• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

របរចិញ្ចឹមពពែជាទិសដៅពង្រីកសេដ្ឋកិច្ចលំនឹង និងស្ថិរភាព

24/09/2021 08:11

ប៉ុន្មានឆ្នាំកន្លង ក្រៅពីការពង្រីករបរចិញ្ចឹមជលផល គ្រួសារកសិករជាច្រើននៅឃុំឡុងហ្វា ស្រុកចូវថាញ់បានជ្រើសយករបរចិញ្ចឹមពពែដើម្បីពង្រីកសេដ្ឋកិច្ចគ្រួសារនាំមកលទ្ធផលខ្ពស់។ យើងខ្ញុំបានទៅកាន់គ្រួសារបង កេវវ៉ាំងឡែ នៅភូមិសែវរ៉ាញ់ ឃុំឡុងហ្វាជាកសិករម្នាក់ក្នុងចំណោមមាមីងកសិករឈានមុខក្នុងការចិញ្ចឹមពពែ។

ឆ្នាំ ២០១៤ ជាមួយចំនួនទុនបន្តិចបន្តួច បងទិញពពែពូជ Boer បង្កាត់ ០១ គូនៅខេត្តបេនត្រែមកចិញ្ចឹម ពូជពពែនេះមានចំណុចសំខាន់គឺឆាប់ធំ សមស្របនឹងអាកាសធាតុក្តៅ ធន់នឹងជំងឺ ស៊ីមិនរើសចំណី។ ពពែឈ្មោលអាចមានទម្ងន់ជាង ១០០ គីឡូក្រាម ពពែញីពី ៨០-៩០ គីឡូក្រាម មានសាច់ច្រើនជាងពូជពពែផ្សេង។ ចំណីសម្រាប់វាគឺសន្លឹកឈើគ្រប់ប្រភេទ វល្លិ៍ ស្មៅធម្មជាតិ។ បងឡែបានឲ្យដឹងថា ពពែងាយចិញ្ចឹមបង្គួរ ធន់នឹងជំងឺបានល្អ ការលក់ចេញក៏លំនឹង និងមិនសូវបង់កម្លាំងថែទាំ សមស្របជាមួយអ្នកដែលទើបចិញ្ចឹមថ្មីពីព្រោះវិនិយោគទុនតិច។

ពពែ Boer បង្កាត់ជាមធ្យម ០២ ឆ្នាំកើតកូន ០៣ ល្បះ ក្នុងមួយល្បះកើតបានពី ០១-០៣ ក្បាល ក្រោយពេលចិញ្ចឹមបានពី ០៧-០៨ ខែអាចមានទម្ងន់ពី ៣៥-៤០ គីឡូក្រាម ហើយអាចលក់បាន។ បច្ចុប្បន្ននេះ ពពែសាច់ក្នុងមួយគីឡូក្រាមមានតម្លៃពី ១២០.០០០-១៤០.០០០ ដុងពពែពូជក្នុងមួយគីឡូក្រាមតម្លៃពី ១៦០.០០០ -១៨០.០០០ ដុង ឈ្មួញមកប្រមូលទិញដល់ផ្ទះ។

ទម្រង់ចិញ្ចឹមពពែរបស់បងង្វៀងវ៉ាំងយ៉ាវ។ រូបថត៖ ហ៊ឺវហ្វេ

តាមបងឡែ ពពែគ្រប់ប្រភេទមិនសូវចូលចិត្តត្រជាក់ឡើយ ម៉្លោះហើយគប្បីចិញ្ចឹមដោយរបៀបធ្វើទ្រុងរតកម្ពស់ពីមុខដីពី ៦០-៨០ សងទីម៉ែត្រដើម្បីបង្កបរិស្ថានស្រឡះស្រឡួន ងាយអនាម័យទ្រុង។ ក្រៅពីប្រភពចំណូលពីការលក់ពពែពូជ និងពពែសាច់ ក្នុងមួយឆ្នាំៗបងឡែ នៅទាំងមានប្រភពចំណូលរាប់លានដុងពីការលក់លាមកពពែទៀតផង។

