• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ប្រធានសាខាសមាគមនារីធ្វើសេដ្ឋកិច្ចពូកែ

15/11/2022 08:38

មិនត្រឹមតែជាភេទនារីធ្វើសេដ្ឋកិច្ចពូកែ មានបងប្អូននារីភាគច្រើនទៀតនៅទាំង ទទួលរ៉ាប់រងការងារមហាជន រួមចំណែកជំរុញបណ្ដាកិច្ចចលនារបស់មូលដ្ឋានឲ្យកាន់តែរីកចម្រើនទៀតផង។ តួយ៉ាងដូចជាបងស្រី គឹមធីង៉ុកហាញ់ ប្រធានសាខាសមាគមនារីភូមិកោះសាន្ត ឃុំហ៊ីបហ្វា ស្រុកកូវង៉ាងជាគំរូ។

         រួមដំណើរជាមួយកម្មាភិបាលឃុំហ៊ីបហ្វា មកទស្សនាទម្រង់ពង្រីកសេដ្ឋកិច្ចរបស់គ្រួសារបង​ស្រី គឹមធីង៉ុកហាញ់ យើងខ្ញុំយល់ច្បាស់នូវការពុះពារឆ្លងកាត់រាល់ការលំបាករបស់គ្រួសារបងស្រី ដើម្បីទទួលបានលទ្ធផលដូចនាពេលបច្ចុប្បន្ន។

        បងហាញ់ឲ្យដឹងថា៖​ ខ្ញុំមានគ្រួសារបានជាង ១៥​ ឆ្នាំហើយ។​ កាលនោះ ខ្ញុំមានតែដីស្រែ ៥០០ ម៉ែត្រក្រឡាដែលឪពុកម្តាយចែកឱ្យ។ កាលទើបរៀបអាពាហ៍ពិពាហ៍ ប្តីប្រពន្ធខ្ញុំប្រកបមុខរបរស៊ីឈ្នួល ម៉្លោះហើយជីវភាពគ្រួសារតែងជួបការលំបាក។ ប៉ុន្តែ អាស្រ័យបានចូលរួមសាខាសមាគមនារីភូមិកោះសាន្ត ខ្ញុំក៏បានចូលរួម បណ្តាវគ្គហ្វឹកហាត់ បានទៅទស្សនាទម្រង់ពង្រីកសេដ្ឋកិច្ចជាច្រើននៅលើភូមិសាស្ត្រស្រុក ដើម្បីអនុវត្តតាម។ ឆ្នាំ ២០១៨ ខ្ញុំបានសាខាសមាគមនារីភូមិដោះស្រាយឱ្យបុលទុន ១៥ លានដុង​សម្រាប់លក់ដូរបន្តិចបន្តួចនិង ទិញគោ ០១ ក្បាលមកចិញ្ចឹម។ ចំណែកដីស្រែ ប្តីប្រពន្ធខ្ញុំបង្វែរមកដាំបណ្តាដំណាំគ្រប់ប្រភេទ ផ្តល់ប្រភពចំណូលមធ្យមពី ១០០.០០០ ‑ ៣០០.០០០​ដុងក្នុងមួយថ្ងៃ។ ផ្តើពីនោះ គ្រួសារកាន់តែបានលំនឹង និងប្រិតសំចៃបានប្រាក់ទិញដីបាន ៥០០ ម៉ែត្រក្រឡាទៀតសម្រាប់ដាំដំណាំ។

ចម្ការដំណាំរបស់គ្រួសារបងស្រី គឹមធីង៉ុកហាញ់។

        ផ្តើមអាជីពពីប្រាក់ទុនតិចតួច គួបផ្សំជាមួយបុលទុនបន្ថែមពី​ធនាគារកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុក ធនាគារគោលនយោបាយសង្គមស្រុក ប៉ុន្តែអាស្រ័យព្យាយាមឆ្លងកាត់រាល់ការលំបាក និងប្តេជ្ញាចិត្តវិនិយោគទុនក្នុងការផលិត ធ្វើអាជីវកម្មតាមគោលដៅ ធ្វើសេដ្ឋកិច្ចចម្រុះ មកដល់បច្ចុប្បន្ន ជីវភាពគ្រួសាររបស់បងស្រី គឹមធីង៉ុកហាញ់បានធូរធាគ្រាន់បើ។

        នាំយើងចខ្ញុំមកមើលក្រោលគោ បងថាច់ថាន (ប្តីបងហាញ់) រីករាយឱ្យដឹង ថា៖ ក្រោយពេលសងប្រាក់ទុន ១៥ លានដុងរួចស្រេច គ្រួសារខ្ញុំបានដោះស្រាយឱ្យបុលទុនបន្ត ៥០​លានដុងទៀតសម្រាប់ពង្រីកការផលិត និងដាំដុះបន្ថែម។ បច្ចុប្បន្ន ហ្វូងគោរបស់គ្រួសារកើនឡើងបាន ០៥ ក្បាល។ ក្នុងរដូវប្រមូលផលស្រូវ ខ្ញុំប្រកបរបរកាត់ស្រូវស៊ីឈ្នួលឱ្យមាមីងក្នុងភូមិ ប៉ុន្តែមិនយកប្រាក់ គឺយកតែចំបើងឱ្យគោស៊ី និងសម្រាប់បម្រើក្នុងការដាំដំណាំ។ ចំណែកដីដាំដំណាំ ០១​ កុងនោះ ក្នុងមួយឆ្នាំ ខ្ញុំដាំ ០៣ រដូវ (ប៉េងប៉ោះ ម្រះ ខ្ទឹម ។ល។) គិតជាមធ្យមក្នុង ១ រដូវចំណេញបានពី ១០ ‑ ១៥ លានដុង។

        មិនត្រឹមតែពូកែក្នុងការពង្រីកសេដ្ឋកិច្ច បច្ចុប្បន្ន បងស្រី គឹមធីង៉ុកហាញ់ នៅទាំងជាប្រធានសាខាសមាគមនារីភូមិកោះសាន្តតែងឈានមុខគ្រប់ចលនាក្នុងភូមិ។ ក្នុងរយៈកាលជាងមួយឆ្នាំដែលបានទទួលបន្ទុកជាប្រធានសាខាសមាគមនារីភូមិ បងហាញ់ បានជួយឱ្យបងប្អូននារីជាច្រើនបានរួចផុតពីភាពក្រីក្រ។ ក្រៅពីនោះ ចំពោះបណ្តាករណីដែលជួបការលំបាក មានជំងឺ បងរួមជាមួយសមាជិកា បំផុសចលនាសប្បុរសជនឧបត្ថម្ភបានទាន់ពេល។ បងហាញ់ចលនា បងប្អូននារីនៅក្នុងភូមិចូលរួមការពារបរិស្ថាន នៅថ្ងៃសៅរ៍រាល់សប្តាហ៍ បង្កើតក្រុមហ៊ុនប្រាក់ទុនដើម្បីជំនួយដល់បងប្អូននារីដែលខ្វះទុន មាន លក្ខណៈពង្រីកសេដ្ឋកិច្ចគ្រួសារ។

        ដោយមានការចូលរួមយ៉ាងសកម្ម ក្នុងចលនារបស់សាខាសមាគមនារី និងស្មារតីឆ្លងកាត់រាល់ការលំបាក ដើម្បីឈានឡើងធ្វើមាន បងបានសាខាបក្សភូមិកោះសាន្ត ឧទ្ទេសនាមពង្រីកជាបក្ខជននៅចុងឆ្នាំ ២០២២ នេះ៕

អត្ថបទ‑រូបថត៖ សុខា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.