25/09/2020 08:13
ផ្ដើមពីប្រភពទុនមូលនិធិឧបត្ថម្ភកសិកររបស់សមាគមកសិករវៀតណាម សមាគមកសិករស្រុកចូវថាញ់ឧបត្ថម្ភទុន ៥០០លានដុង ដល់ សមាជិកក្រុមសហការ ចិញ្ចឹមគោមេ២០រូបនៅភូមិដាហ្វាបាក់ និងភូមិគ្វីណុង(ក្នុងស្រុក) ឃុំហ្វាឡើយ។ បណ្តាសមាជិកក្រុមសហការចូលរួមជាមួយទម្រង់សុទ្ធតែជាសមាជិកសមាគមកសិករ។ ឆ្លងតាមរយៈការពិនិត្យ វាយតម្លៃការប្រើប្រាស់ទុន បណ្តាសមាជិកតែងប្រើប្រាស់ត្រូវតាមគោលដៅ។ ជាមួយប្រភពទុនឧបត្ថម្ភក្នុងឆ្នាំ២០១៧ បណ្តាសមាជិករបស់ក្រុមវិនិយោគទិញបានគោមេ៤០ក្បាល(គិតជាមធ្យមសមាជិកម្នាក់ៗទិញគោបាន០២ក្បាល)។ ក្រោយរយៈពេល០៣ឆ្នាំអនុវត្តទម្រង់ គិត ជាមធ្យម សមាជិកម្នាក់ៗមានកូនគោពី០៣-០៤ក្បាលសម្រាប់លក់ ទទួលបានប្រាក់កម្រៃ ពី៥០-៧០លានដុង។ ចំនួនគោមេរបស់ក្រុមសហការនាពេលបច្ចុប្បន្នបានកើនឡើង ៧០ ក្បាល។ បណ្តាសមាជិកចូលរួមទម្រង់មានប្រាក់ចំណូលស្ថិរភាព ជាសន្សឹមៗពង្រីកសេដ្ឋកិច្ចគ្រួសារ លំនឹងជីវភាព។
កំពុងថែទាំហ្វូងគោ បងង្វៀងហ៊ឺវភូ នៅភូមិក្នុងស្រុក ឃុំហ្វាឡើយ (ជាសមាជិកក្រុមសហការចិញ្ចឹមគោមេភូមិដាហ្វាបាក់និងគ្វីណុងអា)បានឱ្យដឹង៖ ចុងឆ្នាំ២០១៧ ខ្ញុំបានសមាគមកសិករឃុំ សហការជាមួយសមាគមកសិករស្រុកឧបត្ថម្ភទុន២៥លានដុងពីប្រភពមូលនិធិឧបត្ថម្ភកសិកររបស់សមាគមកសិករវៀតណាម។ គ្រួសារខ្ញុំទិញបានគោមេ ០២ ក្បាល មកទល់ពេលនេះគ្រួសារខ្ញុំមានគោមេចំនួន០៥ក្បាល។ តាមរបៀបគិតគូររបស់ បងភូ គោមេមួយក្បាលចិញ្ចឹមក្នុងរយៈពេល០៣ឆ្នាំកើតកូនបាន០២ក្បាល ជាមួយទម្រង់ចិញ្ចឹមគោមេរបស់គ្រួសារ ក្នុងមួយឆ្នាំៗទទួលបានប្រាក់កម្រៃប្រមាណ៨០លានដុង។
បងគីមហ្វាងអឹង សមាជិកក្រុមសហការចិញ្ចឹមគោមេភូមិដាហ្វាបាក់ និងគ្វីណុង(អា)បានឱ្យដឹង៖ ឆ្នាំ២០១៧ បានសមាគមកសិករឃុំសហការជាមួយសមាគមកសិករស្រុកឧបត្ថម្ភ ទុនពីប្រភពទុនមូលនិធិឧបត្ថម្ភកសិកររបស់មជ្ឈិមសមាគមកសិករវៀតណាមចំនួន ២៥ លានដុងសម្រាប់គោមេ០២ក្បាល។ នេះជាលក្ខណៈជំរុញឲ្យសមាជិកក្នុងក្រុមសហការពង្រីកទូលាយទម្រង់ បង្កើនប្រាក់ចំណូល កែលម្អជីវភាពគ្រួសារ។ ក្រៅពីនោះ ប្រភពមូលនិធិឧបត្ថម្ភកសិកររបស់មជ្ឈិមក្នុងរយៈពេលកន្លងបង្កបានជាកម្លាំងជំរុញជួយឱ្យយើងខ្ញុំឥតក្រែងរអែងវិនិយោគពង្រីកការផលិត។ គួរឱ្យយកចិត្តទុកដាក់ មានទម្រង់ជាច្រើននៅមូលដ្ឋានក្នុងនិងក្រៅស្រុកបានផ្តល់លទ្ធផលសេដ្ឋកិច្ចខ្ពស់ បានបណ្តាផ្នែកគ្រប់លំដាប់ថ្នាក់កត់សម្គាល់។
