• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

បើកទូលាយតំបន់ផលិតដើម្បីបង្កើនតម្លៃផលិតផលសក្តានុភាព

11/02/2025 08:29

ឃុំឡុងស៊ើង ស្រុក កូវង៉ាង ជាតំបន់ដែលមានសក្តានុភាពលើការដាំឪឡឹក ពោតបង្កាត់ សណ្ដែកដី។ល។ ជាមួយនឹងសក្តានុពលនោះ ទើបមានអាជីវកម្មជាច្រើនបានមកសហការកសាងតំបន់ផលិត ធានាបានទីផ្សារសម្រាប់ផលិតផល ជាពិសេសគឺពោតបង្កាត់។

ប្រមូលផលពោតពូជនៅឃុំឡុងស៊ើង។ រូបថត៖​ សុខា

   សមមិត្ត ង្វៀងថាញ់ញ៉ាង ប្រធានគណៈកម្មាធិការប្រជាជនឃុំ ឡុងស៊ើង ឲ្យដឹងថា៖ ក្នុងឆ្នាំ ២០២៤ ក្រុមហ៊ុន Syngenta Vietnam និងក្រុមហ៊ុនភាគហ៊ុនពូជដំណាំភាគខាងត្រូង សហការផលិត និងម៉ៅទិញផលិតផលជាមួយផ្ទៃដីដាំជាង ២០ ហិក តា។ តាម​ការគ្រោងទុក នៅឆ្នាំ ២០២៥ អាជីវកម្មនឹងបន្តសហការជាមួយកសិករផលិតពោតពូជបង្កាត់ ៤០ ហិកតា ដោយធានាប្រមូលទិញជាមួយតម្លៃ ១៦.០០០ ដុងក្នុងមួយគីឡូក្រាម។

   ទន្ទឹមនឹងការដាំពោតបង្កាត់ ឪឡឹកជាដំណាំមួយ មានសក្តានុពលរបស់ឃុំ ដែលផលិតជាបន្តបន្ទាប់ពី ៣ ដល់ ៤ រដូវក្នុងមួយឆ្នាំ ប្រមូលផ្តុំលើដីផ្នោរខ្សាច់នៅភូមិពាក់រហាត់ ភូមិទឹកយប់។ល។ ហើយរដូវឪឡឹកនេះ មាមីងកសិករដាំបាន ១៥១ ហិក តា ទិន្នផលផ្ដល់ជាមធ្យម ១៩ តោនក្នុងមួយហិកតា ចំណេញប្រមាណ ៨៥ លានដុងក្នុងមួយហិកតា។

   មីង ថាច់ធីយ៉ាញ់ នៅភូមិពាក់រហាត់បានឲ្យដឹង៖ ដោយមានដីផ្នោរខ្សាច់ ០១ ហិកតា មីងដាំឪឡឹក ០៤ រដូវក្នុងមួយឆ្នាំ ក្នុងមួយរដូវ ទទួលបានផលល្អ មីងទទួលបានប្រាក់ចំណេញពី ៦០​-៨០ លានដុង។ ដំណាំ​ឪឡឹក​នៅចុងឆ្នាំ​នេះ​ជិត​ប្រមូល​ផល​ ទិន្ន ផល​ផ្ដល់ពី ​២០​-​២៥​ តោន​ក្នុង​មួយ​ហិកតា ​បច្ចុប្បន្ន ឪឡឹកមានម្លៃ​ ៨.៨០០​ ដុង​ក្នុង​មួយ​គីឡូក្រាម ចំណេញ​ពី ៨០​-​​​៩០​ លាន​ដុង​ក្នុងមួយហិ​កតា ។

   សមមិត្ត ថាច់ធីធូហា សមាជិកាគណៈកម្មាធិការបក្សខេត្ត លេខាគណៈកម្មាធិការបក្សស្រុក កូវង៉ាង បានឲ្យដឹងថា៖ គម្រោងរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញ បានរួមចំណែកផ្លាស់ប្តូរចំណេះដឹងអំពីការផលិតកសិកម្មប្រមូលផ្តុំក្នុងលក្ខណៈ អាកាសធាតុប្រែប្រួល។ ជាពិសេសគឺទម្រង់ចិញ្ជឹមបង្កងដោយប្រើបច្ចេកវិទ្យាក្នុងស្រះកម្រាលផ្ទាំងកៅស៊ូ រួមចំណែកក្នុងការបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចនៅមូលដ្ឋាន។

