• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ផ្លាស់ប្តូរវិធីសាស្រ្តចិញ្ចឹមសត្វក្នុងស្ថានភាពរោគជំងឺរលាកដុំពកស្បែកលើគោក្របី

08/10/2021 10:30

ជាមួយហ្វូងគោនាពេលបច្ចុប្បន្នជាង ៥០.០០០ ក្បាល ស្រូបយក ១/៤ នៃចំនួនហ្វូងគោទូទាំងខេត្ត ស្រុកកូវង៉ាងជាមូលដ្ឋានមានចំនួនហ្វូងគោច្រើនបំផុតរបស់ខេត្ត។ លោកង្វៀងវ៉ាំងង៉ា ប្រធានគណៈកម្មាធិការប្រជាជនស្រុកកូវង៉ាងបានឲ្យដឹងថា៖ សត្វគោមិនត្រឹមតែជួយបំបាត់ភាពក្រីក្រហើយនៅទាំងជាសត្វចិញ្ចឹមសំខាន់ផ្ដល់តម្លៃសេដ្ឋកិច្ចខ្ពស់ លំនឹង ស្ថិរភាពក្នុងការអនុវត្តទិសដៅបំបាត់ភាពក្រីក្រ កសាងជនបទថ្មីនៅស្រុកកូវង៉ាងទៀតផង។

