• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ភូមិផ្នោរសង្ក្រម៖ ចលនា ប្រភពកម្លាំងដើម្បីកសាងភូមិអភិវឌ្ឍន៍ស្ថិរភាព

14/02/2025 09:43

ដោយមានការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ រួមជាមួយនឹងការសកម្មចលនារបស់រដ្ឋអំណាចមូលដ្ឋានការងារសង្គមូបនីយកម្មនោះមកទល់ពេលនេះ ភូមិផ្នោរសង្រ្កមលុបបំបាត់គ្រួសារក្រីក្រស្ថិតក្នុងវ័យពលកម្មសម្រេច ១០០% (នៅគ្រួសារក្រីក្រត្រឹមតែ ០៣ គ្រួស្ថិតក្នុងក្របខណ្ឌគាំពារសង្គម)។ ឆ្នាំ ២០២៥ ភូមិបន្តការចលនាឧបត្ថម្ភគ្រួសារជិតក្រ ១៥ គ្រួសារ ដើម្បីពង្រីកសេដ្ឋកិច្ចគ្រួសារ។

   ភូមិផ្នោរសង្ក្រម ឃុំ​ហ៊ីវ​ទឺ ស្រុក​ទីវកឹងមានគ្រួសារប្រជាជន ​៣៧៩ ​គ្រួ ក្នុងនោះ​គ្រួសារ​ជនជាតិ​ខ្មែរ​ជាង​ ៩៥%។ ដើម្បីឧបត្ថម្ភគ្រួសារជិតក្រពង្រីកសេដ្ឋកិច្ច ទន្ទឹមនឹងអនុវត្តល្អគោលនយោបាយរបស់បក្ស និងរដ្ឋក្នុងការពង្រីកសេដ្ឋកិច្ច រដ្ឋអំ ណាចភូមិនៅទាំងសហការជាមួយអង្គការមហាជនចលនាបណ្តាអង្គការចាត់តាំងសប្បុរសជនចូលរួមឧបត្ថម្ភជាអំណោយកសាងលំនៅ ឋានជូនគ្រួសារក្រីក្រ គ្រួសារជិតក្រ ចលនាគ្រួសារជិតក្រដែលមានដីផលិតឲ្យចូលរួមអនុវត្តទម្រង់ “ផលិតស្រូវគុណភាពខ្ពស់” “ក្រុមចងសម្ព័ន្ធដាំដំណាំ” ។ល។

លោកមា គីមថន (ទី ១ ខាងស្តាំ) អរគុណរដ្ឋអំណាច និងអង្គការមហាជន គ្រប់លំដាប់ថ្នាក់ដែលបានឧបត្ថម្ភលំនៅឋានដល់គ្រួសារគាត់។

   មកកាន់គ្រួសារមីង ថាច់ធីសារី ជាគ្រួសារក្រីក្រ មានវ័យចាស់ បានរដ្ឋអំណាចមូលដ្ឋានឧបត្ថម្ភដី​ និងប្រាក់សង់លំនៅឋាន មីងឲ្យដឹងដោយក្ដីរំភើបថា៖ កាលពីមុន ខ្ញុំនៅក្នុងផ្តះស្លឹក សង់លើដីរបស់អ្នកភូមិផង ។ បច្ចុប្បន្ន បានរដ្ឋអំណាចមូលដ្ឋានឧបត្ថម្ភដី និងប្រាក់សង់ផ្ទះតាមគោលនយោបាយជនជាតិ និងជូនអំណោយ ជូនប្រាក់ដល់ខ្ញុំរឿយៗទៀតផង។ ខ្ញុំមានភាព កក់ក្តៅ និងសុភមង្គលខ្លាំងណាស់។

  គ្រួសារ​លោកមា គីមថន ជាគ្រួសារជិតក្រ ​ជួប​ការ​លំបាកអំពី​លំនៅឋាន រដ្ឋអំណាច​គ្រប់​លំដាប់​ថ្នាក់​បានសហការ​ជាមួយ​អង្គការមហាជន និងសប្បុរសជនចូលរួមឧបត្ថម្ភលំនៅឋាន​មួយ​ខ្នង​តម្លៃ ៦០ ​លាន​ដុង។ លោកមា គីម ថន បានឲ្យដឹងថា៖ បានរដ្ឋឧបត្ថម្ភប្រាក់ និងអង្គការមហាជនភូមិជួយកម្លាំងក្នុងការសាងសង់ ទើបខ្ញុំមានលំនៅឋានរឹងមាំដូច្នេះ។ ខ្ញុំខិតខំ​ធ្វើ​ការ  និងថែទាំ​គោ ​២ ​ក្បាល ដើម្បី​ពង្រីក​សេដ្ឋកិច្ច​គ្រួសារ ។

