• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

រដូវស្រូវដើមឆ្នាំ ២០២២៖ មាមីងកសិករផលិតពូជស្រូវគុណភាពខ្ពស់ ច្រើនប្រភេទ

03/06/2022 06:41

ស្ថិតក្នុងស្ថានភាពតម្លៃសម្ភារកសិកម្មកើនឡើងខ្ពស់ (សំខាន់គឺជីគីមីសាស្រ្ត) ស្រូវរដូវដើមឆ្នាំ ២០២២ សហករណ៍កសិកម្ម អាជីវកម្ម និងកសិករបានឆ្ពោះទៅរកទិសដៅផលិតគួបផ្សំជាមួយនឹងការប្រើប្រាស់ជីគីមីសាស្រ្ត និងជីសរីរាង្គដើម្បីកាត់បន្ថយប្រាក់ចំណាយក្នុងការផលិត។ ទន្ទឹមនឹងនោះ ប្រភេទពូជស្រូវគុណភាពខ្ពស់ជាច្រើនសម្រាប់នីហរ័ណបានមាមីងកសិករយកមកផលិត ដូចជា៖ OM ៥៤៥១, OM ១៨, OM ៤៩០០, ដាយថើម ៨, ST ២៥, ST ២៤។ល។

អាចនិយាយបានថា ស្ថានភាពអាកាសធាតុឆ្នាំនេះអំណោយផលសម្រាប់ការចុះពូជស្រូវរដូវដើមឆ្នាំងាយស្រួលបង្គួរ មេឃឆាប់ភ្លៀងហើយភ្លៀងស្មើបង្កលក្ខណៈឲ្យមាមីងកសិករអនាម័យដីស្រែ និងកម្ចាត់ជាតិពុល ជម្រះជាតិជូរ។ តាមលោកឡឹមក្វាងឌុង ប្រធានដំណាក់ការពាររុក្ខជាតិស្រុកទីវកឹង៖ នៅលើភូមិសាស្រ្តស្រុកដល់ចុងខែឧសភា ឆ្នាំ ២០២២ នឹងចុះពូជស្រូវរដូវដើមឆ្នាំតាមផែនការគឺផលិត ១១.១២០ ហិកតា។ ភាគច្រើនបណ្តាប្រភេទពូជស្រូវគុណភាពខ្ពស់ដែលមាមីងកសិករផលិតក្នុងរដូវនេះគឺ OM ១៨, OM ៤៩០០, OM ៥៤៥១។ ទន្ទឹមនឹងភាពងាយស្រួលអំពីប្រភពទឹកក្នុងការចុះពូជកាលពីដើមរដូវ ថ្វីត្បិតដូចច្នោះក្តី មាមីងកសិករគប្បីយកចិត្តទុកដាក់ដល់ស្ថានភាពលូតលាស់របស់ស្រូវក្នុងដំណាក់កាលបែកគុម្ព ប្រសិនបើភ្លៀងច្រើននឹងកើតជំងឺងាប់ដើម ស្អុយឫស។ ចំណែកដំណាក់កាលសំណាប មានស្រែមួយចំនួនត្រូវលិចទឹក បណ្តាលឲ្យងាប់ដើម កសិករត្រូវឆ្លូកឡើងវិញ។

ទិសដៅប្រើគួបផ្សំរវាងជីគីមីសាស្រ្ត និងជីសរីរាង្គ បានមាមីងកសិករជាច្រើនយកចិត្តទុកដាក់ ដើម្បីកាត់បន្ថយប្រាក់ចំណាយទិញសម្ភារកសិកម្ម។ មានស្រែជាច្រើនបានប្រើក្នុងរដូវវស្សា និងរដូវសម្រកទទួលបានលទ្ធផលសេដ្ឋកិច្ចខ្ពស់រួចបានសហករណ៍ជាច្រើនផ្សព្វផ្សាយសមាជិកអនុវត្ត។

