• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ភាពកក់ក្ដៅរដូវចូលឆ្នាំរបស់ជនរួមជាតិខ្មែរឃុំគីមស៊ើង

18/04/2022 16:52

គីមស៊ើងជាឃុំមួយស្ថិតក្នុងបណ្ដាឃុំរបស់ស្រុកថ្កូវដែលមានជនរួមជាតិខ្មែររស់នៅច្រើនកុះករ (ជាង ៩៣%)។ ក្នុងពិធីបុណ្យចូលឆ្នាំថ្នីឆ្នាំនេះ ជនរួមជាតិខ្មែរឃុំគីមសុើងមានភាពវិវឌ្ឈន៍យ៉ាងច្រើនខាងជីវភាពសេដ្ឋកិច្ច-វប្បធម៌ -សង្គមក៏ដូចជាទិដ្ឋភាពតំបន់ជនបទដោយឆ្លងតាមរយៈកម្មវិធីកសាងជនបទថ្មី។

អាចបញ្ជាក់បានថា អស់រយៈកាល ០៥ ឆ្នាំដែលបានអនុវត្តការផ្លាស់ប្ដូររចនាសម្ព័ន្ធក្នុងការផលិតពីតំបន់ដីដាំអំពៅបង្វែរមកចិញ្ចឹមជលផល ផលិតស្រូវ។ល។ បានញ៉ាំង ឲ្យមានវិវឌ្ឈន៍អំពីជីវភាព សេដ្ឋកិច្ចរបស់ប្រជាជននៅទីនេះ។ លោកយឺសេដ្ឋា បុគ្គលិក កសិកម្ម-បរិស្ថានឃុំគីមស៊ើង ស្រុកថ្កូវឲ្យដឹងថា៖ ដើម្បីបង្កលក្ខណៈឲ្យមាមីងជនរួមជាតិខ្មែរអនុវត្តការផ្លាស់ប្ដូររចនាសម្ព័ន្ធផលិតសម្រេចបានលទ្ធផលខ្ពស់(ពីដីដាំអំពៅ)មូលដ្ឋានបានវិនិយោគទុនកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ផលិតដូចជាជីកស្ដារប្រឡាយ ធារាសាស្រ្ដ និងកសាងទំនប់។ ដោយឡែកក្នុងឆ្នាំ ២០២១ មូលដ្ឋានវិនិយោគទុនជាង ១០ ពាន់លានដុងដើម្បីដំណើរការកសាង សំណង់ ០៣ កន្លែង(ផ្លូវកៅស៊ូចេញទៅកាន់វាលស្រែភូមិបាឆាវ(បេ) ប្រវែង ៩១៨,៧ ម៉ែត្រ ភូមិជ្រោយទន្សា-ស្វាយជ្រំប្រវែង ០,៧៧ គីឡូម៉ែត្រ ផ្លូវបេតុងចេញទៅកាន់វាលស្រែភូមិថ្កូវ(សេ) ប្រវែង ១,១ គីឡូម៉ែត្រ) ។ល។ រួមចំណែកជួយឲ្យការដឹកជញ្ជូនមុខទំនិញកសិផលបានងាយស្រួលរបស់ប្រជាជននៅទីនេះ។

លោកមា គីមមិញ ឡើយ (ខាងស្តាំ) ពិនិត្យស្ថានភាពរីកចម្រើនរបស់បង្កង។ រូបថត៖ ហ៊ឺវហ្វេ

   លោកមាគីមមិញឡើយ នៅភូមិថ្កូវ​ (បេ) ឃុំគីមស៊ើងរីករាយឲ្យដឹងថា៖ គ្រួសារមានផ្ទៃដីដាំអំពៅ ០២ ហិកតា ជាច្រើនឆ្នាំបន្ដ បន្ទាប់ដាំអំពៅសុទ្ធតែខាតដើមទុន។ ឆ្នាំ ២០១៩ គាត់បង្វែរមកផលិតស្រូវគួបផ្សំនឹងការចិញ្ចឹមជលផល(ចិញ្ចឹមបង្កងសាវទាវ) ក្នុងមួយឆ្នាំក្នុងមួយហិកតា ផ្ដល់ប្រភពចំណូលជាង ១០០ លានដុង។

