• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 20/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

រដូវផ្លែឈើតេតតឹងស៊ឺវឆ្នាំ ២០២១៖ អ្នកចម្ការកូវកែខាតអាស្រ័យឈ្មួញចោលប្រាក់កក់

02/03/2021 09:12

សំណេះសំណាលជាមួយយើងខ្ញុំ លោកតាអាញ់យុង ប្រធានក្រុមប្រឹក្សាភិបាលនិងជានាយកសហករណ៍កសិកម្មនិញថើយ (ឃុំនិញថើយ ស្រុកកូវកែ) បានឲ្យដឹង៖ រដូវផ្លែឈើតេតតឹងស៊ឺវឆ្នាំ ២០២១ ចំពោះអ្នកចម្ការខាតយ៉ាងធ្ងន់ធ្ងរ សំខាន់គឺក្រូចត្លុងសម្បកខៀវ។ អាស្រ័យមាន ២/៣ ឈ្មួញចោលប្រាក់កក់ (បានដាក់ពាក្យទិញក្រូចអ្នកចម្ការពីកណ្តាលខែបុស្ស) ក្រៅពីនោះតម្លៃក្រូចនៅបណ្តាថ្ងៃជិតតេតថយចុះជាង ៦០% ប្រៀបនឹងរដូវក្រូចតេតឆ្នាំ ២០២០។

ឈ្មួញប្រមូលទិញស្វាយ។ រូបថត៖ ហ៊ឺវហ្វេ

       តាមការស្ថិតិរបស់គណៈកម្មាធិការប្រជាជនឃុំនិញថើយ លើភូមិសាស្រ្តឃុំមានផ្ទៃដីដាំក្រូចត្លុងសម្បកខៀវប្រមាណ ៣០០ ហិកតា។ ដោយឡែកសហករណ៍មានជាង ៤៨ ហិកតា មានសមាជិក ៥១ នាក់ ជារៀងរាល់ឆ្នាំផ្គត់ផ្គង់ផ្លែក្រូចឲ្យទីផ្សារប្រមាណ ៣០១ តោន។ ក្នុងនោះបរិមាណរដូវក្រូចតេត ស្រូបយកប្រមាណពី ២៥-៣០% បរិមាណក្រូចរួមរបស់សហករណ៍។

         តាមអ្នកចម្ការ ឡេវ៉ាំងឡែ នៅភូមិដុងដៀង ឃុំនិញថើយ គ្រួសារមានក្រូចប្រមាណ ០១ តោនសម្រាប់លក់តេត ប្រសិនតម្លៃក្រូចតេតឆ្នាំ ២០២០ នៅបណ្តាថ្ងៃចាប់ពីថ្ងៃទី ២៥-២៧ តេតបានឈ្មួញមកទិញដល់ចម្ការជាមួយតម្លៃពី ៥២.០០០-៥៥.០០០ ដុងក្នុងមួយគីឡូក្រាម។ គឺរដូវក្រូចតេតតឹងស៊ឺវឆ្នាំ ២០២១ តម្លៃឈ្មួញមកដាក់កក់ទិញប្រមាណ ២៥.០០០ ដុងក្នុងមួយគីឡូក្រាម ប៉ុន្តែដល់ថ្ងៃកាត់ក្រូច (រវាងថ្ងៃ ២៥ រោចបុស្ស) ឈ្មួញចោលប្រាក់កក់ ក្នុងនោះមានអ្នកចម្ការជាង ២/៣ ត្រូវ ចោលប្រាក់កក់។

         ក្រៅពីត្រូវពួកឈ្មួញចោលប្រាក់កក់ អ្នកចម្ការជាច្រើនជួបការលំបាកក្នុងការលក់ផលិតផលអាស្រ័យគ្មានឈ្មួញមកទិញ អ្នកចម្ការត្រូវតែព្រលែងដៃ (លក់ដោយតម្លៃថោក) ពី ១៥.០០០-២០.០០០ ដុងក្នុងមួយគីឡូក្រាមក្រូចត្លុងសម្បកខៀវ (ប្រភេទពី ១,២ គីឡូក្រាមឡើងទៅក្នុងមួយផ្លែ)។ ទន្ទឹមនឹងក្រូចសម្បកខៀវ គឺស្វាយតេតឆ្នាំនេះក៏ចុះថោកណាស់ដែរ ពិសេសគឺស្វាយកាកជូ (ទូទាំងស្រុកកូវកែមានចម្ការស្វាយជាង ៣៥០ ហិកតា)។ ក្នុងនោះ ឃុំហ្វាតឹងជាមូលដ្ឋានមានផ្ទៃដីដាំស្វាយកាកជូជាង ២៦១ ហិកតា ដាំច្រើនបំផុតនៅបណ្តាភូមិ៖ ហោយអាង អាងបិញ និងអាងឡុក។ ជារៀងរាល់ឆ្នាំតម្លៃស្វាយតេត មានតម្លៃពី ២២.០០០-២៥.០០០ ដុងក្នុងមួយគីឡូក្រាម និងបរិមាណស្វាយតេតរបស់អ្នកចម្ការស្រូបយកប្រមាណពី ១៥-២០% នៃបរិមាណផលរួមរបស់រដូវកាល។

            អ្នកចម្ការ ង្វៀងវ៉ាំងវូ នៅភូមិអាងបិញ ឃុំហ្វាតឹងបានចែករំលែក៖ មិនស្មានថាតេតឆ្នាំនេះតម្លៃស្វាយចុះថោកយ៉ាងខ្លាំងដូច្នេះ។ គ្រួសារស្មានថាតម្លៃស្វាយកាកជូលក់នៅទីផ្សារតេតឆ្នាំ ២០២១ នឹងខ្ពស់ជាងឆ្នាំកន្លង អាស្រ័យមិនសូវមានអ្នកចម្ការទុកស្វាយសម្រាប់លក់តេត។ ប៉ុន្តែពេលជិតតេត តម្លែចុះថោកយ៉ាងខ្លាំង ស្មើ ៤០% ប្រៀបនឹងឆ្នាំ ២០២០  គ្រួសារមានស្វាយសម្រាប់លក់តេត  ១,២ តោន (ស្វាយខ្ចប់ផ្លែ) លក់បានតែ ១៣.០០០ ដុងក្នុងមួយគីឡូក្រាម និង ៦.០០០ ដុងចំពោះស្វាយមិនខ្ចប់ផ្លែ៕

ប្រែសម្រួល៖ តឹងង៉ុក

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.