កសិករធ្វើដីត្រៀមបម្រុងចុះពូជស្រូវ។

លោកត្រឹងវ៉ាំងជុង ប្រធានក្រុមប្រឹក្សាភិបាលសហករណ៍កសិកម្មផាកតាយ (ឃុំថាញ់ម៉ី ស្រុកចូវថាញ់) បានឲ្យដឹង៖ ស្ថិតក្នុងស្ថានភាពតម្លៃសម្ភារកសិកម្មកើនឡើងខ្ពស់ ក្នុងរដូវសម្រកឆ្នាំ ២០២១-២០២២ សហករណ៍បានសហការជាមួយក្រុមហ៊ុនភាគហ៊ុនអូវឡាក (ហាណូយ) ផ្សព្វផ្សាយអនុវត្តពិសោធនកម្មការប្រើជីសរីរាង្គក្នុងការផលិតស្រូវ ២០ ហិកតា ជំហានដំបូងឃើញមានប្រសិទ្ធភាពគឺ កាត់បន្ថយបានប្រាក់ចំណាយទិញជីគីមីប្រមាណ ​២០%។ រីឯទិន្នផល និងគុណភាពស្រូវក៏សម្រេចបានដូចកាលពីមុន។ រដូវដើមឆ្នាំនេះ សហករណ៍ចលនាមាមីងកសិករ និងសមាជិកឲ្យបន្តប្រើប្រាស់គួបផ្សំជីសរីរាង្គទៀត។ ថ្វីត្បិតរបៀបផលិតនេះនៅថ្មី ប៉ុន្តែមាមីងកសិករកំពុងទម្លាប់តាមជាបណ្តើរៗ។ តាមការប៉ាន់ស្មាននឹងមានផ្ទៃដីប្រមាណ ៣០% ប្រើប្រាស់គួបផ្សំជីសរីរាង្គ។

ចំណែកក្រុមហ៊ុនចំកាតធ្វឹងថៀង (ឃុំង៉ុកបៀង ស្រុកថ្កូវ) រដូវដើមឆ្នាំនេះ ក្រុមហ៊ុនបានសហការជាមួយក្រុមហ៊ុនជីសរីរាង្គឡុងអាងចងសម្ព័ន្ធផ្សព្វផ្សាយប្រើប្រាស់ជីសរីរាង្គក្នុងការផលិតពូជស្រូវ ST២៥ ចំនួន ៨០០ ហិកតា។ តាមលោកឡេភុកយ៉េ នាយកក្រុមហ៊ុនជីធ្វឹងថៀង៖ អាជីវកម្មចងសម្ព័ន្ធជាមួយគ្រួសារផលិត និងផ្គត់ផ្គង់ជីសរីរាង្គតាមរូបភាពបញ្ចាំសាក្សី ដល់ចុងរដូវប្រមូលវិញ និងលក់ជីឲ្យដោយតម្លៃស្មើនឹងតម្លៃដែលរោងចក្រប្រគល់ឲ្យឌីបូ៉កម្រិតទី ១។ ការអនុវត្តន៍ប្រើប្រាស់ជីសរីរាង្គគឺដើម្បីកែប្រែដី លើកកម្ពស់គុណភាពគ្រាប់ស្រូវតាមទិដៅសរីរាង្គបម្រើឲ្យការនីហរ័ណ បានអាជីវកម្មផ្សព្វផ្សាយជាច្រើនរដូវកន្លងមកហើយ។

ទន្ទឹមនឹងនោះ នៅទាំងជួយឲ្យមាមីងកសិករប្រិតសំចៃក្នុងការផលិត (កាត់បន្ថយជីគីមី) ដើម្បីសន្សឹមៗឈានដល់ការផលិតសុវត្ថិភាព។ ថ្វីត្បិតរដូវទី ១ ទី ២ ជារដូវដំបូងប្រើប្រាស់ជីសរីរាង្គ មាមីងកសិករមិនទាន់ឃើញអស់អំពីប្រសិទ្ធភាព។ ប៉ុន្តែចាប់តាំងពីរដូវទី ៣ ទី ៤ លទ្ធភាពកាត់បន្ថយចំនួនជីគីមីនឹងកើនឡើងពី ១០-១៥% នៅបណ្តារដូវដំបូង រដូវបន្ទាប់កើនឡើងពី ២៥-៣០% និងជួយឲ្យដីផលិតតែងរក្សាបាននូវជីជាតិ ជួយឲ្យស្រូវលូតលាស់ល្អ និងលើកកម្ពស់គុណភាពគ្រាប់អង្ករ៕                 

ប្រែសម្រួល៖ តឹងង៉ុក

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.