• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ភូមិដំបូកតាពៅ៖ ប្រសិទ្ធភាពពីទម្រង់ក្រុមសហការផលិត

06/06/2023 10:05

ភូមិដំបូកតាពៅ ឃុំង៉ូវឡាក (ស្រុកយ្វៀងហាយ) មានគ្រួសារប្រជាជន​ជាង ៧៣០ គ្រួសារ ក្នុង​នោះ គ្រួសារជនជាតិ​ខ្មែរ ៧០% ។ ប្រជាជននៅទីនេះភាគច្រើនប្រកបរបរកសិកម្ម។ ម្ល៉ោះហើយរដ្ឋអំណាច និងអង្គការចាត់តាំងមហាជនភូមិ ដំបូកតាពៅ បានសកម្មក្នុងការចលនាមាមីងកសិករឱ្យចូលរួមក្រុមសហការផលិតដោយមានទម្រង់ជាក់ស្តែងជាច្រើន ដើម្បីបង្កលក្ខណៈងាយស្រួលឲ្យមាមីងកសិករតាំងពីការផលិត រហូតដល់លក់ផលិតផល។ ឆ្លងតាមរយៈនោះ បាននាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ ​ឆ្នាំ ​២០២១ តម្លៃ​ដំណាំផ្សេងៗសម្រេច ​៥០ ​លាន​ដុង ក្នុងមួយហិកតា បច្ចុប្បន្ន​កើនឡើង​ពី ​៨០ ដល់ ​៩០​ លាន​ដុង ​ក្នុង ​១ ​ហិ​កតា ។

     

គ្រួសារ បងសាម៉ន ប្រមូលផលសណ្តែកដី។

     បច្ចុប្បន្ន ភូមិដំបូកតាពៅ បង្កើតក្រុមសហការ លើវិស័យផលិតកសិកម្មបាន ០៤ ក្រុម ដោយមានសមាជិក ១២០ នាក់ ដាំដំណាំលើផ្ទៃដី ៦៥ ហិកតា។ ដើម្បីបង្កលក្ខណៈឱ្យក្រុមសហការផលិត ប្រព្រឹត្តទៅមានប្រសិទ្ធភាព គណៈកម្មការប្រជាជនភូមិ បានចាត់តាំងការប្រជុំរៀងរាល់ខែ ដើម្បីរាយការណ៍អំពីស្ថានភាពសត្វល្អិត និងជំងឺដែលកើតមាននៅលើដំណាំ។ ម៉្យាងវិញទៀត ដោយបានការដឹកនាំ ចង្អុលការរបស់សមាគមកសិករឃុំ និងការឧបត្ថម្ភគាំ​ទ្រយ៉ាងសកម្មរបស់សហករណ៍កសិកម្មក្នុងឃុំ បានអញ្ជើញបណ្តាអង្គភាព មកផ្សព្វផ្សាយអនុវត្តបណ្តាទម្រង់ផលិតនៅភូមិដំបូកតាពៅដូចជា៖ ទម្រង់ដាំម្ទេសដៃនាង ទម្រង់ដាំសណ្តែកដីសម្របសម្រួលតាមអាកាសធាតុប្រែប្រួលដោយមានគ្រួសារកសិករជាង ១៤៥ គ្រួសារចូលរួមដាំដំណាំលើផ្ទៃដី ៤២ ហិកតា។ល។ ទន្ទឹមនឹងនោះ ក្រុមសហការផលិតនៅទាំងសហការជាមួយបណ្តាសហករណ៍កសិកម្មឧបត្ថម្ភបណ្តាគ្រួសារជាច្រើនរូបភាពដូចជា៖ឧបត្ថម្ភគ្រាប់ពូជ ជី ថ្នាំការពាររុក្ខជាតិ និងចុះកិច្ចសន្យាជាមួយក្រុមហ៊ុនម៉ៅទិញផលិតរបស់កសិករទៀតផង។ ឆ្លងតាមរយៈនោះ មាមីងកសិករបានអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យាក្នុងការផលិតស្រូវ ដាំដំណាំតាមទិសដៅសុវត្ថិភាព គុណភាពខ្ពស់ ញ៉ាំងឲ្យកិច្ចសហការក្នុងការផលិតប្រព្រឹត្តទៅបានល្អជានិច្ច។

