• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 25/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ពង្រីកប្រសិទ្ធភាពប្រភពមូលនិធិឧបត្ថម្ភកសិករ

21/09/2020 14:13

មូលនិធិឧបត្ថម្ភកសិករជាប្រភពមូលនិធិមួយក្នុងចំណោមប្រភពមូលនិធិឧបត្ថម្ភកសិរពង្រីកការផលិត បង្កើនប្រភពចំណូល។ ផ្តើមពីប្រភពទុននេះ គ្រួសារសមាជិកសមាគមកសិករជាច្រើននៅស្រុកចូវថាញ់កសាងបានបណ្តាទម្រង់ដាំដុះ ចិញ្ចឹមសត្វទទួលបានលទ្ធផល លំនឹងជីវភាព រួមចំណែកក្នុងការងារបន្ថយភាពក្រីក្រស្ថិរភាពនៅមូលដ្ឋាន។

ផ្ដើមពីប្រភពទុនមូលនិធិឧបត្ថម្ភកសិកររបស់សមាគមកសិករវៀតណាម សមាគមកសិករស្រុកចូវថាញ់ឧបត្ថម្ភទុន ៥០០លានដុង ដល់ សមាជិកក្រុមសហការ ចិញ្ចឹមគោមេ២០រូបនៅភូមិដាហ្វាបាក់ និងភូមិគ្វីណុង(ក្នុងស្រុក) ឃុំហ្វាឡើយ។ បណ្តាសមាជិកក្រុមសហការចូលរួមជាមួយទម្រង់សុទ្ធតែជាសមាជិកសមាគមកសិករ។ ឆ្លងតាមរយៈការពិនិត្យ វាយតម្លៃការប្រើប្រាស់ទុន​ បណ្តាសមាជិកតែងប្រើប្រាស់ត្រូវតាមគោលដៅ។ ជាមួយប្រភពទុនឧបត្ថម្ភក្នុងឆ្នាំ២០១៧ បណ្តាសមាជិករបស់ក្រុមវិនិយោគទិញបានគោមេ៤០ក្បាល(គិតជាមធ្យមសមាជិកម្នាក់ៗទិញគោបាន០២ក្បាល)។ ក្រោយរយៈពេល០៣ឆ្នាំអនុវត្តទម្រង់ គិតជាមធ្យម សមាជិកម្នាក់ៗមានកូនគោពី០៣-០៤ក្បាលសម្រាប់លក់ ទទួលបានប្រាក់កម្រៃពី៥០-៧០លានដុង។ ចំនួនគោមេរបស់ក្រុមសហការនាពេលបច្ចុប្បន្នបានកើនឡើង ៧០ក្បាល។ បណ្តាសមាជិកចូលរួមទម្រង់មានប្រាក់ចំណូលស្ថិរភាព ជាសន្សឹមៗពង្រីកសេដ្ឋកិច្ចគ្រួសារ លំនឹងជីវភាព។

            កំពុងថែទាំហ្វូងគោ​ បងង្វៀងហ៊ឺវភូ នៅភូមិក្នុងស្រុក ឃុំហ្វាឡើយ​ (ជាសមាជិកក្រុមសហការចិញ្ចឹមគោមេភូមិដាហ្វាបាក់និងគ្វីណុងអា)បានឱ្យដឹង៖ ចុងឆ្នាំ២០១៧ ខ្ញុំបានសមាគមកសិករឃុំ សហការជាមួយសមាគមកសិករស្រុកឧបត្ថម្ភទុន២៥លានដុងពីប្រភពមូលនិធិឧបត្ថម្ភកសិកររបស់សមាគមកសិករវៀតណាម។ គ្រួសារខ្ញុំទិញបានគោមេ០២ក្បាល មកទល់ពេលនេះគ្រួសារខ្ញុំមានគោមេចំនួន០៥ក្បាល។ តាមរបៀបគិតគូររបស់បងភូ  គោមេមួយក្បាលចិញ្ចឹមក្នុងរយៈពេល០៣ឆ្នាំកើតកូនបាន០២ក្បាល ជាមួយទម្រង់ចិញ្ចឹមគោមេរបស់គ្រួសារ ក្នុងមួយឆ្នាំៗទទួលបានប្រាក់កម្រៃប្រមាណ៨០លានដុង។

            បងគីមហ្វាងអឹង សមាជិកក្រុមសហការចិញ្ចឹមគោមេភូមិដាហ្វាបាក់ និងគ្វីណុង(អា)បានឱ្យដឹង៖ ឆ្នាំ២០១៧ បានសមាគមកសិករឃុំសហការជាមួយសមាគមកសិករស្រុកឧបត្ថម្ភទុនពីប្រភពទុនមូលនិធិឧបត្ថម្ភកសិកររបស់មជ្ឈិមសមាគមកសិករវៀតណាមចំនួន២៥លានដុងសម្រាប់គោមេ០២ក្បាល។ នេះជាលក្ខណៈជំរុញឲ្យសមាជិកក្នុងក្រុមសហការពង្រីកទូលាយទម្រង់ បង្កើនប្រាក់ចំណូល កែលម្អជីវភាពគ្រួសារ។ ក្រៅពីនោះ ប្រភពមូលនិធិឧបត្ថម្ភកសិកររបស់មជ្ឈិមក្នុងរយៈពេលកន្លងបង្កបានជាកម្លាំងជំរុញជួយឱ្យយើងខ្ញុំឥតក្រែងរអែងវិនិយោគពង្រីកការផលិត។ គួរឱ្យយកចិត្តទុកដាក់ មានទម្រង់ជាច្រើននៅមូលដ្ឋានក្នុងនិងក្រៅស្រុកបានផ្តល់លទ្ធផលសេដ្ឋកិច្ចខ្ពស់ បានបណ្តាផ្នែកគ្រប់លំដាប់ថ្នាក់កត់សម្គាល់។

