• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

មាមីងកសិករខ្មែរដាំដំណាំទទួលបានប្រភពចំណូលខ្ពស់ដោយសារបន្លែមានតម្លៃ

20/12/2021 15:37

រយៈពេលជិតមួយសប្ដាហ៍នេះ មាមីងកសិករខ្មែរដាំដំណាំគ្រប់ប្រភេទនៅបណ្ដាស្រុកកូវង៉ាង ចូវថាញ់ យ្វៀងហាយ ថ្កូវ រីករាយដោយសារតម្លៃដំណាំកើនពី ០៣-០៤ ដង ប៉ុន្ដែមិនគ្រប់ប្រភពផ្គត់ផ្គង់ឲ្យទីផ្សារផង។

លោកង្វៀងវ៉ាំងហ៊ុង ម្ចាស់មូលដ្ឋានប្រមូលទិញ-លក់បន្លែ ផ្លែឈើនៅផ្សារត្រាវិញបានឲ្យដឹងថា៖ តម្លៃណ្ដាដំណាំអាហារដូចជា ប៉េងប៉ោះ ត្រសក់ ល្ពៅ ស្ពៃ សណ្ដែក​គ្រប់ប្រភេទ បច្ចុប្បន្ននេះបានមូលដ្ឋានប្រមូលទិញក្នុងមួយគីឡូក្រាមថ្លៃពី ២៥.០០០-៥០.០០០ ដុង កើនពី ០២-០៣ ដងប្រៀបជាមួយរដូវដើមខែធ្នូ។ ដោយឡែកប្រភេទដំណាំដូចជាជី ម្ទេស ខ្ទឹមស្លឹកមានតម្លៃក្នុងមួយគីឡូក្រាមពី ៤៥.០០០-៧០.០០០ ដុង កើនពី ០៤-០៥ ដង។ តាមលោកង្វៀងវ៉ាំងហ៊ុង តម្លៃដំណាំកើនខ្ពស់គឺអាស្រ័យដោយអាកាសធាតុប្រែប្រួល ភ្លៀងធំ ភ្លៀងជោកជាំច្រើនថ្ងៃកន្លង បណ្តាលឲ្យដំណាំខូចខាត ជាពិសេសគឺបន្លែហូបស្លឹក ខូចច្រើនមិនគ្រប់ផ្គត់ផ្គង់ឲ្យទីផ្សារនៅបណ្ដាខេត្តតំបន់វាលទំនាបទន្លេគឺវឡុង និងទីក្រុងហូជីមិញ។ គិតជាមធ្យមក្នុងមួយថ្ងៃច័ន្ទល្វែងលក់បន្លែ ផ្លែឈើរបស់លោកប្រមូលទិញពី ៣០-៤០ តោន ប៉ុន្ដែគិតពីដើមខែធ្នូមកដល់ពេលនេះ ចំនួនបន្លែដែលគាត់បានប្រមូលទិញថយចុះជាងពាក់កណ្ដាល។

កសិករស្រោចទឹកដំណាំ។ រូបថត៖ ឌិញកាញ់

តាមរបាយការណ៍របស់សាខានាយកដ្ឋានដាំដុះនិងការពាររុក្ខជាតិស្ថិតក្រោមឱវាទមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តត្រាវិញ គិតពីដើមឆ្នាំមកទល់ពេលនេះ ភាគច្រើនមាមីងកសិករក្នុងខេត្តបង្វែរផ្ទៃដីផលិតស្រូវទួល ខ្ពស់ ដីដាំអំពៅមកដាំដំណាំដូចជា៖ ត្រសក់ ល្ពៅ ប៉េងប៉ោះ ស្ពៃ និងសណ្ដែកគ្រប់ប្រភេទ ។ល។ ពីព្រោះនេះជាដំណាំវិនិយោគទុនតិច រយៈពេលប្រមូលផលខ្លី ដាំបានច្រើនរដូវក្នុងមួយឆ្នាំ មានប្រភពចំណូលបន្តបន្ទាប់។ តាមការប៉ាន់ស្មាន ចំនួនផ្ទៃដីដាំដំណាំរួមរបស់ខេត្តគិតពីដើមឆ្នាំមកទល់ពេលនេះសម្រេចជិត ៣០.០០០ ហិកតា កើនជាង ៦.០០០ ហិកតាប្រៀបជាមួយដំណាក់កាលជាមួយគ្នានៃឆ្នាំមុន ក្នុងនេះផ្ទៃដីដាំដំណាំស្រូបយកជាង ៦០%។ លោកមា ស៊ើងភឿង ជាគ្រួសារដាំដំណាំនៅឃុំលឿងហ្វា ស្រុកចូវថាញ់បានឲ្យដឹងថា គ្រួសារខ្ញុំបង្វែរដីផលិតស្រូវមិនសូវមានផល ០,២ ហិកតាមកដាំដំណាំហូបស្លឹក។ ជាមួយបច្ចេកទេសប្រើ កម្រាលកៅស៊ូនិងមានផ្ទះសំណាញ់គ្រប មានម៉ាស៊ីនស្រោចទឹកដោយខ្លួនឯង ម៉្លោះហើយបន្លែរបស់ខ្ញុំមិនសូវខូចខាតបើសិនភ្លៀងជោកជាំច្រើនថ្ងៃហើយការពារបានដង្កូវបំផ្លាញពេល ដំណាំមានតម្លៃខ្ពស់ដូចបច្ចុប្បន្ននេះ គ្រួសារខ្ញុំរីករាយណាស់។ គិតជាមធ្យម បណ្ដាប្រភេទដំណាំហូបស្លឹកក្នុងមួយគីឡូក្រាមមានតម្លៃពី ១៥.០០០-២០.០០០ ដុង គ្រួសារខ្ញុំមានប្រភពចំណូលរាល់ខែពី ១៥-២០ លានដុង។

ផ្នែកកសិកម្មខេត្តត្រាវិញកំពុងលើកទឹកចិត្តឲ្យគ្រួសារកសិករដែលមានដីផលិតស្រូវមិនសូវមានផលមានផ្ទៃដី (ពី ១.០០០-២.០០០ ម៉ែត្រក្រឡា) គប្បីជ្រើសបណ្ដាប្រភេទដំណាំមកផ្លាស់ប្ដូរដីផលិត ដើម្បីបង្កើនប្រភពចំណូលឲ្យគ្រួសារ។ ហេតុដូច្នោះ ការដាំដំណាំបាន ផ្នែកកសិកម្មខេត្តប្រកាសព្រមានឲ្យមាមីងកសិករត្រូវមានការវិនិយោគប្រើប្រាស់ផ្ទាំងកៅស៊ូកសិកម្ម ផ្ទះសំណាញ់ និងផលិតតាមវិធីផលិតកសិកម្មល្អដើម្បីបង្កសក្កានុពលផ្គត់ផ្គង់ផលិតផល លក់បានតម្លៃខ្ពស់ បង្កើនប្រភពចំណូលឲ្យគ្រួសារ៕          

ប្រែសម្រួល៖ លឺវវូ

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.