• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ពង្រីកសេដ្ឋកិច្ចគ្រួសារពីការចិញ្វឹមគោមេ ជាទិសដៅលំនឹង និងស្ថិរភាព

08/04/2022 08:36

មកកាន់ភូមិបុងបិញ ឃុំឡុងហ្វា ស្រុកចូវថាញ់ សួររកប្តីប្រពន្ធបងផាមវ៉ាំងញ៉ឹក បងង្វៀងធីហេតនរណាក៏ស្គាល់ដែរ។ អាស្រ័យប្តីប្រពន្ធបងតែងខិតខំក្នុងការរកទទួលទាន រស់នៅស្រុះស្រួលជាមួយអ្នកជិតខាង។ ជាពិសេសគឺ ផ្តើមពីទម្រង់ ចិញ្ចឹមគោ ម៉្លោះហើយ សេដ្ឋកិច្ចជីវភាពគ្រួសារបងកាន់តែរីកចម្រើន។

នៅបណ្ដាឆ្នាំ ២០០០ ដើម្បីទិញបានគោមេមួយក្បាលចំពោះបណ្តាគ្រួសារកសិករមិនមែនជាការធម្មតាឡើយ គោមេមួយក្បាលស្មើនឹងមាសមួយតម្លឹង (ប្រមាណ ០៥ លានដុង)។ ដោយឃើញលក្ខណៈសេដ្ឋកិច្ចគ្រួសារនៅជួបលំបាក ទើបប្តីប្រពន្ធបងញ៉ឹកសម្រេចចិត្តទទួលគោមក “ចិញ្ចឹមប្រវាស់”។ ក្រោយរយៈកាល ០២ ឆ្នាំថែទាំ គោមេនោះកើតកូនបាន ០២ ក្បាល ហើយចែកគ្នាជាមួយម្ចាស់គោម្នាក់មួយក្បាល។ ពេលទទួលបានគោ ០១ ក្បាលនោះ ចាត់ទុកជាទ្រព្យសម្បត្តិមួយយ៉ាងធំចំពោះប្តីប្រពន្ធបងក្នុងពេលនោះ។

ដោយឃើញគោជាសត្វងាយចិញ្វឹម មិនសូវកើតជំងឺ ឆ្លៀតយកចំបើងស្មៅធ្វើជាចំណី ជាពិសេសគឺយកកម្លាំងធ្វើជាប្រាក់ចំណេញ ទើបប្តីប្រពន្ធបងសម្រេចចិត្តជ្រើសយកគោធ្វើជាសត្វចិញ្ចឹម ដើម្បីពង្រីកសេដ្ឋកិច្ចគ្រួសារ។ ឆ្នាំ ២០០៥ គ្រួសារបានវិនិយោគទុនពង្រីកទូលាយក្រោលគោ ដាំស្មៅបន្ថែម ដើម្បីបើកទូលាយទ្រង់ទ្រាយចិញ្ចឹម។ ដើម្បីបង្កើនគុណភាព និងតម្លៃគោសាច់ ប្តីប្រពន្ធបងឱ្យគោមេបង្កាត់ពូជជាមួយបណ្តាពូជគោបរទេស ដើម្បីកើតបានកូនគោមានមាឌធំធន់បាននឹងជំងឺ ស៊ីចំណីពូកែ ផ្តើមពីនោះបង្កបានច្រកចេញលំនឹង និងប្រភពចំណូលរបស់គ្រួសារបងញ៉ឹកកាន់តែរីកចម្រើន។

ទម្រង់ចិញ្ចឹមគោមេ។ រូបថត៖ រតនា

បងញ៉ឹកឱ្យដឹង៖​ ខ្ញុំជ្រើសយករបរចិញ្ចឹមគោ ដើម្បីពង្រីកសេដ្ឋកិច្ចគ្រួសារ ជាគោលដៅយឺត ប៉ុន្តែជាក់លាក់។ គិតតាំងពីពេលចិញ្ចឹមគោមក សេដ្ឋកិច្ចគ្រួសារខ្ញុំបានលំនឹង ហើយទិញបានដីពីរបីកុង កូនៗ​បានរៀនសូត្រត្រឹមត្រូវ”។

ដោយមានចរិតព្យាយាម ចេះសិក្សាស្រាវជ្រាវ ពុះពារឆ្លងកាត់ការលំបាក គ្រួសារបងញ៉ឹកពង្រីកហ្វូងគោសន្សឹមៗ ផ្តើមពីគោមេ ០១ ក្បាលដែលចិញ្ចឹមប្រវាស់នោះ មកដល់បច្ចុប្បន្ន ហ្វូងគោរបស់គ្រួសារបងពេលណាក៏មានគោរាប់សិបក្បាល។ គោមេកើតកូនញី បងទុកចិញ្ចឹមបន្តពូជ ពេលគោកើតកូនឈ្មោលបងលក់គោសាច់។ អាស្រ័យបងថែទាំល្អ ឱ្យស៊ីគ្រប់ជាតិបំប៉ន គួបផ្សំបន្ថែមជាតិម្សៅផងនោះ ម៉្លោះហើយ ពេលណាគោក៏ធាត់ធំ បានឈ្មួញចូលចិត្ត។ គិតជាមធ្យមក្នុងមួយឆ្នាំគ្រួសារបងមានប្រភពចំណូលពី ១៥០‑១៨០ លានដុងពីការលក់គោ។

ដើម្បីឆ្លៀតយកប្រភពចំណីដែលមានស្រាប់ ក្រៅពីចំបើង ប្តីប្រពន្ធបងនៅទាំងដាំស្មៅបន្ថែម ០៣ កុងទៀត។ បងញ៉ឺកសំណេះសំណាល៖ គ្រួសារខ្ញុំចិញ្ចឹមគោតែងយកចិត្តទុកដាក់ដល់ការបង្ការទប់ស្កាត់អាសន្នរោគ ដូចជាជំងឺអុតក្តាម ឈាមកក រលាកដុំពកស្បែក ។ល។ ហេតុនោះហើយគោពេលណាក៏ធំធាត់ល្អ និងឆាប់មានកូន។

ក្រៅពីនោះ គ្រួសារបងញ៉ឹកនៅទាំងឆ្លៀតយកលាមកគោ ធ្វើរណ្ដៅឧស្ម័នសម្រាប់ដុត ប្រិតសំចៃបានប្រាក់ចំណាយប្រចាំថ្ងៃ រក្សាបរិស្ថានជ្រះស្អាត។ ការដោះស្រាយលាមកក្នុង ការចិញ្ចឹមសត្វ បានរួមចំណែកការពារបរិស្ថាន និងជៀសវាងមិនឱ្យសត្វចិញ្ចឹមកើតជំងឺ ជាបុព្វបទដើម្បីប្រជាជនពង្រីកការចិញ្ចឹមសត្វតាមទិសដៅស្ថិរភាព៕    

ប្រែសម្រួល៖ សុខា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.