• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 20/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ផ្តើមអាជីពពីរបរត្រីងៀត-បង្កើនតម្លៃសេដ្ឋកិច្ចសមុទ្រ

24/09/2020 06:59

ដោយមានការប្តេជ្ញាឈានឡើងធ្វើម្ចាស់សេដ្ឋកិច្ចគ្រួសារ បងស្រីវ៉ធីហុងលៀង នៅអនុសង្កាត់លេខ ៣ ទីប្រជុំជនម៉ីឡុង ស្រុកកូវង៉ាងបានឆ្លងកាត់កម្រិត «រដិបរដុប»នៃដំណើរផ្តើមអាជីពដោយការវះត្រីសមុទ្រស្រស់ច្នៃជាត្រីងៀតគ្រប់ប្រភេទដូចជា៖ ត្រីល្ហុង ត្រីដំឡូង ត្រីអណ្តាតឆ្កែ ត្រីឆ្តោរ។ល។ រួមចំណែកបង្កើនតម្លៃផ្នែកសេដ្ឋកិច្ចសមុទ្ររបស់មូលដ្ឋានផង ដោះស្រាយការងារធ្វើជូនពលការិនីជាច្រើននៅជនបទ ផង។

មិនត្រឹមតែមិនបង្អង់ចំពោះភាពរហ័សរហួន ប៉ិនប្រសប់ក្នុងការស្វែងរក តភ្ជាប់ជាមួយអតិថិជននៅបណ្តាពិធីផ្សារណាត់ សិក្ខាសាលារបស់ខេត្ត ស្រុកចាត់តាំងឡើយ បងស្រីលៀងហ៊ានពង្រីកអាជីពពីគ្រួសារធ្វើអាជីវកម្មទៅជាអាជីវកម្ម។ ដោយ ឧស្សាហ៍ព្យាយាមពុះពាររាល់ការលំបាកចាប់ពីការផលិតរហូតទៅដល់ទំនាក់ទំនងទីផ្សារផលិតផលបងស្រីលៀងមានអតិថិជនជាច្រើន។ជាពិសេសនៅដើមឆ្នាំ២០២០មុខទំនិញងៀតត្រីល្ហុងហាលមួយក្តៅបានគណៈកម្មាធិការបប្រជាជនខេត្តត្រាវិញទទួលស្គាល់ជាផលិតផលOCOP (រៀបចំណាត់ថ្នាក់ផ្កាយ៣)។ បងស្រីលៀង នាយិកាក្រុមហ៊ុនចំកាតឯកសមាជិកហុងលៀងត្រាវិញបានឱ្យដឹងថា៖ រយៈពេលជាង១០ឆ្នាំ មុខទំនិញជលផលដែលនេសាទ បានត្រឹមតែលក់ត្រីស្រស់ឱ្យបណ្តាគ្រួសារជួញដូរក្នុងស្រុក។ មានដំណើរនេសាទខ្លះបានច្រើន ត្រីបង្កងលក់មិនអស់ នេសាទករច្នៃជាត្រីងៀតលក់នៅតាមបណ្តាផ្សារក្នុងស្រុក។​ ដើម្បីពង្រីករឹងមាំរបរត្រីងៀតប្រពៃណីជាមួយគោលដៅកែលម្អសេដ្ឋកិច្ច ដោះស្រាយច្រកចេញជូននេសាទករ ក៏ដូចជាដោះស្រាយការងារធ្វើឲ្យបណ្តាសមាជិកក្នុងគ្រួសារនិងញាតិសន្តានក្នុងវង្សត្រកូល។ ទន្ទឹមនឹងនោះ ជ្រោមជ្រែងចលនាផ្តើមធ្វើអាជីវកម្ម និងផ្តើមអាជីពរបស់សមាគមនារីគ្រប់លំដាប់ថ្នាក់ដែលបានផ្សព្វផ្សាយ​បងស្រីលៀងឥតក្រែងរអែងវិនិយោគទុនផ្តើមអាជីព ពីច្នៃបង្កង ត្រីងៀតគ្រប់ប្រភេទ សំខាន់គឺបង្កង ត្រីល្ហុងហាលមួយក្តៅ ត្រីល្ហុងហូតយកឆ្អឹងចេញ​ ត្រីប្រខឿ ត្រីឆ្តោរ ត្រីអណ្តាតឆ្កែ។ល។ គិតជាមធ្យមក្នុងរយៈពេលមួយថ្ងៃប្រមាណ១៥០គីឡូក្រាម  ចំណេញជាង០១លានដុងក្នុមួយថ្ងៃ។ បណ្តាថ្ងៃបុណ្យតេត ក្រុមហ៊ុនធ្វើសកម្មភាពមិនសម្រាក ចំនួនបង្កងត្រីកើនឡើងជាពីរ​ ជាបីដងប្រៀបជាមួយថ្ងៃធម្មតា ប្រាក់ចំណាយជួលពលករថ្ងៃបុណ្យតេតកើនខ្ពស់ ម៉្លោះហើយតម្លៃលក់ក៏កើនតាម។

