥទ្ធិពលដោយអាកាសធាតុភ្លៀងខ្យល់។ កន្លែងមួយចំនួនមានដងផ្លូវចុះទៅដល់វាលស្រែ ប្រ មូលផលស្រូវរួចលក់ក៏ងាយស្រួល។ នោះជាផលប្រយោជន៍យ៉ាងស័ក្តិសមធ្វើម្តេចដែលថាកសិករមិនតាម។

         អាស្រ័យស្រូវរដូវសម្រកមិនសូវរងឥទ្ធិពលអាកាសធាតុភ្លៀងខ្យល់ ម៉្លោះហើយកសិករផលិតពូជស្រូវគុណភាពខ្ពស់បានជាង ៣០០ ហិកតា ប្រមូលផ្តុំនៅតាមបណ្តាឃុំហ៊ីបហ្វា ទ្រឿងទ័រ គីមហ្វា ក្នុងនោះ មានពូជស្រូវនាងក្រអូបបានកសិករមួយចំនួនចាត់ទុកថាមិនសមស្របសម្រាប់រដូវដើមឆ្នាំ វស្សាឆ្នាំ ២០២១ នោះ ក៏បានកសិករប្រមូលផ្តុំផលិតច្រើនជាង ជាមួយផ្ទៃដីជាង ១០០ ហិកតា។ ពូជស្រូវប្រភេទនេះបានមូលដ្ឋានមួយចំនួនដែលជំនាញផ្គត់ផ្គង់ស្រូវពូជចុះកិច្ចសន្យាប្រមូលទិញពេលស្រូវបានប្រមូលផល៕

​​         អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.