• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 20/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ពង្រីកទម្រង់ចិញ្ចឹមពពែ

09/03/2021 08:43

ទម្រង់ចិញ្ចឹមពពែជាទម្រង់មួយដែលសមាគមសហព័ន្ធនារីស្រុកចូវថាញ់ជំរុញទឹកចិត្តឲ្យសមាជិកាឲ្យចូលរួមចិញ្ចឹមដើម្បីពង្រីកសេដ្ឋកិច្ចគ្រួសារ។ ឆ្នាំ ២០២១ ស្រុកមានគ្រួសារប្រជាជន ៦៨៥ គ្រួចិញ្ចឹមពពែ ក្នុងនោះមានគ្រួសារសមាជិកាសមាគមនារី ១១០ គ្រួចិញ្ចឹម ដោយមានហ្វូងពពែ ១២.៧៧១ ក្បាល (កើន ១.២០០ ក្បាល បើប្រៀបធៀបនឹងឆ្នាំ ២០២០) ផ្តើមពីទម្រង់ចិញ្ចឹមពពែបានរួមចំណែកជួយឲ្យគ្រួសារសមាជិកានារីជាច្រើនរួចផុតពីភាពក្រីក្រ។ ជាលទ្ធផលឆ្នាំ ២០២០ សមាគមមានគ្រួសារសមាជិកា ៨៥ គ្រួរួចផុតពីភាពក្រីក្រ ក្នុងនោះគ្រួសារសមាជិកា ១២ គ្រួរួចផុតពីភាពក្រីក្រពីទម្រង់ចិញ្ចឹមពពែ។

 

បងស្រីថាច់ធីសុធាកំពុងថែទាំពពែ។

          គ្រួសារបងស្រីថាច់ធីសុធា នៅភូមិសំរោងធំឃុំម៉ីចាញ់ ជាគ្រួសារក្រីក្រមួយដែលបានគម្រោងការ AMD ត្រាវិញឧបត្ថម្ភពពែញី ០៣ ក្បាល  កាលពីឆ្នាំ ២០១៨ និងបានសមាគមសហព័ន្ធនារីឃុំបង្កលក្ខណៈឲ្យបុលទុនអាទិភាព ២០ លានដុងពីប្រភពមូលនិធិឧបត្ថម្ភនារីត្រាវិញដើម្បីទិញពពែញីបន្ថែមមកចិញ្ចឹម។ បងថាច់ធីសុធាបានឲ្យដឹងថា៖ ដោយឃើញសត្វពពែងាយចិញ្ចឹម ពេលបានឧបត្ថម្ភពពែ ០៣ ក្បាលពីគម្រោងការ AMD  មក រួចបានសមាគមសហព័ន្ធនារីឃុំឲ្យបុលទុនអាទិភាពផងនោះ គ្រួសារខ្ញុំក៏វិនិយោគទិញពពែញីបន្ថែម ០៣ ក្បាលនិងពពែឈ្មោល ០១ ក្បាល។ ដើមទុនសល់ពីនោះខ្ញុំកសាងទ្រុងពពែដើម្បីងាយស្រួលក្នុងការថែទាំ។ ចុងឆ្នាំ ២០១៩ គ្រួសារខ្ញុំលក់ពពែសាច់ ០៧ ក្បាល​ជាមួយតម្លៃ ១២០ ពាន់ដុងក្នុងមួយគីឡូក្រាម ក្រោយពេលទូទាត់ខ្ទង់ចំណាយរួចនៅចំណេញ ១៦ លានដុង។ បានដើមទុននោះមក គ្រួសារខ្ញុំទិញគោញី ០១ ក្បាល ជាមួយតម្លៃ ១៥ លានដុងមកចិញ្ចឹម។ ផ្ដើមពីនោះ ជីវភាពគ្រួសារខ្ញុំក៏បានលំនឹងបន្តិចម្តងៗពីទម្រង់ចិញ្ចឹមពពែ និងធ្វើស្រែ ០៣ កុង។ ឆ្នាំ ២០១៩ គ្រួសារខ្ញុំបានរួចផុតពីភាពក្រីក្រ។ ចុងឆ្នាំ ២០២០ គ្រួសារខ្ញុំលក់ពពែសាច់ ០៦ ក្បាល ជាមួយតម្លៃ ១៣៥ ពាន់ដុងក្នុងមួយគីឡូក្រាម ទូទាត់ខ្ទង់ចំណាយរួចនៅចំណេញ ១៨ លានដុង។ តាំងពីចិញ្ចឹមពពែរហូតមក គ្រួសារខ្ញុំលក់ពពែសាច់បាន ២២ ក្បាល ជាមួយតម្លៃពី ១២០ - ១៤០ ពាន់ដុងក្នុងមួយគីឡូក្រាម គិតជាមធ្យមចំណេញពី ២,៥-០៣ លានដុងក្នុងមួយក្បាល។ បច្ចុប្បន្នគ្រួសារខ្ញុំនៅពពែ ១៤ ក្បាលនិងគោ ០២ ក្បាល។

