13/04/2021 08:25
ប៉ុន្មានឆ្នាំមកអាយនេះ លោកមាសាវ៉េតដាំដំណាំជាច្រើនប្រភេទពី ០២-០៣ រដូវក្នុងមួយឆ្នាំដូចជា៖ ម្ទេស ពោត ត្រប ទទួលប្រភពចំណូលខ្ពស់និងលំនឹង រួចឈានឡើងធ្វើមាន។ រដូវដំណាំឆ្នាំ ២០២០‑២០២១ គាត់ដាំម្ទេសដៃនាង ០,៤ ហិកតា ក្នុងនោះមាន ០,២ ហិកតាកំពុងប្រមូលផល កាលពីដើមរដូវតម្លៃម្ទេស ៨០ ពាន់ដុងក្នុងមួយគីឡូមក្រាម គាត់ប្រមូលផលបន្តបន្ទាប់បាន ០៦ លើក ហើយលក់បានប្រាក់គ្រប់ដើមទុននិងចំណេញបានខ្លះសម្រាប់ទិញជីបំប៉នម្ទេសឲ្យលូតលាស់ល្អ។ បច្ចុប្បន្ន ម្ទេសប្រភេទលេខ ០១ មានតម្លៃពី ១៨ -២០ ពាន់ដុងក្នុងមួយគីឡូក្រាម។ ជាមួយនឹងតម្លៃនេះ ក្រោយពេលប្រមូលផលម្ទេសបាន ០២ លើក គាត់ចំណេញប្រមាណ ១០០ លានដុងក្នុងមួយឆ្នាំ។
កសិករប្រមូលផលដំណាំ។ រូបថត៖ ម៉ីញ៉ឹង
តាមប្រសាសន៍លោកង្វៀងវ៉ាំងង៉ា ប្រធានគណៈកម្មាធិការប្រជាជនស្រុកកូវង៉ាង ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាជនពង្រីកសេដ្ឋកិច្ច ជាច្រើនឆ្នាំកន្លង ស្រុកបានចំណាយទុនរបស់បក្ស និងរដ្ឋវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្រ្ត ផ្សព្វផ្សាយ ចលនាប្រជាជនឲ្យផ្លាស់ប្តូរពូជដំណាំសមស្រប ព្រមទាំងទាញយកតម្លាភាព សក្តានុពលដីធ្លី ប្រភពកម្លាំងពលករនៅមូលដ្ឋាន។ល។ ដោយមានការជ្រោមជ្រែង ចង្អុលការរបស់រដ្ឋអំណាចមូលដ្ឋាន ប្រជាជនក៏បង្កើនការយល់ដឹង ម្ចាស់ការយកពូជដំណាំថ្មីដែលមានលទ្ធផលសេដ្ឋកិច្ចខ្ពស់មកដាំ។ គិតមកទល់ពេលនេះ ស្រុក បង្កើតបានតំបន់ផលិតជំនាញផលិតមុខទំនិញផលិតផលបន្លែដោយមានប្រភពចំណូលពី ៣០ - ៨០ លានដុងក្នុងមួយហិកតា។ ប្រសិទ្ធភាពនៃការផ្លាស់ប្ដូរពូជដំណាំគឺជាទិសដៅថ្មីជំនួយឲ្យប្រជាជនបង្កើនប្រភពចំណូល កែលម្អជីវភាព រួចផុតពីភាពក្រីក្រ។
អាស្រ័យមានស្មារតីព្យាយាមរៀនសូត្រអនុវត្តតាមវិទ្យាសាស្រ្តបច្ចេកទេសនិងសម្រេចចិត្តផ្លាស់ប្តូរពូជដំណាំឆ្លើយតបតាមតម្រូវការទីផ្សារ មាមីងខ្មែរនៅលើភូមិសាស្រ្តស្រុកកូវង៉ាង មានទិសដៅថ្មីសមស្របនាំមកលទ្ធផលសេដ្ឋកិច្ចខ្ពស់ដើម្បីពង្រីកសេដ្ឋកិច្ចគ្រួសារ៕
ម៉ីញ៉ឹង-សុជា
មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។