   ដើម្បីលើកកម្ពស់សក្តានុពលក្នុងការចិញ្ជឹមជលផល ក្នុងរយៈកាលប៉ុន្មានឆ្នាំកន្លង ស្រុកបានវិនិយោគលើការកសាងគម្រោងធារាសាស្ត្រចំនួន ០៨ គម្រោងដើម្បីបម្រើការ ផលិតដោយចំណាយថវិកាជាង ៦០០ លានដុងស្រោចស្រពផ្ទៃដីជាង ៧.៣០០ ហិកតា នៅឃុំ ម៉ីឡុងណាម ម៉ីឡុងបាក់​ ហ៊ីបម៉ីតៃ ថាញ់ហ្វាស៊ើង ឡុងស៊ើង ម៉ីហ្វា។ល។ បន្តជំរុញការចិញ្ចឹមជលទ្ធផល ជាពិសេសបង្គានាគ និងបង្គាជើងស ឲ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងមួយរដូវ ទទួលបានប្រាក់ចំណេញជាមធ្យមពី ១៥០ - ២៥០ លានដុងក្នុងមួយហិកតា ខ្ពស់ជាងការផលិតស្រូវជិត ២០ ដង។

   ក្នុងឆ្នាំ ២០២៤ ការចិញ្ចឹមបង្គានាគ  បរិមាណផលតាមប៉ាន់ស្មានសម្រេច ៨.០០០ តោន ជាមួយនឹងទិន្នផលជាមធ្យម ៣,៣ តោនក្នុងមួយហិកតា។ ទិន្នផលប្រមូលផលបង្គាជើងស តា​មប៉ាន់ស្មានប្រមាណ ២៤.០០០ តោន ទិន្នផលជាមធ្យមសម្រេច ៥៨ តោនក្នុងមួយហិកតា។ តម្លៃផលិតក្នុងវិស័យកសិកម្មតាមប៉ាន់ស្មានប្រមាណ ៦.៧២២ ពាន់លានដុង ក្នុងនោះវិស័យជលផលចំនួន ៤.១៧៨ ពាន់លានដុង រួមចំណែកបង្កើនប្រាក់ចំណូលមធ្យមរបស់មនុស្សម្នាក់ជាង ៨០ លានដុងក្នុងមួយឆ្នាំ។

   សមមិត្ត ថាច់ធីធូហា ឲ្យដឹងបន្ថែម ឆ្នាំ ២០២៥ គឺជាឆ្នាំចាត់តាំងមហាសន្និបាតបក្ខភាគគ្រប់លំដាប់ថ្នាក់ ក្រៅពី ផ្តុំកម្លាំងចាត់តាំងឲ្យបានល្អមហាសន្និបាត ក្នុងផែនការផលិតឆ្នាំ ២០២៥ ស្រុកចង្អុលការឱ្យមូលដ្ឋានបង្កើនការផ្សព្វផ្សាយ ណែនាំ គ្រួ សារប្រជាជនប្រើប្រាស់ដីផលិតស្រូវនៅតាមតំបន់ និងតំបន់ដែលបានផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំសត្វចិញ្ចឹមស្របតាមសេចក្តីកំណត់។

   ស្រាវជ្រាវ និងកសាងនីតិវិធីផលិតព្រមៗ គ្នាបណ្ដាប្រភេទដំណាំ សត្វចិញ្ចឹមដែលបានបង្វែរលើដីផលិតស្រូវ។ លើកទឹកចិត្តឱ្យមានការអនុវត្តន៍កសិកម្មល្អ (GAP) និងកសិកម្មបច្ចេកវិទ្យាខ្ពស់នៅក្នុងតំបន់ផ្លាស់ប្តូរ។

   ចាត់តាំងការចងសម្ព័ន្ធរវាងបណ្តាគ្រួសារផលិតឲ្យទៅជាក្រុមសហការផលិតនិងសហករណ៍ដើម្បីបង្កើតតំបន់ផលិតមុខទំនិញប្រមូលផ្តុំ។ លើកទឹកចិត្ត និងបង្កលក្ខណៈដើម្បីបណ្ដាអាជីវកម្ម និងសហករណ៍ឧបត្ថម្ភ វិនិយោគ និងណែនាំមាមីងកសិករក្នុងការផលិត ចុះកិច្ចសន្យា ផ្គត់ផ្គង់សម្ភារ រកទីផ្សារសម្រាប់ផលិតផល ច្នៃផលិតផលនិងជំរុញការ ផលិតមុខទំនិញស្របតាមកន្សោមតម្លៃប្រភេទទំនិញ៕

ប្រែសម្រួល៖ សុខា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.