• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 05/10/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ផ្តុំកម្លាំងពង្រឹងបណ្តាសហករណ៍កសិកម្ម

12/01/2021 08:30

ដំណាក់កាលឆ្នាំ ២០២១-២០២៥ មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តត្រវិញសហការជាមួយបណ្តាផ្នែកពាក់ព័ន្ធ បណ្តាមូលដ្ឋានផ្តុំកម្លាំងពង្រឹង បណ្តាសហករណ៍កំពុងធ្វើសកម្មភាពលើវិស័យកសិកម្ម ដើម្បីមានសហករណ៍ជាង ៥០% ធ្វើសកម្មភាពមានប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ ខិតខំមានសហករណ៍ពី ២០-៣០ កន្លែងអនុវត្តបច្ចេកវិទ្យាខ្ពស់ បណ្ដាស្រុក ទីផ្សាររួមខេត្ត ទីក្រុងមាន ទម្រង់សហករណ៍របៀបថ្មីពី ០១-០២ កន្លែងមានកន្សោមតម្លៃមុខទំនិញសំខាន់នៅនឹងមូលដ្ឋាន។

កសិករប្រមូលផលស្រូវ។ រូបថត៖ រតនា

ដើម្បីសម្រេចទិសដៅខាងលើ ផ្នែកកសិកម្មខេត្តជំរុញមាំផ្សព្វផ្សាយអំពីសេដ្ឋកិច្ចសហការ សហករណ៍ឲ្យប្រព័ន្ធកម្មាភិបាលផ្នែក គ្រប់គ្រងរដ្ឋ ផ្នែកអង្គការមហាជន និងសហគមន៍ ជាមួយខ្លឹមសារ និងវិធានការសមស្របនឹងមុខសញ្ញានីមួយៗ។ ផ្នែកក៏បានសហការជាមួយបណ្តាអង្គភាពពាក់ព័ន្ធលើកកម្ពស់ប្រសិទ្ធភាពការងារគ្រប់គ្រងរដ្ឋចំពោះសហករណ៍ កសាងកងជួរជំនាញការពិគ្រោះមានបទពិសោធន៍គ្រប់គ្រាន់អនុវត្តជាក់ស្តែងដើម្បីឧបត្ថម្ភពង្រឹង និងរៀបចំធ្វើសកម្មភាពរបស់បណ្តាសហករណ៍។

ផ្នែកកសិកម្មអនុវត្តព្រមៗគ្នាបណ្តាគោលនយោបាយពង្រីកសេដ្ឋកិច្ចសហការ ត្រៀមបម្រុងប្រភពថវិកាឧបត្ថម្ភរបស់មជ្ឈិម និង បណ្តាមូលដ្ឋានដើម្បីលើកកម្ពស់ប្រសិទ្ធភាពសកម្មភាពសហករណ៍ បើកទូលាយបណ្តាទម្រង់សហករណ៍របៀបថ្មី។ ទន្ទឹមនឹងនោះ ផ្នែកបានកេណ្ឌប្រមូលបណ្តាប្រភពកម្លាំងសង្គម ភ្ជាប់ជាមួយបណ្តាកម្មវិធីគោលដៅជាតិ បណ្តាកម្មវិធីពង្រីកសេដ្ឋកិច្ច-សង្គមនៅមូលដ្ឋានដើម្បីចាត់តាំងសហការចងសម្ព័ន្ធ។

លោកផាមមិញទ្រៀង នាយកមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទបានឲ្យដឹង៖ ក្នុងរយៈពេល ០២ ឆ្នាំ (២០១៩-២០២០) ទូទាំងខេត្តពង្រីកសហករណ៍កសិកម្មថ្មីបាន ៥០ កន្លែង ថ្វីត្បិតសម្រេចផែនការ ប៉ុន្តែបណ្តាសហករណ៍កសិកម្មលើភូមិសាស្រ្តធ្វើសកម្មភាពគ្មានប្រសិទ្ធភាព។ បណ្តាលឲ្យចំនួនសហករណ៍ធ្វើសកម្មភាពគ្មានប្រសិទ្ធភាពរំសាយនៅមានច្រើន។ ក្នុងចំនួនសហករណ៍កសិកម្ម ១៤៥ កន្លែងរបស់ខេត្ត នៅមានសហករណ៍តែ ១២៩ កន្លែងកំពុងធ្វើសកម្មភាពសហករណ៍ ១៦ កន្លែងផ្អាកសកម្មភាពឬរំសាយ។

