• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 20/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

មូលនិធិឧបត្ថម្ភកសិករ៖ រួមដំណើរជាមួយកសិករក្នុងការពង្រីកសេដ្ឋកិច្ច

25/11/2020 07:16

ឆ្លងតាមប្រភពមូលនិធិឧបត្ថម្ភកសិករនឹងបង្កលក្ខណៈឲ្យកសិករ និងសមាជិកមានឱកាសច្បាមខ្ជាប់ប្រភពទុនដើម្បីវិនិយោគពង្រីកទូលាយការផលិត។

      តាមសមមិត្តឡេប៊ិចជីអនុប្រធានប្រចាំការសមាគមកសិករខេត្ត៖ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារដោយឆ្លងតាមបណ្តាប្រភពទុនអាស្រ័យដោយសមាគមកសិករគ្រប់គ្រងនោះជាពិសេសគឺប្រភពទុនមូលនិធិឧបត្ថម្ភកសិករបានជះឥទ្ធិពលយ៉ាងសកម្ម ក្នុងការពង្រីក​បណ្តាទម្រង់សេដ្ឋកិច្ចលើបណ្តាវិស័យចិញ្ចឹមសត្វ។ ឆ្លងតាមនោះបានរួមចំណែកប្រមូលផ្តុំណែនាំកសិករចូលរួមបណ្តាក្រុមសេដ្ឋកិច្ចសហការ, ក្រុមសមាគមអាជីពដើម្បី រួមគ្នាពង្រីក។

ទម្រង់ចិញ្ចឹមគោ។ រូបថត៖ សុខា

        គិតដល់ចុងខែ ១០ ឆ្នាំ​​ ២០២០, ផ្តើមពីប្រភពទុនមូលនិធិឧបត្ថម្ភកសិករ សមាគមគ្រប់លំដាប់ថ្នាក់បានផ្សព្វផ្សាយវិនិយោគសរុបរួមបាន ៣២៥ គម្រោងការនិងទម្រង់ជូនដល់សមាជិក ៣.៩២៧ លើកនាក់ ជាមួយនឹង ប្រភពទុនសរុបរួមជាង ៣២ ពាន់លានដុង (ប្រភពទុនមជ្ឈិម ៩,៤ ពាន់លានដុង ថវិកាខេត្ត ០៧ ពាន់លានដុង ថវិកាស្រុក ១០,៣ ពាន់លានដុង និងទុនបំផុសចលនា ៤,៦ ពាន់លានដុង)។ ដោយឡែកឆ្នាំ ២០២០, ប្រភពទុនមូលនិធិឧបត្ថម្ភកសិករ​ បានបណ្តាស្រុក, ទីក្រុង, ទីផ្សាររួមខេត្តសមាគមពង្រីក បង្កើនឡើងដោយមានប្រាក់ទុនជិត ០២ ពាន់លានដុង, ឆ្លងតាមនោះ បង្កលក្ខណៈសម្រាប់បណ្តាសមាជិកបានប្រសព្វប្រភពទុន និងចែករំលែកក្នុងការធ្វើសកម្មភាពរួមគបវាល់ចូលក្នុងមូលនិធិ។ មូលនិធិឧបត្ថម្ភកសិករបានបន្តកម្លាំងដល់កសិករសន្សឹមៗនឹងស្តារឡើងវិញក្នុងការផលិត រួមចំណែកចែករំលែកបណ្តាការលំបាកជាមួយកសិករដើម្បីជម្រុញពង្រីកបណ្តាវិស័យដូចជា៖ ដាំដុះ, សត្វចិញ្ចឹម លក់ដូរតូចតាច។ល។