ជាមួយបទពិសោធន៍ក្នុងការចិញ្ចឹមពពែជាច្រើនឆ្នាំកន្លង ដើម្បីជៀសវាងកុំឲ្យពពែដោលឈ្មោលជាមួយពពែរួមពូជពង្សដូចគ្នាបណ្តាលឲ្យអន់គុណភាពហ្វូងពពែ បងឡែតែងដឹងពីរបៀបបែងប្រភេទពពែញីនិងពពែឈ្មោលពូជ មានបញ្ជីកត់ត្រាត្រឹមត្រូវដើម្បីធានាពពែដោលឈ្មោលពេលកូនកើតចេញមកមានគុណភាពល្អ។ បច្ចុប្បន្ននេះ ហ្វូងពពែរបស់បងឡែមានជាង ២០ ក្បាល រួមមានពពែញី ១០ ក្បាល ពពែឈ្មោល ០៣ ក្បាល និងពពែសាច់ជាង ១០ ក្បាល។ ទន្ទឹមជាមួយការចិញ្ចឹម និងលក់ពពែសាច់ បងឡែនៅទាំងប្រកបរបរសេវាដាក់ឈ្មោលពពែ និងលក់ពពែសាច់ដល់គ្រួសារដែលនៅជិតខាង ក្នុង និងក្រៅឃុំដូចជា ហ្វាមិញ ហ៊ឹងមី ភឿកហាវ។ អាស្រ័យព្យាយាមពលកម្មផលិត ចូលចិត្តស្រាវជ្រាវរៀនសូត្រ ក្នុងមួយឆ្នាំប្រភពចំណូលពីការចិញ្ចឹមពពែរបស់គ្រួសារបងឡែសម្រេចជាង ៨០ លានដុង។

ស្នាក់នៅភូមិសែវរ៉ាញ់នោះដែរ គ្រួសារ​បង ង្វៀងវ៉ាំងយ៉ាវ ក៏បានចិញ្ចឹមពពែ Boer បង្កាត់បានជាង ០៤ ឆ្នាំកន្លង។ បងទិញពពែពូជពីគ្រួសារបងឡែ។ បងយ៉ាវបានវិនិយោគទុនធ្វើទ្រុងចិញ្ចឹមយ៉ាងត្រឹមត្រូវ ហើយដាំស្មៅច្រើនសម្រាប់ផ្គត់ផ្គង់ប្រភពចំណីឲ្យពពែ។ បច្ចុប្បន្ននេះហ្វូងពពែរបស់បងមាន ០៨ ក្បាល ហើយបងមានបំណងបន្តបើកទូលាយទ្រង់ទ្រាយទ្រុងចិញ្ចឹមដើម្បីពង្រីកសេដ្ឋកិច្ចគ្រួសារ។ បងយ៉ាវសំណេះសំណាល៖ “ខ្ញុំមានបំណងឲ្យថ្នាក់ដឹកនាំគ្រប់ថ្នាក់នៅមូលដ្ឋានចាត់តាំងបណ្តាវគ្គហ្វឹកហាត់បច្ចេកទេសចិញ្ចឹមពពែ របៀបបង្ការជំងឺដើម្បីយើងខ្ញុំអនុវត្តទៅក្នុងការចិញ្ចឹមនាំមកលទ្ធផលសេដ្ឋកិច្ចខ្ពស់ជាង”។

ចំណែកបងហ្វិញថាញ់ឡឹម ស្នាក់នៅភូមិថូងវ៉ាង ក៏ជាអ្នកធ្លាប់ចិញ្ចឹមពពែ ០៦ ឆ្នាំកន្លងហើយដែរ។ បងឡឹមឲ្យដឹងថា៖ ប្រភពចំណូលពីការចិញ្ចឹមពពែថ្វីត្បិតមិនច្រើនប៉ុន្តែវាលំនឹងនិងស្ថិរភាព មានពេលខ្លះតម្លៃពពែសាច់ចុះថោកក្នុងមួយគីឡូក្រាមនៅត្រឹមពី ៧០.០០០ -៨០.០០០ ដុង ប៉ុន្តែយើងខ្ញុំនៅតែមានចំណេញ ពីព្រោះចិញ្ចឹមពពែឆាប់បានប្រមូលផល ឆាប់កើតកូន និងមិនបង់ប្រាក់ទិញចំណី។

