• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ពិធីចុះហត្ថលេខាអនុស្សរណៈយោគយល់គម្រោងការចងសម្ព័ន្ធពង្រីកចីរភាពបណ្តាកន្សោមផលិតផល

12/04/2022 15:10

កាលពីថ្ងៃទី ០៧ ខែមេសា ស្ថិតនៅនឹងគណៈកម្មាធិការប្រជាជនខេត្តបានប្រព្រឹត្តឡើងកម្មវិធីពិធីចុះហត្ថលេខាអនុស្សរណៈយោគយល់គម្រោងការចងសម្ព័ន្ធពង្រីកចីរភាពបណ្តាកន្សោមផលិតផលពីផ្លែដូង និងរោងចក្រកែច្នៃបណ្តាផលិតផលពីផ្លែដូង។ នេះគឺជាលទ្ធផលជំហានដំបូងនៃការអនុវត្តន៍គោលការណ៍ជំរុញវិនិយោគនាឱកាសអនុស្សាវរីយ៍ឆ្នាំទី ៣០ ទិវាបង្កើតខេត្តត្រាវិញឡើងវិញ (ខែឧសភា ឆ្នាំ ១៩៩២-ខែឧសភា ឆ្នាំ ២០២២)។

 

លោកង្វៀងហ្វិនធៀង និងលោកថាយវ៉ាំងច្វៀងប្រគល់ឯកសារកំណត់ ហេតុ​អនុស្សរណៈយោគយល់។ រូបថតៈ ទ្រឿងអង

តំណាងគណៈកម្មាធិការប្រជាជនខេត្ត លោក ង្វៀងហ្វិនធៀង សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជជនខេត្ត និងតំណាងក្រុមហ៊ុននីហរ័ណអាហរ័ណ  Betrimex បេនត្រែ (ឡូ K ម្តុំឧស្សាហកម្ម-មជ្ឈមណ្ឌលឧស្សាហកម្មផុងនឹម ឃុំផុងនឹម ស្រុកយ៉ុងទ្រោម) លោកថាយវ៉ាំងច្វៀង អនុប្រធានប្រចាំអាចិន្ត្រៃយ៍ក្រុមប្រឹក្សាគ្រប់គ្រងក្រុមហ៊ុននីហរ័ណអហរ័ណ Betrimex បេនត្រែដំណើរការចុះហត្ថលេខាអនុស្សរណៈយោគយល់។ អញ្ជើញចូលរួមក្នុងពិធីនេះមានតំណាងបណ្តាមន្ទីរ ផ្នែកខេត្ត ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សស្រុក គណៈកម្មាធិការប្រជាជនស្រុកទីវកឹង។

មានយោបល់ក្នុងពិធីចុះហត្ថលេខាអនុស្សរណៈយោគយល់ លោកថាយវ៉ាំងច្វៀងបានបញ្ជាក់ថា៖ ក្រុមហ៊ុននឹងប្រញាប់ផ្សព្វផ្សាយអនុវត្តបណ្តាបែបបទដែលទាក់ទិនដល់គម្រោងការ ទាក់ទងជាមួយនឹងបណ្តាមន្ទីរ ផ្នែកដើម្បីដំណើការអនុវត្តបណ្តាបែបបទត្រឹមត្រូវតាមសេចក្តីកំណត់របស់ច្បាប់។ ទន្ទឹមនឹងនោះ កសាងផែនការធ្វើអាជីវកម្ម ការពារសិទ្ធិ ផលប្រយោជន៍របស់ប្រជាជនក្នុងដំណាក់កាលចងសម្ព័ន្ធពង្រីកតំបន់វត្ថុធាតុដើម ប្រជែងសមាសភាពក្នុងការលក់ផលិតផល រួមគ្នាពង្រីក និងមានប្រភពចំណូល។ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តង្វៀងហ្វិនធៀងសន្យាបង្ករាល់លក្ខណៈងាយស្រួលសម្រាប់ក្រុមហ៊ុនសុក្រឹតបណ្តាជំហានបែបបទ ប្រញាប់ដាក់ចូលក្នុងការបើកការដ្ឋាន និងធ្វើសកម្មភាព។ គណៈកម្មាធិការប្រជាជនខេត្តត្រាវិញរួមដំណើរជាមួយនឹងក្រុមហ៊ុន ត្រៀមលក្ខណៈចែករំលែក ជាមួយនឹងគោលដៅទ្វេភាគីមានប្រយោជន៍។ គណៈកម្មាធិការប្រជាជនខេត្តត្រាវិញនឹងចង្អុលការបណ្តាមន្ទីរ ផ្នែក មូលដ្ឋានឧបត្ថម្ភ និងបង្កលក្ខណៈងាយស្រួលសម្រាប់ក្រុមហ៊ុនដំណើរការផ្សព្វផ្សាយគម្រោងការ បើកទូលាយតំបន់វត្ថុធាតុដើមផលិតផលិតផលពីផ្លែដូង។ ធានាឱ្យក្រុមហ៊ុនទទួលបានបណ្តាគោលនយោបាយអាទិភាពរបស់មជ្ឈិម របស់ខេត្ត។

ដោយបានដឹង មុននឹងចុះហត្ថលេខាអនុស្សរណៈយោគយល់ ក្រុមប្រតិភូថ្នាក់ដឹកនាំក្រុមហ៊ុនបានអញ្ជើញទៅធ្វើការត្រួតពិនិត្យផ្ទាល់មូលដ្ឋានភូមិទឺអូរទី ១ ឃុំហុងហ្វា ស្រុកទីវកឹងដើម្បីស្វែងយល់អំពីទីតាំងវិនិយោគរោងចក្រកែច្នៃដំបូងបណ្តាផលិតផលពីផ្លែដូង ធ្វើជាគ្រឹះធារឈានដល់ការបង្កើតរោងចក្រកែច្នៃដូង ឧបត្ថម្ភការលក់ប្រភពវត្ថុធាតុដើមជូនប្រជាកសិករត្រាវិញ៕                  

ប្រែសម្រួល៖ រតនា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Vận hành thử nghiệm hoạt động của Trung tâm Phục vụ hành chính công xã Trà Cú (mới)

Sẵn sàng bước vào Kỳ thi tốt nghiệp trung học phổ thông

Hoạt động nổi bật trong tuần (từ ngày 16 - 22/6/2025)

Phát huy hiệu quả hoạt động hỗ trợ phụ nữ khởi nghiệp

HĐND huyện Càng Long: Phát huy vai trò trung tâm, đại diện cho ý chí, nguyện vọng của Nhân dân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.