• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ពង្រីកតួនាទីក្នុងការចលនាប្រជាជនចូលរួមកសាងរបៀបរស់នៅអារ្យធម៌ទីក្រុង

02/01/2024 13:04

ទីប្រជុំជនទីវកឹង ជាមជ្ឈមណ្ឌលសេដ្ឋកិច្ច នយោបាយ វប្បធម៌ និងសង្គមរបស់ស្រុកទីវកឹង។ ទីប្រជុំជនទីវកឹងមានគ្រួសារជនជាតិខ្មែរ ២២,៥% ភាគច្រើននៅអនុសង្កាត់ទី ២ ទី ៥។

     មកកាន់ទីប្រជុំជនទីវកឹងនាពេលបច្ចុប្បន្ន យើងពិតជាឃើញទេសភាពនៅទីនេះស្រស់ស្អាត ជាពិសេសជីវភាពប្រជាជននៅទីនេះមានការរីកចម្រើនលើគ្រប់វិស័យ។ នៅសងខាងផ្លូវជាតិលេខ ៦០ ផ្លូវ ៣0 មេសានិងផ្លូវ វ៉ធីសាវនៅទីប្រជុំជនមានផ្ទះថ្មីជិត ៤00 ខ្នង បានប្រជាជនសាងសង់យ៉ាងស្អាតតាមស្ថាបត្យកម្មទីក្រុងដើម្បីរួមចំណែកញ៉ាំងឲ្យសោភណភាពទីក្រុងកាន់តែស្រស់ស្អាតត្រូវតាមគម្រោងការ។

លោក ផាមតៀកកឿង អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ជូនប័ណ្ណសរសើរដល់លោក ស៊ើងថាញ់ ដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តន៍ចលនា “ទូទាំងប្រជាជនចូលរួមកសាងជនបទថ្មី ទីក្រុងអារ្យធម៌”  ឆ្នាំ២០២៣។

     បណ្តាដងផ្លូវនៅ​តំបន់ប្រជាជនស្នាក់នៅរបស់ទីប្រជុំជនទីវកឹងក៏​បាន​ប្រជាជនអនាម័យបរិស្ថាន និងដាំផ្កាយ៉ាងស្អាត។ ឆ្នាំ ២០២៣ គ្រួសារប្រជាជន​ ១00% សម្រេចសម្បទាជាគ្រួសារវប្បធម៌។ ក្នុង​នោះ មាន ៩0% សម្រេចសម្បទាជា​គ្រួសារ​វប្បធម៌ពី ៣-៥ ឆ្នាំបន្តបន្ទាប់។

     លោក ស៊ើងថាញ់ នៅអនុសង្កាត់ទី ២ ទីប្រជុំជនទីវកឹង ជាគំរូឆ្នើមក្នុងការអនុវត្តរបៀបរស់នៅអារ្យធម៌ទីក្រុង។ តាំងពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៣ គាត់បានចំណាយថវិកាជិត ២០ លានដុង ចូលរួមឧបត្ថម្ភដល់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ទីប្រជុំជនទីវកឹងសម្រាប់ទិញដើមឈើ ដើមផ្កា និងជូនទឹកផឹកដល់កងកម្លាំងដែលចូលរួមអនាម័យបរិស្ថាន។

     លោកមា ស៊ើងថាញ់ មានប្រសាសន៍ថា៖ ការកសាង រក្សាខ្ជាប់របៀបរស់វប្បធម៌ អារ្យធម៌តាមបែបទីក្រុង ជាភារកិច្ចរបស់ទូទាំងប្រព័ន្ធនយោបាយ ។ ម្ល៉ោះហើយ ខ្ញុំក៏រួមថវិកា កម្លាំងពលកម្មដើម្បីចូលរួមជាមួយរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់កសាងទីប្រជុំជនឲ្យកាន់តែស្រស់ស្អាត អារ្យធម៌ ។

ផ្លូវជាតិលេខ ៦០ តំបន់ទីប្រជុំជនទីវកឹង ។

      លោកវិញវ៉ាំងកឿង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីប្រជុំ ជនទីវកឹងបានឲ្យដឹងថា៖ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីប្រជុំជនបន្តការពង្រីកតួនាទីរបស់ខ្លួន ដើម្បីចូលរួមអនុវត្តតាមស្មារតីនៃសេចក្តីសម្រេចចិត្តលេខ ០៧-NQ/ TU ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២១ របស់គណៈអចិន្ត្រៃយ៍បក្សខេត្តស្តីពីការកសាងស្រុកទីវកឹងសម្រេចលក្ខឋានទីក្រុងប្រភេទលេខ ៤ និងក្លាយជាទីផ្សាររួមខេត្តស្ថិតក្រោមឱវាទ ខេត្តនៅឆ្នាំ ២០២៥។ តាមរយៈនោះ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីប្រជុំជនបានសហការជាមួយគណៈការងាររណសិរ្ស ០៦/០៦ អនុសង្កាត់សកម្មក្នុងការផ្សព្វផ្សាយជាច្រើនរូបភាពដូចជា៖ ផ្សព្វផ្សាយរួមបញ្ចូលជាមួយនឹងពេលប្រជុំជីវភាពរបស់បណ្តាអង្គការមហាជន តាមរយៈ សញ្ញាពេចន៍ តាមប្រព័ន្ធផ្សាយសំឡេង ជាដើម បានប្រជាជនចូលរួមជ្រោមជ្រែងយ៉ាងកុះករ។ ទន្ទឹមនឹងនោះ ចង្អុលការគណៈការងាររណសិរ្សនៃបណ្ដាអនុសង្កាត់ផ្សព្វផ្សាយ ចលនាប្រជាជនឲ្យចុះកិច្ចសន្យាអនុវត្តខ្លឹមសារ បែបបទរបៀបរស់នៅវប្បធម៌ អារ្យធម៌ទីក្រុង។

     ចូលរួមជ្រោមជ្រែងបណ្តាចលនាអាស្រ័យគណៈកម្មាធិការ រណសិរ្សមាតុភូមិវៀតណាមទីប្រជុំជនបំផុសចលនា  ប្រជាជននៅទីប្រជុំជនទីវកឹងបានចូលរួមកម្លាំងកាយ កម្លាំងទ្រព្យដើម្បីកសាងទីក្រុងសម្រេចសម្បទាទីក្រុងអារ្យធម៌ ជាក់ស្តែងក្នុងឆ្នាំ២០២៣ ប្រជាជនបានបរិច្ចាគដី ដើមឈើ ដំណាំផ្សេងៗដើម្បីកសាងប្រព័ន្ធផ្លូវតាមចិញ្ចើមថ្នល់ ប្រព័ន្ធលូបង្ហូតទឹក ជាដើម សរុបតម្លៃជាង ០៥ ពាន់លានដុង៕

អត្ថបទ - រូបថត៖ សុជា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.