• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 05/10/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ផលិតផល OCOP៖ នំបំពង់ជាគ្រឿងបរិភោគមានរសជាតិរបស់ភូមិកំណើត

06/11/2020 08:24

ផលិតផលនំបំពង់របស់មូលដ្ឋានផលិតនំលាជ នំជីក្វឹក អាស្រ័យពូដាំងវ៉ាំងស៊ើង នៅឃុំអាងទ្រឿង(អា) ស្រុកកាងឡុងធ្វើម្ចាស់បានទទួលស្គាល់ជាផលិតផលផ្កាយ ៣ ឆ្នាំ ២០១៩។

               លោកដាំងវ៉ាំងស៊ើង ម្ចាស់មូលដ្ឋានផលិតនំលាជ នំជីក្វឹក បានឲ្យដឹង៖ មុននេះប្រមាណ ៣០ ឆ្នាំ ជារៀងរាល់ថ្ងៃខុំតែងទៅយកនំលាជ ផលិតអំពីអង្ករ នំបំពង់ដើម្បីយកទៅលក់ពាសពេញដោយទោចក្រយានហើយសន្សឹមៗប្រិតសំចៃប្រាក់ទុនទិញបានម៉ាស៊ីនផលិតនំបំពង់ (ម៉ាស៊ីនចាស់) ប្រកបរបរផលិតនំបំពង់ចិញ្ចឹមគ្រួសារ។ នំមានទ្រង់ទ្រាយជាបំពង់មូល (មានបន្ទាត់កាត់ផ្ចិត ២,៥ សង់ទីម៉ែត្រ) ខាងក្នុងរហូង ប្រវែងរបស់នំអាចកាត់តាមចិត្ត មើលហាក់ដូចជាបំពង់បានជាហៅថានំបំពង់។ នំនេះឆ្ងាញ់ពិសារបំផុតគឺពេលទើបធ្វើហើយរួចស្រេច ពីព្រោះវានៅរក្សាបានកម្រិតស្រួយ។

មូលដ្ឋានផលិតនំបំពង់ជីក្វឹក។ រូបថត៖ ហុងញុង

               របៀបធ្វើនំបំពង់សាមញ្ញ រហ័សហើយឈ្ងុយឆ្ងាញ់ ស្រួយនិងក្សោះ ម៉្លោះហើយមិនត្រឹមតែទាក់ទាញកុមារ រីឯមនុស្សធំក៏សម្គាល់ថានេះជាគ្រឿងបរិភោគគាប់ចិត្តដែរ ប៉ុន្តែមិនចាំបាច់ចំណាយប្រាក់ច្រើនតម្លៃត្រឹមតែ ១០.០០០ ដុងក្នុងមួយកញ្ចប់ (ប្រមាណ ៧០ បំពង់ មួយបំពង់ៗប្រវែងប្រមាណ ៤០ សង់ទីម៉ែត្រ)។ មានមនុស្សជាច្រើនផលិតនំបំពង់ដែរប៉ុន្តែមិនមែននណាក៏ធ្វើបានឆ្ងាញ់ទាំងអស់នោះទេ។ សំខាន់គឺចេះរបៀបច្របល់សារជាតិឲ្យស្មើ ស្ទង់កម្រិតក្តៅរបស់ម៉ាស៊ីនដើម្បីនំឆ្អិនស្មើ មិនខ្លោច អង្ករដែលយកមកផលិតនំមិនស្វិតពេកនំក្សោះ ស្រួយ ឈ្ងុយ ផ្អែម និងម្លាន់។

                ដើម្បីរក្សាបានរបរធ្វើនំបំពង់ និងប្រជែងលើទីផ្សារទាមទារនំធ្វើចេញត្រូវធានាអនាម័យសុវត្ថិភាពគ្រឿងបរិភោគ មានរូបភាពកញ្ចប់ ស្អាតនិងកសាងបានស្លាកសញ្ញា។ ឆ្នាំ ២០១៥ ប្តីប្រពន្ធបងដាំងវ៉ាំងស៊ើង សម្រេចចិត្តបើកទូលាយរបរធ្វើនំបំពង់ហើយចុះឈ្មោះជាមូលដ្ឋានផលិតនំលាជ នំជីក្វឹក។ តាំងពីពេលប្រកបរបរលក់នំរហូតដល់បើកបានមូលដ្ឋានពូស៊ើងនៅតែយកចិត្តទុកដាក់ដល់គុណភាពរបស់នំជានិច្ច ម៉្លោះហើយការរកស៊ីរបស់មូលដ្ឋាននេះពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើន ទីផ្សារក៏បានបើកទូលាយជាងមុន ម៉្លោះហើយមូលដ្ឋានត្រូវការពលករច្រើន ផ្តើមពីនោះរួមចំណែកដោះស្រាយការងារធ្វើជូនពលករនៅមូលដ្ឋាន។ តាមមីងដងធីង៉ី (ប្រពន្ធរបស់ពូស៊ើង) តាំងពីពង្រីកឡើងជាមូលដ្ឋានផលិត មួយថ្ងៃៗជួយដោះស្រាយការងារធ្វើឲ្យពលករ ២៥ នាក់ ខ្លះមើលម៉ាស៊ីន ខ្លះរៀបនំចូលកញ្ចប់​នីឡុង ខ្លះរៀបនំចូលក្នុងធុង។ល។ ក្នុងមួយថ្ងៃម្នាក់ៗមានប្រភពចំណូល ២០០.០០០ ដុង។

               “សំដីល្អល្បីល្បាញឆ្ងាយ” ម្ល៉ោះហើយពីមួយថ្ងៃទៅមួយថ្ងៃមានអតិថិជនជាច្រើននៅក្នុងនិងក្រៅស្រុកមកដាក់ទិញនំបំពង់របស់មូលដ្ឋាន។ បច្ចុប្បន្ននេះ ផលិតផលនំបំពង់ជីក្វឹកមិនត្រឹមបានអ្នកប្រើប្រាស់ក្នុងខេត្តចូលចិត្តហើយនៅទាំងមានមុខនៅគ្រប់ទីផ្សារនៃបណ្តាខេត្តភូមិភាគខាងលិច ដូចជា៖ តីណិញ ដុងណាយ បិញធ្វឹង បិញភឿក។ល។ ក្រៅពីផលិតផលនំលាជ នំបំពង់ មូលដ្ឋានផលិតនំលាជជីក្វឹកនៅទាំងផ្គត់ផ្គង់ឲ្យអ្នកប្រើប្រាស់បណ្តាប្រភេទនំឆ្ងាញ់ៗផ្សេងជាច្រើនទៀត ដូចជានំលាជអង្ករ លាជមី សាច់សំឡី។ល៕

ប្រែសម្រួល៖ តឹងង៉ុក

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.