• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 05/10/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ភូមិទ្រព្រះបាទរួមកម្លាំងកសាងផ្លូវគមនាគមន៍ជនបទ

25/08/2020 13:28

     

    ភូមិទ្រព្រះបាទ ឃុំញីទ្រឿង ស្រុកកូវង៉ាង មានគ្រួសារប្រជាជន ៣១១ គ្រួ (ក្នុងនោះ ជនរួមជាតិខ្មែរស្រូបយកអត្រា ៩៦,៤%)។ ​ជាភូមិស្ថិតនៅតំបន់ជ្រៅ តំបន់ដាច់ស្រ​យាល តំបន់ជនរួមជាតិខ្មែរ ម្ល៉ោះហើយមូលដ្ឋានតែងទទួលបានអាទិភាពក្នុងការផ្សព្វផ្សាយអនុវត្តបណ្តាកម្មវិធីគម្រោងការរបស់ខេត្តរបស់មជ្ឈិម។ ក្នុងនោះ​ វិស័យផ្លូវគមនាគមន៍ ក៏បានវិនិយោគកសាង។

    បច្ចុប្បន្ន ភូមិទ្រព្រះបាទមានផ្លូវកៅស៊ូ៤ ខ្សែ សរុបប្រវែងជាង៤.៥០០ម៉ែត្រផ្លូវបេតុង​០១ ខ្សែ​​ប្រវែងជិត ១.០០០ ម៉ែត្រ សរុបថវិកាអនុវត្តជាង ០៦ ពាន់លានដុង​ បានវិនិយោគកសាងពីកម្មវិធី ១៣៥​ និងកម្មវិធីគួបផ្សំដទៃមួយចំនួនទៀត។​ បណ្តាដងផ្លូវបានវិនិយោគកសាង បង្កឱ្យដងផ្លូវតភ្ជាប់គ្នាជាមួយភូមិរកា​ (បេ) និងភូមិ​សាស្ត្រជិតខាងមួយចំនួនទៀត។ ដើមឆ្នាំ ២០២០​ ភូមិបានស្រុកវិនិយោគកសាងស្ពានជនបទ០៤​ សរុបថ​វិកាជាង ៣០០ លានដុង។ សំណង់នេះ បង្កភាពងាយស្រួលសម្រាប់ប្រជាជនទៅដល់តំបន់សំខាន់ខាង​ការផលិត​កសិកម្ម​របស់ភូមិ។

