• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

រដូវផ្លែឈើឆ្នាំ ២០២២៖ អ្នកចម្ការស្រុកកូវកែម្ចាស់ការកាត់បន្ថយឥទ្ធិពលដោយសារជ្រាបជាតិជូរប្រៃ រាំងស្ងួត

25/03/2022 06:49

លោកឡេវ៉ូលីន អនុប្រធានការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុកកូវកែជូនជាព័ត៌មានថា៖ រដូវផ្លែឈើឆ្នាំនេះ ទឹកប្រៃ និងការរាំងស្ងួតមិនសូវជះឥទ្ធិពលដល់ចម្ការឈើហូបផ្លែនៅប្របទន្លេហូវឡើយ។ មូលហេតុអាស្រ័យកម្រិតប្រៃកើនខ្ពស់ ប៉ុន្តែក្នុងរយៈពេលខ្លី (ប្រមាណ ០២-០៣ ម៉ោងយោងតាម ទឹកជំនោរ)។ រួមជាមួយនោះ បណ្តាអ្នកចម្ការម្ចាស់ការបានល្អក្នុងការគ្រប់គ្រងម៉ត់ចត់បណ្តាលូទឹកចូលមកចម្ការធានាការត្រួតពិនិត្យប្រភពទឹកចេញចូល ជាង ៩០% តំបន់បម្រើក្នុងការផលិត។

ក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ អ្នកចម្ការស្រុកកូវកែប្រមូលផលផ្លែឈើគ្រប់ប្រភេទបាន ៧៣.៧៦៤ តោន សម្រេច ៤៤,៧១% នៃផែនការ កើន ៤០.១៩៤ តោនប្រៀបនឹងរយៈពេលជាមួយគ្នានៃឆ្នាំមុន។ ភាគច្រើន៖ ក្រូចពោធិ៍សាត់ ក្រូចឆ្មារ មៀន ក្រូចត្លុង ស្វាយ ត្របែក ទុរេន។ល។ តាមការប៉ាន់ស្មានដល់ខែឧសភា ឆ្នាំ ២០២២ នឹងប្រមូលផលរួចស្រេចរដូវផ្លែឈើឆ្នាំ ២០២២។ បច្ចុប្បន្ននេះ បណ្តាប្រភេទផ្លែឈើដែលត្រូវជះឥទ្ធិពលទឹកប្រៃដូចជា សាវ ម៉ាវ ទុរេន មង្ឃុត។ល។ ឆ្លងតាមរយៈការជះឥទ្ធិពលទឹកប្រៃរបស់បណ្តាឆ្នាំកន្លង បានបណ្តាអ្នកចម្ការវិនិច្ឆ័យ។

អ្នកចម្ការត្រឹងធីង៉ុកពិនិត្យផ្លែសាវម៉ាវ។ រូបថត៖ ហ៊ឺវហ្វេ

អ្នកចម្ការត្រឹងធីង៉ុក នៅភូមិកោះតឹងគ្វី ១ ឃុំអាងភូតឹង ស្រុកកូវកែបានឲ្យដឹងថា៖ គ្រួសារគាត់មានចម្ការសាវម៉ាវ ០,៦ ហិកតា អាស្រ័យជះឥទ្ធិពលទឹកប្រៃកាលពីឆ្នាំ ២០១៦ -២០១៧ បណ្តាលឲ្យខូចខាតសាវម៉ាវ ០,២ ហិកតា ត្រូវបំផ្លាញដើមចោល។ ចាប់តាំងពីរដូវសាវម៉ាវឆ្នាំ ២០១៩-២០២០ ស្ថានភាព ទឹកប្រៃមិនសូវកើតឡើង គ្រួសារវិនិយោគថែទាំ និងស្តារឡើងវិញចម្ការសាវម៉ាវ។ រដូវផ្លែឈើឆ្នាំ ២០២១ គ្រួសារប្រមូលផលបាន ៣,៥ តោន តាមការប៉ាន់ស្មានរដូវផ្លែឈើឆ្នាំ ២០២២ ទិន្នផលផ្ដល់ពី ០៥-០៦ តោនក្នុង ០,៤ ហិកតា។