មូលហេតុគឺបណ្តាសហករណ៍កសិកម្មក្នុងខេត្តសំខាន់គឺផលិតទ្រង់ទ្រាយតូចរាត់រាយ តាមរូបភាពគ្រួសារកសិកម្ម ផលិតដោយរូបភាពកែច្នៃ គ្មានយីហោ មិនសូវមានការចងសម្ព័ន្ធក្នុងការផលិត ច្នៃផលិតតាមកន្សោមតម្លៃភ្ជាប់ជាមួយនឹងតម្រូវការប្រើប្រាស់របស់ទីផ្សារ។ រួមជាមួយនោះគឺបណ្តាការលំបាកអាស្រ័យអន់ថយអំពីសមត្ថភាពធនធាន លទ្ធភាពគ្រប់គ្រង បច្ចេកវិទ្យា ទីផ្សារប្រើប្រាស់។

រយៈពេលកន្លង ខេត្តបានផ្សព្វផ្សាយរចនាច្បាប់ គោលនយោបាយជាច្រើនឧបត្ថម្ភដល់បណ្តាសហករណ៍កសិកម្មឲ្យរីកចម្រើន។ អនុ វត្តគោលនយោបាយឧបត្ថម្ភប្រភពកម្លាំងគុណភាពខ្ពស់និងបង្កើតសហករណ៍ ដំណាក់កាល ២០១៧-២០២០ ទូទាំងខេត្តមានកម្មាភិបាល វ័យក្មេង១៤៦ នាក់រៀនចប់មហាវិទ្យាល័យ ឧត្តមសិក្សាមកបំពេញការងារនៅនឹងសហករណ៍កសិកម្ម ៦៣ កន្លែងអាស្រ័យរដ្ឋសងបៀវត្ស។ ខេត្តក៏ឧបត្ថម្ភទុនជិត ១,៩ ពាន់លានដុងសម្រាប់បង្កើតថ្មី ៦៣ សហករណ៍។

គិតមកទល់ពេលនេះ មានសហករណ៍កសិកម្ម ១៥  កន្លែងបានខេត្តឧបត្ថម្ភកសាងហេដ្ឋារចនាសម្ព័ន្ធជាមួយថវិកា ១០ ពាន់លានដុង។ ទន្ទឹមជាមួយនោះ បណ្តាសហករណ៍ក្នុងខេត្តបានឧបត្ថម្ភជំរុញពាណិជ្ជកម្មបើកទូលាយទីផ្សារ និងចងសម្ព័ន្ធលក់ផលិតផលតាមកន្សោមតម្លៃ។ កសាងពាណិជ្ជសញ្ញា យីហោ ផលិតផល អនុវត្តសម្បទាគ្រប់គ្រងគុណភាពចំពោះផលិតផលរបស់សហករណ៍កសិកម្មបានប្រសព្វជាមួយប្រភពទុន និងមូលនិធិពង្រីកសហករណ៍។ល។

សហករណ៍កសិកម្មព្រែកលប (ស្រុកទីវកឹង) បានបង្កើតនៅចុងឆ្នាំ ២០១៦ បច្ចុប្បន្ន មានសមាជិក ៥១៤ នាក់ សរុបទុនលក្ខន្តិកៈ ០១ ពាន់លានដុង ជាមួយផ្នែករបរពាណិជ្ជកម្ម ដូចជាចងសម្ព័ន្ធផ្គត់ផ្គង់សម្ភារកសិកម្ម ធានាច្រកចេញ សេវាកម្មធារាសាស្រ្តវាលស្រែ ទាញយកផលគ្រប់គ្រងទីផ្សារ។ល។ ជាមធ្យមក្នុងមួយឆ្នាំប្រភពចំណូលបានកើនឡើងសម្រាប់សមាជិកសហករណ៍ជាង ៧៥០ លានដុង។

លោកហ្វិញដាំងខ្វា ប្រធានក្រុមប្រឹក្សាភិបាលសហករណ៍កសិកម្មព្រែកលបបានឲ្យដឹង៖ សហករណ៍មានពលករ ០៣ នាក់មានកម្រិត វិជ្ជាមហាវិទ្យាល័យមកធ្វើការរួមមានវិស្វករ ០២ រូប និងគណនេយ្យ ០១ រូប អាស្រ័យរដ្ឋសងបៀវត្ស។ ថ្វីត្បិតដូច្នោះក្ដី បច្ចុប្បន្ននេះ សេចក្តីសម្រេចចិត្តនេះអស់មានសុពលភាពម្ល៉ោះហើយសហករណ៍សង្ឃឹមថារដ្ឋនឹងបន្តអនុវត្តគោលនយោបាយនេះដើម្បីធានាប្រភពកម្លាំងមានគុណភាពខ្ពស់សម្រាប់សហករណ៍ ជួយឲ្យសហករណ៍ធ្វើសកម្មភាពមានប្រសិទ្ធភាពដូចពេលកន្លង៕

ប្រែសម្រួល៖ តឹងង៉ុក

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.