  លោកថាច់ឫទ្ធី​ ប្រធានគណៈកម្មការប្រជាជនភូមិទ្រព្រះបាទបានឱ្យដឹងថា៖ បច្ចុប្បន្ន ផ្លូវ​គមនាគមន៍រីកចម្រីនបង្កភាពរីករាយ​​សម្រាប់ជនរួមជាតិខ្មែរ។ ​ ទោះជាដូច្នោះក៏ដោយ បណ្តាដងផ្លូវគមនាគមន៍​ខាង​លើបានត្រឹមតែបម្រើការធ្វើដំណើរទៅមក​ និងដឹកជញ្ជូនមុខទំនិញកសិផលតិចតួចរបស់ប្រជាជននៅក្នុងភូមិតែ​ប៉ុណ្ណោះ មិនទាន់មានដងផ្លូវបម្រើដល់ការផលិតរបស់មាមីង។ អាស្រ័យហេតុនោះ ភូមិបានយកយោបល់ប្រជាជន​​ រួចបង្កើតផែនការ ស្នើឡើងថ្នាក់លើកសាង ដងផ្លូវបន្ថែមដើម្បីបម្រើឱ្យការផលិតតាមដងប្រឡាយស្ថិតក្នុងវាលស្រែរបស់​ភូមិ​០១​ ខ្សែទៀត។ សំណង់មានប្រវែងសរុបជាង ២.០០០ ម៉ែត្រ​ទទឹង ០៣ ម៉ែត្រ​បានថ្នាក់លើយល់ព្រមតាមការគ្រោងទុក​ នឹង ដំណើរការកសាងនៅដើមឆ្នាំ ២០២១។​ បើសិនសំណង់នេះកសាងសម្រេចនឹងបម្រើឱ្យតំបន់ផលិតកសិកម្មរបស់មាមីង​ខ្មែរក្នុងភូមិជាង ៥០%​ បង្កើនតម្លៃផលិតកសិកម្មឡើងកម្រិតខ្ពស់ជាង។​​​សម្តែងក្តីរីករាយនៅចំពោះមុខភាពរីកចម្រើនអំពីផ្លូវគមនាគមន៍របស់ភូមិ លោកមាថាច់​​ថាយ (អាយុ ៧៦ ឆ្នាំ) ​បានចែករំលែក៖ ខ្ញុំជាអ្នកនៅស្រុកក្រៅមានគ្រួសារមករស់នៅភូមិទ្រព្រះបាទជាង ៥០ ឆ្នាំហើយ។ នឹកឃើញកាល​ពីមុន ពេលដល់រដូវវស្សាគឺបណ្តាដងផ្លូវត្រូវជន់លិច​ ភក់ជ្រាំច្រើន លំបាកបំផុតនៅរដូវប្រមូល​ផលស្រូវ មាមីងត្រូវហាលនៅនឹងកន្លែងរង់ចាំមេឃអស់ភ្លៀង​ ផ្លូវគោកស្ងួត ទើបមានឈ្មួញមកទិញ។​ អាច​ពិនិត្យឃើញថា​ ពេលបណ្តាដងផ្លូវគមនាគមន៍របស់ភូមិរីកចម្រើន ប្រជាជន​មានក្តីរីករាយយ៉ាងខ្លាំង ព្រោះបានរួម​ចំណែកបង្កភាពវិវឌ្ឍន៍អំពីជីវភាពរបស់ប្រជាជន។ ភូមិកំពុងបង្កើតផែនការកសាងដងផ្លូវគមនាគមន៍បន្ថែមសម្រាប់បម្រើការផលិតប្របតាមភ្លឺប្រឡាយរបស់ភូមិ។​​

            សំណង់ផ្លូវគមនាកមន៍បានរីកចម្រើន ស្មារតីការពារសំណង់បានប្រជាជនព្រមព្រៀងខ្ពស់។​ គិតតាំងពីដើមឆ្នាំ ​២០២០ មកទល់ពេលនេះ បណ្តាអង្គការមហាជន​ និងប្រជាជនចូលរួមថ្ងៃពលកម្មបានជិត ១០០ ថ្ងៃអនុវត្តបណ្តាកិច្ច​ការដូចជា៖ កាប់ឆ្ការគុម្ពោតឈើស៊ុមទ្រុម​ ជីកដីទប់សងខាងដងផ្លូវឲ្យរឹងមាំ។ល។

            លោកឡេថុងញ៉ឹក ប្រធានគណៈកម្មាធិការប្រជាជនឃុំញីទ្រឿងវាយតម្លៃ៖ បានការយកចិត្តទុកដាក់របស់​បណ្តាផ្នែកគ្រប់លំដាប់ថ្នាក់ដល់ភូមិដែលមានលក្ខណៈពិសេស មានជនរួមជាតិខ្មែររស់នៅច្រើន។​ បច្ចុប្បន្ន លើ​បណ្តាវិស័យជីវភាពរបស់ជនរួមជាតិខ្មែរនិយាយរួមបណ្តាដងផ្លូវគមនាគមន៍លើភូមិសាស្ត្រភូមិនិយាយដោយឡែក​កំពុងរីកចម្រើន ឆ្លើយតបតាមបំណងប្រាថ្នារបស់ប្រជាជនបង្ហាញឲ្យច្បាស់ពីលក្ខណៈប្រជាធិបតេយ្យពីព្រោះ រាល់យោ​បល់លាតត្រដាងក្តីទន្ទឹងរង់ចាំរបស់ប្រជាជនពេលនេះសុទ្ធតែបានដោះស្រាយ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​                                                                                          អត្ថបទ­រូបថត៖ សម្បត្តិ

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.