តាមអ្នកចម្ការត្រឹងធីង៉ុក ភាគច្រើនចម្ការសាវម៉ាវនៅកោះតឹងគ្វីបច្ចុប្បន្ននេះបានស្តារឡើងវិញ និងផ្ដល់ទិន្នផលលំនឹង។ ដើម្បីសម្រេចបានប្រសិទ្ធភាពដូចខាងលើ គឺអាស្រ័យអ្នកចម្ការម្ចាស់ការក្នុងការទប់ស្កាត់ និងគ្រប់គ្រងបានល្អប្រភពទឹក យកទឹកចូលចម្ការតាមបណ្តាប្រព័ន្ធលូទឹកបិទភ្ជិតក្នុងតំបន់ចម្ការនីមួយៗ។ ថ្វីត្បិតដូច្នោះ បណ្តាគ្រួសារដាំសាវម៉ាវនៅតឹងគ្វី (បច្ចុប្បន្ននៅប្រមាណ ១២០ ហិកតា) ត្រូវការឧបត្ថម្ភទុនរបស់រដ្ឋដើម្បីស្តារឡើវិញចម្ការសាវម៉ាវ (ជាប្រភេទផ្លែឈើមួយក្នុងចំណោមផ្លែឈើពិសេសរបស់កោះតឹងគ្វី) ភ្ជាប់ជាមួយទេសចរណ៍ជីវបរិស្ថានចម្ការ។

ក្រៅពីសាវម៉ាវ មង្ឃុត ស្វាយក៏កំពុងត្រៀម បម្រុងប្រមូលផលលើកទី ២ (ខែមីនា មេសា ឆ្នាំ ២០២២) កំពុងបានអ្នកចម្ការត្រួតពិនិត្យ គ្រប់គ្រងម៉ត់ចត់អំពីប្រភពទឹក ពេលស្ថានភាពទឹកប្រៃនៅទន្លេហូវជ្រាបចូលក្នុងបណ្តាថ្ងៃពាក់កណ្តាលខែមីនា ឆ្នាំ ២០២២ ជាង ០១‰។ ខាងក្រៅលូកឹងចុង ៥,៣៣‰ (០០.០០ ម៉ោង ថ្ងៃទី ១៦ មីនា ឆ្នាំ ២០២២)។ ក្រៅលូបុងបត់ ២,២៨‰ (ម៉ោង ០៣ និង ៣០ នាទី ថ្ងៃទី ១៥ មីនា ឆ្នាំ ២០២២)។ល។ បណ្តាអ្នកចម្ការ នៅឃុំនិញថើយ ហ្វាតឹង អាងភូតឹង (ស្រុកកូវកែ) ឃុំតឹងហ្វា ហ៊ុងហ្វា ទីប្រជុំជនកូវក្វាង (ស្រុកទីវកឹង) ត្រៀមជាស្រេចការរាំងស្កាត់ទឹកប្រៃ បិទបណ្តាលូ មិនឲ្យទឹកចូលទៀត ដើម្បីការពារចម្ការឈើហូបផ្លែ។

អ្នកចម្ការង្វៀងវុាំងដេ ក្រុមទី ២ ភូមិអាង ឡាក ឃុំហ្វាតឹង ស្រុកកូវកែចែករំលែកថា៖ គ្រួសារមានដីដាំស្វាយកាកជូប្រមាណ ០២ ហិកតា នៅ ២០ ថ្ងៃទៀតបានប្រមូលផល អាស្រ័យផ្ទៃចម្ការស្វាយរបស់បណ្តាអ្នកចម្ការអាងឡុកភាគច្រើននៅក្បែរទន្លេហូវ និងបណ្តាប្រឡាយដែលមិនទាន់មានលូទឹក ម្ល៉ោះហើយ ពេលទឹកប្រៃពីក្រៅទន្លេ (នៅពាមកូវក្វាង) កើតឡើង បណ្តាអ្នកចម្ការនៅទីនេះបាន “ត្រៀម” ដើម្បីបិទបណ្តាលូបង្ហូតទឹកចូលចម្ការ។ ជាមួយបណ្តាសារព័ត៌មានអំពីទឹកប្រៃ និងព្យាករណ៍របស់ផ្នែកកសិកម្ម ម្ល៉ោះហើយអ្នកចម្ការបានម្ចាស់ការមុនពេលទឹកប្រៃជ្រាបចូល និងជ្រាបជ្រៅនៅទន្លេហូវពី ០២-០៣ ម៉ោង។

តាមអ្នកចម្ការ ង្វៀងវ៉ាំងដេ សព្វថ្ងៃតម្លៃស្វាយកាកជូបានឈ្មួញប្រមូលទិញ (១៥.០០០ ដុងក្នុងមួយគីឡូក្រាម ស្វាយខ្ចប់ផ្លែ ២០.០០០ ដុងក្នុងមួយគីឡូក្រាម) អ្នកចម្ការរីករាយ ម្ល៉ោះហើយអ្នកណាក៏តាមដានស្ថានភាពទឹកប្រៃ រក្សាលូទឹកយ៉ាងម៉ត់ចត់។ នៅតែប្រមាណ ០១ ខែទៀតប្រមូលផលរួចស្រេចរដូវស្វាយ ប្រសិនទុកឲ្យទឹកប្រៃជ្រាបចូលចម្ការ ពី ០៣-០៥ ថ្ងៃ គឺត្រូវខូចខាតទាំងស្រុង (ជ្រុះផ្លែ)៕

ប្រែសម្រួល៖ តឹងង៉ុក

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.