• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ពង្រីកផលដំណាំលើដីជើងផ្នោរ

06/07/2022 14:13

ឃុំង៉ុកបៀង ស្រុកថ្កូវជាមូលដ្ឋានមួយដែលមានដីខ្សាច់ ដីជើងផ្នោរច្រើន។ អាស្រ័យហេតុនោះ មូលដ្ឋានបានចលនាប្រជាជនឲ្យដាំដំណាំលើផ្ទៃដីទាំងនោះដើម្បីពង្រីកសេដ្ឋកិច្ចគ្រួសារ។

       ក្នុងបណ្ដាឆ្នាំកន្លង បណ្ដាភូមិ៖ ទឹកហូរ ព្រែកបត់ ព្រៃវល្លិកើត។ល។ តែងបានចាត់ទុកជាកន្លែងមានកម្លាំងព្រៀបក្នុងការពង្រីកផលដំណាំ។ បងថាច់លិញ នៅភូមិព្រៃវល្លិកើតបានឱ្យដឹងថា៖ ជាង ១០ ឆ្នាំកន្លងហើយ ដីជើងផ្នោររបស់គ្រួសារប្រមាណ ០,៦ ហិកតា​ ខ្ញុំ ផលិតស្រូវ ដាំដំណាំសណ្ដែកដី និងពោតប្ដូរវេនគ្នា(ស្រូវមួយរដូវ ដំណាំ ២ រដូវ) ក្នុងមួយឆ្នាំ។ ការដាំដំ​ណាំរបស់គ្រួសារខ្ញុំ តែងអនុវត្តតាមបច្ចេកទេស ម៉្លោះហើយទិន្នផលសណ្ដែកដីជាមធ្យមក្នុងផ្ទៃដីមួយកុងសម្រេចបានពី ៧៥០-៨០០ គីឡូក្រាម លក់ជាមួយតម្លៃពី ១៤.០០០-១៤.៥០០ ដុងក្នុងមួយគីឡូក្រាម ក្រោយពេលទូទាត់រាល់ការចំណាយរួច នៅចំណេញជាង ៣​ លានដុង។ ចំពោះពោត ក្នុងមួយកុងទិន្នផលផ្ដល់ ៦០០ គីឡូក្រាម លក់ជាមួយតម្លៃជាង ៨.០០០ ដុងក្នុងមួយគីឡូក្រាម ក្រោយពេលទូ​ទាត់រាល់ការចំណាយ រួចនៅចំណេញពី ១,៥‑១,៦ លានដុង។ បណ្ដាអនុផល​ក្រោយពេលប្រមូលផលទុកសម្រាប់ចិញ្ចឹមគោ។ បច្ចប្បន្ន គ្រួសារពង្រីកហ្វូងគោមេបានចំនួន ០៨​ ក្បាល។

កសិករស្រោចទឹកដំណាំ។

       ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២២ កសិករឃុំង៉ុកបៀង ដាំដំណាំគ្រប់ប្រភេទ​បាន ១.៣០០ ហិកតា ក្នុងនោះ មានដំណាំជាច្រើនប្រភេទបានដាំនៅលើដីជើងផ្នោរ។ ទោះបីពេលនេះ ឈានចូលរដូវវស្សាក៏ដោយ ប៉ុន្តែនៅតែមានមាមីងខ្មែរជាច្រើនគ្រួសារនៅតាមបណ្ដាភូមិ​ដែលសម្បូរទៅដោយដីខ្សាច់ ដីជើងផ្នោរបន្តការដាំដំណាំ ហើយមានគ្រួសារខ្លះដាំដំឡូងបារាំងលើដីជើងផ្នោរក្បែរផ្ទះទៀតផង។

