• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 20/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ភូមិកំពង់ចាញ់ទ្រីប្តេជ្ញាជម្នះភាពក្រឡើងវិញ

20/10/2020 20:01

ភូមិកំពង់ចាញ់ទ្រីឃុំតឹបស៊ើង ស្រុកថ្កូវមានគ្រួសារប្រជាជន ៣៥៤ គ្រួ ក្នុងនោះប្រជាជនខ្មែរស្រូបយកអត្រាជាង ៨២% ។ ដោយមានការចូលរួមរបស់ទូទាំងប្រព័ន្ធនយោបាយ ជាពិសេសស្មារតីឈានឡើងរបស់ប្រជាជនទាំងមូល មកទល់ពេលនេះ ភូមិកំពង់ចាញ់ទ្រីនៅគ្រួសារក្រីក្រត្រឹម ០៦ គ្រួ និងគ្រួសារជិតក្រ ២២ គ្រួប៉ុណ្ណោះ។ ជីវភាពប្រជាជនបន្តអភិវឌ្ឍ ហើយគ្រួសារអ្នកមាន គ្រួសារធូរធាកើនឡើងជាលំដាប់។ បច្ចុប្បន្នភូមិ​មានគ្រួសារអ្នកមាន អ្នកធូរធាគ្រាន់បើ  ១៨២ គ្រួ គ្រួសារមធ្យម ១៤៤ គ្រួ។ ប្រភពចំណូលជាមធ្យមរបស់មនុស្សម្នាក់ ៤៥ លានដុងក្នុងមួយឆ្នាំ (កើន ០៥ លានដុងបើប្រៀបនឹងឆ្នាំ ២០១៨)។ ដើម្បីអនុវត្តគោលដៅលុបបំបាត់គ្រួសារក្រីក្រ និងជម្នះភាពក្រឡើងវិញនោះ តាំងពីដើមឆ្នាំភូមិបានស្វែងយល់អំពីស្ថានភាពគ្រួសាររបស់ប្រជាជនទាំង មូលជាពិសេសគឺគ្រួសារក្រីក្រ និងជិតក្រ។ ឆ្លងតាមរយៈនោះ មានគ្រួសារប្រជាជន ២៥៧ គ្រួ ត្រូវការបុលទុន ក្នុងនោះមានគ្រួសារជិតក្រ ១៦ គ្រួ។ មកទល់ពេលនេះ​ភូមិបាន​បង្កលក្ខណៈឲ្យ ២៥៧/២៥៧  គ្រួបុល សរុបប្រាក់បំណុលជាង ១០,៧ ពាន់លានដុង។ ភាគច្រើនគ្រួសារទាំងនោះវិនិយោគក្នុងការចិញ្ចឹមគោ។ បច្ចុប្បន្ន ភូមិមានប្រជាជន ​១៤៨ គ្រួចិញ្ចឹមគោ សរុបហ្វូងគោជាង ៨០០ ក្បាល។  

លោកមាគីមស៊ុងកំពុងថែទាំគោ។         

ទៅកាន់គ្រួសារលោកមាគីមស៊ុង ជាគ្រួសារជិតក្រមួយក្នុងចំណោមគ្រួសារជិតក្រក្នុងភូមិ។ ឆ្នាំនេះលោកមាគីមស៊ុងអាយុជិត ៨០ ឆ្នាំហើយ (រស់នៅម្នាក់ឯង) តែសុខភាពគាត់នៅមួនមាំ​ហើយព្យាយាមធ្វើការរកស៊ីណាស់។ជាច្រើនឆ្នាំកន្លង ភូមិតែងយកចិត្តទុកដាក់ជួយឧបត្ថម្ភគ្រួសារលោកមាជានិច្ច។ គាត់បានរដ្ឋឧបត្ថម្ភផ្ទះ ០១ ខ្នងតាមសេចក្តីសម្រេចចិត្តលេខ ១៦៧ កាលពីឆ្នាំ ២០០៩។ លុះផ្ទះនោះទ្រុឌទ្រោមរដ្ឋអំណាចក៏ចលនាប្រជាជនឧបត្ថម្ភប្រាក់ជួសជុលឲ្យរឹងមាំទៀត។ ឆ្នាំ ២០១៩ គ្រួសារគាត់បានគម្រោងការ AMD ត្រាវិញឧបត្ថម្ភប្រាក់ ៨,៥ លានដុងសម្រាប់ ចិញ្ចឹមមាន់ជាង ៣០០ ក្បាល។ ទោះបីគាត់ខិតខំថែទាំរួចមាន់ធំធាត់ល្អក្ដី ប៉ុន្តែដោយសារអាកាសធាតុប្រែប្រួល​កើតជំងឺអាសន្នរោគទើបបណ្តាលឲ្យមាន់ដែលជិតដល់ថ្ងៃលក់នោះងាប់អស់។ ដូច្នេះហើយ គ្រួសាររបស់គាត់មាននិន្នាការក្រឡើងវិញ ។ ក៏ក្នុងឆ្នាំ ២០១៩ នោះដែរ គ្រួសារគាត់ទទួលបានប្រាក់ឧបត្ថម្ភ ១០,៨ ​​លានដុងពីប្រភពទុនពង្រីកការផលិតសម្រាប់ទិញគោ ០១ ​ក្បាលមកចិញ្ចឹម។ ទន្ទឹមនឹងនោះ រដ្ឋអំណាចមូលដ្ឋាននៅទាំងចលនាប្រជាជនឲ្យគ្រួសារគាត់ខ្ចីដី ២,៥ កុងសម្រាប់ដាំដំណាំទៀតផង។