ដោយសារពពែស៊ីតែសន្លឹកឈើ វល្លិ៍ ស្មៅគ្រប់ប្រភេទ ម្ល៉ោះហើយមាមីងចិញ្ចឹមពពែមិនបារម្ភពីរឿងចំណីសម្រាប់ពពែឡើយ។ ពេលពពែជិតប្រមូលផលទើបបំប៉នបន្ថែមចំណីឧស្សាហកម្មដើម្បីបំប៉នឲ្យពពែបង្កើនទម្ងន់។

ចែករំលែកអំពីបទពិសោធន៍ក្នុងការចិញ្ចឹមពពែ បងឡឹមបានឲ្យដឹង ក្រៅពីការជ្រើសពូជមានប្រភពច្បាស់លាស់ពីបណ្តាមូលដ្ឋានមានប្រជាប្រិយភាព អ្នកចិញ្ចឹមត្រូវយកចិត្តទុកដាក់ដល់របៀបថែទាំ ជាពិសេសគឺដំណាក់កាលកើតកូន កម្លាំងខ្សោយ។ ពេលនេះ រួមជាមួយការបៅទឹកដោះមេ ពពែកូននៅទាំងបានបំប៉នបន្ថែមជាតិដែក និងវីតាមីន។ ពេលពពែកូនមានអាយុ ០២ ខែ ខ្ញុំគម្លាតចេញពីមេរបស់វា។ ក្រោយមកខ្ញុំបែងពពែមេ និងពពែសាច់ឲ្យនៅដោយឡែកពីគ្នា។ ពពែទាំងអស់សុទ្ធសឹងបានបំពាក់លេខរៀងដើម្បីងាយតាមដាន និងថែទាំ។

ក្រៅពីគ្រួសារបងឡែ បងយ៉ាវ បងឡឹម ឃុំឡុងហ្វានៅមានគ្រួសារចិញ្ចឹមពពែជាច្រើនទៀតនាំមកលទ្ធផលសេដ្ឋកិច្ចដល់គ្រួសារ ដូចជា បងង្វៀងវ៉ាំងមឹង បងជុងវ៉ាំងតាយ នៅភូមិរ៉ាច់ហ្គុក បងផាមវ៉ាំងគី នៅភូមិបាតិញ បងស្រីឡេធីល្វឹងនៅភូមិសែវរ៉ាញ់។ល។

តាមរបាយការណ៍បូកសរុបអនុវត្តសេចក្តីសម្រេចចិត្តឆ្នាំ ២០២០ របស់បក្ខភាគឃុំឡុងហ្វា ស្តីពីរបរចិញ្ចឹមសត្វហ្វូងពពែរបស់ឃុំមាន ៣៥៥ ក្បាល សម្រេច ១៤២% សេចក្តីសម្រេចចិត្ត។ ចំណែកការអនុវត្តកម្រិតផែនការសេចក្តីសម្រេចចិត្តឆ្នាំ ២០២១ ស្តីពីការចិញ្ចឹមសត្វ ក្នុងនោះសរុបហ្វូងពពែប្រមាណ ៤០០ ក្បាល។ តាមស្ថានភាពជាក់ស្តែង ជាមួយការពង្រីក និងវិនិយោគរបស់គ្រួសារមាមីងចិញ្ចឹមពពែ យើងខ្ញុំជឿជាក់ថាហ្វូងពពែទូទាំងឃុំឡុងហ្វានឹងកើនឡើង សម្រេច និងសម្រេចលើសកម្រិតផែនការសេចក្តីសម្រេចចិត្តឆ្នាំ ២០២១៕

ប្រែសម្រួល៖ តឹងង៉ុក

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Công tác chuẩn bị vận hành mô hình chính quyền cấp xã mới tại Càng Long

Hội nghị góp ý dự thảo báo cáo chuẩn bị Hội nghị Tỉnh ủy lần thứ 22

Vận hành thử nghiệm hoạt động của Trung tâm Phục vụ hành chính công xã Trà Cú (mới)

Sẵn sàng bước vào Kỳ thi tốt nghiệp trung học phổ thông

Hoạt động nổi bật trong tuần (từ ngày 16 - 22/6/2025)

Phát huy hiệu quả hoạt động hỗ trợ phụ nữ khởi nghiệp

HĐND huyện Càng Long: Phát huy vai trò trung tâm, đại diện cho ý chí, nguyện vọng của Nhân dân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.