14/09/2020 14:48
តាមផែនការ ដល់ចុងឆ្នាំ ២០២០ តម្លៃផលិតកសិកម្ម ជលផល ស្រុកយ្វៀងហាយអនុវត្តសម្រេច ៣.១១០,៤៥ ពាន់លានដុង។ ថ្វីត្បិតដូច្នោះក្ដី ក្នុង ០៦ ខែដើមឆ្នាំ ២០២០ អនុវត្តសម្រេច ត្រឹមតែ ១.៤៦៤,៥ ពាន់លានដុង សម្រេច ៤៧,១៥% បើប្រៀបនឹងផែនការ។ ជាពិសេសលើវិស័យផលិតស្រូវ (រដូវសម្រកឆ្នាំ ២០១៩-២០២០ ចុះពូជបាន ៥៧៤,៩២ ហិកតា និងមានផ្ទៃដីជាង ៧០% ត្រូវខូចខាតអាស្រ័យឥទ្ធិពលជ្រាបជាតិជូរប្រៃ)។ ផ្ទៃដីដាំដំណាំថយចុះ ៧៤,៣ ហិកតា។ ហ្វូងជ្រូកថយចុះ ៣.៤០០ ក្បាល។ បរិមាណផលអំបិលថយចុះ ១.៥៣៨ តោន។ល។
គិតដល់ចុងខែសីហាឆ្នាំ ២០២០ ទូទាំងស្រុកមាន ១១.០៦៧ លើកគ្រួសារចិញ្ចឹមបង្គានាគ ៥៨១,៩៤ លានក្បាល លើផ្ទៃដី ១៦.៧៩៨ ហិកតា (ក្នុងនោះភាគច្រើនចិញ្ចឹមតាមប្រពលវប្បកម្មទំនើបមាន ១០.៨៧៣ លើកគ្រួ លើផ្ទៃដី ១៦.៧១០ ហិកតា) និង មាន ២.៧៣៥ លើគ្រួសារចិញ្ចឹមបង្គាជើងសជាង ៨៦៨ លានក្បាល លើផ្ទៃដី ១.០២០ ហិកតា។
លោកស្រីផាមហុងយីម អនុប្រធានការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុកយ្វៀងហាយបានឲ្យដឹង៖ ដើម្បីធានាបំពេញបន្ថែម ៦២,៣៦ ពាន់លានដុងចំពោះវិស័យដាំដុះតាមកម្រិតផែនការដាក់ចេញ ស្រុកនឹងរក្សានិងបើកទូលាយពង្រីកជលផល (បង្កង) តាមទិសដៅប្រពលវប្បកម្ម ប្រពលវប្បកម្មកម្រិតខ្ពស់។ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការផលិត ជាពិសេសលើវិស័យជលផលនឹងប្រភពកម្លាំងវិនិយោគហេដ្ឋារចនាសម្ព័ន្ធពង្រីកចិញ្វឹមជលផលតាមទិសដៅប្រពលវប្បកម្ម គួបផ្សំជាមួយការអនុវត្តន៍បច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យា ៤.០ ចំពោះជលផលសំខាន់ៗមួយចំនួនគឺ បង្គាជើងស បង្គានាគ។ ចលនាប្រជាជនចិញ្ចឹមជលផលគួបផ្សំជាមួយការពង្រីកព្រៃឈើការពារ (បង្កង ក្តាម ត្រី។ល។ គួបផ្សំ)។ កសាងផែនការ គម្រោងការប្រើប្រាស់ដីប្របទន្លេ ប្របសមុទ្រដើម្បីចិញ្ចឹមប្រភេទជលផលមួយចំនួនមានតម្លៃសេដ្ឋកិច្ចខ្ពស់ (ងៀវ គ្រំ។ល។)។ ពង្រីកភូមិរបរទាញយកផលគ្រឿងសមុទ្រភ្ជាប់ជាមួយជំរុញការងារត្រួតពិនិត្យសកម្មភាពរបស់បណ្តាមធ្យោបាយទាញយកផល។ ផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពគោលនយោបាយឧបត្ថម្ភផ្លាស់ប្តូររចនាសម្ព័ន្ធមុខរបរ និងកែកុនលទ្ធភាពកប៉ាល់នេសាទជលផលតំបន់ប្របឆ្នេរសមុទ្រ ទិសដៅឈានដល់ទាញយកក្រៅលំហសមុទ្រមានប្រសិទ្ធភាព។
ក្រៅពីអនុវត្តព្រមៗគ្នាការពង្រីករបរចិញ្ចឹមជលផល ស្រុកយ្វៀងហាយនៅទាំងកំណត់ទិសដៅជួយឲ្យកសិករប្រើប្រាស់មានប្រសិទ្ធភាពផ្ទៃដីដាំដំណាំចំពោះបណ្តាតំបន់ដីខ្សាច់ប្របមាត់សមុទ្រ ដីផ្នោរខ្សាច់ ដីទួលនៅបណ្ដាឃុំ៖ដុងហាយ ង៉ូវឡាក ដូងចូវ និងដូងស្វឹង។ បន្តអនុវត្តការផ្សព្វផ្សាយគម្រោងការរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញតាមទិសដៅបង្កើនតម្លៃ ភ្ជាប់ជាមួយការអនុវត្តន៍មានប្រសិទ្ធភាពកម្មវិធីគោលដៅជាតិកសាងជនបទថ្មី។ ពង្រីកការចិញ្ចឹមនិងទាញយកជលផលទាំង ០៣ តំបន់ទឹកប្រៃ ទឹកភ្លាវ ទឹកសាប។ល។
អំពីវិធីសាស្រ្តអនុវត្តលើកម្ពស់តម្លៃផលិតក្នុងការដាំដំណាំ ស្រុកជំរុញការហ្វឹកហាត់ ផ្ទេរជូនវិទ្យាសាស្រ្ត-បច្ចកទេស ណែនាំ ប្រកាសព្រមានឲ្យកសិករអនុវត្តល្អកាលបរិច្ឆេទចុះពូជស្រូវរដូវដើមឆ្នាំ និងរដូវវស្សា។ លើវិស័យចិញ្ចឹមសត្វ លំនឹងការពង្រីកហ្វូងសត្វចិញ្ចឹម សំខាន់គឺសត្វគោ ពពែ សត្វបក្សី។ ម្ចាស់ការត្រួតពិនិត្យ គ្រប់គ្រងជំងឺប៉េស្តជ្រូកអាហ្វ្រិក។ ចាត់តាំងចងសម្ព័ន្ធផលិតភ្ជាប់ជាមួយការបង្កើតកន្សោមផ្គត់ផ្គង់ទ្រង់តម្រូវការទ្រង់ទ្រាយតូច និងល្មមនៅនឹងមូលដ្ឋាន៕ ប្រែសម្រួល៖ តឹងង៉ុក
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។