• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 04/10/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ផ្សព្វផ្សាយបណ្តាវិធីសាស្រ្តត្រួតពិនិត្យ បង្ការ ទប់ស្កាត់ជំងឺគ្រុនបក្សីលើហ្វូងសត្វស្លាប

28/01/2022 13:17

ស្ថិតក្នុងស្ថានភាពអាសន្នរោគគ្រុនបក្សីបង្កប់នៅក្នុងបរិស្ថាន ជាពិសេស គឺក្នុងពេលមុន ក្នុង និងក្រោយបុណ្យតេតឆ្នាំ ២០២២ អាស្រ័យការដឹកជញ្ជូន សត្វបក្សីនៅមូលដ្ឋានជាច្រើនអាចបណ្តាលឲ្យអាសន្នរោគជំងឺរាលដាល។ នេះ ក៏ជារយៈពេលផ្លាស់ប្តូររដូវ អាកាសធាតុប្រែប្រួលធ្វើឲ្យកម្លាំងធន់នឹងជំងឺរបស់សត្វថយចុះ ម្ល៉ោះហើយបក្សីងាយជ្រាបជំងឺ អាចបណ្តាលឲ្យអាសន្នរោគជំងឺកើតរាលដាលលើហ្វូងបក្សី។

ចំពោះភូមិសាស្រ្តខេត្តត្រាវិញ ថ្វីត្បិតក្នុងឆ្នាំ ២០២១ និងដល់ខែមករាឆ្នាំ ២០២២ មិនទាន់កើតមានជំងឺគ្រុនបក្សី ប៉ុន្តែអាស្រ័យនេះជារយៈពេលដែលអ្នកចិញ្ចឹមដឹកជញ្ជូនសត្វបក្សីយកទៅលក់ឲ្យទីផ្សារតេត និងរៀបចំចិញ្ចឹមឡើងវិញ។ល។ ម៉្លោះហើយអាចបណ្តាលឲ្យជំងឺគ្រុនបក្សីកើតឡើង និងរាលដាល។

តាមអ្នកស្រី ត្រឿងធីម៉ុងហ្វៀង នាយិការងសាខានាយកដ្ឋានចិញ្ចឹមសត្វ និងបសុពេទ្យខេត្ត (មន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្តត្រាវិញ) រយៈពេលខាងមុខ អាការរោគជំងឺគ្រុនបក្សីអាចកើតឡើងច្រើននៅលើភូមិសាស្រ្តខេត្ត បច្ចុប្បន្ននេះត្រាវិញមានហ្វូងបក្សីយ៉ាងច្រើន (ជាង ០៧ លានក្បាល) ភាគច្រើនចិញ្ចឹមរាត់រាយ មិនធានាតាមតម្រូវការអនាម័យបសុពេទ្យ សុវត្ថិភាពរោគជំងឺ មានហ្វូងបក្សីជាច្រើនមិនទាន់ចាក់វ៉ាក់សាំងបង្ការជំងឺ។ ក្រៅពីនោះ ការលក់ដូរ ដឹកជញ្ជូនបក្សី ផលិតផលបក្សីកើនខ្ពស់នាឱកាសបុណ្យតេត។ល។