            តាមសំដីរបស់បងស្រីលៀង ជំហានច្នៃត្រីងៀតជាដំបូងសំខាន់បំផុតត្រឹមតែអំបិល នៅក្នុងរដូវវស្សា ត្រីស្រស់ច្រើន ច្នៃទៅជាត្រីងៀត លំបាក រយៈពេលគ្រប់គ្រងមិនយូរ ត្រីងាយដុះផ្សិតអាស្រ័យហាលមិនគ្រប់ក្តៅ។ បណ្តាឆ្នាំជិតៗនេះ បងស្រីស្រាវជ្រាវដើម្បីផលិតផលត្រីងៀតសម្រេចគុណភាព មានរសជាតិឆ្ងាញ់ ស្អាត ជក់ចិត្តអតិថិជន ក្នុងដំណាក់កាលច្នៃត្រួស បញ្ចូលគ្រឿងដូចជា៖ ម្ទេស មើមខ្ទឹម អំបិល​ ស្ករ និងស្រាដើមដើម្បីបង្កកម្រិតរលើប ស្អាត ត្រីងៀតមើលទៅគួរឱ្យជក់ចិត្ត។ ចំពោះបងស្រីលៀង​ ​ស្រាជាគ្រឿងម្ហូបមិនអាចខ្វះបានក្នុងពេលផ្អោបត្រីងៀត មានស្រាបន្ថយបានរុយ និងសត្វល្អិតដទៃទៀតតាមមកទំ។ ក្នុងពេលហាល​ត្រីងៀត ប្រើប្រាស់ស្រាដើមដាក់ចូលទៅក្នុងដបបាញ់ជុំវិញបណ្តាចន្ទាសហាលត្រីងៀតដើម្បីទប់ស្កាត់រុយទំ។

