• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 20/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

រដូវដាំដំណាំរបស់កសិករឃុំទ្រឿងទ័រ

23/02/2021 08:31

ដើម្បីជៀសវាងការរាំងស្ងួត ជ្រាបជាតិប្រៃ ក្រោយពេលផលិតស្រូវរដូវដើមឆ្នាំ និងរដូវវស្សារួច កសិករឃុំទ្រឿងទ័រ ស្រុកកូវង៉ាងចុះពូជដំណាំបណ្តាប្រភេទដូចជា៖ ពោតប៉េងប៉ោះ ត្របសណ្តាយ សណ្តែកគ្រប់ប្រភេទ។ល។ ដើម្បីបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារ។

      លើផ្ទៃដីជិត ០,៥ ហិកតារបស់គ្រួសារបងថាច់ថា នៅភូមិផ្នោរអំពក់ ឃុំទ្រឿងទ័រមិនផលិតស្រូវរដូវសម្រកដូចសព្វឆ្នាំឡើយ គ្រួសារបងផ្តុំឱ្យការដាំប៉េងប៉ោះ។ បងថាច់ថាឱ្យដឹង៖ ដាំដំណាំក្នុងដំណាក់កាលរងការឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ សំខានគឺទទួលរងឥទ្ធិពលដោយការរាំងស្ងួត ជ្រាបជាតិប្រៃ យើងខ្ញុំក៏ត្រូវចេះរបៀបផ្លាស់ប្តូរការផលិតរវាងស្រូវនិងដាំដំណាំដើម្បីរក្សាកម្រិតស្រពាប់ឱ្យដីផង បង្កើនប្រាក់ចំណូលនៅលើផ្ទៃដីផង។ អាស្រ័យហេតុនោះ បណ្តាឆ្នាំមុនៗ លើផ្ទៃដីរបស់គ្រួសារ ឱ្យតែផលិតស្រូវ៣រដូវរួចនោះ គ្រួសារបម្រុងដីប្រមាណ ០,២ ហិកតាសម្រាប់ដាំប៉េងប៉ោះ។ ឆ្នាំនេះ អនុវត្តតាមការព្រមានរបស់មូលដ្ឋាន គឺបន្ថយការផលិតស្រូវរដូវសម្រក ម៉្លោះហើយគ្រួសារបម្រុងដីទាំងអស់ជិត ០,៥ ហិកតារបស់គ្រួសារបន្តឱ្យការដាំប៉េងប៉ោះ។ រដូវដំណាំក្នុងឆ្នាំ ២០២០ ពេលដល់ដំណាក់កាលប្រមូលផល ប៉េងប៉ោះមានតម្លៃពី ៥.០០០-៥.៥០០ ដុងក្នុងមួយគីឡូក្រាម នៅលើផ្ទៃដីប្រមាណ ០,២ ហិកតារបស់គ្រួសារក៏ទទួលបានប្រាក់ចំណូលជាង ១២ លានដុង ក្រោយពេលទូទាត់រាល់ការចំណាយ គ្រួសារក៏នៅចំណេញប្រមាណ ៨ លានដុង។ ឆ្នាំនេះប៉េងប៉ោះកំពុងរីកលូតលាស់ល្អ បើសិនដល់ដំណាក់កាលប្រមូលផលរក្សាបានតម្លៃត្រឹមតែ ៥.០០០ ដុងក្នុងមួយគីឡូក្រាមនោះនឹងទទួលបានប្រាក់កម្រៃខ្ពស់ជាងប្រៀបជាមួយរដូវដំណាំឆ្នាំ ២០២០។

