• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ផុងថាញ់យកចិត្តទុកដាក់ដល់ការងារផ្លាស់ប្តូររចនាសម្ព័ន្ធផលិតតាមទិសដៅពហុសណ្ឋានពូជដំណាំ សត្វចិញ្ចឹម

06/06/2023 10:02

អនុវត្តសម្រេចជោគជ័យ សេចក្តីសម្រេចចិត្តបក្ខភាគឃុំឆ្នាំ ២០២៣ តាំងពីដើមឆ្នាំ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សឃុំបានយកចិត្តទុកដាក់ចង្អុលការផ្លាស់ប្តូររចនាសម្ព័ន្ធផលិតតាមទិសដៅពហុសណ្ឋានពូជដំណាំ សត្វចិញ្ចឹម រួមជាមួយនឹងអនុវត្តវិទ្យាសាស្ត្រ-បច្ចេកទេសក្នុងការផលិតកសិកម្ម នៅមូលដ្ឋាន វិវឌ្ឍស្ថិរភាព។

     ជា​ឃុំ​កសិកម្ម ជីវភាព​ប្រជាជន​ពឹង​លើការ​ផលិតកសិកម្ម និង​ចិញ្ចឹមសត្វ​ជា​ចម្បង។ អនុវត្តតាមគោលការណ៍ស្តីពីផ្លាស់ប្តូររចនាសម្ព័ន្ធផលិតពូជដំណាំ សត្វចិញ្ចឹម ឃុំផុងថាញ់ ស្រុកកូវកែ)បាន និងកំពុងយកចិត្តទុកដាក់ចង្អុលការដឹកនាំ តាមទិសដៅកាត់បន្ថយពូជដំណាំ និងសត្វចិញ្ចឹមដែលមិនសូវមានប្រសិទ្ធភាព រួចផលិត និងចិញ្ចឹមសត្វដែលមានទិន្នផល ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ ជាពិសេស ឃុំកំពុងជំរុញទឹកចិត្តប្រជាជនឲ្យបង្វែរផ្ទៃពីដីចម្ការចម្រុះមកដាំដំណាំមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ ទម្រង់មួយក្នុងចំណោមទម្រង់ដែលបានប្រជាជនអនុវត្តច្រើនគឺ ទម្រង់បង្វែរផ្ទៃដីផលិតស្រូវទិន្នផលទាបមកដាំបន្លែ។ អំពីការចិញ្ចឹមសត្វវិញ ប្រជាជនជ្រើសទម្រង់ចិញ្ចឹមមាន់លែងក្នុងចម្ការ ​ចិញ្ចឹមគោជាដើម។

ប្រពន្ធ​លោក ថាច់មាយ (ខាង​ឆ្វេង) កំពុង​លក់ពងទា​ឲ្យ​ឈ្មួញ។

      លោកមាថាច់មាឃ នៅភូមិកិយហ្គង ឃុំផុងថាញ់ឲ្យដឹង៖ ដោយបានសមាគមកសិករឃុំ ក៏ដូចជារដ្ឋអំណាចភូមិចលនាបង្វែរផ្ទៃដីផលិត ចិញ្ចឹមសត្វ ក៏ជំនួយឲ្យខ្ញុំផ្លាស់ប្តូរចិត្តគំនិត និងរបៀបធ្វើថ្មី ។ កាលពីដើមឆ្នាំ ២០២២ ខ្ញុំបានអនុវត្តទម្រង់ចិញ្ចឹមមាន់លែងក្នុងចម្ការ គួបផ្សំនឹងចិញ្ចឹមទាពងជិត ១០០ ក្បាល និងដាំក្រូចត្លុងសម្បកខៀវ។ ថ្វីត្បិតតែបច្ចុប្បន្ន ក្រូចត្លុងមិនទាន់ចេញផ្លែ ប៉ុន្តែខ្ញុំបានអនុវត្តទម្រង់ “​យក​ខ្លី ចិញ្ចឹមវែង” តាម​ការចលនារបស់រដ្ឋអំណាចភូមិ។ ដូច្នោះហើយ ទើបខ្ញុំ​​ចិញ្ចឹម​មាន់ ចិញ្ចឹមទាពង និង​ទុកស្រះ​មួយសម្រាប់​ចិញ្ចឹម​ត្រីជាច្រើនប្រភេទ។ តាំងពីនោះមក ខ្ញុំរកប្រាក់ចំណូលក្នុងមួយឆ្នាំៗជាង ៦០ លានដុង ពីការចិញ្ចឹមមាន់ ទាពង និងត្រី។

