• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 20/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

មាមីងកសិកររីករាយព្រោះស្រូវរដូវដើមឆ្នាំបានថ្លៃ

02/10/2020 09:20

ប្រៀបជាមួយបណ្ដាមូលដ្ឋានក្នុងតំបន់វាលទំនាបទន្លេគឺវឡុង ស្រូវរដូវដើមឆ្នាំ ២០២០ នៅខេត្តត្រាវិញចុះពូជយឺតបើប្រៀបជាមួយនឹងបណ្ដាឆ្នាំមុនសំដៅជៀសវាងការរាំងស្ងួត ជ្រាប ជាតិជូរប្រៃ។ បច្ចុប្បន្ន តម្លៃស្រូវកើនខ្ពស់ ខេត្តជាច្រើនបានបញ្ចប់រដូវផលិត ប៉ុន្តែមាមីងកសិករនៅបណ្ដាមូលដ្ឋានក្នុងខេត្តដូចជា៖ កូវង៉ាង ថ្កូវ ចូវថាញ់។ល។ កំពុងឈានចូលរដូវប្រមូល ផលស្រុះ។ តម្លៃស្រូវបានឈ្មួញប្រមូលទិញនៅនឹងវាលស្រែពី ៥.៦០០-៥.៨០០ ដុងក្នុង មួយគីឡូក្រាម ក្រោយពេលទូទាត់ប្រាក់ចំណាយរួចនៅចំណេញពី ១៨-២២ លានដុងក្នុង មួយហិកតា។

កសិករកំពុងពិនិត្យគ្រាប់ស្រូវ។ រូបថត៖ ផាងត្វឹង

  ឆ្លងតាមរយៈការដកពិសោធន៍ពីការខូចខាតយ៉ាងធ្ងន់ធ្ងររដូវសម្រកឆ្នាំ ២០១៩-២០២០ គោលការណ៍របស់ផ្នែកកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត និងស្រុកកូវង៉ាងអំពីការផលិត ស្រូវរដូវដើមឆ្នាំយឺត រដូវសម្រកឆាប់សំដៅម្ចាស់ការជម្លៀសរាំងស្ងួត ជ្រាបជាតិជូរប្រៃបាននាំមកលទ្ធផលយ៉ាងសកម្មជូនមាមីងកសិករនៅបណ្ដាស្រុក៖ កូវង៉ាង ថ្កូវ ចូវថាញ់ ។ល។  មកកាន់បណ្ដាឃុំញីទ្រឿង ទ្រឿងទ័រ  ស្រុកកូវង៉ាងជាឃុំស្ថិតក្នុងកម្មវិធី ១៣៥ ចំពេលដែល មាមីងខ្មែរទទួលអំណរបុណ្យសែនដូនតាឆ្នាំ ២០២០ និងប្រមូលផលស្រូវរដូវដើមឆ្នាំ។លោក ថាច់មិញ ប្រធានគណៈកម្មាធិការប្រជាជនឃុំទ្រឿងទ័រឲ្យដឹង៖ ក្រោយពេលស្រូវរដូវសម្រកឆ្នាំ ២០១៩-២០២០ ខូចខាតធ្ងន់ធ្ងរ រដូវស្រូវដើមឆ្នាំ ២០២០ មាមីងកសិករយោងទៅតាមការប្រកាសព្រមានរបស់ផ្នែកកសិកម្ម ម៉្លោះហើយចុះពូជរដូវដើមឆ្នាំយឺត។ ទូទាំងឃុំចុះពូវស្រូវរដូវដើមឆ្នាំបានជាង ៧០០ ហិកតា មកទល់ពេលនេះបានប្រមូលផលសម្រេចទិន្នផលផ្ដល់ជាមធ្យមពី ៥,២-៥,៤ តោនក្នុងមួយហិកតា។ ថ្វីត្បិត មិនខ្ពស់បើប្រៀបជាមួយនឹងឆ្នាំកន្លង ប៉ុន្តែតម្លៃស្រូវបានខ្ពស់ គិតជាមធ្យមក្នុងមួយហិកតាមាមីងកសិករប្រមូលបានពី ១៥-១៨ លាន ដុងក្នុងមួយហិកតា។ គ្រួសារជាច្រើនផលិតពូជស្រូវគុណភាពខ្ពស់ (OM5451, OM4900, OM18) ទិន្នផលសម្រេចពី ៥,៥-៥,៧ តោន ក្នុងមួយហិកតាចំណេញពី ១៨-២២ លានដុង។ លោកមាសុើងរ៉ូស៊ីនៅឃុំញីទ្រឿងបានឲ្យដឹង៖ ស្រូវរដូវដើមឆ្នាំ ២០២០ អាស្រ័យ មានតម្លៃខ្ពស់ ម៉្លោះហើយមាមីងកសិករប្រ មូលបានដើមទុនមកខ្លះពីរដូវមុន។

