• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ផលិតផល OCOP សន្សឹមៗលើកកម្ពស់ពាណិជ្ជសញ្ញា

05/11/2021 08:36

ឆ្នាំ ២០២១ លើភូមិសាស្រ្តខេត្ត មានផលិតផល ២៦ មុខរបស់ឆ្នាំ ២០២០ បានទទួលស្គាល់សម្រេចសម្បទា OCOP អ្នកផលិត ១៦ កន្លែង។ ចាប់ពីពេល ចូលរួមកម្មវិធី OCOP ភ្លាម អ្នកផលិតទាំងនោះ បានម្ចាស់ការប្រើប្រាស់វិទ្យាសាស្រ្ត បច្ចេកទេស ក៏ដូចជាវិនិយោគឧបករណ៍ទៅក្នុងចង្វាក់ផលិត ខិតខំកែលម្អ លទ្ធភាពពង្រីកទីផ្សារសម្រាប់ផលិតផលដើម្បីលើកកម្ពស់គុណភាព សម្រេចគំរូពេញលេញ ពហូសណ្ឋានផលិតផល។

បងស្រីថាច់ធីយី(ខាងឆ្វេង)កំពុងវេចនំ។ រូបថត៖ ម៉ឹងក្វឹង

ផលិតផលនំងអន្សមជ្រូករបស់មូលដ្ឋានផលិត ៩ យី នៅភូមិហ្វាហាវ ឃុំភឿកហាវ ស្រុកចូវថាញ់បានរៀបចំណាត់ប្រភេទផ្កាយ ៣ នៅដើមឆ្នាំ ២០២១។ នេះជាសញ្ញាគួរឱ្យរីរាយ សន្សឹមៗអះអាងនូវពាណិជ្ជសញ្ញាលើទីផ្សារ។

អ្នកស្រី ថាច់ធីយី ម្ចាស់មូលដ្ឋាននំអន្សមជ្រូក ៩ យីបានឱ្យដឹង៖ ក្រោយពេលបានទទួល ស្គាល់ផលិតផល OCOP ភ្លាម មូលដ្ឋានបង្កើនការផ្សព្វផ្សាយ បើកទូលាយទីផ្សារលក់ដូរលើបណ្តាញសង្គម។ គិតមកទល់ពេលនេះ ផលិតផលមានវត្តមាននៅតាមបណ្តាទីផ្សារក្នុង និងក្រៅខេត្ត ប្រាក់ចំណូលធ្វើអាជីវកម្មកើនទ្វេដង ប្រៀបជាមួយពេលមិនទាន់បានទទួលស្គាល់។ ទោះជាដូច្នោះក៏ដោយ អាស្រ័យអាសន្នរោគកូវីដ‑១៩ ប្រែប្រួលស្មុគស្មាញ ម៉្លោះហើយមូលដ្ឋានជួបការលំបាកច្រើន ទោះជាមានចំនួនផលិតផលថយចុះក្នុងរយៈពេលគម្លាតសង្គមក៏ដោយ ប៉ុន្តែរៀងរាល់សប្តាហ៍ មូលដ្ឋាននៅតែទទួលលិខិតកក់ទំនិញរបស់អតិថិជននៅក្រៅខេត្ត។ ទន្ទឹមនឹងនោះ មូលដ្ឋានម្ចាស់ការទិញរថយន្តសម្រាប់ដឹកជញ្ជូននំអន្សមជ្រូកប្រគល់ជូនអតិថិជន  ម៉្លោះហើយបន្ថយបានប្រាក់ចំណាយ ទីផ្សារលក់ដូរមានលំនឹងបង្គួរ។