បងថាច់ថាថែទាំដំណាំប៉េងប៉ោះ។

        ចំពោះគ្រួសារបងគឹមជា នៅភូមិអំពាំងសាន្តក៏បានមនុស្សជាច្រើនចាត់ទុក ជាគ្រួសាររកបានប្រភពចំណូលខ្ពស់បង្គួរដោយអាស្រ័យការដាំដំណាំផងដែរ។ នៅលើផ្ទៃដីប្រមាណ ០,៣ ហិកតាជួលពីអ្នកជិតខាងបានប្តីប្រពន្ធបងដាំដំណាំប្តូរវេនគ្នាជាមួយបណ្តាផលបន្លែដូចជា៖ ត្រសក់ ម្រះដោយទទួលបានប្រាក់ចំណូលក្នុងមួយរដូវៗពី ១៦­-១៧ លានដុង។ បងគឹមជាចែករំលែក៖ ដោយអាស្រ័យចេះរបៀបបង្វែររចនាសម្ព័ន្ធឈើដំណាំសមស្រប ម៉្លោះហើយគ្រួសារខ្ញុំមានប្រភពចំណូលលំនឹង។ ក្នុងរដូវដំណាំជិតតេតឆ្នាំ ២០២១ គ្រួសារដាំត្រសក់ផ្អ ដល់ពេលប្រមូលផល បានឈ្មួញមកទិញដល់កន្លែងដោយតម្លៃ ៥.៥០០ ដុងក្នុងមួយគីឡូក្រាម ក្រោយមកតម្លៃធ្លាក់ចុះនៅត្រឹមតែ ៣.៥០០ ដុងក្នុងមួយគីឡូក្រាម។ ក្នុងមួយថ្ងៃៗប្រមូលផលបានប្រមាណ ៦០០ គីឡូក្រាម រយៈពេលប្រមូលផលជាង ១៥ ថ្ងៃ។ ហេតុនោះ ក្នុងរដូវដាំត្រសក់ផ្អលើកនេះ គ្រួសារទទួលបានប្រាក់ចំណូលជាង ២០ លានដុង។ ក្រោយពេលទូទាត់រាល់ការចំណាយ គ្រួសារនៅមានប្រាក់ចំណេញជាង ១៥ លានដុង។ ឃើញខ្លួនក៏មាននិស្ស័យជាមួយការដាំដំណាំ ម៉្លោះហើយក្រោយរដូវដាំត្រសក់ផ្អ គ្រួសារបន្តរៀបចំដីដាំម្រះទៀត។ តាមការគ្រោងទុកប្រហែលជាក្នុងថ្ងៃ ២០ ខែកុម្ភៈឆ្នាំ ២០២១ នឹងបានដាំ។ ដូច្នេះ រដូវដំណាំរបស់គ្រួសារគឺតម្រែតម្រង់ពេលឱ្យចំឱកាសជនរួមជាតិខ្មែរទទួលអំណរបុណ្យចូលឆ្នាំថ្មី។

        ក្រៅពីគ្រួសារបងថាច់ថា និងគ្រួសារបងគឹមជា នៅមានគ្រួសារជនរួមជាតិខ្មែរជាច្រើនទៀតលើភូមិសាស្រ្តឃុំក៏កំពុងមមាញឹកជាមួយការថែទាំដំណាំ។ ពួកគាត់ពលកម្មយ៉ាងស្វាហាប់ដើម្បីមានប្រភពចំណូលបន្ថែមសម្រាប់គ្រួសារនៅក្រោយការផលិតស្រូវ។ គិតតាំងពីដើមឆ្នាំ ២០២១ មកទល់ពេលនេះ កសិករក្នុងឃុំដាំដំណាំបណ្តាប្រភេទបានជាង ១០០ ហិកតា ប្រមូលផ្តុំច្រើនបំផុតនៅតាមបណ្តាភូមិ៖ អញ្ចាញ់ អំពាំងសាន្ត ផ្នោរអំពក់ កោះស្វាយ។

         ការដាំដំណាំរបស់កសិករឃុំទ្រឿងទ័រសម្រេចបានទិន្នផលខ្ពស់ក៏ដោយអាស្រ័យបានការយក ចិត្តទុកដាក់របស់រដ្ឋអំណាចមូលដ្ឋានក្នុងការលើកកម្ពស់ចំណេះដឹងក្នុងការផលិតជូនប្រជាជន។ លោក ត្រឹងវ៉ាំងទ្រុង ប្រធានគណៈកម្មាធិការប្រជាជនឃុំទ្រឿងទ័របានឱ្យដឹង៖ ផលិតស្រូវនិងដាំដំណាំជាវិស័យសំខាន់ ២ យ៉ាងរបស់មូលដ្ឋាន រួមចំណែកសម្រាប់ការរក្សាកំណើនសេដ្ឋកិច្ច។ អាស្រ័យហេតុនោះ មូលដ្ឋានក៏តែងយកចិត្តទុកដាក់ដល់វិស័យទាំងពីរនេះ។​ ជាក់ស្តែងគឺក្រៅពីការអន្ទងអគ្គិសនីបម្រើការផលិត គណៈកម្មាធិការប្រជាជនឃុំតែងសហការជាមួយផ្នែកជំនាញចាត់តាំងបណ្តាវគ្គហ្វឹកហាត់ផ្ទេរជូនចំណេះដឹងវិទ្យាសាស្រ្តបច្ចេកទេសជឿនលឿនក្នុងការផលិតជូនមាមីងកសិករ។ អាស្រ័យហេតុនោះ ការផលិតស្រូវក៏ដូចជាការដាំដំណាំរបស់មាមីងកសិករកាន់តែសម្រេចបានលទ្ធផលខ្ពស់ជាង៕      ​​​​​​

អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.