• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 05/10/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ប៉ិនប្រសប់ការងារប្រជាចលនាក្នុងការពង្រីកសេដ្ឋកិច្ច

10/11/2020 13:05

ដើម្បីប្រឡងប្រណាំងបង្កើតស្នាដៃអំណរមហាសន្និបាតបក្ខភាគគ្រប់លំដាប់ថ្នាក់ឈានដល់មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្ស សមាគមសហព័ន្ធនារីស្រុកយ្វៀងហាយចង្អុលការមូលដ្ឋានសមាគមសកម្ម ធ្វើសកម្មភាពការងារសមាគមនិងចលនានារី ជាពិសេសគឺ ចលនាប្រឡងប្រណាំង “ប៉ិនប្រសប់ការងារប្រជាចលនា” ។ ឆ្លងតាមរយៈនោះ រួមចំណែកពង្រីកសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រស្ថិរភាព កសាងជនបទថ្មីនៅមូលដ្ឋាន។

កសិករប្រមូលផលសណ្តែកដី។ រូបថត៖ មីញ៉ឹង

ក្នុងការអនុវត្តន៍ចលនា សមាគមយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការចលនាកម្មាភិបាល សមាជិកានារីឲ្យសកម្មអនុវត្តចលនាប្រឡងប្រណាំង “នារីសកម្មរៀនសូត្រ ពលកម្ម ច្នៃប្រតិដ្ឋ កសាងគ្រួសារសុភមង្គល” ភ្ជាប់ជាមួយចលនាប្រឡងប្រណាំង “ប៉ិនប្រសប់ការងារប្រជាចលនា”។ ដើម្បីអនុវត្តចលនាប្រឡងប្រណាំងស៊ីជម្រៅ សមាគមគ្រប់លំដាប់ថ្នាក់ផ្ដុំផ្សព្វផ្សាយ បំផុសចលនាកម្មាភិបាល សមាជិកា នារីឲ្យយល់ច្បាស់អំពីអត្ថន័យចលនា ផ្ដើមពីនោះភ្ញាក់រលឹកចូលរួមដោយស្មារតីប្ដេជ្ញាចិត្ត សាមគ្គីឯកភាពអនុវត្តបណ្ដាខ្លឹមសាររបស់សមាគមដាក់ចេញ។ ស្ម័គ្រចិត្តចូលរួមចលនា និងសកម្មបំផុសចលនានារីនៅមូលដ្ឋានចូលរួមបណ្ដាទម្រង់ពលកម្មផលិត បង្កើនប្រភពចំណូលកាត់បន្ថយភាពក្រីក្រ ស្ថិរភាព រួមចំណែកកសាងជនបទថ្មី។ អនុវត្តបណ្ដាចលនាប្រឡងប្រណាំងពលកម្មផលិត  ពង្រីកសេដ្ឋកិច្ចគ្រួសារ។ ទន្ទឹមនឹង “រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថ ហូជីមិញ” តែងបានសមាគមគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់។

លោកស្រីង្វៀងធីម៉ីចូវ ប្រធានសមាគមសហព័ន្ធនារីស្រុកយ្វៀងហាយវាយតម្លៃខ្ពស់ចំពោះទម្រង់ “ចលនាសមាជិកាដាំដំណាំក្នុងផ្ទះសំណាញ់” របស់សាខាសមាគមនារីភូមិបាយ៉ាម (បេ) ឃុំដូងស្វឹង។ ដើមឆ្នាំ ២០១៩  សមាគមសហព័ន្ធនារីឃុំដូងស្វឹងកសាងផែនការអនុវត្តចលនា “ប៉ិនប្រសប់ការងារប្រជាចលនា” ហើយសហការជាមួយបណ្ដាផ្នែកមានសមត្ថកិច្ចឧស្សាហ៍ចុះទៅកាន់បណ្ដាភូមិពិនិត្យអង្កេតបណ្ដាទម្រង់រកទទួលទានសម្រេចលទ្ធផល ផ្ដើមពីនោះ ពង្រីកទម្រង់រួចជ្រើសទម្រង់ចុះឈ្មោះអនុវត្តចលនា “ប៉ិនប្រសប់ការងារប្រជាចលនា” ក្នុងឆ្នាំ។ នេះបានចាត់ទុកជាភារកិច្ចនយោបាយចម្បងបានកំណត់ភ្ជាប់ជាមួយការអនុវត្តន៍សេចក្ដីសម្រេចចិត្តលេខ ២៦-NQ/TW ចុះថ្ងៃទី ០៥ សីហាឆ្នាំ ២០០៨ របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស (នីតិកាលទី ១០) “ស្ដីពី កសិកម្ម កសិករ ជនបទ” ជ្រាបចូលទឹកចិត្តរបស់ប្រជាជនពិតប្រាកដ។ កម្មាភិបាល សមាជិកានារីសកម្ម ជ្រោមជ្រែង និងចូលរួមដោយការព្រមព្រៀងឯកភាពខ្ពស់។