ទម្រង់ស្រូវគុណភាពខ្ពស់នៅភូមិផ្នោរសង្ក្រម។

  ទទួលស្គាល់អំពីការរីកចម្រើនរបស់ភូមិ ព្រះតេជព្រះគុណ ស៊ើងហ្វា អាចារ្យបង្រៀន វត្តផ្នោរសង្ក្រម មានថេរដីកា៖ ទន្ទឹមនឹងការឧបត្ថម្ភរបស់បក្ស និងរដ្ឋ រដ្ឋអំណាចមូលដ្ឋាននៅទាំងសកម្មក្នុងការចលនាបណ្តាអង្គការមហាជន សប្បុរសជនចូលរួមឧបត្ថម្ភគ្រួសារក្រីក្រ ឧបត្ថម្ភកសាងសំណង់សាធាររណៈប្រយោជន៍ដូចជាសាលាអ្នកតាក្នុងភូមិ ឧបត្ថម្ភសិក្ខូបករណ៍ដល់សិស្សមានស្ថានភាពលំបាក។ល។ ផ្តើមពីនោះ ជីវភាព សម្ភារ និងស្មារតីរបស់ប្រជាជនរីកចម្រើនជាលំដាប់។

   ដើម្បីបន្តការអនុវត្តការងារពង្រីកសេដ្ឋកិច្ច-សង្គមរបស់ភូមិ លោកង៉ូវ៉ាំងហ៊ីប លេខាសាខាបក្សភូមិមានប្រសាសន៍ថា៖ ភូមិនឹងបន្តកិច្ចសហការជាមួយអង្គការមហាជនផ្តុំកម្លាំងអនុវត្តភារកិច្ចសំខាន់ៗដូចជា៖ ចាត់តាំងពិគ្រោះ ឧទ្ទេសនាមការងារធ្វើជូនពលករជាគ្រួសារជិតក្រទៅធ្វើការនៅបណ្តាក្រុមហ៊ុន ចលនាអនុវត្តល្អការងារសុខុមាភាពសង្គម។ ជាពិសេស បង្កើនការងារផ្សព្វផ្សាយដើម្បីប្រជាជនបង្កើនការយល់ដឹងម្ចាស់ការពង្រីកសេដ្ឋកិច្ចធ្វើមានដោយស្របច្បាប់។

   ក្នុងដំណាក់កាល ២០២២-២០២៤ ទន្ទឹមនឹងការយកចិត្តទុកដាក់ឧបត្ថម្ភដី លំនៅឋានតាមគោលនយោបាយជនជាតិ និង គោលនយោបាយផ្សេងៗរបស់បក្ស និងរដ្ឋ រដ្ឋអំណាចភូមិផ្នោរសង្ក្រមនៅទាំងសហការជាមួយបណ្តាអង្គការមហាជន សប្បុរស ជនរួមចំណែកក្នុងការកសាងលំនៅឋាន ជូនអំណោយ និងប្រាក់ដល់គ្រួសារក្រីក្រ គ្រួសារជិតក្រ សរុបតម្លៃជាង ១,២ ពាន់ លានដុង។ ក្នុងនោះ​ឧបត្ថម្ភក​សាងលំនៅឋាន ០៤ ​ខ្នងជូន​គ្រួសារ​ក្រីក្រ គ្រួសារជិត​ក្រ សរុប​តម្លៃ ២៤០ ​លានដុង។ កសាងសាលាក្នុងភូមិ ០១ ខ្នង តម្លៃជាង ២៥០ លានដុង សម្រាប់ប្រជាជនប្រជុំជីវភាពវប្បធម៌ សិល្បៈ និងរៀនភាសា អក្សរសាស្ត្រខ្មែរ រដូវវិស្សមកាល។ល។

អត្ថបទ- រូបថត៖ សុជា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.