លោកមាគីមស៊ុង សំណេះសំណាលថា៖ដោយបានការយកចិត្តទុកដាក់យ៉ាងពិសេសរបស់រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ជីវភាពគ្រួសារខ្ញុំរួចផុតពីភាពក្រីក្រកាលពីឆ្នាំ ២០១៨។ ក្នុងឆ្នាំ ២០១៩ គ្រួសារខ្ញុំស្ថិតក្នុងក្របខ័ណ្ឌជាគ្រួ សារជិតក្រ រួចរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ក៏ឧបត្ថម្ភគ្រួសារខ្ញុំបន្តទៀត។ បច្ចុប្បន្ន ក្រៅពីថែទាំគោ​ខ្ញុំឆ្លៀតពេលដាំដំណាំ (ដាំល្ពៅ ផ្កាស្បៃរឿង) លើផ្ទៃដីដែលរដ្ឋអំណាចចលនាប្រជាជនឲ្យខ្ចី។

ចំពោះគ្រួសារអ្នកមានវ័យចាស់ គ្រួសារក្រីក្រ ជិតក្រ រួមជាមួយការឧបត្ថម្ភអាទិភាពរបស់បក្សនិងរដ្ឋ រដ្ឋអំណាចមូលដ្ឋាននៅទាំងចលនាសប្បុរសជនជូនអំណោយ ជូនប្រាក់។ល។ ដើម្បីកែលម្អជីវភាព។ តាំងពីដើមឆ្នាំ ២០២០ មកទល់ពេលនេះ ភូមិចលនាបានអំណោយជិត ១.២៣០ ចំណែក សរុបតម្លៃជិត ៣០០ លានដុងជូនដល់គ្រួសារក្រីក្រ ជិតក្រក្នុងភូមិ។​ ក្រៅពីនោះនៅទាំងឡើងបញ្ជីរាយនាមគ្រួសារប្រជាជន ៦៥ គ្រួ ក្នុងនោះមានគ្រួសារជិតក្រ ១៩ គ្រួ​បុលទុនឥណទានអាទិភាព សរុបប្រាក់ទុនជាង ១,៥ ពាន់លានដុងសម្រាប់ពង្រីកសេដ្ឋ កិច្ចគ្រួសារ។

លោកគីមយ៉ឿន លេខាសាខាបក្សភូមិកំពង់ចាញ់ទ្រីបានឲ្យដឹង៖ ជីវភាពប្រជាជននៅភូមិកំពង់ចាញ់ទ្រីនិយាយរួម ជីវភាពប្រជាជនខ្មែរនិយាយដោយឡែកមានការរីកចម្រើនលើគ្រប់វិស័យ។ បច្ចុប្បន្នភូមិនៅមានគ្រួសារក្រីក្រត្រឹមតែ ០៦ គ្រួប៉ុណ្ណោះ ហើយភាគច្រើនជាគ្រួសារស្ថិតក្នុងក្របខ័ណ្ឌគាំពារសង្គម។ ឆ្នាំ ២០២០ ភូមិផ្តុំកម្លាំងឧបត្ថម្ភបណ្តាគ្រួសារជិតក្រពង្រីកសេដ្ឋកិច្ចគ្រួសារឲ្យរីកចម្រើនជាបន្តទៀត ដើម្បីជម្នះស្ថានភាពក្រឡើងវិញទៀត។ ដោយបានការឧបត្ថម្ភគាំទ្រពីសំណាក់រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់រួមជាមួយស្មារតីពុះពារឈានឡើងរបស់ប្រជាជនទាំងមូល ជាពិសេសគ្រួសារក្រីក្រ ជិតក្រ សង្ឃឹមថាភូមិកំពង់ចាញ់ទ្រីបន្តការរីកចម្រើនលើគ្រប់វិស័យ៕               

                     អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.