      បងថាច់ឡាយ នៅភូមិព្រែកបត់បានឱ្យដឹងថា៖ ដោយកំណត់ឃើញថាដីសមស្របឱ្យការ​ដាំ​ដំណាំ ម៉្លោះហើយគ្រួសារដាំដំឡូងបារាំង ០,៣ ហិកតាលើតំបន់ដីខ្សាច់ គួបផ្សំជាមួយការម្ចាស់ការបានផ្លូវសម្រាប់បង្ហូតទឹក ម៉្លោះហើយបើទុកជាមានភ្លៀងច្រើនក៏​ដោយក៏មិនខ្វល់ពីដំឡូងត្រូវលិចទឹកឡើយ។ ជារៀងរាល់ឆ្នាំ គ្រួសារដាំដំឡូង សម្រេចទិន្នផលពី ៥០០‑៦០០ គីឡូក្រាមក្នុងមួយកុង ហើយលក់ឱ្យឈ្មួញនៅនឹងកន្លែងដោយតម្លៃពី ៥.០០០‑៥.៥០០ ដុងក្នុងមួយគីឡូក្រាម ក្រោយពេលទូទាត់រាល់ការចំណាយរួច នៅចំណេញ ១,២ លានដុង។ ដំឡូងបារាំងជាប្រភេទ​ដំណាំងាយថែទាំ សមស្របបំផុតគឺក្នុងដំណាក់កាលដើមរដូវវស្សាមិនបាច់បង់កម្លាំងស្រោចទឹកឱ្យដំឡូងឡើយ។

ដាំដំណាំលើដីជើងផ្នោរ។

      កន្លងហើយ រដ្ឋអំណាចមូលដ្ឋានមានសំណើពីគោលការណ៍ គោលនយោបាយមួយចំនួនឧបត្ថម្ភការអន្ទងអគ្គិសនីបម្រើក្នុងការស្រោចស្រពដំណាំ។ អាស្រ័យហេតុនោះ គ្រួសារប្រជាកសិករជាច្រើនតែងច្បាមតាមការដំណាំទាំងរដូវប្រាំងវស្សានៅ​លើដីរបស់ខ្លួន ដើម្បីយកបណ្ដាអនុផលដំណាំទុកសម្រាប់ចិញ្ចឹម​សត្វ ។

            លោកវ៉ហ្វាងឡាង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំង៉ុកបៀង បានឱ្យដឹងថា៖ ការសម្បូរទៅដោយដីខ្សាច់ ដីជើងផ្នោរជួយឱ្យប្រជាជនលើភូមិសាស្រ្តរក្សារបរដាំដំណាំ​រាប់រយហិកតា។ គួបផ្សំជាមួយការផ្សព្វផ្សាយគោលនយោ​បាយសមស្របសម្រាប់មាមីងក្នុងឃុំពង្រីកកម្លាំងព្រៀប សក្ដានុភាពរបស់មូលដ្ឋានដើម្បីពង្រីក​ពហុសណ្ឋានពូជដំណាំ សត្វចិញ្ចឹម ប៉ុន្តែការផលិតរបស់ប្រជាកសិករ​បែរ​មកប្រ​ឈមជាមួយតម្លៃជី ថ្នាំការពាររុក្ខជាតិ​កើន​ឡើងខ្ពស់ ប៉ះពាល់ដល់ប្រភព​ចំណូលរបស់គ្រួសារ។ ដោយមានការរីក​ចម្រើន​បណ្ដាប្រភេទដំណាំជាច្រើនឆ្នាំកន្លង ម៉្លោះហើយកសិករមួយចំនួន ក៏បានស្រាវជ្រាវបណ្ដុះជោគជ័យពូជដំណាំជាច្រើននៅនឹងកន្លែង ធានាគុណភាព។ ទន្ទឹមនឹងនោះ រដ្ឋអំណាចមូលដ្ឋានក៏បំផុសចលនាប្រជាជនចូលរួមបណ្ដាក្រុមសហការ​ផលិត​ ចងសម្ព័ន្ធប្រមូលទិញមុខទំនិញកសិផលមួយចំនួនដោយតម្លៃលំនឹង។ ផ្ដើមពីនោះ កសិករជាច្រើនមានភាពស្វាហាប់ជាងក្នុងការពង្រីកផលដំណាំនៅលើដីជើងផ្នោរ៕     

អត្ថបទ‑រូបថត៖ សម្បត្តិ

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.