 លោកមាគាងវ៉ាំងហ្វី នៅភូមិបាឆាវ ឃុំគីមស៊ើងបានឲ្យដឹងថា៖ កាលពីឆ្នាំ ២០១៩ គ្រួសារគាត់បង្វែរផ្ទៃដីដាំអំពៅ ០,៤ ហិកតា មកចិញ្ចឹមបង្គាជើងស ក្នុងមួយឆ្នាំចិញ្ចឹមបាន ០២ រដូវ។ ក្រោយពិទូទាត់ប្រាក់ចំណាយរួចស្រេច ក្នុងមួយឆ្នាំគាត់នៅចំណេញបានពី ១៥០-២០០ លានដុង។

 ផ្ដើមពីការផលិតកសិកម្មតាមរបៀបប្រពៃណី បច្ចុប្បន្ននេះ មាមីងមាមីងជនរួមជាតិខ្មែរឃុំគីមស៊ើងបានអនុវត្តវិទ្យាសាស្រ្ដ-បច្ចេក ទេសជឿនលឿន បើកទូលាយបណ្ដាទម្រង់សេដ្ឋកិច្ចមានប្រសិទ្ធភាពក្នុងការផលិត មានភាពវិវឌ្ឈន៍យ៉ាងច្រើន។ ដីដាំអំពៅ ១.៣០០ ហិកតាដែលមាមីងធ្លាប់ដាំតាំងពីឆ្នាំ ២០១៥ គិតមកដល់ខែមករាឆ្នាំ ២០២២ ថយចុះនៅតែ ៣៣២,៣៩ ហិកតា។ ផ្ទៃដីទាំងនោះ ភាគច្រើនបានមាមីងជនរួមជាតិខ្មែរបង្វែរមកចិញ្ចឹមជលផល( ១៤០ ហិកតា) ផលិតស្រូវ (៤០០ ហិកតា) ដាំដំណាំ និងដាំស្មៅចិញ្ចឹមគោ ១៥០ ហិកតា ។ល។ តម្លៃក្នុងមួយហិកតាក្រោយពេលបង្វែរមកផលិតសម្រេចបានជាមធ្យមក្នុងមួយឆ្នាំពី ៤០ លានដុង (ដីដាំអំពៅបង្វែរមកផលិតស្រូវ ០១ រដូវគួបផ្សំជាមួយការចិញ្ចឹមជលផល ផ្ទៃដីក្នុងមួយហិកតាសម្រេចបានពី ១៥០-២០០ លានដុងក្នុងមួយឆ្នាំ(ដីដាំអំពៅបង្វែរមកចិញ្ចឹមជលផលដូចជា បង្គាជើងស ត្រី ។ល។)។

លោកមាគាងវ៉ាំងគ្វី (ខាងឆ្វេង)  សំណេះសំណាលជាមួយបង យឺសេដ្ឋា។ រូបថត៖ ហ៊ឺវហ្វេ

   គិតដល់ចុងឆ្នាំ ២០២១ អត្រាគ្រួសារក្រីក្រនៅឃុំគីមស៊ើងកាត់បន្ថយចុះនៅតែ ០,៤៤% ចំនួនគ្រួសារធូរធាកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំកាន់តែច្រើន។ ឆ្នាំ ២០២១ ប្រភពចំណូលមធ្យមរបស់មនុស្សម្នាក់ក្នុងមួយឆ្នាំ សម្រេចបាន ៥០ លានដុង មាន ០៩/០៩ ភូមិសម្រេចលក្ខឋានភូមិជនបទថ្មី។ ពេលជីវភាពសេដ្ឋកិច្ចរបស់មាមីងជនរួមជាតិខ្មែរបានកែលម្អ ជនរួមជាតិខ្មែរឃុំគីមសុើងតែងសកម្មចូលរួមកសាងបណ្ដាសំណង់ កសាងភូមិស្រុក ជាពិសេសគឺចលនាកសាងផ្លូវជនបទ កសាងជនបទថ្មីកាន់តែស្វាហាប់ជាង៕

ហឺវហ្វេ-លឺវវូ

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.