            ក្នុងរយៈពេលអាសន្នរោគកូវីដ-១៩ប្រព្រឹត្តឡើងយ៉ាងស្មុគស្មាញ ក្រុមហ៊ុនត្រូវបង់ខាតច្រើនបង្គួរអាស្រ័យច្រកចេញពិបាកម៉្លោះហើយចំនួនផលិតថយចុះ៣០%។ ទោះជា រងឥទ្ធិពលដោយអាសន្នរោគកូវីដ-១៩ក៏ដោយ ប៉ុន្តែក្រុមហ៊ុននៅតែរក្សាសកម្មភាពជម្នះការលំបាកដើម្បីដោះស្រាយការងារជូនពលករមានជីវភាពល្អប្រសើរជាង។បច្ចុប្បន្ន ផលិត ផលត្រីងៀតនៅក្រុមហ៊ុនលក់ដូរនៅខេត្តត្រាវិញ បិញយឿង ទីក្រុងហូជីមិញ ហាណូយ ហ្វេជាមួយផលិតផលត្រីងៀតគ្រប់ប្រភេទពី១៥០-២០០គីឡូក្រាមក្នុងមួយថ្ងៃ។ គិតជាមធ្យម ត្រីស្រស់៣០០គីឡូក្រាមច្នៃត្រួសទៅជាត្រីងៀតគ្រប់ប្រភេទ៩០គីឡូក្រាម ត្រីងៀតមួយគីឡូក្រាមតម្លៃពី៧០.០០០-៥០០.០០០ដុង បង្គាក្រៀមតម្លៃពី១លាន-១,៥លានដុងក្នុងមួយគីឡូ ក្រាម បង្គាសមុទ្រក្រៀមតម្លៃពី៥០០.០០០-៨០០.០០០ដុងក្នុងមួយគីឡូក្រាម ដោះស្រាយការងារធ្វើជូនពលករ១៧រូបចូលរួមបណ្តាកិច្ចការដូចជាស្រកាត្រី វះត្រី ហាលត្រី។ល។ម្នាក់ៗទទួលបានប្រាក់ចំណូលពី១៥០.០០០-២០០.០០០ដុងក្នុងមួយថ្ងៃ។ ចំពោះងៀតត្រីល្ហុងហាលមួយក្តៅ ត្រីល្ហុងហូតយកឆ្អឹងចេញគិតជាមធ្យមផលិតបានប្រមាណ៥០គីឡូក្រាមក្នុងមួយថ្ងៃ ក្នុងនោះត្រីងៀតល្ហុងហាលមួយក្តៅសម្រេចផលិតផលOCOP។

            បងស្រីលៀងបានឱ្យដឹងថា៖ ទោះបីផលិតផលត្រីងៀតច្រកចេញរបស់មូលដ្ឋានបានលំនឹងក៏ដោយ ប៉ុន្តែដោយអាស្រ័យឥទ្ធិពលអាសន្នរោគកូវីដ-១៩​ ម៉្លោះហើយការប្រើប្រាស់ផលិតផលថយចុះច្រើនបើប្រៀបជាមួយឆ្នាំមុន។ នៅពេលខាងមុខ ពេលទទួលបានប្រភពទុនពីគម្រោងការ ក្រៅពីការអនុវត្តន៍ត្រូវតាមកម្មវិធីផែនការអាជីវកម្មដូចដែលបានចុះឈ្មោះដើម្បីវិនិយោគរោងផលិត ឃ្លាំងត្រជាក់ ប្រព័ន្ធថាមពលព្រះអាទិត្យ វិនិច្ឆ័យទឹកសំណល់។ល។ ក្រុមហ៊ុនបើកទូលាយទីផ្សារ ឆ្ពោះទៅរកទីផ្សារនីហរ័ណទន្ទឹមនឹងនោះ ដោះស្រាយការងារជាប្រចាំជូនពលករមូលដ្ឋាន។ ទោះបីក្រុមហ៊ុនរីកចម្រើនពីមូលដ្ឋានតូចក៏ដោយ ក្នុងដំណាក់កាលដំបូងផ្តើមអាជីពដោយទទួលបានការយកចិត្តទុកដាក់ឧបត្ថម្ភប្រភពទុន ម៉្លោះហើយសែនរីករាយ។ ដើម្បីបង្កើនផលិតផលត្រីងៀត បង្កើនចំនួនអតិថិជន នៅពេលខាងមុខក្រុមហ៊ុននឹងវិនិយោគ និងកែលម្អចរន្តផលិត ទ្រង់ទ្រាយ កញ្ចប់ វិនិយោគម៉ាស៊ីនសំដិលផលិតផលទាំងប្រាំងវស្សាដើម្បីបង្កើនគុណភាពផលិតផល ធានាអនាម័យគ្រឿងបរិភោគដើម្បីប្រសព្វទីផ្សារទំនើបច្រើនជាង៕  ​​​ជីពដោយទទួលបានម៉្លោះហើយចំនួននៃការផលិតថយចុះ៣០%។ ម និងផ្តើមអាជីប្រែសម្រួល៖ សម្បត្តិ

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.