23/10/2020 09:01
ជាភូមិដែលមានជនរួមជាតិខ្មែររស់នៅច្រើន ដោយមានគ្រួសារប្រជាជន ២២៧ គ្រួ ក្នុងនោះជនរួមជាតិខ្មែរស្រូបយកអត្រាជាង ៩០% ។ ក្នុងបណ្តាឆ្នាំកន្លង គោលនយោបាយឧបត្ថម្ភជនរួមជាតិខ្មែរជាច្រើនបានផ្សព្វផ្សាយអនុវត្តល្អ បង្កបានជាគ្រឺះសម្រាប់គ្រួសារក្រីក្រជាច្រើនឈានឡើងក្នុងជីវភាព។ រួមជាមួយនោះ មូលដ្ឋាននៅទាំងបំផុសចលនាបណ្តាសប្បុរសជននៅមូលដ្ឋានដទៃៗចូលរួមកសាងស្ពានជនបទ ធ្វើឱ្យបណ្តាដងផ្លូវបានតភ្ជាប់គ្នា ងាយស្រួលសម្រាប់ការដោះដូរមុខទំនិញរបស់ប្រជាជន។ ឆ្នាំ ២០២០ កម្រិតប្រាក់ចំណូលគិតជាមធ្យមនៃមនុស្សម្នាក់ក្នុងមួយឆ្នាំសម្រេច ៤២,៣ លានដុង អត្រាគ្រួសារក្រីក្រនៅក្រោមពី ៤% គ្រួសារប្រើប្រាស់អគ្គិសនីសុវត្ថិភាព ទឹកស្អាតស្របអនាម័យសម្រេចជាង ៩៨% ផ្ទះរឹងមាំស្រូបយកអត្រាជាង ៤៨% សិស្សានុសិស្សក្នុងអំឡុងអាយុបានទៅរៀនសម្រេចអត្រា ១០០% ពលករមានការងារធ្វើមានប្រាក់ចំណូលលំនឹងស្រូបយកអត្រាជាង ៦២%។
ផ្លូវគមនាគមន៍ជនបទ។
លោកហ្វិញវ៉ាំងសៀក លេខាសាខាបក្សភូមិណាងណើងបានឱ្យដឹង៖ បច្ចុប្បន្ន បណ្ដាវិស័យបានវាយតម្លៃថាមានភាពវិវឌ្ឍន៍បំផុតរបស់ភូមិនោះគឺផ្ទះក្នុងអាសយជន និងផ្លូវគមនាគមន៍។ កាលពីមុនគ្រួសារក្រីក្របានរដ្ឋឧបត្ថម្ភផ្ទះ បច្ចុប្បន្ន មានលក្ខណៈបានកសាង បង្កើនកម្រិតជាផ្ទះមានទ្រង់ទ្រាយសមរម្យជាង ប្រកបដោយផាសុកភាពបង្គួរ។ អំពីផ្លូវគមនាគមន៍អំឡុងឆ្នាំ ២០១៣ មានតែផ្លូវបេតុងតូចចង្អៀត ឆ្លើយតបបានត្រឹមតែមធ្យោបាយទោចក្រយាន បច្ចុប្បន្ន ដងផ្លូវកាន់តែបានបើកទូលាយ ធានាសម្រាប់មធ្យោបាយគ្រប់ប្រភេទបើកបរចូលមកដល់តំបន់អាសយជន។ ទន្ទឹមនឹងនោះ នៅដើមឆ្នាំ ២០២០ ភូមិបានវិនិយោគទុនកសាងដងផ្លូវតភ្ជាប់ភូមិជាមួយប្រវែងជាង ២.០០០ ម៉ែត្រ ទទឹង ៣ ម៉ែត្រ ឆ្លើយតបបានក្តីទន្ទឹងរង់ចាំតាំងពីយូរយាររបស់មាមីងនៅក្នុងភូមិ។
ជាមួយភាពវិវឌ្ឍន៍អំពីសម្ភារស្មារតីសាមគ្គីរបស់មាមីងនៅទីនេះកាន់តែបានពង្រីក។ លោកមាថាច់សួងប្រជាជននៅភូមិណាងណើងចែករំលែក៖ បើប្រៀបអំពីសម្ភាររបស់ប្រជាជននៅក្នុងភូមិជាមួយបណ្តាមូលដ្ឋានដទៃ ឃើញថាភូមិណាងណើងនៅទាបជាង ប៉ុន្តែស្មារតីសាមគ្គីរបស់មាមីងក្នុងភូមិគឺបានរក្សាល្អជាង។ ជាក់ស្តែងដូចជារយៈពេលកន្លង ពេលបានសប្បុរិសជនឧបត្ថម្ភកសាងស្ពាន ២ កន្លែងលើភូមិសាស្រ្តភូមិ មូលដ្ឋានជួលតែជាងម្នាក់មកចង្អុលការកសាងបណ្តាកិច្ចការដទៃៗទៀតដែលទាក់ទងដល់ការសាងសង់នោះ ប្រជាជនក្នុងភូមិផ្លាស់វេនគ្នាជួយរាល់ថ្ងៃពី ៧-៨ នាក់រហូតដល់ ពេលសំណង់បានកសាងសម្រេច។
នោះជារូបភាពល្អរបស់ប្រជាជន រួមចំណែកជាមួយរដ្ឋអំណាចមូលដ្ឋានកសាងភូមិកាន់ឲ្យតែស្រស់ស្អាតជាង។ ជីវភាពរបស់ប្រជាជនកាន់តែមានភាពវិវឌ្ឍន៍ ក៏ដូចជាផ្លូវគមនាគមន៍ជនបទកាន់តែបានវិនិយោគ ភូមិណាងណើងក៏មានភាពងាយស្រួលក្នុងការបំផុសចលនាបណ្តាគ្រួសារពង្រឹងបណ្តាលក្ខឋានភូមិវប្បធម៌ ជនបទថ្មីដែលបានទទួលស្គាល់៕
ថាច់សម្បត្តិ
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។