            ដើម្បីពង្រីកប្រសិទ្ធភាពប្រភពទុនឧបត្ថម្ភកសិករគ្រប់លំដាប់ថ្នាក់ រយៈពេលកន្លង សមាគមកសិករស្រុកចូវថាញ់បានធ្វើល្អការងារផ្សព្វផ្សាយ បំផុសចលនា ឆ្លងតាមរយៈនោះ ជួយឲ្យកម្មាភិបាល សមាជិកសមាគម​ និងប្រជាជនគ្រប់ជាន់ស្រទាប់លើភូមិសាស្រ្តយល់ច្បាស់នូវគោលបំណង អត្ថន័យ និងសារសំខាន់របស់ការកសាង​ ពង្រីកមូលនិធិឧបត្ថម្ភកសិករ។ ក្នុងដំណាក់កាលពិភាក្សជ្រើសរើសឱ្យបុល សមាគមកសិករស្រុកសហការជាមួយរដ្ឋអំណាចមូលដ្ឋានដំណើរការពិនិត្យអង្កេតបណ្តាគ្រួសារមានតម្រូវការចូលរួមបុលទុន ក្នុងនោះអាទិភាពជ្រើសរើសបណ្តាគ្រួសារដែលមានស្មារតីទទួលបន្ទុកខ្ពស់ក្នុងការប្រើប្រាស់ប្រភពទុន មានធនធានមនុស្ស និងមានលក្ខណៈដទៃទៀតដើម្បីពង្រីកប្រភពទុន។ សមាគមនៅទាំងកំណត់ទិសដៅសម្រាប់បណ្តាគ្រួសារបុលទុនក្នុងការប្រើប្រាស់ប្រភពទុនបុល។ បំផុសចលនាសមាជិកចូលរួមបណ្តាថ្នាក់ហ្វឹកហាត់ផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេសអំពីការផលិត ចិញ្ចឹមសត្វ ដាំដុះ។ សមាគមកសិករគ្រប់លំដាប់ថ្នាក់ក៏តែងចុះទៅផ្ទាល់ដល់បណ្តាគ្រួសារបុលទុនពិនិត្យ​ តាមដានដំណាក់កាលប្រើប្រាស់ប្រភពទុនរបស់សមាជិកដើម្បីជួយឱ្យសមាជិកប្រើប្រាស់ទុនមានប្រសិទ្ធភាព ត្រូវតាមគោលដៅ។

            បច្ចុប្បន្ន ប្រភពទុនមូលនិធិឧបត្ថម្ភកសិករគ្រប់លំដាប់ថ្នាក់អាស្រ័យសមាគមកសិករស្រុកចូវថាញ់កំពុងគ្រប់គ្រងជិត៤,១ពាន់លានដុង ឧបត្ថម្ភកសិករក្នុងស្រុកអនុវត្ត១៧គម្រោងការ មានគ្រួសារ ២២៤គ្រួបុល ក្នុងនោះថ្នាក់មជ្ឈិម២,៨ពាន់លានដុង ថ្នាក់ស្រុកជិត១,៣ពាន់លានដុង អនុវត្តទម្រង់ ដាំដុះ ចិញ្ចឹមសត្វ។  លោកវ៉វ៉ាំងធ្វឹង ប្រធានសមាគមកសិករស្រុកចូវថាញ់បានឱ្យដឹង៖ មូលនិធិឧបត្ថម្ភកសិករគ្រប់លំដាប់ថ្នាក់បាននិងកំពុងពង្រីកប្រសិទ្ធភាពជាក់ស្តែង ការប្រើប្រាស់ប្រភពទុនមានប្រសិទ្ធភាពបានជួយឱ្យសមាជិកជាច្រើនយល់បានពីតួនាទីសាមិការបស់ខ្លួនដោយហ៊ានគិតហ៊ានធ្វើ កសាងបានទម្រង់សេដ្ឋកិច្ចជាច្រើនសមស្របទៅនឹងលក្ខណៈមូលដ្ឋានដើម្បីបង្កើនប្រាក់ចំណូល ជាសន្សឹមៗលំនឹងជីវភាព។

            ក្រៅពីនោះ បណ្តាសមាជិកសមាគមកសិករពេលចូលរួមទម្រង់នៅទាំងបានសមាគមកសិករគ្រប់លំដាប់ថ្នាក់សហការជាមួយផ្នែកជំនាញហ្វឹកហាត់ផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេស គួបផ្សំជាមួយបណ្តាកម្មវិធី គម្រោងការរបស់ផ្នែកកសិកម្មដើម្បីផ្សព្វផ្សាយបណ្តាបទពិសោធន៍ពូកែ ទម្រង់ដាំដុះ ចិញ្ចឹមសត្វមានប្រសិទ្ធភាព​សហការជាមួយផ្នែកជំនាញបង្កើតបណ្តាក្រុមសហការ  សហការដើម្បីចងសម័្ពន្ធពង្រីកការផលិត ពិគ្រោះវិធីសាស្រ្តផលិត ណែនាំរបៀបគ្រប់គ្រង ប្រើប្រាស់ ជួយពង្រីកប្រសិទ្ធភាពប្រភពទុនបុល៕    ប្រែសម្រួល៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

Ý thức phân loại rác - góp phần bảo vệ môi trường, nâng cao ý thức cộng đồng

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.