ដោយយល់បានអំពីអត្ថន័យរបស់ចលនា កាលពីខែមេសាឆ្នាំ ២០១៩ មីងត្រឹងធីផឹង សមាជិកាសាខាសមាគមនារីភូមិបាយ៉ាម (បេ) ចុះឈ្មោះអនុវត្តទម្រង់ “ដាំបន្លែក្នុងផ្ទះសំណាញ់” លើផ្ទៃដី ២.០០០ ម៉ែត្រក្រឡាជាមួយថវិកាវិនិយោគដំបូង ៤០ លានដុង។ លទ្ធផលរបស់ទម្រង់កើនសន្សឹមៗតាមពេលវេលា។ ដោយឡែក ០៩ ខែឆ្នាំ ២០២០ មីងផឹងវិនិយោគទុន ២៤,៥ លានដុងដាំម្រះ អំបឹសនិងបណ្ដាប្រភេទស្ពៃ។ល។ ចំណេញ ជាមធ្រមក្នុងមួយរដូវបាន ១៣,៥ លានដុង ប្រាក់ចំណាយវិនិយោគតិចជាងក្រៅទម្រង់ ៦,៥ លានដុង។

មីងត្រឹងធីផឹងបានឲ្យដឹងថា៖ ដាំបន្លែក្នុងផ្ទះសំណាញ់គឺមិនប្រើជីគីមីសាស្រ្ដនិងថ្នាំការពាររុក្ខជាតិ គឺប្រើសុទ្ធតែជីសរីរាង្គត្រូវតាមសម្បទា ស្រោចស្រពទឹកដោយប្រព័ន្ធពាក់កណ្ដាលស្វ័យប្រវត្ត ប្រើផ្ទាំងគម្របកសិកម្ម ។ឆ្នាំ ២០២០ សមាគមបន្តរក្សាទម្រង់ “ក្រឡអង្ករមេត្តាធម៌ រួមកម្លាំងដើម្បីអ្នកមានវ័យចាស់អនាថានិងឧបត្ថម្ភសមាជីកានារីក្រីក្រ” ទន្ទឹមនឹងនោះពង្រីកទម្រង់ ក្លឹបថមី “ឲ្យទៅជាក្ដីសុភមង្គល” របស់គណៈប្រតិបត្តិការសមាគមសហព័ន្ធនារីឃុំដូងចូវនិងង៉ូវឡាក ក្លឹប “រង្វង់ដៃជាទីស្រឡាញ់” របស់គណៈប្រតិបត្តិការសមាគមសហព័ន្ធនារីឃុំដូងស្វឹង  ក្លឹប “ចលនានារីប្រិតសំចៃទិញគាំពារសង្គមស្ម័គ្រចិត្ត” របស់គណៈប្រតិបត្តិការសមាគមសហព័ន្ធនារីឃុំដូងចូវ រួមចំណែកធានាសុខុមាលភាពសង្គម កាត់បន្ថយភាពក្រីក្រស្ថិរភាព។

លោកស្រីង្វៀងធីម៉ីចូវបានឲ្យដឹង៖ ដើម្បីអនុវត្តចលនាសមាគមគ្រប់លំដាប់ថ្នាក់តែងឆ្លៀតយកការដឹកនាំចង្អុលការរបស់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ របស់សមាគមថ្នាក់លើនិងធ្វើសេនាធិការស្នើទាន់ពេលអំពីបណ្ដាបញ្ហា ខ្លឹមសារសកម្មភាពឆ្លើយតបតម្រូវការ បំណងប្រាថ្នាស្របច្បាប់របស់កម្មាភិបាល សមាជិកា នារីនៅមូលដ្ឋាន។ ផ្ដុំកម្លាំងចង្អុលការផ្សព្វផ្សាយជ្រួតជ្រាបរៀនសូត្រ ផ្សព្វផ្សាយអនុវត្តសេចក្ដីសម្រេចចិត្តរបស់បក្ស របស់សមាគមដល់កម្មាភិបាល សមាជិកា នារីនិងចង្អុលការអនុវត្តភារកិច្ចសំខាន់ៗរបស់សមាគមតាមទិសដៅឆ្ពោះទៅកាន់មូលដ្ឋាន ភ្ជាប់សកម្មភាពរបស់សមាគមជាមួយការអនុវត្តន៍ភារកិច្ចពង្រីកសេដ្ឋកិច្ច សង្គមរបស់មូលដ្ឋាន៕          

 ប្រែសម្រួល៖ ថាច់ហ្វាង

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.