  ជាឃុំកសិកម្ម កសិករភាគច្រើនរស់អាស្រ័យរបរផលិតស្រូវ ដាំដំណាំ ដូច្នោះហើយការផលិតយោងទៅតាមរដូវកាលធាតុអាកាសសំដៅកាត់បន្ថយហានិភ័យជាបញ្ហាសំខាន់។ លោកឡេវុាំងភី ប្រធានការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុកកូវង៉ាងបានឲ្យដឹង៖ ដើម្បីស្ដារឡើងវិញការផលិតនៅតំបន់ដែលត្រូវខូចខាតអាស្រ័យជ្រាបជាតិជូរប្រៃ រដូវ សម្រកឆ្នាំ ២០១៩-២០២០ គណៈកម្មាធិការប្រជាជនខេត្តត្រាវិញបានឧបត្ថម្ភដល់ស្រុកកូវង៉ាងជាង ១០,៣ ពាន់លានដុង។ តាមសេច ក្ដីសម្រេចចិត្តមានកសិករ ៤.៨៩៣ គ្រួសារ ផលិតស្រូវ ៥.៣៣៣ ហិកតារបស់ស្រុកកូវង៉ាងបានឧបត្ថម្ភដើម្បីស្ដារឡើងវិញការផលិត។ ក្នុងនោះកម្រិតខូចខាតជាង ៧០% ប្រមាណ ៤.៩៦៧ ហិកតា កម្រិតខូចខាតពី ៣០ ដល់ ៧០% ប្រមាណ ៣៦៦ ហិកតា។ កម្រិតឧបត្ថម្ភចំពោះការផលិតស្រូវត្រូវខាតជាង ៧០% ប្រមាណ ២.០០០.០០០ ក្នុងមួយហិកតាខូចពី ៣០ ដល់ ៧០% ឧបត្ថម្ភ ១.០០០.០០០ លានដុងក្នុងមួយហិកតា។ អាស្រ័យដោយមានគោលនយោបាយឧបត្ថម្ភទាន់ពេល រដូវស្រូវដើមឆ្នាំ ២០២០ កសិករចុះពូជបាន ៩.២០៥ ហិកតា សម្រេច ៩៧,៩% ផែនការ។ បច្ចុប្បន្ន ស្រូវកំពុងឈានដំណាក់កាលប្រមូលផលស្រុះ ទិន្នផលផ្ដល់ ៥,៣៥ តោនក្នុងមួយហិកតា។ អាស្រ័យម្ចាស់ការចុះពូជយឺតជម្លៀសរាំងស្ងួត ជ្រាបជាតិជូរប្រៃ ម៉្លោះហើយស្រូវរដូវដើមឆ្នាំនៅស្រុកកូវង៉ាងអំណោយផលនិងលក់បានថ្លៃ។ បច្ចុប្បន្ននេះ បណ្ដាពូជស្រូវគុណភាពខ្ពស់ (OM 5451, OM4900, OM18) មានតម្លៃពី ៥.៨០០​ ដល់ ៦.២០០ ដុង ក្នុងមួយគីឡូក្រាម ពូជ IR 50404 តម្លៃពី ៥.៦០០ ដល់ ៥.៨០០ ដុង ក្នុងមួយគីឡូក្រាម ក្រោយពេលទូទាត់ប្រាក់ចំណាយរួចកសិករនៅចំណេញពី ១៨ ដល់ ២២ លានដុងក្នុងមួយហិកតា។ តាមការ គ្រោងទុក កសិករក្នុងស្រុកនឹងចុះពូជសម្រេចស្រូវរដូវវស្សានៅចុងខែកញ្ញាឆ្នាំ ២០២០។ តាមមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទ ស្រូវរដូវវស្សាឆ្នាំ ២០២០ ទូទាំងខេត្តចុះពូជជិត ៧៤.០០០ ហិកតា គិតមកដល់ពេលនេះ បានប្រមូលផលជាង ៦០% ផ្ទៃដីចុះពូជ ទិន្នផលផ្ដល់ជាមធ្យម ៥,១២ តោនក្នុងមួយហិក តា៕                                  ឌិញកាញ់-ថាច់ហ្វាង

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.