កម្មវិធី OCOP បាននាំមកតម្លៃសកម្ម រួមចំណែកលើកកម្ពស់ពាណិជ្ជសញ្ញាផលិតផលរបស់មូលដ្ឋាន។ ផ្តើមពីជោគជ័យនោះ អ្នកស្រីយី មិនបង្អង់កែលម្អ ផ្លាស់ថ្មីដើម្បីលើកកម្ពស់គុណភាពនំ។ ក្រៅពីវត្ថុធាតុសម្រាប់វេចនំដូចជា អង្ករដំណើប  ចេក សណ្តែកបាយ សាច់ជ្រូក  អ្នកស្រីយីនៅទាំងកែលម្អ បំពេញបន្ថែមវត្ថុធាតុ ស្នូលនំ ដូចជាពងទាប្រៃ សាច់ក្រក និងបណ្តាពណ៌អាហារធម្មជាតិដូចជាស្លឹកងប់ជាដើម បង្កជាពណ៌នំប្រាំពណ៌ដើម្បីឆ្លើយតបទៅនឹងតម្រូវការចំណង់ចំណូលចិត្តកាន់តែខ្ពស់ និងសម្បូរបែបបម្រើដល់អ្នកប្រើប្រាស់។ គិតជាមធ្យម ក្នុងមួយថ្ងៃមូលដ្ឋានផលិតពី ៤០០‑៥០០ នំ លក់ដោយតម្លៃនំនីមួយៗពី ៦០.០០០‑៧០.០០០ ដុង ទទួលបានប្រាក់ចំណេញ 0១ លានដុងក្នុងមួយថ្ងៃ ដោះស្រាយការងារធ្វើជូនពលករ ១០ នាក់ ម្នាក់ៗក្នុងមួយថ្ងៃទទួលបានប្រាក់ចំណូល ២០០.០០០ ដុង។

ដើម្បីផលិតផលនំអន្សមកាន់តែល្បីរន្ទឺទៅតាមទីផ្សារជាងទៀត នៅពេលខាងមុខ មូលដ្ឋានបន្តវិនិយោគឧបករណ៍ខ្សែចង្វាក់ផលិតដូចជា ម៉ាស៊ីនបង្វិល និងលាយអង្ករដំណើប ម៉ាស៊ីនច្របល់ស្នូល និងកែប្រែគំរូទ្រង់ទ្រាយ ស្រោមកញ្ចប់ដើម្បីធ្វើជាជំនូនអំណោយ ជាសន្សឹមៗផ្លាស់ថ្មីផលិតផលឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។

នំក្រៀបទឹកដោះខ្ទិះដូងរបស់មូលដ្ឋានផលិតតាមហៀង នៅភូមិចាវ៉ា ឃុំវិញគីម ស្រុកកូវង៉ាង ​ បានរៀបចំណាត់ប្រភេទផ្កាយ ៣។  តាមសំដីរបស់អ្នកស្រី​ត្រឹងធីហៀង ម្ចាស់មូលដ្ឋានផលិតនំក្រៀបទឹកដោះខ្ទិះដូង៖ អាស្រ័យជារបរស្នងបន្ត ម៉្លោះហើយការជ្រើសរើសវត្ថុធាតុមានភាពតានតឹង បំផុតគឺអង្ករប្រើប្រាស់ជាប្រភេទអង្ករសម្រិតសម្រាំងពិសេស រួមជាមួយវត្ថុធាតុដូងដែលមាន​សាច់ក្រាស់ កោសឱ្យល្អិតរួចពូតយកទឹកដាក់ចូលអង្ករកិនឱ្យទៅជាម្សៅ។ បន្ទាប់មកយកម្សៅទៅស្រោបធ្វើយ៉ាងណាឱ្យមូល និងកម្រាស់ស្តើងស្មើគ្នា រួចយកហាលលើបណ្តាបន្ទាសធ្វើដោយខ្នងចាក។ រសជាតិនំក្រៀបទឹកដោះខ្ទិះដូងរបស់មូលដ្ឋានគឺរូបមន្តស្នងបន្តមានរយៈពេលជាង ៤០ ឆ្នាំ​មកហើយ អស់រយៈពេលជាច្រើនឆ្នាំខិតជិតទៅរកទីផ្សារ បច្ចុប្បន្នបានអ្នកប្រើប្រាស់ជាច្រើននិយមចូលចិត្ត។ ក្តីរីករាយធំបំផុតរបស់មូលដ្ឋានលើក​នេះ គឺការដែលបានទទួលស្គាល់ជាផលិតផល OCOP ជាវគ្គសំខាន់មួយជួយឱ្យផលិតផលរបស់មូលដ្ឋានលើកកម្ពស់កិត្យានុភាពលើទីផ្សារ។ នេះជាជោគជ័យជំហានដំបូងរបស់មូលដ្ឋានក្រោយពេលជាច្រើនឆ្នាំខិតខំ រួចបានឈរជើងនឹងនរលើទីផ្សារក្នុងប្រទេស និងឆ្ពោះទៅទីឆ្ងាយនៃទីផ្សារពិភពលោកយ៉ាងឆាប់នាពេលខាងមុខជាមួយផលិតផលមានប្រិយភាព និងគុណភាពដែលមូលដ្ឋានតែងបានចាត់ថាមានសារៈសំខាន់បំផុត។ ពង្រីកកម្លាំងព្រៀបរយៈពេលកន្លង ទន្ទឹមជាមួយការវិនិយោគសម្ភារៈ ឧបករណ៍ថ្មីដូចជា៖ ម៉ាស៊ីនគាបយកខ្ទិះដូង ម៉ាស៊ីនបឺតខ្យល់ធូលីដើម្បីលើកកម្ពស់ទិន្នផល​ គុណភាពផលិតផល ឆ្លើយតបបណ្តាលិខិតកក់ទំនិញកាន់តែកើនឡើងរបស់អតិថិជន។ មូលដ្ឋានមិនបង្អង់ផ្សព្វផ្សាយ បើកទូលាយទីផ្សារ។

