• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ប្រសិទ្ធភាពការងារបន្ថយភាពក្រីក្រក្នុងជនរួមជាតិខ្មែរនៅឃុំដូងចូវ

16/07/2024 09:58

ឃុំដូងចូវ ស្រុកយ្វៀងហាយ ជាឃុំមួយក្នុងបណ្ដាឃុំដែលមានជនរួមជាតិខ្មែររស់នៅច្រើនដោយមានអត្រាជនរួមជាតិខ្មែរ ៧៥%នៃចំនួនប្រជាជនទូទាំងឃុំ។ រយៈពេលកន្លង ឃុំផ្សព្វផ្សាយគោលការណ៍ គោលនយោបាយ ដំណោះស្រាយ កម្មវិធីសកម្មភាពជាច្រើនដើម្បីអនុវត្តព្រមគ្នា និងមានប្រសិទ្ធភាពគោលនយោបាយវិនិយោគអភិវឌ្ឍន៍គ្រប់វិស័យតំបន់ជនរួមជាតិខ្មែរ ជួយឱ្យការងារបន្ថយភាពក្រីក្រសម្រេចបានលទ្ធផលជាក់ស្ដែង។

       គិតតាំងពីដើមឆ្នាំ ២០២៤ មកទល់ពេលនេះ ឃុំបានវិនិយោគទឹកប្រាក់ជាង ១៦,៥ ពាន់លានដុងកសាងសំណង់ហេដ្ឋារចនាសម្ព័ន្ធ ៥ កន្លែង និងផ្ទះមេត្តាធម៌ ២៥ ខ្នងជូនគ្រួសារជនរួមជាតិខ្មែរ ជួយបង្កលក្ខណៈឱ្យគ្រួសារជនរួមជាតិខ្មែរក្រីក្របុលទុន​ផលិត ផ្ទេរជូនវិទ្យាសាស្រ្ត-បច្ចេកទេស និងបង្កការងារធ្វើនៅមូលដ្ឋានជាមួយថវិកាសរុបជាង ២,៣ ពាន់លានដុង។ ផ្ដើមពីនោះ ជនរួមជាតិខ្មែរ បានស្ងប់ចិត្តបង្កើតអាជីព មានគ្រួសារជាច្រើនឥតរអែងក្នុងការវិនិយោគបង្វែរដីផលិតស្រូវសម្រេចទិន្នផលទាបមកដាំដំណាំ ដាំស្មៅ និងចិញ្ចឹមគោ បង្កើនប្រាក់ចំណូល កែលម្អជីវភាព។ អាស្រ័យហេតុនោះ អត្រាគ្រួសារក្រីក្រក្នុងឃុំថយចុះរហ័ស។ ឆ្នាំ ២០២៣ ចំនួនគ្រួសារក្រីក្រ គ្រួសារជិតក្រថយចុះ ៦១ គ្រួ(ថយចុះ ២%ក្នុងមួយឆ្នាំ) បច្ចុប្បន្ន គ្រួសារក្រីក្រនៅចំនួន ៧៦ គ្រួ ស្រូបយកអត្រា ២,៤១% គ្រួសារជិតក្រ ៦៥ គ្រួ ស្រូបយកអត្រា ២,០៦% ក្នុងនោះគ្រួសារក្រីក្រ គ្រួសារជិតក្រគ្មានសមត្ថភាពពលកម្មចំនួន ៨៩ គ្រួ។

បងស្រី ថាច់ធីផល ថែទាំហ្វូងគោ។

        អ្នកស្រី ថាច់ម៉ីអាង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំដូងចូវ មានប្រសាសន៍ឱ្យ​ដឹង៖ គោលនយោបាយឧបត្ថម្ភតំបន់ជនរួមជាតិខ្មែរអំពីដីសង់លំនៅឋាន ដីផលិត ទុនផលិត ទឹកប្រជុំជីវភាព លំនៅឋាន បង្កការងារធ្វើ បញ្ជូនពលករទៅធ្វើការមានពេលកំណត់នៅបរទេសតែងបានមូលដ្ឋានផ្សព្វផ្សាយអនុវត្តទាន់ពេល។ ការគិតគូរអំពីសម្ភារស្មារតីជូនប្រជាជនលើភូមិសាស្រ្តក៏បានគណៈកម្មាធិការបក្ស រដ្ឋអំណាចយកចិត្តទុកដាក់។​ ហេតុនោះហើយ​សម្រស់ជនបទ ក៏ដូចជាជីវភាពរបស់ប្រជាជននិយាយរួម​ជនរួមជាតិខ្មែរនិយាយដោយឡែកបានកែលម្អគួរឱ្យពណ៌នា។