          សមាគមសហព័ន្ធនារីឃុំម៉ីចាញ់ ស្រុកចូវថាញ់ ជាមូលដ្ឋានសមាគមដែលមានគ្រួសារសមាជិកាជាច្រើន ចិញ្ចឹមពពែនិងជាឃុំមួយដែលចិញ្ចឹមពពែច្រើនបំផុតក្នុងរយៈពេល ០៣ ឆ្នាំមកអាយនេះ។ តាមតួលេខស្ថិតិរបស់ឃុំម៉ីចាញ់ ឆ្នាំ ២០២១ ឃុំមានហ្វូងពពែ ១.៣២០ ក្បាលរបស់គ្រួសារប្រជាជន ១៣០ គ្រួសារចិញ្ចឹម ក្នុងនោះមានគ្រួសារសមាជិកា នារី ២៥ គ្រួ។

         ដើម្បីបង្កលក្ខណៈក៏ដូចជាជំនួយបច្ចេកទេសចិញ្ចឹមពពែដល់គ្រួសារចិញ្ចឹមពពែ ឆ្នាំ ២០២០ សមាគមសហព័ន្ធនារីស្រុកបានចាត់តាំងបើកវគ្គហ្វឹកហាត់ផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេសក្នុងការចិញ្ចឹមពពែបាន ០៣ ថ្នាក់ ដោយមាន សមាជិកានារីជិត ៦០ លើកនាក់ចូលរួម។ល។ បងឡឹមធីថាញ់ញ៉ាញ់ ប្រធានសមាគមសហព័ន្ធនារីស្រុកចូវថាញ់មានប្រសាសន៍ថា៖  សមាគមសហព័ន្ធនារីស្រុកបានសហការជាមួយការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុកចាត់តាំងវគ្គហ្វឹកហាត់ស្តីពីបច្ចេកទេសចិញ្ចឹមពពែជូនដល់គ្រួសារចិញ្ចឹម  ដើម្បីជំនួយឲ្យសមាជិកាបង្កើនការយល់ដឹងពីបច្ចេកទេសចិញ្ចឹមពពែ។ ឆ្នាំ ២០២១ សមាគមសហព័ន្ធនារីស្រុកបានស្នើសមាគមសហព័ន្ធនារីខេត្តនិងគណៈកម្មាធិការប្រជាជនស្រុក បង្កលក្ខណៈ ឲ្យសមាជិកា​ចិញ្ចឹមពពែទៅទស្សនារៀនសូត្របទពិសោធន៍ក្នុងការចិញ្ចឹមពពែ​ពីទម្រង់ចិញ្ចឹមពពែនៅក្នុងនិងក្រៅខេត្តដែលចិញ្ចឹមពពែមានប្រសិទ្ធភាព៕      

អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.