• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ផ្លាស់ប្តូរការផលិត បង្កើនលទ្ធផលសេដ្ឋកិច្ចជូនជនរួមជាតិខ្មែរ

16/05/2023 09:00

ដើម្បីពង្រីកការផលិតកសិកម្មតាមទិសដៅស្ថិរភាព បង្កើនជីវភាព ប្រជាជន បក្ខភាគ គណៈកម្មាធិការប្រជាជនឃុំង៉ាយស្វៀង ស្រុកថ្កូវបានអនុវត្តរវៀសរវៃ បណ្តា គោលនយោបាយឧបត្ថម្ភរបស់ខេត្ត និងស្រុក ក្នុងការផ្លាស់ប្ដូរពូជដំណាំ សត្វចិញ្ចឹមដែលមានតម្លៃសេដ្ខកិច្ច ពង្រីកតាមទិសដៅបង្កើតកន្សោមមុខទំនិញ ដែលមានតម្លៃសេដ្ឋកិច្ច និងធានាសុវត្តិភាពអនាម័យ អាហារ។

     ក្នុងការផលិតកសិកម្ម ឃុំបានរៀបចំរដូវកាល ពូជដំណាំ និងនាំយកយន្តូបនីយកម្មព្រមៗ គ្នាទៅក្នុងការផលិត បង្កើនការផលិតពី ០២​ រដូវ ឡើង ៣ រដូវ។ គិតតាំងពីឆ្នាំ ២០២២ មកដល់បច្ចុប្បន្ន ទូទាំងឃុំបង្វែរដីផលិតស្រូវមិនសូវមានផល ចំនួន ២០,៥ ហិកតា មកដាំបណ្តាដំណាំ ចិញ្ចឹមសត្វផ្សេងៗ សហការបើកវគ្គហ្វឹកហាត់បច្ចេកទេសដាំដំណាំ ចិញ្ចឹមសត្វបាន ២៩ លើក ដោយមានកសិករ ៩៦២ លើកនាក់ចូលរួម ចុះពូជដំណាំបាន ២៣០ ហិកតា។ល។ ប្រភពចំណូលមធ្យមរបស់មនុស្សម្នាក់ក្នុងឆ្នាំ ២០២២ សម្រេច ៥៥,១៤ លានដុង។

ទម្រង់ចិញ្ចឹមគោរបស់បងថាច់បាក។

     យោងលើលក្ខណៈធម្មជាតិដែលផ្តល់ឲ្យនោះ ទើបទម្រង់ចិញ្ចឹមគោមេនៅឃុំង៉ាយស្វៀង បានវាយតម្លៃជាទម្រង់មួយនាំមកលទ្ធផលសេដ្ឋកិច្ចខ្ពស់ និងជួយឲ្យជ​នរួមជាតិខ្មែរជាច្រើនគ្រួសារ ឈានឡើងរួចផុតពីភាពក្រីក្រ។ ក្នុងពេលនោះ ទុនវិនិយោគសម្រាប់ការចិញ្ចឹមសត្វតិច សត្វមិនសូវកើតមានជំងឺ។

     លោកមា ថាច់បាក នៅភូមិពាមបួន ឲ្យដឹង៖​ គ្រួសារខ្ញុំមានដីស្រែ ១៤ កុង។ រដូវស្រូវសម្រកឆ្នាំ ២០២៣ កន្លងហើយនេះ ខ្ញុំផលិតពូជស្រូវមានគុណភាពខ្ពស់ OM៤៩០០ អនុវត្តទម្រង់ “គប្បីអនុវត្ត ១ យ៉ាង” គឺប្រើពូជស្រូវបានពិនិត្យ និង “បន្ថយ ០៥ យ៉ាង” គឺបន្ថយចំនួនគ្រាប់ពូជ បន្ថយថ្នាំការពាររុក្ខជាតិ បន្ថយចំនួនជី បន្ថយទឹក បន្ថយការខូចខាតក្រោយពេលប្រមូលផល។ លទ្ធផល ក្នុងមួយហិកតា ខ្ញុំប្រមូលផលបាន ៦,៥ តោន លក់ជាមួយតម្លៃ ៦.៨០០ ដុងក្នុងមួយគីឡូក្រាម ក្រោយពេលទូទាត់ប្រាក់ចំណាយរួចស្រេច លើផ្ទៃដីផលិត ១៤ ​កុងខ្ញុំទទួលបានប្រាក់ចំណេញ ២១ លានដុង។ ខ្ញុំនៅទាំងឆ្លៀតយកចំបើង និង ដាំស្មៅជំវិញផ្ទះសម្រាប់ចិញ្ចឹគោសាច់ ០៨ ក្បាល ពេលទូទាត់ប្រាក់ចំណាយរួចស្រេច ក្នុងមួយឆ្នាំនៅចំណេញជាង ៨០​លានដុង។

     សមមិត្ត វ៉វ៉ាំងដៃ  អនុលេខាគណៈកម្មាធិការបក្សឃុំង៉ាយស្វៀង ឲ្យដឹង៖ ទន្ទឹមជាមួយសក្តានុពលគឺការផលិតស្រូវ ដាំអំពៅ និងចិញ្ចឹមជលផល ទូទាំងឃុំនៅមានហ្វូងគោ ៤.២៥៨ ក្បាល ជ្រូក ២.៣៦៧ ក្បាល បសុសត្វ ៨២.១២០ ក្បាល និងផ្ទះចិញ្ចឹមសត្វត្រចៀកកាំ ១២ ខ្នង។​ ឃុំមានដីដាំស្មៅ ១៨៥ ហិកតា បរិមាណ ផលបាន ១១.៦៥៥ តោន តាមតម្លៃប៉ាន់ស្មាន ៣២ ពាន់លានដុង។ អាស្រ័យអនុវត្តព្រមៗគ្នា បណ្តាវិធានការ និងពង្រីកស្មារតីឈានមុខរបស់កម្មាភិបាលបក្ខជន ទើបឃុំសម្រេចបានលទ្ធផលសំខាន់ៗមួយចំនួន ក្នុងការពង្រីកសេដ្ឋកិច្ច ជីវភាពរបស់ជនរួមជាតិខ្មែរនៅលើភូមិសាស្ត្រកាន់តែបានលើកកម្ពស់។​​ ជាពិសេសគឺប្រជាជនមិនទន្ទឹងចាំការឧបត្ថម្ភរបស់រដ្ឋអំណាចនៅមូលដ្ឋាន ខិតខំពង្រីកសេដ្ឋកិច្ចគ្រួសារ​រួមចំណែកបរិច្ចាគដីដើម្បីកសាងជនបទថ្មី។ ក្នុងរយៈកាលខាងមុខនេះ ឃុំនឹងបន្តផ្លាស់ប្ដូរពូជដំណាំសត្វចិញ្ចឹម និងចាត់ទុកនេះជាភារកិច្ចមួយមានតួនាទីសំខាន់ ក្នុងប្រព័ន្ធនយោបាយ ដើម្បីបង្កើនប្រភពចំណូលជូនប្រជាជន៕

អត្ថបទ‑រូបថត៖ សុខា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.