        ឆ្នាំ ២០២១ បានបុលទុនពង្រីកការផលិតចំនួន ១២ លានដុង រួមផ្សំជាមួយថវិកាប្រិតសំចៃ គ្រួសារបងស្រី ថាច់ធីផល នៅភូមិតារ៉មកើត ទិញបានគោមេ ២ ក្បាលមកចិញ្ចឹម។ គិតមកទល់ពេលនេះ គ្រួសារបងស្រីមានគោមេចំនួន ៤ ក្បាល កូនគោ ២ ក្បាល។ បងផល សំណេះសំណាល៖ ដោយទទួលបានការឧបត្ថម្ភពីរដ្ឋក្នុងការពង្រីកទម្រង់ចិញ្ចឹមសត្វ ម៉្លោះហើយទើបគ្រួសារខ្ញុំមានជំនឿខ្លួនឯងក្នុងការដោះស្រាយជីវភាពចាកផុតភាពក្រីក្រ។ បច្ចុប្បន្ន ក្រៅពីការថែទាំគោរបស់ខ្លួន ខ្ញុំនៅទាំងឆ្លៀតពេលបំពេញការងារដទៃទៀតដើម្បីរកប្រាក់ចំណូលបន្ថែមផ្គត់ផ្គង់គ្រួ​​សារ។

ដើម្បីការងារបន្ថយភាពក្រីក្រសម្រេចបានប្រសិទ្ធភាពខ្ពស់ នៅពេលខាងមុខ មូលដ្ឋានដាក់ចេញដំណោះស្រាយជាច្រើន ក្នុងនោះ បន្តផ្សព្វផ្សាយផែនការលេខ ៣៧-KH/HU ចុះថ្ងៃទី ០៨/១២/២០២១ របស់គណៈកម្មាធិការបក្សស្រុកយ្វៀងហាយ ស្ដីពីការអនុវត្តន៍សេចក្ដីសម្រេចចិត្តលេខ ០៥-NQ/TU ចុះថ្ងៃទី ០៨/១០/២០២១ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តស្ដីពីការងារបន្ថយភាពក្រីក្រស្ថិរភាពដំណាក់កាល ២០២១-២០២៥ និងកំណត់ទិសដៅដល់ឆ្នាំ ២០៣០ កសាងផែនការច្បាស់លាស់ផ្សព្វការងារបន្ថយភាពក្រីក្រជារៀងរាល់ឆ្នាំ។ ផ្ដុំអនុវត្តល្អកម្មវិធីគោលដៅជាតិបន្ថយភាពក្រីក្រដូចជា៖ ឧបត្ថម្ភវិនិយោគហេដ្ឋារចនាសម្ព័ន្ធ លំនៅឋាន ពង្រីកការផលិត បង្កើនប្រាក់ចំណូលសម្រាប់គ្រួសារជនរួមជាតិខ្មែរ ពង្រីកទម្រង់បន្ថយភាពក្រីក្រ លើកកម្ពស់លទ្ធភាពបន្ថយភាពក្រីក្រ ផ្សព្វផ្សាយ និងឃ្លាំមើល​វាយតម្លៃកម្មវិធី។ល។ ទន្ទឹមនឹងនោះ ផ្ដុំដឹកនាំ ចង្អុលការអនុវត្តការបន្ថយភាពក្រីក្រសមស្របជាមួយផ្នែក អង្គការមហាជន មុខសញ្ញានីមួយៗដើម្បីគោលនយោបាយស្ថិតក្នុងកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច សង្គមតំបន់ជនរួមជាតិភាគតិចមានលក្ខណៈស៊ីជម្រៅជាង។

        ក្រៅពីនោះ មូលដ្ឋាននៅទាំងជ្រោងខ្ពស់បន្ទុកគ្រប់គ្រងសមាជិកសម្ព័ន្ធយុវជន  សមាជិកសមាគមបណ្ដាអង្គការចាត់តាំងនយោបាយសង្គមក្នុងការពង្រីកបណ្ដារបៀបធ្វើពូកែ វិធានការផលិតមានប្រសិទ្ធភាពនាំមកប្រាក់ចំណូល លើកស្ទួយជីវភាពគ្រួសារឈានឡើងចាកផុតភាពក្រីក្រស្ថិរភាព៕

 ​អត្ថបទ-រូបថត៖ សម្បត្តិ

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.