ដើម្បីពង្រីកប្រសិទ្ធភាពប្រភពទុនឧបត្ថម្ភកសិករគ្រប់លំដាប់ថ្នាក់ រយៈពេលកន្លង សមាគមកសិករស្រុកចូវថាញ់បានធ្វើល្អការងារផ្សព្វផ្សាយ បំផុសចលនា ឆ្លងតាមរយៈនោះ ជួយឲ្យកម្មាភិបាល សមាជិកសមាគម និងប្រជាជនគ្រប់ជាន់ស្រទាប់លើភូមិសាស្រ្តយល់ច្បាស់នូវគោលបំណង អត្ថន័យ និងសារសំខាន់របស់ការកសាង ពង្រីកមូលនិធិឧបត្ថម្ភកសិករ។ ក្នុងដំណាក់កាលពិភាក្សជ្រើសរើសឱ្យបុល សមាគមកសិករស្រុកសហការជាមួយរដ្ឋអំណាចមូលដ្ឋានដំណើរការពិនិត្យអង្កេតបណ្តាគ្រួសារមានតម្រូវការចូលរួមបុលទុន ក្នុងនោះអាទិភាពជ្រើសរើសបណ្តាគ្រួសារដែលមានស្មារតីទទួលបន្ទុកខ្ពស់ក្នុងការប្រើប្រាស់ប្រភពទុន មានធនធានមនុស្ស និងមានលក្ខណៈដទៃទៀតដើម្បីពង្រីកប្រភពទុន។ សមាគមនៅទាំងកំណត់ទិសដៅសម្រាប់បណ្តាគ្រួសារបុលទុនក្នុងការប្រើប្រាស់ប្រភពទុនបុល។ បំផុសចលនាសមាជិកចូលរួមបណ្តាថ្នាក់ហ្វឹកហាត់ផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេសអំពីការផលិត ចិញ្ចឹមសត្វ ដាំដុះ។ សមាគមកសិករគ្រប់លំដាប់ថ្នាក់ក៏តែងចុះទៅផ្ទាល់ដល់បណ្តាគ្រួសារបុលទុនពិនិត្យ តាមដានដំណាក់កាលប្រើប្រាស់ប្រភពទុនរបស់សមាជិកដើម្បីជួយឱ្យសមាជិកប្រើប្រាស់ទុនមានប្រសិទ្ធភាព ត្រូវតាមគោលដៅ។
បច្ចុប្បន្ន ប្រភពទុនមូលនិធិឧបត្ថម្ភកសិករគ្រប់លំដាប់ថ្នាក់អាស្រ័យសមាគមកសិករស្រុកចូវថាញ់កំពុងគ្រប់គ្រងជិត៤,១ពាន់លានដុង ឧបត្ថម្ភកសិករក្នុងស្រុកអនុវត្ត១៧គម្រោងការ មានគ្រួសារ ២២៤គ្រួបុល ក្នុងនោះថ្នាក់មជ្ឈិម២,៨ពាន់លានដុង ថ្នាក់ស្រុកជិត១,៣ពាន់លានដុង អនុវត្តទម្រង់ ដាំដុះ ចិញ្ចឹមសត្វ។ លោកវ៉វ៉ាំងធ្វឹង ប្រធានសមាគមកសិករស្រុកចូវថាញ់បានឱ្យដឹង៖ មូលនិធិឧបត្ថម្ភកសិករគ្រប់លំដាប់ថ្នាក់បាននិងកំពុងពង្រីកប្រសិទ្ធភាពជាក់ស្តែង ការប្រើប្រាស់ប្រភពទុនមានប្រសិទ្ធភាពបានជួយ ឱ្យសមាជិកជាច្រើនយល់បានពីតួនាទីសាមិការបស់ខ្លួនដោយហ៊ានគិតហ៊ានធ្វើ កសាងបានទម្រង់សេដ្ឋកិច្ចជាច្រើនសមស្របទៅនឹងលក្ខណៈមូលដ្ឋានដើម្បីបង្កើនប្រាក់ចំណូល ជាសន្សឹមៗលំនឹងជីវភាព។
ក្រៅពីនោះ បណ្តាសមាជិកសមាគមកសិករពេលចូលរួមទម្រង់នៅទាំងបានសមាគមកសិករគ្រប់លំដាប់ថ្នាក់សហការជាមួយផ្នែកជំនាញហ្វឹកហាត់ផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេស គួបផ្សំជាមួយបណ្តាកម្មវិធី គម្រោងការរបស់ផ្នែកកសិកម្មដើម្បីផ្សព្វផ្សាយបណ្តាបទពិសោធន៍ពូកែ ទម្រង់ដាំដុះ ចិញ្ចឹមសត្វមានប្រសិទ្ធភាពសហការជាមួយផ្នែកជំនាញបង្កើតបណ្តាក្រុមសហការ សហការដើម្បីចងសម័្ពន្ធពង្រីកការផលិត ពិគ្រោះវិធីសាស្រ្តផលិត ណែនាំរបៀបគ្រប់គ្រង ប្រើប្រាស់ ជួយពង្រីកប្រសិទ្ធភាពប្រភពទុនបុល៕ ប្រែសម្រួល៖ ថាច់សម្បត្តិ
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។