ថ្នាក់ដឹកនាំស្រុកកូវង៉ាងអញ្ជើញទៅត្រួតពិនិត្យហ្វូងគោកើតជំងឺ។ ឌិញកាញ់

ក្នុង ១៥/១៥ ឃុំ ទីប្រជុំជនកូវង៉ាងរបរចិញ្ចឹមបានបង្កបង្កើតនិងរីកចម្រើនជាយូរមកហើយ។ ជាពិសេសនៅតំបន់ដីផ្នោរខ្សាច់នៃបណ្តាឃុំតំបន់ជនរួមជាតិខ្មែរដូចជា៖ ឡុងស៊ើង ថាញ់ ហ្វាស៊ើង ហ៊ីបហ្វា គីមហ្វា ញីទ្រឿង ទ្រឿងទ័រ។ល។ គោ “ជាសត្វចិញ្ចឹមសំខាន់” រួមចំណែកជួយឲ្យមាមីងកសិករបន្ថយភាពក្រីក្រស្ថិរភាព លំនឹងប្រភពចំណូលនិងឈានឡើងធូរធា។ ថ្វីត្បិតដូច្នោះក្ដី ក្នុងស្ថានភាពអាកាសធាតុប្រែប្រួល ផលិតកសិកម្មនិយាយរួម ការចិញ្ចឹមសត្វនិយាយដោយឡែក ក្នុងនោះមានការចិញ្ចឹមគោកំពុងប្រឈមមុខនឹងការលំបាកសាកល្បងនៃផលវិបត្តិចំពោះរោគជំងឺរលាកដុំពកស្បែកលើគោក្របីរាលដាលបណ្តាលឲ្យកសិករស្រុកកូវង៉ាងត្រូវបង់ខាតទុនរាប់សិបពាន់លានដុង។ ក្នុងលើកប្រកបការងារត្រួតពិនិត្យជាក់ស្តែងការបង្ការ ទប់ស្កាត់រោគជំងឺរលាកដុំពកស្បែកលើគោក្របីនៅឃុំញីទ្រឿង ទ្រឿងទ័រ លេខាគណៈកម្មាធិការបក្សស្រុក ត្រឹងធីគីមជុង និងប្រធានគណៈកម្មាធិការប្រជាជនស្រុកកូវង៉ាងទទួលបានព័ត៌មាន និងសំណើជាច្រើនរបស់បណ្តាគ្រួសារចិញ្ចឹមគោ។ ស្ថិតលើមូលដ្ឋាននោះ គ្រួសារមាមីងកសិករជាច្រើនបានស្នើឲ្យរដ្ឋសកម្មឧបត្ថម្ភចាក់ថ្នាំបង្ការជំងឺ ណែនាំបណ្តាវិធីសាស្រ្តបង្ការព្យាបាលរោគជំងឺដល់ហ្វូងគោ សំដៅកាត់បន្ថយការឆ្លងរាលដាលរោគជំងឺទូលំទូលាយ។ លោកមាថាច់យឿង ស្នាក់នៅភូមិផ្នោរលើ(អា) ឃុំញីទ្រឿងមានបទពិសោធន៍ជាង ៣០ ឆ្នាំក្នុងការចិញ្ចឹមគោមេ គោសាច់បានឲ្យដឹងថា៖ ក្នុងបណ្តាឆ្នាំកន្លងអាស្រ័យមានគោលនយោបាយឧបត្ថម្ភរបស់រដ្ឋម្ល៉ោះហើយគ្រួសារបានធនាគារគោលនយោបាយសង្គមស្រុកឲ្យបុលទុនអាទិភាព ៨០ លានដុងសម្រាប់ចិញ្ចឹមគោ ០៨ ក្បាល។ ប៉ុន្មានឆ្នាំមុនហ្វូងគោតែងមានកម្លាំងមាំមួន ជារៀងរាល់ឆ្នាំលក់ចេញពី ៤-៥ ក្បាល ចំណេញពី ៦០-៧០ លានដុង។ ឆ្នាំនេះជំងឺរលាកដុំពកស្បែកកើតឡើងលើហ្វូងគោ ០៨ ក្បាលរបស់គ្រួសារមាន ០៣ ក្បាលត្រូវជ្រាបជំងឺ ក្នុងនោះមានគោ ០១ ក្បាលងាប់បណ្តាលឲ្យខាតរាប់សិបលានដុង។ ដូចជាគ្រួសារបងយឿងដែរ ហ្វូងគោ ០៩ ក្បាលរបស់គ្រួសារបងស្រី ថាច់ធីសីផា ស្នាក់នៅភូមិអំពាំងសាន្ត ឃុំទ្រឿងទ័រក៏មានគោ ០៣ ក្បាលត្រូវជ្រាបជំងឺរលាកដុំពកស្បែក។ អាស្រ័យបានកម្មាភិបាលបច្ចេកទេសស្រុក ឃុំឧបត្ថម្ភបង្ការព្យាបាលជំងឺបានទាន់ពេល ម្ល៉ោះហើយរោគជំងឺលើហ្វូងគោបានជាសះស្បើយ មិនបង់ខាតច្រើន។ ផ្តើមពីការទៅត្រួតពិនិត្យជាក់ស្ដែងការងារបង្ការ ទប់ស្កាត់ជំងឺរលាកដុំពកស្បែកលើគោក្របីនៅឃុំញីទ្រឿង ទ្រឿងទ័រ លេខាគណៈកម្មាធិការបក្សស្រុក ត្រឹងធីគីមជុង ចង្អុលការឲ្យផ្នែកកសិកម្ម និងបណ្តាឃុំអនុវត្តល្អជាងទៀតការងារចាក់ថ្នាំបង្ការជំងឺ ចលនាមាមីងឲ្យអនាម័យរោងក្រោលចិញ្ចឹម។ ចំពោះបណ្តាមូលដ្ឋានដែលកើតរោគជំងឺត្រូវគ្រប់គ្រង កំណត់តំបន់ម៉ត់ចត់ កាត់ផ្តាច់តំបន់រោគមិនទុកឲ្យឆ្លងរាលដាលទូលំទូលាយ។ បង្កើតបណ្តាប៉ុស្តិ៍ត្រួតពិនិត្យជំងឺ គ្រប់គ្រងត្រួតពិនិត្យចាប់តាំងពីការដឹកជញ្ជូន