     លោក ង្វៀងវ៉ាំងញ៉ើ ប្រធានសមាគមកសិករឃុំផុងថាញ់បានឲ្យដឹង៖ បន្ទាប់ពីបានរដ្ឋអំណាចមូលដ្ឋានចលនា និងឃើញមាមីងមួយចំនួនដាំដើមឈើហូបផ្លែនាំមកនូវប្រសិទ្ធភាពជាក់ស្តែង មាមីងក្នុងឃុំក៏អនុវត្តតាម នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់គួរឲ្យកត់សម្គាល់។ បច្ចុប្បន្ន ដើមក្រូចពោធិ៍សាត់ និងក្រូចត្លុងសម្បកខៀវតែងបានប្រជាជនក្នុងឃុំជ្រើសដាំយ៉ាងច្រើន ជំនួសឲ្យចម្ការដែលគ្មានប្រសិទ្ធភាព។ ជាក់ស្តែងក្នុងរយៈកាល ៤ ឆ្នាំមកអាយ ក្រូចពោធិ៍សាត់ និងក្រូចត្លុងសម្បកខៀវក៏បានក្លាយជាដំណាំមានតម្លៃសេដ្ឋកិច្ចខ្ពស់ នាំមកនូវប្រាក់ចំណូលខ្ពស់ ស្ថិរភាពជូនប្រជាជន។ ទន្ទឹមនឹងការពង្រីកផ្ទៃដីដាំឈើហូបផ្លែ ទម្រង់បង្វែរហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតក៏បានប្រជាជនក្នុងឃុំអនុវត្តផងដែរ ដូចជាទម្រង់៖ “ ផលិតស្រូវ ២ រដូវ ដាំដំណាំ ១ រដូវ” “ផលិតស្រូវ ២ រដូវ ចិញ្ចឹមជលផល ១ រដូវ”។ល។

     លោក ទ្រឿងវ៉ាំងឌែ សមាជិកគណៈប្រតិបត្តិការបក្សស្រុក លេខាបក្សឃុំផុងថាញ់ស្រុកកូវកែមានប្រសាសន៍ថា៖ “ក្នុងពេលខាងមុខ ឃុំនឹងបន្តការចលនាប្រជាជនផ្លាស់ប្តូរពូជដំណាំ អនុវត្តតាមវិធីសាស្រ្តផលិតថ្មី។ ជំរុញមាំការវិនិយោគទុនសម្រាប់អភិវឌ្ឍន៍ប្រព័ន្ធគមនាគមន៍ និងប្រព័ន្ធធារាសាស្ត្រ  ផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពគោលនយោបាយឧបត្ថម្ភផលិតកម្មកសិកម្ម ។ល។ ​​បង្កលក្ខណៈឲ្យមាមីងកសិករបានជិតដិតនឹងទីផ្សារមុខទំនិញ សេវាកម្ម លក់កសិផលបានលំនឹង។ កសាងទម្រង់ចិញ្ចឹមសត្វបានស្អាត ដើម្បីរួមចំណែកក្នុងការកសាង លើកកម្ពស់គុណភាពលក្ខឋានជនបទថ្មី។ ទន្ទឹមនឹងនោះ បក្ខភាគឃុំចង្អុលការគណៈកម្មាធិការប្រជាជនឃុំឲ្យផ្តុំកម្លាំងតម្រង់ទិសដៅ ចង្អុលការសមាគមកសិករឃុំ បន្តការពង្រីកតួនាទីសេដ្ឋកិច្ចសមូហភាព ចលនាសមាជិក កសិករឲ្យអនុវត្តល្អ មានប្រសិទ្ធភាពតាមទម្រង់សហការផលិតកសិកម្ម។

     មកទល់ពេលនេះ ឃុំផុងថាញ់បង្កើតក្រុមអាជីពបាន ៤៤ ក្រុម ដោយមានសមាជិក ១.០៦៤ នាក់ចូលរួម (មានក្រុមអាជីពគំរូ ២៤ ក្រុម មានសមាជិក ៥១៤ នាក់)ប្រជុំជីវភាពលើវិស័យអាជីពដូចគ្នា មានចំណូលចិត្តដូចគ្នាគឺចូលចិត្តផលិតស្រូវ ចិញ្ចឹមសត្វ ដាំដំណាំ។ល។ បង្កើតសហករណ៍បាន  ០១ កន្លែង​ មានសមាជិក ៣១៦ នាក់ ចូលរួមផលិតលើផ្ទៃដី ៣៧៩,២ ហិកតា៕

អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.