19/10/2021 07:55
ពេលដូងត្រូវដង្កូវក្បាលខ្មៅបំផ្លាញធាងដូងត្រូវឆេះស្ងួតស្លឹកពីក្រោមឡើងលើ។ ដង្កូវធ្វើសំបុកក្រោមស្លឹកដូចសំបុកកណ្ដៀរសម្រាប់វាជ្រក។ ពេលបាត់ម្ចាស់ការវាជ្រកក្នុងសំបុកឬព័ទ្ធសំបុកចុះដី។ កូនដង្កូវបំផ្លាញទាំងផ្លែដូងដែលទើបដាំនិងដូងខ្ពស់ បំផ្លាញទាំងពូជដូងខ្ពស់និងពូជដូងទាប។
មុនពេលនោះ ដង្កូវក្បាលខ្មៅបំផ្លាញលើដើមដូងនិងរាលដាលយ៉ាងរហ័សមកដល់បណ្ដាខេត្ដបេនត្រែ សុកត្រាំង តៀងយ៉ាង គាងយ៉ាងនិងទីក្រុងកឹងធើ។ នៅខេត្តត្រាវិញ ដើម ខែកញ្ញា ឆ្នាំ ២០២១ ដង្កូវក្បាលខ្មៅកើតមាននៅចម្ការដូងរបស់គ្រួសារមាមីងកសិករ ០៤ គ្រួនៅភូមិកាវម៉ោក ឃុំតឹងហ្វា ស្រុកទីវកឹងធ្វើ ឲ្យខូចផ្ទៃចម្ការដូង ២,៧ ហិកតា កម្រិតខូចខាតពី ៦០-៧០%។
តាមលោកឡេវ៉ាំងស៊ើងនាយកសាខានាយកដ្ឋានដាំដុះនិងការពាររុក្ខជាតិ (មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តត្រាវិញ) ក្រោយពេលដង្កូវក្បាលខ្មៅបំផ្លាញដូងកើតឡើងនៅខេត្តត្រាវិញ សាខានាយកដ្ឋានបានសហការជាមួយការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ស្រុកទីវកឹង និងមូលដ្ឋានឧបត្ថម្ភអ្នកចម្ការវិនិច្ឆ័យ។ កងកម្លាំងមុខជំនាញបានកាប់រួចកម្ចាត់ធាងដូងដែលត្រូវដង្កូវបំផ្លាញខូចធ្ងន់រួចដំណើរការបាញ់ថ្នាំកម្ចាត់ដោយប្រភេទថ្នាំ Ematin ៦០ EC លាយជាមួយEmatin benzoate 60g/l (កម្រិតបាញ់ក្នុងមួយហិកតា ០១ លីត្រ បាញ់សព្វផ្ទៃចម្ការដូងដែលត្រូវដង្កូវបំផ្លាញនិងបាញ់បន្ថែមផ្ទៃចម្ការដូង ៧,២ ហិកតារបស់គ្រួសារមាមីងកសិករដែលនៅជិតខាង ១៣ គ្រួទៀត ដើម្បីកុំឲ្យរាលដាល។ ក្រោយពេលបាញ់ថ្នាំ បាន ០៤ ថ្ងៃអត្រាដង្កូវងាប់សម្រេចជាង ៩០%។
ទម្រង់ដាំដូង។
ដើម្បីទប់ស្កាត់ដង្កូវក្បាលខ្មៅរាលដាលលើផ្ទៃដីទូលាយ មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទបានស្នើគណៈកម្មាធិការប្រជាជនបណ្ដាមូលដ្ឋានចង្អុលការកងកម្លាំមុខជំនាញបន្ដផ្សព្វផ្សាយហ្វឹកហាត់ ណែនាំមាមីងកសិករអំពីរបៀបកត់សម្គាល់ ត្រួតពិនិត្យរកឃើញនិងមានរបៀបវិនិច្ឆ័យ ទប់ស្កាត់តាមសេចក្ដីណែនាំលេខ ៩៦/HD-SNN ចុះថ្ងៃទី ២៤ ឧស្សាភាឆ្នាំ ២០២១ (ណែនាំអាសន្ន) របស់មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទ។
ផ្នែកកសិកម្មប្រកាសព្រមានឲ្យមាមីងកសិករទៅចម្ការដូងញឹកញាប់ដើម្បីឆាប់រកឃើញរួចកម្ចាត់ដង្កូវក្បាលខ្មៅបំផ្លាញដូងទាន់ពេល។ពេលឃើញដង្កូវក្បាលខ្មៅបំផ្លាញដូង អ្នកចម្ការត្រូវកាត់រួចកម្ទេចធាងដូងចោលឬដុតស្លឹកណាដែលត្រូវដង្កូវបំផ្លាញឬជ្រមុជចុះទឹក ទន្ទឹមនឹង នោះ មិនដឹកជញ្ជូនដើមឈើដូចជាដើមស្លា ចេកនិងផ្លែដូងមានជំងឺដង្កូវក្បាលខ្មៅឆ្លងទៅបណ្ដា តំបន់ផ្សេងដើម្បីកាត់បន្ថយកុំឲ្យជំងឺរាលដាល។
ទូទាំងខេត្តត្រាវិញមានផ្ទៃដីដាំដើមដូងរួម ២៣.៦៩៨ ហិកតាជាមួយបរិមាណផលរៀង រាល់ឆ្នាំ ៣០៦.៨៨៥ តោន ដាំច្រើនបំផុតនៅបណ្ដាស្រុកកាងឡុង ទីវកឹង ចូវថាញ់ ក្នុងនោះស្រុកកាងឡុងមានផ្ទៃចម្ការដូង ៧.៦៦៤ ហិកតា ទីវកឹង ៥.៣៥៥ ហិកតា ចូវថាញ់ ៣.៦៥៩ហិកតា៕
ប្រែសម្រួល៖ លឺវវូ
មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។