     លោក ថាច់ សាម៉ន សមាជិកសាខាសមាគមកសិករភូមិដំបូកតាពៅ បានឲ្យដឹង៖ចូលរួមក្រុមសហការដាំដំណាំមានប្រយោជន៍ច្រើនយ៉ាង។ ពេលមានសត្វល្អិតបំផ្លាញ ឬមានជំងឺលើដំណាំ បងប្អូនក្នុងក្រុមប្តូរយោបល់គ្នាដើម្បីដោះស្រាយឲ្យល្អបំផុត។ ពេលប្រមូលផល និងលក់ផលិតផល បណ្តាគ្រួសារបានឯកភាពលក់តម្លៃស្មើគ្នា នោះជាកត្តាសំខាន់ និងសមហេតុសមផលណាស់។ គ្រួសារខ្ញុំមានជីវភាពធូរធាដូចបច្ចុប្បន្ន ដោយសារសាខាសមាគម ស្នើសមាគមថ្នាក់លើឧបត្ថម្ភដើមទុន ពង្រីកការផលិតតាមវិទ្យាសាស្ត្រ បច្ចេកទេសថ្មី នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ពី ០៣ ដល់ ០៤ ដងបើប្រៀបនឹងផលិតតាមបែបបុរាណ។ បច្ចុប្បន្ន គ្រួសារខ្ញុំមានប្រាក់ចំណូលមធ្យមភាគ ក្នុងមួយថ្ងៃ ៣០០ ពាន់ដុង ពីការដាំបន្លែហូបស្លឹក ត្រសក់ និងសណ្ដែកដីលើផ្ទៃដី ០,៥ ហិកតា។

     លោក ថាច់ សម្បូរ ប្រធានសាខាសមាគមកសិករភូមិដំបូកតាពៅបានឲ្យដឹង៖ ជាច្រើនឆ្នាំកន្លង ដោយបានការយកចិត្តទុកដាក់ចង្អុលការពីគណៈអចិន្ត្រៃយ៍សមាគមកសិករឃុំ រួមជាមួយនឹងការណែនាំ គ្រប់គ្រងផ្ទាល់របស់រដ្ឋអំណាច​ភូមិ សាខា​សមាគម​កសិករ​ភូមិ​ដំបូកតាពៅបានអនុវត្តល្អបណ្តា​ចលនារបស់សមាគម​កសិករ។ ជាពិសេស​ចលនា​កសិករឲ្យ​ចូល​ក្រុមសហការ​ផលិត ដើម្បីគិតគូរឲ្យសមាជិកពង្រីក​សេដ្ឋកិច្ច​គ្រួសារ។ ដើម្បីបន្តការផលិតបន្លែសុវត្ថិភាពឱ្យបានល្អ រក្សាខ្ជាប់កិច្ចសហការផលិត ម៉ៅទិញផលិតផល សាខាសមាគមសិករភូមិបានចលនាសមាជិកឲ្យវិនិយោគទុនដើម្បីដាំដំណាំក្នុងផ្ទះសំណាញ់ភ្ជាប់ជាមួយការប្រើប្រព័ន្ធស្រពទឹកប្រិតសំចៃ ។

     លោកឡឹមថាញ់កាន់ ប្រធានសហករណ៍កសិកម្មសរីរាង្គ ង៉ូវឡាក ឃុំ ង៉ូវឡាក បានឲ្យដឹង៖ អង្គភាពបានទិញសណ្តែកដីគ្រប់ប្រភេទពីកសិករក្នុងឃុំ ក្នុងមួយថ្ងៃប្រមាណ ០៤ តោន។ ក្នុង​នោះ​ទិញ​នៅភូមិដំបូកតាពៅ​​ក្នុង​មួយ​ថ្ងៃជាង ០១ ​តោន។ កសិករនៅក្នុងឃុំនិយាយរួម កសិករនៅភូមិដំបូកតាពៅនិយាយដោយឡែក ចូលរួមក្រុមសហការផលិតមានប្រយោជន៍ជាច្រើនសម្រាប់ការផលិតកសិកម្ម។ ដោយសារ​យើងខ្ញុំបានម៉ៅទិញ​ផលិតផលដល់ចម្ការ​ ​តម្លៃ​តែង​ខ្ពស់​ជាងឈ្មួយទិញពី ២០-២៥%៕

អត្ថបទ - រូបថត៖ សុជា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.