បងស្រី ត្រឹងធីហៀង បង្ហាញវិសេសផលរបស់ត្រាវិញ។ រូបថត៖ ម៉ឹងក្វឹង

ដើម្បីបានក្លាយជានំក្រៀបទឹកដោះខ្ទិះដូងមានរសជាតិឈ្ងុយឆ្ងាញ់ដូចបច្ចុប្បន្ន គឺជាដំណាក់កាលអនុវត្តប្រកបដោយភាពលំបាក។ ចាប់ពីជ្រើសរើសវត្ថុធាតុល្អ មានគុណភាពដើម្បីនំមានរសជាតិឈ្ងុយឆ្ងាញ់នោះ ការកិននំទាមទារអ្នកសហការត្រូវមានដៃប៉ិនប្រសប់ និងទាំងការជក់ចិត្ត ក្នុងនោះដើម្បីនំបានមូលស្អាត មិនក្រាស់ មិនស្តើង ខ្នាតនំដូចគ្នា នំនីមួយៗស្មើគ្នា នៅពេលឆ្អើរ ឬក៏ចៀនឆ្អិនស្មើ លឿងស្រស់ យ៉ាងជក់ចិត្ត។ ជារៀងរាល់ឆ្នាំ មូលដ្ឋានផលិតនំក្រៀបប្រមាណ ៦៣.០០០ នំ ( ៣១,៥ តោន) ផ្គត់ផ្គង់ឱ្យទីផ្សារក្នុង និងក្រៅខេត្ត។ ទោះជាដូច្នោះក៏ដោយ ឆ្នាំ ២០២១ អាស្រ័យឥទ្ធិពលនៃអាសន្នរោគកូវីដ‑១៩ ម៉្លោះហើយចំនួននំដែលមូលដ្ឋានផលិតថយចុះ ៥០% ប្រៀប ជាមួយរយៈពេលមុន គិតជាមធ្យមមូលដ្ឋានផ្គត់ផ្គង់ឱ្យទីផ្សារក្នុងមួយថ្ងៃៗពី ២០០‑៣០០ នំ សំខាន់គឺទីផ្សារបណ្តាខេត្តតីនិញ កឹងធើ វិញឡុង គៀងយ៉ាង និងទីក្រុងហូជីមិញ៕                                                       

ប្រែសម្រួល៖ ថាច់សម្បត្តិ    

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Trường THPT Phong Phú sẵn sàng cho kỳ thi tốt nghiệp THPT năm 2025

Công tác chuẩn bị vận hành mô hình chính quyền cấp xã mới tại Càng Long

Hội nghị góp ý dự thảo báo cáo chuẩn bị Hội nghị Tỉnh ủy lần thứ 22

Vận hành thử nghiệm hoạt động của Trung tâm Phục vụ hành chính công xã Trà Cú (mới)

Sẵn sàng bước vào Kỳ thi tốt nghiệp trung học phổ thông

Hoạt động nổi bật trong tuần (từ ngày 16 - 22/6/2025)

Phát huy hiệu quả hoạt động hỗ trợ phụ nữ khởi nghiệp

HĐND huyện Càng Long: Phát huy vai trò trung tâm, đại diện cho ý chí, nguyện vọng của Nhân dân

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.