បសុពេទ្យចាក់វ៉ាក់សាំងបង្ការជំងឺដំពកស្បែកលើសត្វគោ។

ដើម្បីម្ចាស់ការបង្ការ ទប់ស្កាត់ជំងឺគ្រុនបក្សី រាំងស្កាត់វីរូសគ្រុនបក្សី បច្ចុប្បន្នសាខានាយកដ្ឋានចិញ្ចឹមសត្វ និងបសុពេទ្យខេត្តចាត់តាំងកសាង និងផ្សព្វផ្សាយផែនការត្រួតពិនិត្យ ម្ចាស់ការយកគំរូរបស់សត្វបក្សីដែលមានរោគសញ្ញាជ្រាបជំងឺ ឬសង្ស័យជ្រាបជំងឺគ្រុនបក្សីនៅបណ្តាភូមិសាស្រ្តដែលមាននិន្នាការខ្ពស់ (បណ្តាកន្លែង មូលដ្ឋានលក់ដូរ កន្លែងប្រមូលផ្តុំ មូលដ្ឋានសម្លាប់សត្វ។ល។) ដើម្បីធ្វើកោសល្យវិច័យបញ្ជាក់មូលហេតុបណ្តាលឲ្យជំងឺកើតឡើង ទាន់ពេលប្រកាសព្រមាន វិនិច្ឆ័យ កម្ទេចចោល ហ្វូងបក្សីដែលកើតជំងឺ ឬសង្ស័យជ្រាបជំងឺ វិជ្ជមានជាមួយវីរូសគ្រុនបក្សី A/H5N1, A/H5N6,  A/H5N8។ល។ តាមសេចក្តីកំណត់ ចង្អុលការបណ្តាដំណាក់ត្រួតពិនិត្យការដឹកជញ្ជូនចេញ ចូលខេត្ត បង្កើនការងារគ្រប់គ្រងពិនិត្យរោគជំងឺ ត្រួតពិនិត្យការដឹកជញ្ជូនបក្សី ផលិតផលអំពីសត្វបក្សីចេញ ចូលខេត្ត។ គិតតាំងពីថ្ងៃទី ០១-១០ មករា ខេត្តចាក់វ៉ាក់សាំងដល់ហ្វូងបក្សីបានជាង ៣០០.០០០ ក្បាល។ ដោយឡែកក្នុងឆ្នាំ ២០២១ ចលនាអ្នកចិញ្ចឹមចាក់បាន ១,៦៩ លានក្បាល ស្រូបយកអត្រា ២៣% នៃចំនួនហ្វូងបក្សី និងពិនិត្យសត្វបក្សី ១,៧១ លានក្បាលដែលដឹកជញ្ជូនចេញ ចូលខេត្ត។

បច្ចុប្បន្ននេះ អាស្រ័យអនុវត្តសង្គមូបនីយកម្ម ក្នុងការចាក់ថ្នាំបង្ការជំងឺគ្រុនបក្សី ម៉្លោះហើយអត្រាចាក់វ៉ាក់សាំងសម្រេចទាប ពិសេសគឺចំពោះបណ្តាគ្រួសារដែលចិញ្ចឹមរាត់រាយ។ សំណេះសំណាលជាមួយយើងខ្ញុំ អ្នកស្រី ថាច់ធីហង ប្រធានដំណាក់ចិញ្ចឹមសត្វ និងបសុពេទ្យស្រុកថ្កូវបានឲ្យដឹង៖ បច្ចុប្បន្ននេះលើភូមិសាស្រ្តស្រុកមានសត្វបក្សីប្រមាណ ៦០០ ពាន់ក្បាល ក្នុងនោះសំខាន់គឺហ្វូងមាន់ និងចំនួនគ្រួសារចិញ្ចឹមរាត់រាយស្រូបយកអត្រាជាង ៩០%។ ចាប់តាំងពីបានអនុវត្តសង្គមូបនីយកម្មក្នុងការចាក់ថ្នាំបង្ការគ្រុនបក្សី ការផ្សព្វផ្សាយ អនុវត្តចាក់ថ្នាំបង្ការឲ្យសត្វចិញ្ចឹមជួបការលំបាកច្រើន (សេចក្តីភ្ញាក់រលឹករបស់អ្នកចិញ្ចឹមមិនទាន់ខ្ពស់ គ្រួសារចិញ្ចឹមសត្វបក្សីមិនប្រមូលផ្តុំ ហ្វូងបក្សីរាត់រាយ។ល។) ម៉្លោះហើយជារៀងរាល់ឆ្នាំអត្រាចាក់ថ្នាំបង្ការគ្រុនបក្សីរបស់មូលដ្ឋានសម្រេចប្រមាណ ២០% នៃចំនួនហ្វូងបក្សី។ ការចាក់ថ្នាំបង្ការគ្រុនបក្សីប្រមូលផ្តុំតែក្នុងបណ្តាគ្រួសារចិញ្ចឹមដោយទ្រង់ទ្រាយធំ សំខាន់គឺទាចិញ្ចឹមឲ្យស៊ីចំណីតាមវាលស្រែ។

ចំពោះបណ្តាមូលដ្ឋានចិញ្ចឹមសត្វបក្សីតាមទ្រង់ទ្រាយធំ ចិញ្ចឹមប្រមូលផ្តុំគឺការងារចាក់ថ្នាំបង្ការគ្រុនបក្សីងាយស្រួលគ្រាន់បើ និងសម្រេចអត្រាខ្ពស់បើប្រៀបនឹងបណ្តាមូលដ្ឋានចិញ្ចឹមរាត់រាយ។ បានដឹងថា៖ នៅស្រុកកូវកែ ជារៀងរាល់ឆ្នាំហ្វូងបក្សីរបស់មូលដ្ឋានជាង ៧៥០.០០០ ក្បាល ក្នុងនោះ ចំនួនគ្រួសារចិញ្ចឹមបក្សីច្រើន (ពី ៥០០ ក្បាលឡើងទៅ) ប្រមាណ ២៥០.០០០ ក្បាល។