       ចំពោះស្រុកកូវកែ ប្រភពទុនមូលនិធិឧបត្ថម្ភកសិកររបស់មជ្ឈិម, ខេត្ត និងស្រុកវិនិយោគបានជាង ០៣ ពាន់លានដុង,ដោយមានគ្រួសារកសិករ ១៣៣ គ្រួបុលសម្រាប់ចិញ្ចឹមគោបន្ធាត់​ ចិញ្ចឹមជ្រូក, ផលិតស្រូវ, ដាំក្រូចត្លុង, លក់ដូរតូចតាច។ល។តាមលោកត្រឿងថាញ់ដេ ប្រធានសមាគមកសិករស្រុកកូវកែបានឲ្យដឹងថា៖​ ឆ្លងតាមបណ្តាប្រភពទុនឧបត្ថម្ភកសិករ ក្រោយពេលបានវិនិយោគ​ និងពិនិត្យអង្កេត មានសមាជិកជាង ៩៥%​ ប្រើប្រាស់ទុនបានត្រឹមត្រូវតាមគោលដៅ​ និងមានប្រសិទ្ធភាព។ និយាយរួមចំពោះបណ្តាប្រភពទុននេះ តែងជះឥទ្ធិពលយ៉ាងធំដល់បណ្តា គ្រួសារ ក្នុងការពង្រីកសេដ្ឋកិច្ច ពង្រីកទូលាយទម្រង់ផលិត ក្រោយពីបានវិនិយោគ។ ផ្តើមពីនោះ ឆ្លងតាមបណ្តាគ្រួសារនៅក្នុង គម្រោងការ​បានជះឥទ្ធិពលយ៉ាងសកម្មជាមួយនឹងបណ្តាសមាជិកផ្សេងៗ ដូចជា៖ ផ្ទេរជូនបទពិសោធន៍ ប្រមូលផ្តុំសមាជិក, កសាងនិងពង្រីកសាខាក្រុមសមាគមមុខរបរ។

       និយាយអំពីប្រសិទ្ធភាពពីប្រភពមូលនិធិឧបត្ថម្ភកសិករ,​ លោកស្រីហ្វិញធីហ្វា, ភូមិអាងហ្វា, ឃុំអាងភូតឹង, ស្រុកកូវកែ ជាគ្រួសារមួយក្នុងចំណោម ១០ គ្រួសារដែលបានមូលនិធិឧបត្ថម្ភកសិករវិនិយោគគម្រោងការចិញ្ចឹមគោមេបាន​ឲ្យដឹងថា៖  កាលពីឆ្នាំ ២០១៨ គ្រួសារខ្ញុំបានឧបត្ថម្ភប្រាក់ ២០ លានដុង រួមជាមួយនឹងប្រាក់គ្រួសារវិនិយោគបន្ថែម ១៥ លានដុងដើម្បីទិញគោមេមួយក្បាល និងកូនគោមួយក្បាល។ ក្រោយរយៈកាលជាង ០៣ ឆ្នាំថែទាំ បច្ចុប្បន្នគោកើតកូនបាន ០២ ក្បាលការវិនិយោគចិញ្ចឹមគោមេបាននាំមកប្រសិទ្ធភាពខ្ពស់ជូនប្រជាជនជួយឲ្យកសិករឆ្លៀតពេលទំនេរ ដើម្បីមានបន្ថែមប្រភពចំណូលពីការចិញ្ចឹមគោ។សព្វថ្ងៃនេះ ជារៀងរាល់ថ្ងៃ ក្រៅពីថែទាំគោ គ្រួសារបងនៅទាំងឆ្លៀតយកដីទំនេរ និងដីក្នុងចំការឈើហូបផ្លែដើម្បីដាំស្មៅឲ្យគោបានជិត ៥០០ម៉ែត្រក្រឡា។

     កសិករផាមវ៉ាំងតើយ, នៅភូមិយុងណោយ, ឃុំតាមង៉ាយបានឲ្យដឹងថា៖​ ឆ្លងតាមប្រភពមូលនិធិឧបត្ថម្ភកសិករនឹងបង្កលក្ខណៈឲ្យកសិករ និងសមាជិកមានឱកាសច្បាមខ្ជាប់ប្រភពទុនដើម្បីវិនិយោគពង្រីកទូលាយការផលិត។ជាមួយនឹងការចំណាយប្រាក់វិនិយោគប្រមាណ ២០ លានដុង,​ ក្រោយពី ១០-១២ ខែ និងកើតបានកូនគោ ០១ ក្បាល។​ ក្រោយពេលទូទាត់ប្រាក់ចំណាយក្នុងគោមួយក្បាលពេលលក់ចេញអ្នកចិញ្ចឹមទទួល​បាន ពី ១៣-១៥ លានដុង៕     

ប្រែសម្រួល៖ សុខា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.