សម្លាប់សត្វពាហនៈលើភូមិសាស្រ្ត។ ចង្អុលការបង្ការ ទប់ស្កាត់រោគជំងឺរលាកដុំពកស្បែកលើគោក្របី។ ប្រធានគណៈកម្មាធិការប្រជាជនស្រុក ង្វៀងវ៉ាំងង៉ា បានឲ្យដឹងថា៖ ក្នុងបណ្តាឆ្នាំកន្លង សត្វគោបានរួមចំណែកបំបាត់ភាពក្រីក្រមានប្រសិទ្ធភាពក្នុងតំបន់ជ្រៅ តំបន់ជនរួមជាតិខ្មែរ។ អាស្រ័យហេតុនោះបណ្តាឃុំឡុងស៊ើង ញីទ្រឿង គីមហ្វា ថាញ់ហ្វាស៊ើង វិញគីម ទ្រឿងទ័រ ធ្វឹងហ្វា ហ៊ីបមីដុង ក្នុងនោះ ឃុំទ្រឿងទ័រ និងញីទ្រឿងជាមូលដ្ឋានមានចំនួនគោជ្រាបជំងឺច្រើនបំផុត ជំរុញការងារចាក់វ៉ាក់សាំងបង្ការជំងឺដោយឥតគិតថ្លៃដល់គ្រួសារអ្នកចិញ្ចឹមគោ។ បំផុសចលនាគ្រួសារចិញ្ចឹមចាក់វ៉ាក់សាំងបង្ការជំងឺតាមរូបភាពសង្គមូបនីយកម្ម។ គប្បីយកចិត្តទុកដាក់រយៈពេលខាងមុខគឺ ផ្តើមពីរោគជំងឺរលាកដុំពកស្បែកលើគោក្របីបានដាក់ចេញទស្សនៈថ្មីដល់ការងារគ្រប់គ្រងរដ្ឋ អ្នកវិទ្យាសាស្រ្ត ពិសេសគឺកសិករគប្បីផ្លាស់ប្តូរវិធីសាស្រ្តចិញ្ចឹមក្នុងដំណាក់កាលថ្មី។ ចិញ្ចឹមគោតាមទម្លាប់ប្រពៃណីបុរាណបានលេចធ្លោចំណុចអន់ខ្សោយជាច្រើនក្នុងការងារបង្ការទប់ស្កាត់ជំងឺចំពោះស្ថានភាពមិនអំណោយផលរបស់អាកាសធាតុប្រែប្រួល។ លោកឡេវ៉ាំងភី ប្រធានការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុកកូវង៉ាងឲ្យដឹង៖ បច្ចុប្បន្ននេះ លើភូមិសាស្រ្តស្រុកមានគោ ២១១ ក្បាលត្រូវជ្រាបជំងឺរលាកដុំពកស្បែក ក្នុងហ្វូងគោ ៦៣៤ ក្បាល របស់គ្រួសារអ្នកចិញ្ចឹម ១១៤ គ្រួនៅលើភូមិសាស្រ្ត ១២/១៥ ឃុំ ទីប្រជុំជន។ ក្នុងនោះ មានគោ ១២ ក្បាលងាប់ដោយសារជំងឺ  មានគោ ៧៦ ក្បាលបានព្យាបាលជាសះស្បើយពីជំងឺ និងមានគោ  ១២៣ ក្បាលកំពុងព្យាបាល។ ដើម្បីទប់ស្កាត់មានប្រសិទ្ធភាពរោគជំងឺរលាកដុំពកស្បែកលើគោក្របី ផ្នែកកសិកម្មស្រុកសហការជាមួយបណ្តាផ្នែកជំនាញរបស់ខេត្តចាត់ឲ្យកម្មាភិបាលបសុពេទ្យចុះទៅមូលដ្ឋាន ឧបត្ថម្ភ ត្រួតពិនិត្យ ទាន់ពេលពិនិត្យឃើញ កំណត់តំបន់ សំបុកមេរោគ និងចលនាប្រជាជនឲ្យចាក់វ៉ាក់សាំងបង្ការជំងឺ។ គិតមកទល់ពេលនេះស្រុកចាក់ថ្នាំបង្ការជំងឺឲ្យគោបាន ៣៦.៧១០/៤៣.៧៩០ ក្បាល បាញ់ថ្នាំរម្ងាប់មេរោគជូនគ្រួសារចិញ្ចឹមគោ ១០.១៦០ គ្រួ ដោយមានចំនួនគោ ២៤.៤៥៩ ក្បាល លើផ្ទៃដី ៨៦០.៤០០ ម៉ែត្រក្រឡា៕

ឌិញកាញ់-តឹងង៉ុក

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Công tác chuẩn bị vận hành mô hình chính quyền cấp xã mới tại Càng Long

Hội nghị góp ý dự thảo báo cáo chuẩn bị Hội nghị Tỉnh ủy lần thứ 22

Vận hành thử nghiệm hoạt động của Trung tâm Phục vụ hành chính công xã Trà Cú (mới)

Sẵn sàng bước vào Kỳ thi tốt nghiệp trung học phổ thông

Hoạt động nổi bật trong tuần (từ ngày 16 - 22/6/2025)

Phát huy hiệu quả hoạt động hỗ trợ phụ nữ khởi nghiệp

HĐND huyện Càng Long: Phát huy vai trò trung tâm, đại diện cho ý chí, nguyện vọng của Nhân dân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.