16/07/2021 08:31
ខេត្តក៏ជំរុញទឹកចិត្តឲ្យប្រជាជនកែប្រែ លើកកម្ពស់ បើកទូលាយបណ្តាចម្ការឈើហូបផ្លែពិសេស ដូងក្លាយជាតំបន់ប្រមូលផ្តុំ វប្បកម្ម ទ្រង់ទ្រាយធំ គុណភាពខ្ពស់។ បើកទូលាយទម្រង់ផលិតកសិកម្មគួបផ្សំនឹងការពង្រីកវិស័យទេសចរណ៍ជីវបរិស្ថានចម្ការ ទេសចរណ៍តំបន់ផ្លូវទឹកនៅបណ្តាស្រុកកាងឡុង កូវកែ និងទីវកឹង។ ទន្ទឹមនឹងនោះ ពង្រីកហ្វូងសត្វចិញ្ចឹមដែលមានព្រៀបដូចជា៖ គោ ជ្រូក ពាហនសត្វតាមទិសដៅប្រមូលផ្តុំ សុវត្ថិភាពជីវសាស្រ្ត។ ចិញ្ចឹមបង្កង ត្រីទឹកសាប (សំខាន់គឺចិញ្ចឹមបង្កងសាវទាវ និងត្រីប្រា) ជាពិសេសគឺបើកទូលាយទម្រង់គួបផ្សំចិញ្ចឹមជលផលក្នុងចម្ការឈើយូរឆ្នាំ។
ទម្រង់ដាំស្រកានាគ។ រូបថត៖ រតនា
ចំពោះអនុតំបន់ទឹកសាប (ភាគច្រើនផ្ទៃដីបណ្តាស្រុកកូវង៉ាង ថ្កូវ និងផ្ទៃដីមួយចំណែករបស់ស្រុកយ្វៀងហាយ ចូវថាញ់ និងទីក្រុងត្រាវិញ) ខេត្តជំរុញមាំផ្លាស់ប្តូរផ្ទៃដីផលិតស្រូវផ្តល់ផលទាបមកដាំដំណាំផ្សេង ឬចិញ្ចឹមជលផល។ ពង្រីកការផលិតស្រូវពិសេស ស្រូវសរីរាង្គ បណ្តាប្រភេទដំណាំ និងឈើឧស្សាហកម្មខ្លីថ្ងៃ ពង្រីកបណ្តាហ្វូងសត្វចិញ្ចឹមដែលមានព្រៀបដូចជា៖ គោ ជ្រូក ពពែ មាន់ ទា និងបណ្តាពូជសត្វចិញ្ចឹមជលផលដែលមានព្រៀប ដូចជា បង្កង បង្កងទឹកភ្លាវ ជាពិសេសគឺពង្រីកខ្លាំងក្លាការចិញ្ចឹមបង្កងប្រពលវប្បកម្មដោយអនុវត្តបច្ចេកវិទ្យាខ្ពស់ភ្ជាប់ជាមួយអនាម័យបរិស្ថានជីវសាស្រ្ត។
អនុតំបន់ទឹកប្រៃ (ចំណែកផ្ទៃដីខាងត្បូងផ្លូវខេត្តលេខ ៩១៤ តភ្ជាប់ជាមួយសមុទ្រ ស្ថិតនៅក្រៅទំនប់រាំងទឹកប្រៃរបស់គម្រោងការណាមម៉ាំងធិច) ពង្រីកការចិញ្ចឹម ដាំដំណាំ ទាញយកផល និងច្នៃផលិតជលផល។ ការពារ ពង្រឹងនិងពង្រីកបណ្តាតំបន់ព្រៃការពារទឹកប្រៃជន់លិចគួបផ្សំជាមួយទេសចរណ៍សមុទ្រ។ ទន្ទឹមនឹងនោះ ពង្រីកការចិញ្ចឹមជលផលជីវសាស្រ្ត តំបន់ព្រៃទឹកប្រៃជន់លិច។ បើកទូលាយបណ្តាទម្រង់៖ ស្រូវ-បង្កង ក្តាម ព្រៃឈើ-បង្កង ក្តាម ចិញ្វឹមបង្កងវប្បកម្ម ប្រពលវប្បកម្ម និងផលិតប្រភេទបន្លែបង្កាពិសេសមួយចំនួនដូចជាខ្ទឹមក្រហម ឪឡឹក ដំឡូងជ្វាជប៉ុន។ល។ កន្លែងមួយចំនួនមានលក្ខណៈសមស្រប ទន្ទឹមនឹងនោះពង្រីករបរចិញ្ចឹមពពែ។
ដោយឡែកអនុតំបន់កោះ រួមមានកោះហ្វាមិញ និងឡុងហ្វារបស់ស្រុកចូវថាញ់ បណ្តាកោះរបស់ទីក្រុងត្រាវិញ និងស្រុកកូវង៉ាង ខេត្តពង្រីកការដាំព្រៃការពារ ទប់ស្កាត់ស្រុតបាក់ដី ការពារភោគផលធម្មជាតិតំបន់ច្រកទន្លេ។ មូលដ្ឋានទាំងនេះផ្តុំពង្រីកចិញ្ចឹមជលផលមានព្រៀប ដូចជា៖ ត្រីប្រា បង្កង ក្តាម លៀស គ្រំ។ល។ បើកទូលាយទម្រង់ផលិតស្រូវពិសេស ស្រូវសរីរាង្គ បង្កង-ស្រូវ ជំនាញចិញ្ចឹមបង្កង។
លោកផាមមិញទ្រៀង នាយកមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទបានឲ្យដឹង រយៈពេលខាងមុខ ផ្នែកកសិកម្មសហការជាមួយបណ្តាមន្ទីរ ផ្នែកពាក់ព័ន្ធ បណ្តាមូលដ្ឋានជំរុញមាំចងសម្ព័ន្ធតំបន់ក្នុងការពង្រីកការផលិតកសិកម្ម ចាប់តាំងពីផលិតរហូតដល់លក់កសិផល ដើម្បីកសិផលក្នុងខេត្តមានទីផ្សារលក់លំនឹង ពិសេសគឺបណ្តាផលិតផលសំខាន់របស់ខេត្ត។
បច្ចុប្បន្ននេះ តម្លៃដីផលិតដំណាំរបស់ខេត្តក្នុងមួយឆ្នាំសម្រេច ១៣០ លានដុង កើន ១៣,៣ លានដុងបើប្រៀបជាមួយឆ្នាំ ២០១៦។ តម្លៃផលិតដីចិញ្ចឹមជលផលក្នុងមួយឆ្នាំសម្រេច ៣៦០ លានដុងក្នុងមួយហិកតាកើន ១៤៣ លានដុងបើប្រៀបនឹងឆ្នាំ ២០១៦។ ខេត្តដាក់គោលដៅដល់ឆ្នាំ ២០២៥ តម្លៃផលិតគិតជាមធ្យមរបស់ដីដាំដំណាំក្នុងមួយហិកតាសម្រេច ១៤៥ លានដុង និងដីចិញ្ចឹមជលផលក្នុងមួយហិកតាសម្រេច ៣៨០ លានដុង៕
ប្រែសម្រួល៖ តឹងង៉ុក
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។