អ្នកស្រី សឺធីថាញ់ទ្រុក ប្រធានដំណាក់ចិញ្ចឹមសត្វ និងបសុពេទ្យស្រុកកូវកែចែករំលែក៖ បច្ចុប្បន្ននេះ បណ្តាគ្រួសារចិញ្ចឹមសន្សឹមៗតាមទិសដៅទ្រង់ទ្រាយធំ ប្រមូលផ្តុំ និងមានកសាងក្រោលចិញ្ចឹមនៅស្រុកកូវកែស្រូបយកអត្រាខ្ពស់បង្គួរ អាស្រ័យហេតុនោះ ការគ្រប់គ្រងហ្វូង និងចុះឈ្មោះក្នុងការអនុវត្តន៍ចាក់វ៉ាក់សាំងបង្ការគ្រុនបក្សីបានងាយស្រួល។ ក្នុងឆ្នាំ ២០២១ អនុវត្តចាក់ថ្នាំបង្ការគ្រុនបក្សីបាន ៤២០.៦៩៨ ក្បាល សម្រេច ៦៦,០៤% នៃចំនួនហ្វូងសត្វបក្សី។ ដោយឡែកក្នុងខែមករា ឆ្នាំ ២០២២ ចាក់ថ្នាំបង្ការគ្រុនបក្សីបាន ៥០.០០០ ក្បាល  នេះជាបណ្តាគ្រួសារចិញ្ចឹមមានទ្រង់ទ្រាយធំ (ជាង ៥០០ ក្បាលក្នុងមួយគ្រួសារ) ស្មើ ៩០%។

ដើម្បីអនុវត្តមានប្រសិទ្ធភាពក្នុងការងារគ្រប់គ្រង បង្ការ ទប់ស្កាត់រោគជំងឺលើហ្វូងសត្វចិញ្ចឹមនិយាយរួម លើហ្វូងសត្វបក្សីនិយាយដោយឡែក ក្នុងការពង្រីករបរចិញ្ចឹមសត្វត្រូវមានយុទ្ធសាស្រ្តត្រឹមត្រូវ អំពីគ្រោងផែនការ និងប្រកាសព្រមាន មានវិធីវិនិច្ឆ័យចំពោះអ្នកចូលរួមចិញ្ចឹមមិនស្ថិតក្នុងគ្រោងផែនការ។ ចិញ្ចឹមចម្រុះក្នុងបណ្តាតំបន់ប្រជាជនស្នាក់នៅ ឬចិញ្ចឹមរាត់រាយ មិនឆ្លើយតបតាមសំណូមអំពីការងារបង្ការ ទប់ស្កាត់រោគជំងឺក្នុងការចិញ្ចឹម៕

តាមដំណឹងពីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លទ្ធផលត្រួតពិនិត្យជំងឺគ្រុនបក្សីឆ្នាំ ២០២១ នៅនឹងទីផ្សារ កន្លែងប្រមូលទិញបក្សី ១០៣ កន្លែង របស់ ១៣ ខេត្ត ក្រុង (ធ្វើកោសល្យវិច័យ យកសំណាក ៤.១៤៤ សំណាកលើបក្សីជាង ២០.០០០ ក្បាល) ជាលទ្ធផលមាន ១.៥៦៦ សំណាកវិជ្ជមានជំងឺគ្រុនបក្សីប្រភេទ(អា) ១២៩ សំណាកវិជ្ជមាននឹងជំងឺគ្រុនបក្សី A/H5 ៤៦ សំណាក វិជ្ជមាននឹងជំងឺគ្រុនបក្សី A/H5N1 ៥៨ សំណាកវិជ្ជមានជំងឺគ្រុនបក្សី A/H5N6 ០៣ សំណាកវិជ្ជមានជំងឺគ្រុនបក្សី A/H5N8។

លទ្ធផលបានវិភាគឲ្យឃើញមាន ១.៤៧៨ សំណាកបានត្រួតពិនិត្យនៅនឹង ១៥ ខេត្ត ទីក្រុងក៏ពិនិត្យឃើញមាន ៣៥៦ សំណាកវិជ្ជមាននឹងប្រភេទគ្រុនបក្សី A/H9N2 ជាប្រភេទវីរូសអាចបណ្តាលឲ្យបន្ថយការផ្ដល់ពងលើសត្វបក្សី ទន្ទឹមនឹងនោះមាននិន្នាការរាលដាលឆ្លងមកមនុស្សទៀតផង៕

ប្រែសម្រួល៖ តឹងង៉ុក

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.